jump to navigation

តែមប្រិ៍​​ព្រះ​រាជ​ករណីយកិច្ច​នៃ​សម្ដេច​ព្រះ​មហាក្សត្រិយានី ថ្ងៃ​ព្រហស្បតិ៍ 30 ខែ​មេសា 2020

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់.
add a comment

45

នេះ​ជា​​តែមប្រិ៍​​ប្រៃសណីយ៍​សម្ដេច​ព្រះ​មហា​ក្សត្រិយានី ព្រះ​សីសុវត្ថិ មុនីវង្ស កុសុមៈ នារីរតន៍ សិរីវឌ្ឍនា​។ ជា​ប្រភេទ​តែមប្រិ៍​រៀប​រាប់​អំពី​ព្រះ​រាជ​ករណីយកិច្ច​នៃ​សម្ដេច​​​ព្រះ​មហាក្សត្រិយានី​ជា​អម្ចាស់ និង​បាន​បោះ​ពុម្ព​ផ្សាយ​កាល​ពី​សម័យ​សង្គម​រាស្ត្រ​និយម​។

អំពី​តែមប្រិ៍

តែមប្រិ៍​សម្ដេច​ព្រះ​មហាក្សត្រិយានី​នេះ​មាន​ពណ៌​ក្រហម​ក្រម៉ៅ ប្រភេទ​២៥​រៀល មាន​ប្រាកដ​ព្រះ​ឆាយា​លក្ខណ៍​នៃ​ព្រះ​អង្គ​កំពុង​ស្រោច​ទឹក​ដល់​ក្មេង​ៗ​មួយ​ចំនួន ព្រម​ប្រាកដ​តួ​លេខ​ខ្មែរ​ខាង​លើ​ផ្នែក​ខាង​ស្ដាំ​ថា ២៥​៛ និង​ផ្នែក​ខាង​ក្រោម​ឆ្វេង​ថា​​25​៛​។

នៅ​ខាង​ឆ្វេង​ដៃ​នៃ​តែមប្រិ៍​​មាន​ចារិក​អក្សរ​បារាំង​សែស​​បញ្ឈរ​ថា ROYAUME DU CAMBODGE POSTES និង​ខាង​ស្ដាំ​ជា​អក្សរ​មូល​ខ្មែរ​ថា ព្រះ​រាជ​អាណាចក្រ​កម្ពុជា ប្រៃសណីយ៍​៕

វិបាក​កូវីដ-១៩ ៖ ច្បាប់​ស្ដី​ពី​ការ​គ្រប់​គ្រង​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន ថ្ងៃពុធ 29 ខែ​មេសា 2020

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ.
add a comment

1234567

ឯកសារ​ប្រវត្តិ​សាស្ត្រ ៖ Queen Mother of Cambodia Dies in Peking ថ្ងៃអង្គារ 28 ខែ​មេសា 2020

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, English.
1 comment so far

asdUntitlsaded-2

________________________________________
អាន​ផង​ដែរ ៖
១. ឯកសារ​ប្រវត្តិ​សាស្ត្រ ៖ CAMBODIAN QUEEN IS DEAD IN PEKING

ឯកសារ​ប្រវត្តិ​សាស្ត្រ ៖ CAMBODIAN QUEEN IS DEAD IN PEKING ថ្ងៃចន្ទ 27 ខែ​មេសា 2020

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, English.
1 comment so far

PEKING, April 27 (Reuters)—Queen Mother Kossamak of Cambodia, 71‐year‐old mother of Prince Norodom Sihanouk, died here today with her son at her bedside, an official announcement said.

The announcement did not give funeral details or mention the Prince’s possible return to Cambodia.

Prince Sihanouk,” last week named chief of state for life by the new government set up ofter the capture of Phnom Penh 10 days ago, had delayed his return to his homeland to share his mother’s last days.

The Prince, who, is 52 years old, said a few days ago that when his mother died he would carry her ashes back to Siem Reap in northern Cambodia.

Joined Son in 1973

The Queen was left behind in Phnom Penh following the coup, that ousted Prince Sihanouk in 1970. Her health failing, she; was allowed to join her son in exile here in 1973.

For some months she stayed in the gentler climate of southern China before moving up to Peking to live with her son in an elegant residence provided by the Chinese Government.

Queen Mother Kossamak, whose great passion was classical dance, looked cheerful when she celebrated her 71st birthday at a glittering party last October.

But her illness, apparently heart trouble, cast a shadow over Prince Sihanouk’s celebration of the Communist victory in Phnom Penh.

In a recent communiqué he revealed that he had asked the authorities to prepare an air strip at Siem Reap so that he could fly there with his mother’s ashes.

An Influential Queen

Queen Sisowath Kossamak, long a symbol of monarchy in Cambodia, was believed to have exerted considerable influence over her son, Prince Sihanouk, whose rights to the throne stemmed from her father.

Although Queen Kossamak’s father, King Monivong, had had two direct male heirs, his 19‐year‐old grandson, Prince Sihanouk, was named his successor in an act designed to unite two branches Of the royal family that had been divided. That was in 1941, and Queen Kossamak became the young king’s leading adviser.

On March 3, 1955, after the small kingdom gained complete independence from France, Prince Sihanouk stepped down from the throne to enter politics and become Cambodia’s spokesman in world affairs. He assumed the role of Premier and his parents, King Norodom Suramarit and Queen Kossamak, jointly succeeded him on the throne.

After King Suramarit’s death in 1960, Queen Kossamak continued to perform the ceremonial functions of the monarchy, while Prince Sihanouk became Chief of State, without succeeding his father as king.

Queen Criticized

In 1965 indigation over magazine article critical of the Queen Mother touched off an attack on the United States Embassy in Phnom Penh by 20,000 Cambodian students who hurled rocks at the building and tore down the American flag.

The article, published in Newsweek magazine, quoted sources in Phnom Penh as having said that the Queen was “money‐mad and reportedly runs a number of concessions in town, plus a string of bordellos at the edge of the city.”

In May, a month after the article appeared, Prince Sihanouk announced that his Government had severed diplomatic ties with the United States. In explaining his decision, the Prince cited an attack by the South Vietnamese air force on two Cambodian border villages and the comments in Newsweek about his mother. The article had already led the Phnom Penh Government to bar almost all journalists and photographers of the “so‐called free world” from the country.

www.nytimes.com

________________________________________
អាន​ផង​ដែរ ៖
១. ឯកសារ​ប្រវត្តិ​សាស្ត្រ ៖ Queen Mother of Cambodia Dies in Peking

ខួប​​ឆ្នាំ​ទី ​៤៥ ពិរាល័យ​នៃ​សម្ដេច​ព្រះ​មហា​ក្សត្រិយានី ជា​អម្ចាស់ ថ្ងៃចន្ទ 27 ខែ​មេសា 2020

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់.
1 comment so far

94779571_3017898611600971_1407401039904112640_n

ថ្ងៃ​នេះ (​២៧ មេសា ២០២០​) ជា​ខួប​ឆ្នាំ​ទី​៤៥ សោយ​ព្រះ​ទិវង្គត​នៃ​អតីត​ព្រះ​មហា​ក្សត្រិយានី​ជា​អម្ចាស់ ព្រះ​រាជ​មាតា​នៃ​សិល្បៈ​វប្បធម៌​ខ្មែរ​។ សម្ដេចព្រះមហាក្សត្រិយានី​ព្រះ​ស៊ីសុវត្ថិ កុសុមៈ នារី​រតន៍​សេរី​វឌ្ឍនា ស្ដេច​សោយ​ព្រះ​ពិរាល័យ​នា​ថ្ងៃ​​ព្រហស្បតិ៍ ១៥​កើត ខែ​ចេត្រ ឆ្នាំខាល ឆ​ស័ក ច.ស.​១៣៣៧, ព.ស.​ ២៥១៨ ត្រូវ​នឹង​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​១៩៧៥ នា​រដ្ឋធានី​ប៉េកាំង សាធារណ​រដ្ឋ​ចិន​ប្រជា​មានិតុ​ ជា​ទី​ព្រះ​អង្គ​ទ្រង់​គង់​ប្រថាប់​ភៀស​ព្រះ​កាយ និង​ព្យាបាល​ព្រះ​រោគ​។

សម្ដេច​ព្រះ​មហាក្សត្រិយានី ព្រះ​រាជ​មាតា​ជាតិ​ខ្មែរ​ ព្រះ​អង្គ​​ស្ដេច​ព្រះ​រាជ​សម្ភព​នា​ថ្ងៃ​​ទី​០៩ ខែ​មេសា ឆ្នាំ​១៩០៤។ ទ្រង់​គឺ​ជា​ព្រះ​រាជ​បុត្រី​នៃ​ព្រះ​ករុណា ព្រះបាទ សម្ដេច​ព្រះ សិរីសុវត្ថិ មុនីវង្ស និង​សម្ដេច​​ព្រះ​អគ្គ​មហេសី មហាក្សត្រី នរោត្ដម កាញ្ចនវិមាន នរលក្ខណ៍​ទេវី។

សម្ដេច​ព្រះ​មហាក្សត្រិយានី ស៊ីសុវត្ថិ កុសុមៈ ទ្រង់​បាន​ឡើង​គ្រងរាជ្យ​ស្រប​ជាមួយ​នឹង​ព្រះ​ករុណា​ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សុរាម្រឹត។ ពិធី​រាជាពិសេក បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ព្រះ​ទីន័ង​ទេវាវិនិច្ឆ័យ​នៃ​ព្រះ​បរម​រាជ​វាំង​ចតុម្មុខ​ ក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី​០៥ ខែ​មីនា ឆ្នាំ​១៩៥៥ ដោយ​ទ្រង់​មាន​ព្រះ​បរម​នាម​ថា៖ «សម្ដេច​ព្រះ​មហាក្សត្រិយានី ស៊ីសុវត្ថិ កុសុមនារីរតន៍ សិរីវឌ្ឍនា»។

ក្រោយ​ពី​​​សុវណ្ណគត​នៃ​ព្រះ​ករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សុរាម្រឹត នា​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​១៩៦០ មក ព្រះ​អង្គ​បាន​ឡើង​គង់​ជា​និមិត្តរូប​នៃ​ព្រះ​រាជ​បល្ល័ង្ក រហូត​ដល់​សម័យ​រដ្ឋ​ប្រហារ​នា​ឆ្នាំ​១៩៧០ ហើយ​របប​សាធារណរដ្ឋ​ខ្មែរ​របស់​លោក លន់ ណុល បាន​ចាប់​ព្រះ​អង្គ​ឃុំ​ខ្លួន​នៅ​ក្នុង​គេហដ្ឋាន រហូត​ដល់​ខែ​ឧសភា ឆ្នាំ​១៩៧៣។ រហូត​មក​ដល់​ថ្ងៃ​ទី​០៣ ខែ​ធ្នូ ឆ្នាំ​១៩៧៣ ទើប​របប​សាធារណរដ្ឋ​ខ្មែរ​អនុញ្ញាត​ឲ្យ​ព្រះ​អង្គ​និរទេស​ព្រះកាយ​ទៅ​ប្រទេស​ចិន។

សម្ដេច​ព្រះ​មហាក្សត្រិយានី ស៊ីសុវត្ថិ កុសុមៈ ទ្រង់​សោយទិវង្គត​​នា​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​១៩៧៥ នា​ទីក្រុង​ប៉េកាំង សាធារណរដ្ឋ​ចិន​ប្រជាមានិត ក្នុង​ព្រះ​ជន្ម​៧១​វស្សា គឺ​រយៈ​ពេល​ពីរ​ឆ្នាំ​ប៉ុណ្ណោះ បន្ទាប់​ពី​ព្រះ​អង្គ​ត្រូវ​បាន​របប​សាធារណរដ្ឋ​ខ្មែរ​បាន​អនុញ្ញាត​ឲ្យ​ព្រះ​អង្គ​ភៀស​ព្រះកាយ​ទៅ​ប្រទេស​ចិន​មក។

ព្រះ​អដ្ឋិ​​ព្រះ​អង្គ ត្រូវ​បាន​ព្រះ​ករុណា ព្រះបាទ សម្ដេច​ព្រះ នរោត្ដម សីហនុ ដែល​ត្រូវ​ជា​ព្រះរាជបុត្រ នាំ​ដង្ហែ​យក​មក​បញ្ចុះ​នៅ​ក្នុង​​ព្រះ​ចេតិយ​ជាមួយ​ព្រះអដ្ឋិ​ព្រះ​ករុណា សម្ដេច​ព្រះ នរោត្ដម សុរាម្រឹត នៅ​ក្នុង​ព្រះ​បរម​រាជវាំង ចតុម្មុខ​មង្គល នា​ឆ្នាំ​១៩៧៥៕

45នេះ​កាល​ស្ដេច​គង់​ប្រថាប់​ព្យាបាល​ព្រះ​រោគ នា​ទីក្រុង​ប៉េកាំង ឆ្នាំ​១៩៧៤

___________________________________________________
អាន​ផង​ដែរ ៖
១. ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព សម្ដេច​ព្រះ​មហា​ក្សត្រិយានី ជា​អម្ចាស់

លេខ​កូដ​ប្រៃសណីយ៍​ ៖ កំពង់​ធំ – ស្រុក​សណ្ដាន់ ថ្ងៃអាទិត្យ 26 ខែ​មេសា 2020

Posted by សុភ័ក្ត្រ in កូដ​ប្រៃសណីយ៍-​កំពង់​ធំ.
add a comment

ស្រុក​សណ្ដាន់ របស់ខេត្ត​កំពង់ធំ មាន​សរុប​ទាំង​អស់៩ឃុំ​ ដោយ​ឃុំ​​នីមួយ​ៗ មាន​លេខ​កូដ​ប្រៃសណីយ៍​ផ្ទាល់​ខ្លួន​ ដូច​ត​ទៅ​នេះ​ ៖

  1. ឃុំឈើទាល – ០៦១០១
  2. ឃុំដងកាំបិត – ០៦១០២
  3. ឃុំក្លែង – ០៦១០៣
  4. ឃុំមានរិទ្ធ – ០៦១០៤
  5. ឃុំមានជ័យ – ០៦១០៥
  6. ឃុំងន – ០៦១០៦
  7. ឃុំសណ្ដាន់ – ០៦១០៧
  8. ឃុំសុចិត្រ – ០៦១០៨
  9. ឃុំទំរីង – ០៦១០៩

*** សម្រាប់​លេខ​កូដ​ប្រៃសណីយ៍​ស្រុក​ឯ​ទៀត​ៗ​របស់​ខេត្ត​កំពង់​ធំ ចុច​ទី​នេះ

_______________________________________________________
អាន​ផង​ដែរ​៖
១. កូដ​​ប្រៃសណីយ៍ និង​កង្វះ​ការ​យល់​ដឹង
២. លេខ​កូដ ប្រៃសណីយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

អធិក​វារៈ ឬ អធិកពារ ថ្ងៃសៅរ៍ 25 ខែ​មេសា 2020

Posted by សុភ័ក្ត្រ in អំពី​ភាសា, អំពីភាសា, ภาษาไทย, ພາສາລາວ.
1 comment so far

ចុល្ល​សករាជ​១៣៨២​នេះ ជា​ឆ្នាំ​ដែល​មាន​ «​អធិក​វារៈ» ឬ «អធិកពារ​»​។ តើ​អ្វី​ជា​អធិក​វារៈ?

Untitled-2

ប្រដូច​គ្នា​ទៅ​នឹង​ប្រតិទិន​សុរិយ​គតិ ខាង​ចន្ទ​គតិ​ក៏​មាន​ការ​បន្ថែម​ថ្ងៃ​លើ​ខែ​ដែរ ក្រៅ​អំពី​ការ​បន្ថែម​ខែ​លើ​ឆ្នាំ ឬ «​អធិក​មាស​» នោះ​។

ប្រសិន​បើ​យើង​ចែក​ចំណែក​ពាក្យ​មួយ​ៗ​នៅ​ទី​នេះ គឺ អធិក (​អៈ-ធិ-កៈ) សំដៅចំពោះ «​លើស​, បន្ថែម​» ចំណែក​ឯ​ពាក្យ​ថា វារ, វារៈ មាន​សេចក្ដី​ថា «​ថ្ងៃ​»​។ នៅ​ក្នុង​វចនានុក្រម​ខ្មែរ លោក​បាន​ឲ្យ​និយម​ន័យ​នៃ «​អធិកវារៈ»​ នេះ ដូច​ត​ទៅ​នេះ​ ៖

អធិកវារៈ ឬ —ពារ ថ្ងៃលើក គឺថ្ងៃមួយដែលថែមត្រង់ខែជេស្ឋតាមចន្ទគតិ ( ខែជេស្ឋនោះមាន ៣០ ថ្ងៃ ) : ឆ្នាំមានអធិកវារៈ

នៅ​ក្នុង​ប្រទេស​ថៃ និង​លាវ​ ដែល​ប្រើ​ប្រាស់​ប្រព័ន្ធ​ចន្ទ​គតិ​ដូច​ខ្មែរ​យើង​ដែរ​នោះ ការ​បន្ថែម​ថ្ងៃ​នៅ​ខែ​ជេស្ឋ​ (សៀម​លាវ ហៅ​ខែ​៧)​ នេះ​ក៏​អនុវត្ត​ដូច​គ្នា​ផង​ដែរ ដោយ​ថៃ​ហៅឈ្មោះ​ថា «​อธิกวาร» (​អាន​ថា ៖ អៈធិកៈវ៉ាន) និង​លាវ ហៅ​ថា «​ອະທິກະວານ​» (អាន​ថា ៖ អៈធិកៈវ៉ាន) ឬ អធិក​វារ នោះ​ឯ​ង​​។

ការ​បន្ថែម​១​ថ្ងៃ​បន្ថែម​ទៀត​ទៅ​លើ​ខែ​ជេស្ឋ​នេះ​មាន​ទំនង​ដូច​គ្នា​ទៅ​នឹង​ការ​បន្ថែម​ខែ​ជា​អធិកមាស​ផង​ដែរ​។ ក្នុង​ប្រមាណ​៥​ឆ្នាំ​ បើ​ទោះ​បី​ជា​មាន​​អធិកមាស​​ក៏​ដោយ (​ប្រតិទិន​ចន្ទ​គតិ​) ក៏​នៅមាន​ចំនួន​ថ្ងៃ​​តិច​ជាង​១​ថ្ងៃ​ពី​ប្រតិទិនសុរិយ​គតិ​ដែរ ដែល​ហេតុ​ត្រូវ​បន្ថែម​១​ថ្ងៃ​ឲ្យ​ស្មើ​គ្នា​នោះ​ឯង​​។ តាម​ធម្មតា​ខែ​ជេស្ឋ​មាន​ចំនួន​២៩​ថ្ងៃ សម្រាប់​ឆ្នាំ​ដែល​មាន​អធិក​វារៈ​នេះ ខែ​ជេស្ឋ​នឹង​មាន​ចំនួន​៣០​ថ្ងៃ​ពេញ​។ ហេតុ​ដូច​នេះ​ថ្ងៃ​ចុង​ក្រោយ​នៃ​ខែ​ជេស្ឋ​នេះ​គឺ​ថ្ងៃ​១៥​រោច ជំនួស​ឲ្យ​ថ្ងៃ​១៤​រោច តាម​ធម្មតា​៕

____________________________________________________________
អាន​ផង​ដែរ​៖
១. អធិក​មាស
២. ឆ្នាំ​នេះ​ខ្មែរ និង​ថៃ ធ្វើ​បុណ្យ​មាឃ​បូជា និង​វិសាខ​បូជា ខុស​ថ្ងៃ​ខែ​គ្នា

%d bloggers like this: