jump to navigation

ខួប​ឆ្នាំ​ទី​៦០ ព្រះ​រាជ​ពិធី​បញ្ចុះ​បឋម​សិលា​ជួស​ជុល​ព្រះ​វិហារ​ព្រះ​កែវ​មរកត ថ្ងៃចន្ទ 18 ខែ​ឧសភា 2020

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ.
trackback

ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០២០ នេះ មាន​រយៈ​ពេល​៦០​ឆ្នាំ​នៃ​​​ព្រះ​រាជ​ពិធី​បញ្ចុះ​បឋម​សិលា​ជួស​ជុល​ព្រះ​វិហារ​ឧបោសថ​រតនា​រាម ឬ​​ព្រះ​កែវ​មរកត​។ ព្រះ​រាជ​ពិធី​ជា​ប្រត្តិសាស្ត្រ​នេះ ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ពុធ ៨​រោច ខែ​ពិសាខ ឆ្នាំ​ជូត ទោ​ស័ក ព.ស.​២៥០៣ ត្រូវ​នឹង​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​១៩៦០​។

ព្រះ​វិហារ​ព្រះ​កែវ​មរកត​ត្រូវ​បាន​កសាង​ឡើង​ក្នុង​រជ្ជកាល​នៃ​ព្រះ​ករុណា ព្រះ​បាទ សម្ដេច​ព្រះ​នរោត្ដម បរមរាមទេវាវតារ ព្រះ​សុវណ្ណ​កោដ្ឋ ដោយ​សាង​ពី​ឈើ និង​ឥដ្ឋ​ រួច​ស្រេច​បរិបូណ៌ និង​ចាត់​ព្រះ​រាជ​ពិធី​ឆ្លង​សម្ពោធ​បញ្ចុះ​សីមា នា​ថ្ងៃ​​ព្រហស្បតិ៍ ៨​កើត ខែ​មាឃ ឆ្នាំ​ខាល ចត្វា​ស័ក ព.ស.​២៤៤៥ ត្រូវ​នឹង​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​១៩០៣​។

ដោយ​សារ​សភាព​នៃ​ព្រះ​វិហារ មាន​ភាព​ទ្រុឌ​ទ្រោម ក្រោម​ព្រះ​រាជ​តម្រិះ​នៃ​សម្ដេច​ព្រះ​មហា​ក្សត្រិយានី ព្រះ​សីសុវត្ថិ មុនីវង្ស កុសុមៈ នារីរតន៍ សិរីវឌ្ឍនា ជា​អម្ចាស់ និង​ក្រោម​ព្រះ​រាជ​កិច្ច​ដឹក​នាំ​ដ៏​ខ្ពង់​ខ្ពស់​នៃ​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ​នរោត្ដម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ព្រះ​វិហារ​ជា​ព្រះ​កេរ​នៃ​ប្រជាជាតិ​ខ្មែរ​នេះ ត្រូវ​បាន​ធ្វើ​ពិធី​ជួស​ជុល​​ស្ថាបនា​ឡើង​វិញ​ ដោយ​សាង​ពី​បេតុង​អាម៉េ ព្រម​រក្សា​ទុក​នូវ​ស្ថាបត្យកម្ម​ដើម ដោយ​មាន​បន្ថែម​កម្រាល​បន្ទះ​ប្រាក់ និង​សសរ​បិទ​ថ្ម​កែវ ដែល​នាំ​ចូល​ពី​ប្រទេស​អ៊ីតាលី​ផង​៕

DQbxUzESilver-Pagoda

_________________________________________
អាន​បន្ថែម
១. “พระแก้วมรกต” ในพระราชวังหลวงที่พนมเปญต่างกับไทยไหม วัสดุในพระวิหารมูลค่าเท่าใด
២. អំពីវត្តព្រះស្រីរតនសាស្ដារាម ឬវត្តព្រះកែវនៃនគរថៃ
៣. វត្តព្រះកែវក្រុងទេព និងទំនាក់ទំនងនគរខ្មែរ
៤. ព្រះ​ជិនរង្សី​រាជិក​នរោត្ដម
៥. អត្ថបទ​ប្រែ ៖ “ព្រះ​កែវ​មរកត” នៅ​ព្រះ​បរម​រាជ​វាំង​ភ្នំពេញ ខុស​គ្នា​ពី​ថៃ​ទេ? វត្ថុ​ក្នុង​ព្រះ​វិហារ​មាន​តម្លៃ​ប៉ុន្មាន​?
៦. គំនូរបុរាណនៅព្រះវិហារព្រះកែវ បាត់បង់តាំងពីពេលណា?

មតិ»

1. អត្ថបទ​ប្រែ ៖ “ព្រះ​កែវ​មរកត” នៅ​ព្រះ​បរម​រាជ​វាំង​ភ្នំពេញ ខុស​គ្នា​ពី​ថៃ​ទេ? វត្ថុ​ក្នុង - ថ្ងៃអង្គារ 19 ខែ​ឧសភា 2020

[…] _________________________________________ អាន​បន្ថែម៖ ១. “พระแก้วมรกต” ในพระราชวังหลวงที่พนมเปญต่างกับไทยไหม วัสดุในพระวิหารมูลค่าเท่าใด ២. អំពីវត្តព្រះស្រីរតនសាស្ដារាម ឬវត្តព្រះកែវនៃនគរថៃ ៣. វត្តព្រះកែវក្រុងទេព និងទំនាក់ទំនងនគរខ្មែរ ៤. ព្រះ​ជិនរង្សី​រាជិក​នរោត្ដម ៥. ខួប​ឆ្នាំ​ទី​៦០ ព្រះ​រាជ​ពិធី​បញ្ច… […]

2. វត្ត​ព្រះ​កែវ​ក្រុង​ទេព និង​ទំនាក់​ទំនង​នគរ​ខ្មែរ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 19 ខែ​ឧសភា 2020

[…] _____________________________________________________ អានផងដែរ៖ ១. អំពីវត្តព្រះស្រីរតនសាស្ដារាម ឬវត្តព្រះកែវនៃនគរថៃ ២. អត្ថបទប្រែ៖ នៅពីក្រោយ ព្រះរាជតម្រាស់ រាមាទី៤ រឿងការបាត់បង់ប្រទេសខ្មែរ “ខ្ញុំសូមប្រាប់លោកដោយក្ដីឈឺចាប់បំផុត” – តចប់ ៣. និល ទៀង៖ សម្ដេចព្រះសង្ឃរាជទី១ នៃក្រុងកម្ពុជា ៤. អត្ថបទ​ប្រែ ៖ “ព្រះ​កែវ​មរកត” នៅ​ព្រះ​បរម​រាជ​វាំង​ភ្នំពេញ ខុស​គ្នា​ពី​ថៃ​ទេ? វត្ថុ​ក្នុង​ព្រះ​វិហារ​មាន​តម្លៃ​ប៉ុន្មាន​? ៥. ខួប​ឆ្នាំ​ទី​៦០ ព្រះ​រាជ​ពិធី​បញ្ច… […]

3. គំនូរ​បុរាណ​នៅ​ព្រះ​វិហារ​ព្រះ​កែវ បាត់​បង់​តាំង​ពី​ពេល​ណា​? | ស្រែ​ខ្មុក - ថ្ងៃអង្គារ 19 ខែ​ឧសភា 2020

[…] ___________________________________________________ អានផងដែរ៖ ១. មត៌កដូនតានឹងត្រូវបានជួសជុលស្ដារឡើងវិញ? ២. ព្រះរាជបណ្ដាំ និងព្រះរាជបំណងចុងក្រោយមួយទៀត នៃព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ៣. ព្រះរាជបណ្ដាំ និងព្រះរាជបំណងមួយទៀតនៃព្រះបរមរតនកោដ្ឋទំនងត្រូវបានបំពេញ ៤. មត៌កដូនតាត្រូវបានបំភ្លេចចោល ៥. វឌ្ឍនភាពនៃការបំពេញព្រះរាជបណ្ដាំហ្លួងរតនកោដ្ឋ ៦. អំពីវត្តព្រះស្រីរតនសាស្ដារាម ឬវត្តព្រះកែវនៃនគរថៃ ៧. ខួប​ឆ្នាំ​ទី​៦០ ព្រះ​រាជ​ពិធី​បញ្ច… […]

4. ព្រះ​ជិនរង្សី​រាជិក​នរោត្ដម | ស្រែ​ខ្មុក - ថ្ងៃអង្គារ 19 ខែ​ឧសភា 2020

[…] __________________________________________________ អាន​ផង​ដែរ៖ ១. ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះបាទ នរោត្ដម ២. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង (​ត​ចប់​) ៣. អត្ថបទ​ប្រែ ៖ “ព្រះ​កែវ​មរកត” នៅ​ព្រះ​បរម​រាជ​វាំង​ភ្នំពេញ ខុស​គ្នា​ពី​ថៃ​ទេ? វត្ថុ​ក្នុង​ព្រះ​វិហារ​មាន​តម្លៃ​ប៉ុន្មាន​? ៤. ខួប​ឆ្នាំ​ទី​៦០ ព្រះ​រាជ​ពិធី​បញ្ច… […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: