jump to navigation

អតីត​នាយករដ្ឋមន្ត្រី​ និង​អនុ​ប្រធានាធិបតី លាវ ស៊ីសៈវ៉ាត កែវប៊ុនផាន់ ទទួល​មរណ​ភាព ថ្ងៃអង្គារ 12 ខែ​ឧសភា 2020

Posted by សុភ័ក្ត្រ in មរណភាព, ພາສາລາວ.
trackback

44771682392_cc255b06cb_o

នានាប្រទេស៖ នគរ​ហ្លួង​វៀងចន្ទន៍, ស.ប.ប. លាវ – អតីត​អនុ​ប្រធាន​ប្រទេស​លាវ​ទី​១ និង​​ជា​អតីត​នាយក​រដ្ឋមន្ត្រី​លាវ សមមិត្ត ស៊ីសៈវ៉ាត កែវប៊ុនផាន់ បាន​ទទួល​មរណ​ភាព​ហើយ​នា​ព្រឹក​ថ្ងៃ​អង្គារ ទី​១២ ខែ​ឧសភា ឆ្នាំ​២០២០ នេះ​ ក្នុង​អាយុ​៩២​ឆ្នាំ​។

ឧត្ដម​សេនីយ​ឯក សមមិត្ត ស៊ីសៈវ៉ាត កែវប៊ុនផាន់ កើត​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​១៩២៨ ឯ​ស្រុក​សាំនឿ ខេត្ត​ហួផាន់ មាន​បង​ប្អូន​ទាំង​អស់​៣​នាក់​។ កំណើត​របស់​សមមិត្ត​ជា​កូន​អ្នក​ស្រែ​ចម្ការ ប្រកប​របរ​ចិញ្ចឹម​ជីវិត​ដូច​អ្នក​ស្រែ​លាវ​ឯ​ទៀត​ៗ​។

ឪពុក​ម្ដាយ​របស់​សមមិត្ត​បាន​ទទួល​មរណ​ភាព​នៅ​ពេល​សមមិត្ត​​មាន​អាយុ​១៤​ឆ្នាំ​។ នៅ​អាយុ​២០​ឆ្នាំ សមមិត្ត​​បាន​ចូល​រួម​ក្នុង​ចលនា​បដិវត្តន៍​លាវ និង​ជា​ទាហាន​ជំនាន់​ទី​១ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ចលនា​រំដោះ​ (ចលនា​កង​ទ័ព​រាជ​វង្ស) ប្រទេស​លាវ​ពី​នឹម​អាណា​និគម​និយម​បារាំង​សែស​។ បន្ទាប់​មក​ចលនា​នេះ​បាន​ប្ដូរ​ឈ្មោះ​មក​ជា​កង​ទ័ព​ប្រជាជន​លាវ ដែល​ជា​ចលនា​តស៊ូ​រំដោះ​ប្រទេស​លាវ​ពី​ការ​រុក​រាន​ថ្មី​ៗ​របស់​សហ​រដ្ឋ​អាមេរិក​។

នៅ​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​១៩៧២ សមមិត្ត​​បាន​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​របស់​បក្ស លើក​ទី​២ ដែល​បាន​ផ្លាស់​ប្ដូរ​ឈ្មោះ​បក្ស​ពី​បក្ស​ប្រជាជន​លាវ មក​ជា​បក្ស​ប្រជាជន​បដិវត្ត​លាវ​។ មក​ដល់​ឆ្នាំ​១៩៧៦​-​១៩៨៧ សមមិត្ត​ បាន​ក្លាយ​ជា​សមាជិក​គណៈ​កម្មការ​មជ្ឈឹម​បក្ស​។ ក្រៅ​ពី​នេះ នៅ​ឆ្នាំ​១៩៨៧ សមមិត្ត​​ស៊ីសៈវ៉ាត កែវប៊ុនផាន់ បាន​ដឹក​នាំ​ធ្វើ​ជា​មេ​ទ័ព​ក្នុង​ការ​ធ្វើ​បញ្ជា​ការ​ប្រយុទ្ធ​ក្នុង​សមរភូមិ​បរតែន ឬ​ថៃ​ហៅ​ថា​សមរភូមិ​ប្រយុទ្ធ​រុមក្លៅ (​កកន ៖ ជា​ជម្លោះ​ប្រដាប់​អាវុធ​​មួយ​រវាង​លាវ​និង​ថៃ​)​

  • ពី​ឆ្នាំ​១៩៧៥​-​១៩៩១ ៖ ជា​រដ្ឋមន្ត្រី​ប្រចាំ​ទី​ស្ដី​ការ​គណៈ​រដ្ឋមន្ត្រី​, រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​, ប្រធាន​គ្រប់​គ្រង​រដ្ឋធានី​វៀងចន្ទន៍
  • ពី​ឆ្នាំ​១៩៩១​-​១៩៩៦ ៖ ជា​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម និង​ព្រៃឈើ
  • ពី​ឆ្នាំ​១៩៩៦-​១៩៩៨ ៖ ជា​អនុ​ប្រធាន​ប្រទេស​នៃ​សបប​. លាវ
  • ពី​ឆ្នាំ​១៩៩៨​-​២០០១ ៖ ជា​នាយក​រដ្ឋមន្ត្រី​នៃ​សបប​. លាវ
  • ពី​ឆ្នាំ​២០០១​-​២០១១ ៖ ជាប្រធាន​រណសិរ្ស​កសាង​ជាតិ​លាវ
  • ពី​ឆ្នាំ​២០១១ ៖ ចូល​និវត្តន៍​

96499408_1280804212129301_4312072213709717504_n13

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: