jump to navigation

តែមប្រិ៍ «វត្ត​មណី​រតនា​រាម» ថ្ងៃចន្ទ 23 ខែ​មីនា 2020

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
1 comment so far

89722180_3451831998176723_1683692867261825024_o

តែមប្រិ៍​វត្ត​មណី​រតនា​រាម គឺ​ជា​តែមប្រិ៍​មួយ​ក្នុង​ចំណោម​តែមប្រិ៍​ប្រៃសណីយ៍​អំពី​អារាម​​ហ្លួង​សំខាន់​ៗ​មួយ​ចំនួន​ដែល​បាន​បោះ​ផ្សាយ​នា​សម័យ​ទសវត្សរ៍​១៩៦០​នៃ​កម្ពុជា​។

ជា​ប្រភេទ​តែមប្រិ៍​ដែល​មាន​តម្លៃ​៣​រៀល តែមប្រិ៍​នេះ​មាន​ប្រាកដ​រូប​ព្រះ​វិហារ​ដ៏​វិចិត្រ​នៃ​អារាម​នៅ​ចំ​កណ្ដាល​នៃ​តែមប្រិ៍ និង​មាន​ចារិក​អក្សរ​ពី​លើ​បង្អស់​ថា កម្ពុជា CAMBODGE​​ ពណ៌​ផ្កា​ឈូក ស្រមោល​ខ្មៅ។ នៅ​ខាង​ស្ដាំ​មាន​សរសេរ​ថា ៣ ៛3 និង POSTES​។ នៅ​ពី​ក្រោម​មាន​សរសេរ​អក្សរ​ពណ៌​ខ្មៅ​ថា វត្ត​មណី​រតនា​រាម VAT MANIRATANARAM​។

វត្ត​មណី​រតនា​រាម ត្រូវ​បាន​គេ​ស្គាល់ និង​ហៅ​ជា​ទូទៅ​ថា​វត្ត​ទូល​ទំពូង មាន​ទីតាំង​នៅ​ឯ​ខណ្ឌ​ចម្ការ​មន ក្រុង​ភ្នំពេញ​៕

____________________________________________________
អាន​ផង​ដែរ ៖
១. តែមប្រិ៍​វត្ត​ទេព​ធីតា​រាម

%d bloggers like this: