jump to navigation

៦០​ឆ្នាំ​នៃ​ដំណើរ​ទស្សនកិច្ច​ប្រវត្តិ​សាស្ត្រ​លើក​ទី​២ របស់​​ឯក​ឧត្ដម ជូ អេនឡាយ នៅ​កម្ពុជា ថ្ងៃ​ព្រហស្បតិ៍ 7 ខែ​ឧសភា 2020

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, វីដេអូ, អតីតភាព, 中文.
trackback

gettyimages-545698797-2048x2048

ខែ​ឧសភា ឆ្នាំ​២០២០ នេះ មាន​រយៈ​ពេល​៦០​ឆ្នាំ​គត់ នៃ​ដំណើរ​​ទស្សនកិច្ច​ផ្លូវ​ការ​លើក​ទី​២ ជា​ប្រវត្តិ​សាស្ត្រ​​របស់​​ឯក​ឧត្ដម ជូ អេនឡាយ នៅ​លើ​ទឹក​ដី​នៃ​ព្រះ​រាជ​អាណាចក្រ​កម្ពុជា​។ ដំណើរ​ទស្សន​កិច្ច​ដែល​ប្រកប​ដោយ​ភាតរភាព សមភាព និង​សាមគ្គី​ភាព រវាង​មេ​ដឹក​នាំ​នៃ​ប្រទេស​ទាំង​ពីរ​។

ថ្ងៃ​​ព្រហស្បតិ៍ ទី​៥ ខែ​ឧសភា ឆ្នាំ​១៩៦០ យន្តហោះ​ពិសេស​​ដឹក​នាំ​ក្បួន​គណៈ​ប្រតិភូ​នៃ​សាធារណ​រដ្ឋ​ចិន​ប្រជាមានិត មាន​ឯក​ឧត្តម​នាយក​រដ្ឋមន្ត្រី ជូ អេនឡាយ ជា​ប្រមុខ​បាន​មក​ដល់​ចំណត​អាកាស​យានដ្ឋាន​អន្តរជាតិ​ពោធិចិនតុង ក្រុង​ភ្នំពេញ​។ សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ ព្រះ​ករុណា ព្រះ​បរម​រតន​កោដ្ឋ ព្រម​ទាំង​ឥស្សរជន​​ជាន់​ខ្ពស់​ជាតិ​-​អន្តរជាតិ​បាន​យាង និង​អញ្ជើញ​មក​ទទួល​ធ្វើ់​បដិសណ្ឋារកិច្ច​​ភ្ញៀវ​ជាតិ​កម្ពុជា​ដោយ​ផ្ទាល់​នៅ​ឯ​ចំណត​អាកាស​យាន​ដ្ឋាន​។

ក្រៅ​អំពី​ដំណើរ​ទស្សនកិច្ច​ចម្រើន​មេត្រី​ភាព​រវាង​ប្រទេស​យើង​ទាំង​ពីរ ដំណើរ​ទស្សនកិច្ច​របស់​លោកនាយករដ្ឋមន្ត្រី​ជូ អេនឡាយ កាល​ពី​៦០​ឆ្នាំ​មុន​នេះ ក៏​ធ្វើ​ឡើង​ក្នុង​បំណង​មក​គោរព​ព្រះ​បរម​សព នៃ​ព្រះ​ករុណា ព្រះ​មហា​កាញ្ចនកោដ្ឋ ដែល​ព្រះ​អង្គ​ទើប​សោយ​ព្រះ​ទិវង្គត កាល​ពី​ខែ​​មេសា កន្លង​មក​​ផង​ដែរ​។ ក្រោយ​ពេល​មក​ដល់​ទី​ស្នាក់​អាស្រ័យ​ក្នុង​អំឡុង​ពេល​ទស្សន​កិច្ច​នៅ​កម្ពុជា​ភ្លាម ឯ.ឧ.​ជូ អេនឡាយ បាន​ចូល​គាល់​សម្ដេច​ព្រះ​មហា​ក្សត្រិយានី និង​នាំ​គណៈ​ប្រតិភូ​របស់​លោក​ចូល​គោរព​ព្រះ​បរម​សព​ព្រះ​ករុណា ព្រះ​មហា​កាញ្ចនកោដ្ឋ នា​ព្រះ​មហា​មន្ទីរ​ ឯ​ព្រះ​បរម​រាជ​វាំង​ភ្លាម​ផង​ដែរ​។ ឯ.ឧ.​ជូ អេនឡាយ ធ្លាប់​បាន​ចូល​គាល់​ព្រះ​ករុណា ព្រះ​មហា​កាញ្ចនកោដ្ឋ កាល​ពី​ដំណើរ​ទស្សនកិច្ច​លើក​ទី​១ របស់​លោក​នៅ​កម្ពុជា​ផង​ដែរ​។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​នា​ពេល​នោះ ឯក​ឧត្តម​នាយក​រដ្ឋមន្ត្រី ជូ អេនឡាយ អម​ដោយ​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​បាន​ចូល​រួម​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​ផ្លូវ​ការ​នានា​របស់​កម្ពុជា​ក្រោម​ជំនួយ​នៃ​ប្រទេស​ចិន​ប្រជាមានិត មាន​ដូច​ជា​ស្ថានីយ​ទូរទស្សន៍ និង​រោងចក្រ​តម្បាញ​ជា​ដើម​ ក្រៅ​ពី​នោះ ក៏​នៅ​បាន​ចុះ​ហត្ថលេខា​លើ​សេចក្ដីថ្លែងការណ៍​រួម​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ​។

ឯក​ឧត្តម​នាយក​រដ្ឋមន្ត្រី ជូ អេនឡាយ គឺ​ជា​មិត្រ​ភ័ក្តិ​ដ៏​ស្មោះ​ស្ម័គ្រ​បំផុត​របស់​ព្រះ​ករុណា ព្រះ​បរម​រតន​កោដ្ឋ និង​របស់​កម្ពុជា​ទាំង​មូល​។ ដំណើរ​ទស្សន​កិច្ច​របស់​លោក​នៅ​កម្ពុជា​នា​ពេល​នោះ បាន​រឹង​រឹត​ចំណង​សាមគ្គីភាព​រវាង​ប្រទេស​ទាំង​ពីរ ឲ្យ​កាន់​តែ​មាន​ភាព​ស្រស់​ថ្លា និង​ផ្លែ​ផ្កា​រហូត​មក​ដល់​គ្រា​បច្ចុប្បន្ន​៕

______________________________________________________________
អាន​ផង​ដែរ ៖

១. សេចក្ដី​ថ្លែង​ការណ៍​រួម ចិន​-​កម្ពុជា ៨ ឧសភា ១៩៦០
២. A Personal Reflection on Norodom Sihanouk and Zhou Enlai: An Extraordinary Friendship on the Fringes of the Cold War

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: