jump to navigation

ខួប​ឆ្នាំ​ទី​៦០ ព្រះ​រាជ​ពិធី​បញ្ចុះ​បឋម​សិលា​ជួស​ជុល​ព្រះ​វិហារ​ព្រះ​កែវ​មរកត ថ្ងៃចន្ទ 18 ខែ​ឧសភា 2020

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ.
4 comments

ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០២០ នេះ មាន​រយៈ​ពេល​៦០​ឆ្នាំ​នៃ​​​ព្រះ​រាជ​ពិធី​បញ្ចុះ​បឋម​សិលា​ជួស​ជុល​ព្រះ​វិហារ​ឧបោសថ​រតនា​រាម ឬ​​ព្រះ​កែវ​មរកត​។ ព្រះ​រាជ​ពិធី​ជា​ប្រត្តិសាស្ត្រ​នេះ ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ពុធ ៨​រោច ខែ​ពិសាខ ឆ្នាំ​ជូត ទោ​ស័ក ព.ស.​២៥០៣ ត្រូវ​នឹង​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​១៩៦០​។

ព្រះ​វិហារ​ព្រះ​កែវ​មរកត​ត្រូវ​បាន​កសាង​ឡើង​ក្នុង​រជ្ជកាល​នៃ​ព្រះ​ករុណា ព្រះ​បាទ សម្ដេច​ព្រះ​នរោត្ដម បរមរាមទេវាវតារ ព្រះ​សុវណ្ណ​កោដ្ឋ ដោយ​សាង​ពី​ឈើ និង​ឥដ្ឋ​ រួច​ស្រេច​បរិបូណ៌ និង​ចាត់​ព្រះ​រាជ​ពិធី​ឆ្លង​សម្ពោធ​បញ្ចុះ​សីមា នា​ថ្ងៃ​​ព្រហស្បតិ៍ ៨​កើត ខែ​មាឃ ឆ្នាំ​ខាល ចត្វា​ស័ក ព.ស.​២៤៤៥ ត្រូវ​នឹង​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​១៩០៣​។

ដោយ​សារ​សភាព​នៃ​ព្រះ​វិហារ មាន​ភាព​ទ្រុឌ​ទ្រោម ក្រោម​ព្រះ​រាជ​តម្រិះ​នៃ​សម្ដេច​ព្រះ​មហា​ក្សត្រិយានី ព្រះ​សីសុវត្ថិ មុនីវង្ស កុសុមៈ នារីរតន៍ សិរីវឌ្ឍនា ជា​អម្ចាស់ និង​ក្រោម​ព្រះ​រាជ​កិច្ច​ដឹក​នាំ​ដ៏​ខ្ពង់​ខ្ពស់​នៃ​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ​នរោត្ដម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ព្រះ​វិហារ​ជា​ព្រះ​កេរ​នៃ​ប្រជាជាតិ​ខ្មែរ​នេះ ត្រូវ​បាន​ធ្វើ​ពិធី​ជួស​ជុល​​ស្ថាបនា​ឡើង​វិញ​ ដោយ​សាង​ពី​បេតុង​អាម៉េ ព្រម​រក្សា​ទុក​នូវ​ស្ថាបត្យកម្ម​ដើម ដោយ​មាន​បន្ថែម​កម្រាល​បន្ទះ​ប្រាក់ និង​សសរ​បិទ​ថ្ម​កែវ ដែល​នាំ​ចូល​ពី​ប្រទេស​អ៊ីតាលី​ផង​៕

DQbxUzESilver-Pagoda

_________________________________________
អាន​បន្ថែម
១. “พระแก้วมรกต” ในพระราชวังหลวงที่พนมเปญต่างกับไทยไหม วัสดุในพระวิหารมูลค่าเท่าใด
២. អំពីវត្តព្រះស្រីរតនសាស្ដារាម ឬវត្តព្រះកែវនៃនគរថៃ
៣. វត្តព្រះកែវក្រុងទេព និងទំនាក់ទំនងនគរខ្មែរ
៤. ព្រះ​ជិនរង្សី​រាជិក​នរោត្ដម
៥. អត្ថបទ​ប្រែ ៖ “ព្រះ​កែវ​មរកត” នៅ​ព្រះ​បរម​រាជ​វាំង​ភ្នំពេញ ខុស​គ្នា​ពី​ថៃ​ទេ? វត្ថុ​ក្នុង​ព្រះ​វិហារ​មាន​តម្លៃ​ប៉ុន្មាន​?
៦. គំនូរបុរាណនៅព្រះវិហារព្រះកែវ បាត់បង់តាំងពីពេលណា?

%d bloggers like this: