jump to navigation

វិបាក​កូវីដ-១៩ ៖ ថៃ​ផ្អាក​ព្រះ​រាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល ឆ្នាំ​នេះ ថ្ងៃចន្ទ 11 ខែ​ឧសភា 2020

Posted by សុភ័ក្ត្រ in ภาษาไทย.
1 comment so far

ថ្ងៃ​ចន្ទ ទី​១១ ខែ​ឧសភា ឆ្នាំ​២០២០ នេះ គឺ​ជា​កំណត់​ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​​ព្រះ​នង្គ័ល នៅ​​ឯ​ក្រុង​សៀម​។ ដោយ​សារ​វិបត្តិ​ដែល​បង្ក​ដោយ​ជំងឺ​កូវីដ​-១៩ ព្រះ​រាជ​ពិធី​បុណ្យ​ឆ្នាំ​នេះ​នៅ​នគរ​សៀម ក៏​ត្រូវ​បាន​ផ្អាក​ដូច​គ្នា​នឹង​នគរ​ខ្មែរ​យើង​ដែរ​។

ទោះ​បី​ជា​ព្រះ​រាជ​ពិធី​ផ្លូវ​ការ មហា​ជន (កកន ៖ ​ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​​ព្រះ​នង្គ័ល នៅ​វាល​ព្រះ​ស្រែ​ស្នាម​ហ្លួង ក្រុង​បាងកក) ត្រូវ​បាន​ផ្អាក​ក៏​ពិត​មែន តែ​ពិធី​ព្រោះ​សាប​ស្រូវ​ពិសោធន៍ នៅ​ឯ​ព្រះ​រាជ​តំណាក់​សួន​​ចិត្រលតា ក៏​នៅ​មាន​រៀប​ចំ​ជា​ធម្មតា​។

ជា​រៀង​រាល់​ឆ្នាំ នា​ថ្ងៃ​​​ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​​ព្រះ​នង្គ័ល នៅ​នគរ​សៀម​នេះ ថៃ​ក៏​នៅ​មាន​ចាត់​ពិធី​សាប​ព្រោះ​ស្រូវ​ធ្វើ​ពិសោធន៍​មួយ​ទៀត នៅ​ទី​នេះ (​សួន​​ចិត្រលតា) ដើម្បី​កំណត់​ពូជ​ស្រូវ​នានា​របស់​ប្រទេស​ថៃ ដែល​ជា​ផ្នែក​មួយ​នៃ​ព្រះ​រាជ​គម្រោង​របស់​អតីត​ព្រះ​មហា​ក្សត្រិយ៍​ថៃ​៕

_____________________________________________________
អាន​ផង​ដែរ ៖
១. វិបាក​កូវីដ-១៩ ៖ ឆ្នាំ​នេះ​ផ្អាក​ចាត់​ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល

%d bloggers like this: