jump to navigation

វិបាក​កូវីដ-១៩ ៖ ឆ្នាំ​នេះ​ផ្អាក​ចាត់​ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល ថ្ងៃអាទិត្យ 10 ខែ​ឧសភា 2020

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ.
1 comment so far

92846216_1380593025458130_8683250994252873728_n

ថ្ងៃ​អាទិត្យ ទី​១០ ខែ​ឧសភា ឆ្នាំ​២០២០ នេះ គឺ​ជា​កំណត់​នៃ​ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល ប្រចាំ​ព.ស.​២៥៦៤ តាម​ទំនៀម​ព្រះ​នគរ​។ ក៏​ប៉ុន្តែ​ដោយ​សារ​តែ​រោគ​រាត​ត្បាត​ពាស​ពេញ​ពិភព​លោក ក៏​ដូច​ជា​ក្នុង​ប្រទេស​យើងផង​ដែរ គឺ​ជំងឺ​កូវីដ​-១៩ នោះ ​ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល​សម្រាប់​ឆ្នាំ​នេះ ត្រូវ​បាន​ផ្អាក ដោយ​មិន​បាន​ចាត់​ធ្វើ​ឡើង​ដូច​សព្វ​មួយ​ដង​ទេ​។

ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល ប្រចាំ​ព.ស.​២៥៦៤ នេះ គ្រោង​ធ្វើ​នៅ​ឯ​ទី​ព្រះ​ស្រែ​ ខេត្ត​កំពង់​ធំ​៕

_____________________________________________________
អាន​ផង​ដែរ ៖
១. វិបាក​កូវីដ-១៩ ៖ ថៃ​ផ្អាក​ព្រះ​រាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល ឆ្នាំ​នេះ

%d bloggers like this: