jump to navigation

អំពី​​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ព្រះ​ពុទ្ធ​សាសនា​ នៃ​សាធារណរដ្ឋ​ប្រជា​ធិបតេយ្យ​ប្រជា​មានិត​លាវ​ ថ្ងៃសៅរ៍ 28 ខែ​មីនា 2020

Posted by សុភ័ក្ត្រ in ພາສາລາວ.
trackback

ក្រោយ​ពេល​ដែល​ពួក​កុម្មុយនីស្ត​លាវ​ឈ្នះ​សង្គ្រាម និង​បាន​ឡើង​កាន់​អំណាច​​បង្កើត​​សាធារណរដ្ឋ​ប្រជា​ធិបតេយ្យ​ប្រជា​មានិត​លាវ​​រហូត​មក​ដល់​គ្រា​បច្ចុប្បន្ន​នេះ ប្រទេស​លាវ​មិន​មាន​ឋានៈ «​សម្ដេច​ព្រះ​សង្ឃ​រាជ​» ទៀត​ទេ​។ សមណ​ស័ក្ដិ​របស់​ព្រះ​សង្ឃ ព្រម​ទាំង​និកាយ​ផ្សេង​ៗ រួម​មាន​មហា​និកាយ និង​ធម្មយុត្តិ​ត្រូវ​បាន​លុប​បំបាត់​ចោល​ដោយ​ឲ្យ​ព្រះ​សង្ឃ​លាវ​រួប​រួម​គ្នា​ជា​គណៈសង្ឃ​មួយ ដោយ​បង្កើត​ជា​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ព្រះ​ពុទ្ធ​សាសនា​ឡើង ដើម្បី​ធ្វើ​ការ​គ្រប់​គ្រង​ព្រះ​សង្ឃ​លាវ តាម​បែប​អ្វី​ដែល​គេ​ហៅ​ថា​របប​ថ្មី​។

នៅ​ពេល​ដែល​ប្រទេស​លាវ​បែក​បាក់​ និង​ធ្លាក់​ក្នុង​សង្គ្រាម សាសនា​ព្រះ​ពុទ្ធ ដែល​ជា​សាសនា​ធំ​របស់​ប្រទេស​នេះ ក៏​មាន​ជម្លោះ​ដែរ និកាយ​ទាំង​ពីរ​ធំ​ៗ គឺ​​មហា​និកាយ និង​ធម្មយុត្តិ មាន​ការ​បែក​ខ្ញែក​គ្នា​ទៅ​តាម​មេ​ដឹក​នាំ​ជម្លោះ​នា​សម័យ​នោះ​ ជា​ហេតុ​ធ្វើ​ឲ្យ​សាសនា​មាន​ភាព​រង្គោះ​រង្គើ​។

នៅ​ពេល​គ្រា​ដំបូង​ក្រោយ​ពួក​កុម្មុយនីស្ត​ឡើង​កាន់​អំណាច​នៅ​ឆ្នាំ​១៩៧៥ ព្រះ​សង្ឃ​ក៏​ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​ជា​ប្រយោជន៍​ក្នុង​ការ​ឃោសនា ដើម្បី​ផ្សា​ភ្ជាប់​បក្ស រដ្ឋ និង​ប្រជាជន​លាវ​ផង​។ ដូច​ដឹង​ស្រាប់​ ជំនឿ​សាសនា​នានា​មិន​មែន ជា​ដៃ​គូ​ពិត​ប្រាកដ​នៃ​របប​លាវ​ថ្មី​ទេ​។ ព្រះ​សង្ឃ​ជា​ច្រើន​ត្រូវ​បាន​យក​ទៅ​កសាង ធ្វើ​បាប និង​ធ្វើ​គត់​ផង​ដែរ​។ បើ​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ព្រះ​ពុទ្ធ​សាសនា​នៅ​ប្រទេស​លាវ ក្រោម​របប​ថ្មី​ក៏​មិន​ត្រូវ​បាន​លុប​បំបាត់​ដែរ ដោយ​បាន​បង្កើត​ឡើង​​នូវ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ព្រះ​ពុទ្ធ​សាសនា​ នៃ​សាធារណរដ្ឋ​ប្រជា​ធិបតេយ្យ​ប្រជា​មានិត​លាវ​​មួយ ដើម្បី​ធ្វើ​ការ​ប្រមូល និង​គ្រប់​គ្រង​ព្រះ​សង្ឃ​លាវ ក្រោម​ប្រធាន​សង្ឃ​មួយ​រូប​។

រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ព្រះ​ពុទ្ធ​សាសនា​ នៃ​សាធារណរដ្ឋ​ប្រជា​ធិបតេយ្យ​ប្រជា​មានិត​លាវ មាន​ប្រធាន​សរុប​ចំនួន៥​ព្រះ​អង្គ ដោយ​រាប់​តាំង​ពី​មុន​ពេល​របប​សាធារណរដ្ឋ​ប្រជា​ធិបតេយ្យ​ប្រជា​មានិត​លាវ នា​ឆ្នាំ​១៩៧៥​៕

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: