jump to navigation

ប្រធាន​គណៈ​សង្ឃ​ជាន់​ខ្ពស់​លាវ​ទទួល​អនិច្ចធម្ម ថ្ងៃអង្គារ 24 ខែ​មីនា 2020

Posted by សុភ័ក្ត្រ in ພາສາລາວ.
add a comment

Lao-Monk2

នានាប្រទេស៖ នគរ​ហ្លួង​វៀងចន្ទន៍, ស.ប.ប. លាវ – ប្រធាន​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ព្រះ​ពុទ្ធ​សាសនា​ នៃ​សាធារណរដ្ឋ​ប្រជា​ធិបតេយ្យ​ប្រជា​មានិត​លាវ​ ឬ​អាច​រាប់​ថា​ជា​សម្ដេច​ព្រះ​សង្ឃ​រាជ​លាវ ព្រះ​អង្គ​បាន​ទទួល​អនិច្ច​ធម្ម​ហើយ​នៅ​វេលា​ព្រឹក​ថ្ងៃ​អង្គារ ១​កើត ខែ​ចេត្រ ឆ្នាំ​កុរ ឯក​ស័ក ព.ស.​២៥៦៣ (​ប្រទេស​លាវ ព.ស.​២៥៦២​) ត្រូវ​នឹង​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០២០ នេះ​។

ព្រះយ៉តកែវមហាសង្ឃសុធម្មាធិបតី រតនមហាសង្ឃបាមោក្ខ គឺ​ជា​ប្រធាន​គណៈ​សង្ឃ​ជាន់​ខ្ពស់​នៃ​រដ្ឋ​កុម្មុយនីស្ត​លាវ ឬ​ដែល​អាច​ធៀប​នឹង​ឋានៈ​ជា​សម្ដេច​ព្រះ​សង្ឃ​រាជ ព្រះ​អង្គ​មាន​នាម​ដើម​ មហាង៉ន តម្រុងបុញ្ញ ព្រះ​អង្គ​ប្រសូត​នៅ​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​១៩៣០​។

ព្រះ​អង្គ​បាន​បួស​ចូល​ក្នុង​វិស័យ​ព្រះ​ពុទ្ធ​សាសនា​តាំង​តែ​ព្រះ​ជន្ម​១៣​ឆ្នាំ ព្រម​ទាំង​ដឹក​នាំ​ពុទ្ធ​សាសនិក​លាវ​គ្រប់​ជាន់​ថ្នាក់​រហូត​ត្រូវ​បាន​តែង​តាំង​ជា​ប្រមុខ​ជាន់​ខ្ពស់​សង្ឃ​លាវ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៥ កន្លង​មក​នេះ​។

ព្រះយ៉តកែវមហាសង្ឃសុធម្មាធិបតី ព្រះ​អង្គ​ទទួល​អនិច្ចធម្ម​ដោយ​ជរា​ពាធ នា​វេលា​ម៉ោង​០៧.៣០​នាទី (​ព្រឹក​នេះ​) ឯ​​មន្ទីរ​ពេទ្យ​រដ្ឋ​លាវ​១០៣ នគរ​ហ្លួង​វៀង​ចន្ទន៍​ សិរិ​​ព្រះ​ជន្ម​​៩១​ឆ្នាំ​៩១​ថ្ងៃ (​យោង​តាម​ប្រភព​លាវ​)​​។ ព្រះ​សព​របស់​ព្រះ​អង្គ​ត្រូវបានយក​មក​តម្កល់​ឯ​ធម្ម​សភា វត្ត​ព្រះ​ធាតុ​ហ្លួង​ខាង​ជើង នគរ​ហ្លួង​វៀង​ចន្ទន៍ ដើម្បី​ចាត់​ពិធី​បុណ្យ​តាម​ប្រពៃណី​ជាតិ​លាវ​៕​

ງອນ_ດຳຣົງບຸນ_ອພສ90720682_2988343387895644_389278312242872320_n90964809_2988343231228993_2493655903228657664_n

%d bloggers like this: