jump to navigation

ព្រះ​ចៅ​ថៃ​ថ្វាយ​ព្រះ​រាជ​សារ​ថ្វាយ​ព្រះ​ពរ ថ្ងៃសុក្រ 15 ខែ​ឧសភា 2020

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់.
1 comment so far

ក្នុង​ឱកាស​ព្រះ​រាជ​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម​វស្សា​គម្រប់​៦៧​ព្រះ​វស្សា នា​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០២០ នេះ ព្រះ​ចៅ​ផែន​ដី​ថៃ ព្រះ​បាទ​សម្ដេច​មហា​​វជិរាលង្ករណ បាន​ផ្ញើ​ព្រះ​រាជ​សារ ដែល​មាន​ន័យ​ថា ៖

ព្រះ​បាទ​សម្ដេច​ព្រះ​បរម​នាថ នរោត្ដម សីហមុនី នៃ​កម្ពុជា
ក្រុង​ភ្នំពេញ

ក្នុង​វរោកាស​ដ៏​មង្គល​នៃ​ព្រះ​រាជ​ពិធី​ចម្រើន​ព្រះ​ជន្ម​របស់​ព្រះ​អង្គ ទូល​បង្គំ​មាន​ព្រះ​រាជ​ហឫទ័យ​សូម​ថ្វាយ​ព្រះ​ពរ​ជ័យ​មង្គល សូម​ព្រះ​អង្គ​មាន​ព្រះ​រាជ​សុខភាព​បរិបូរណ៍ និង​ទ្រង់​ក្សេម​សម្រាន្ត និង​ដើម្បី​ភាព​ជោគ​ជ័យ និង​ចម្រើន​រុង​រឿង​របស់​ប្រទេស និង​ប្រជាជន​កម្ពុជា​។

ទូល​បង្គំ​ជឿ​ជាក់​ថា ចំណង​មិត្រ​ភាព និង​កិច្ច​សហ​ប្រតិបត្តិការ​គ្រប់​វិស័យ ដែល​មាន​មក​យ៉ាង​រឹង​មាំ​រវាង​ប្រទេស​ និង​ប្រជាជន​យើង​ទាំង​ពីរ នឹង​រឹង​រឹត​តែ​រឹង​មាំ​ទ្វេ​ឡើង​នា​ពេល​អនាគត​។

(​ព្រះ​បរមាភិធេយ្យ​)
មហា​វជិរាលង្ករណ ព្រះ​វជិរ​ក្លៅ​ចៅ​យូហួ

(​បក​ប្រែក្រៅ​ផ្លូវ​ការ​ដោយ​ស្រែ​ខ្មុក​)

______________________________________________________________
អាន​ផង​ដែរ​៖
១. ហ្លួង​សីហមុនី និង​ព្រះ​មហា​ក្សត្រិយ៍​ថៃ ​មហា​​វជិរាលង្ករណ

%d bloggers like this: