jump to navigation

អត្ថបទ​ប្រែ ៖ “ត្រឡែង​កែង” ពាក្យ​នេះ​មក​ពី​ណា​? ហេតុ​ម្ដេច​ប្រែ​ថា “ដែន​ប្រហារ​”​? ថ្ងៃ​ព្រហស្បតិ៍ 21 ខែ​ឧសភា 2020

Posted by សុភ័ក្ត្រ in អំពី​ភាសា, អំពីភាសា, ภาษาไทย.
trackback

កកន ៖ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០២០ កន្លង​មក​នេះ ​គេហ​ទំព័រ​សិល្បៈ​វឌ្ឍនធម្ម (​ថ. ศิลปวัฒนธรรม)​ បាន​ចុះ​ផ្សាយ​អត្ថបទ​មួយ​ដែល​មាន​ចំណង​ជើង​ថា “ตะแลงแกง” คำนี้มาจากไหน? ไฉนจึงเป็น “แดนประหาร”? ឬ​​ប្រែ​មក​ជា​ភាសា​ខ្មែរ​យើង​ថា “ត្រឡែង​កែង” ពាក្យ​នេះ​មក​ពី​ណា​? ហេតុ​ម្ដេច​ប្រែ​ថា “ដែន​ប្រហារ​”​?

ដោយ​ឃើញ​ថា​អត្ថបទ​លក្ខណៈប្រវត្តិសាស្ត្រ​នេះ​មាន​សារសំខាន់ និង​ទាក់​ទង​នឹង​ប្រវត្តិ​ស្រុក​ភូមិ​យើង​ផង ថ្ងៃ​នេះ ស្រែ​ខ្មុក​សូម​អនុញ្ញាត​បក​ប្រែ​ជា​ភាសា​ខ្មែរ​ក្រៅ​ផ្លូវ​ការ ដោយ​មិន​បញ្ចេញ​បញ្ចូល​បន្ថែម ដើម្បី​ទុក​ជូន​ជា​​ឯកសារ​ នៅ​ទី​នេះ ដូច​ត​ទៅ​។

នៅ​ពេល​ឮ​ពាក្យ​ថា “ត្រឡែង​កែង” ជន​ជាតិ​ថៃ​តែង​តែ​នឹក​ដល់ “ដែន​ប្រហារ” ការ​ពិត​ទៅ​ពាក្យ​ថា​ត្រឡែង​កែង ក្នុង​អត្ថន័យ​ដើម មិន​បាន​សំដៅ​ដល់ “ដែន​ប្រហារ” នោះ​ទេ​។ បើ​ដូច​នេះ​ពាក្យ​ថា “ត្រឡែង​កែង” នៅ​ក្នុង​ភាសា​ថៃ​មាន​ប្រភព​មក​ពី​ភាសា​ណា និង​មាន​ន័យ​ដើម​ក្នុង​ភាសា​នោះ​ថា​ដូច​ម្ដេច​?

“ត្រឡែង​កែង” ជា​ពាក្យ​ខ្មែរ​ដែល​ថៃ​ខ្ចី​មក​ប្រើ មក​ពី​ពាក្យ​ថា “ត្រឡែង​កែង” បញ្ចេញ​សំឡេង “ត្រឡែង​កែង”​។ វចនា​នុក្រម​ខ្មែរ ច្បាប់​ពុទ្ធ​សាសន​បណ្ឌិត្យ ក្រុង​ភ្នំពេញ បាន​ឲ្យ​និយមន័យ​ថា “ដែល​មាន​មុខ​៤ ឬ​បែក​ជា​៤ (​ឈ្មោះប្រាសាទ, វិហារ, ផ្លូវ)” ដូច​ជា​ “ប្រាសាទ​ត្រឡែង​កែង” ប្រែ​ថា “​ប្រាសាទ​ចតុម្មុខ​ដែល​​មានមុខ​​៤” ឬ​ក្នុង​ពាក្យ​ថា​ “ផ្លូវ​ត្រឡែង​កែង​”។

“វត្ត​ត្រឡែង​កែង” ជា​វត្ត​បូរាណ​មាន​ទី​តាំង​នៅ​កណ្ដាល​ក្រុង “លង្វែក” ពី​ដើម​ឡើយ​វត្ត​នេះ​អាច​ជា​សាសន​ស្ថាន​របស់​ខ្មែរ​តាំង​តែ​សម័យ​មហា​នគរ មុន​ពេល​ដែល​ខ្មែរ​ផ្លាស់​ប្ដូរ​រាជធានី​មក​នៅ​លង្វែក​នេះ​។ នៅ​ពេល​ចៅ​ពញា​ចន្ទ​រាជា (​ព្រះ​អង្គ​ចន្ទ​) ផ្លាស់​ប្ដូរ​រាជធានី​ខ្មែរ​មក​តាំង​នៅ​លង្វែក ក៏​ទ្រង់​ព្រះ​រាជានុញ្ញាត​ឲ្យ​សាង​វត្ត​ឡើង​នៅ​បរិវេណ​នេះ​។ ដោយ​ហេតុ​​ដែល​សាង​ជា​វិហារ​មាន​មុខ​បួន​ទិស​ ទើប​ឲ្យ​ឈ្មោះ​ថា “ព្រះ​វិហារ​ចតុម្មុខ​មហា​ប្រាសាទ” ត្រូវ​គ្នា​នឹង​ឈ្មោះ​ដែល​ហៅ​ជា​ទូទៅ​ថា “វត្ត​ត្រឡែង​កែង” ដោយ​សារ​មាន​វិហារ​សាង​ជា​មុខ​មាន​បួន​ទិស​។ រាជ​ពង្សាវតារ​ក្រុង​កម្ពុជា​បាន​សរសេរ​ថា ក្នុង​វិហារ​ចតុម្មុខ​ជា​ទី​ប្រតិស្ឋាន​ព្រះ​អដ្ឋារស​កម្ពស់​៩​ម៉ែត្រ ចំនួន​៤​អង្គ បែ​ព្រះ​ភ័ក្ត្រ​ទៅ​កាន់​ទិស​ផ្សេង​ៗ​។ ព្រះ​បាទ​សាង​ពី​សិលា​។

វត្ត​ត្រឡែង​កែង​កណ្ដាល​ក្រុង​លង្វែក ជា​វត្ត​បូរាណ​ដែល​មាន​វិហារ​ប្រតិដ្ឋាន​ព្រះ​អដ្ឋរស​ទាំង​៤​ទិស ឈ្មោះ​របស់​វត្ត​ទើប​​ត្រូវ​បាន​គេ​ហៅ​ជា​ទូទៅ

ក្រោយ​មក​នៅ​ពេល​បែក​ក្រុង​លង្វែក វិហារនេះ​ត្រូវ​បាន​បំផ្លាញ និង​ប្រហែលត្រូវ​បាន​ជួស​ជុល​ឡើង​វិញ​នៅ​សម័យភ្នំពេញ ព្រះ​ទាំង​បាង​សាង​ព្រះ​ពុទ្ធ​រូប​ទ្រង់​គ្រឿង​វរមុទ្រា​ជំនួស​ឲ្យ​ព្រះ​អដ្ឋារស​ដែល​នៅ​សេស​សល់​មក​ដល់​បច្ចុប្បន្ន រួម​ទាំង​ឈ្មោះ «​វត្ត​ត្រឡែង​កែង​» ផង​។ នឹង​សង្កេត​ឃើញ​ថា អត្ថន័យ​របស់ «​ត្រឡែង​កែង​» ក្នុង​ភាសា​ខ្មែរ ជា​ន័យ​សំដៅ​ដល់ «​វត្ថុ​ដែល​បែក​ជា​៤ ឬ​មាន​មុខ​៤​» ទូទៅ​​ដែល​មិន​សំដៅ​ដល់ «​ដែន​ប្រហារ​» នោះ​ទេ​។ នេះ​មាន​ន័យ​ថា ការ​ផ្ដល់​អត្ថន័យ​ពាក្យ​ថា «​ត្រឡែង​កែង​» ពី​ទី «​ដែលមាន​បែក​ជា​មុខ​៤​» មក​ជា «​ដែន​ប្រហារ​» ក៏​ទំនង​កើត​ឡើង​ក្នុង​ភាសា​ថៃ​នេះ​ឯង​។

នៅ​ពេល​ថៃ​ទទួល​ពាក្យ​ថា «​ត្រឡែង​កែង​» មក​ប្រើ​បាន​ផ្លាស់​ប្ដូរ​រូប​ពាក្យ និង​ការ​បញ្ចេញ​សំឡេង​ខ្លះ ជា «​តៈឡែង​កែង​» អត្ថន័យ​យក​មក​ប្រើ​ដំបូង​អាចនឹង​ដូច​គ្នា​នឹង​អត្ថន័យក្នុង​ភាសា​ខ្មែរ គឺ​ប្រែ​ថា «​ទី​ដែល​មាន​ផ្លូវ​បែក​ជា​៤» ឬ​ន័យ​មួយ​ទៀត​គឺ «​ផ្លូវ​បែក​ជា​៤​»​។

ផ្លូវមុខ​ខុនផែន ក៏មាន​លក្ខណៈ​បែក​ជា​៤ សម័យ​ក្រុង​ស្រី​អយុធ្យា​ហៅ​ថា​ផ្លូវ​តៈឡែងកែង

ភស្តុតាង​នៃ​ការ​ប្រើ​ពាក្យ​ថា «​តៈ​ឡែង​កែង​» ក្នុង​អត្ថន័យ​ថា​ផ្លូវ​បែក​ជា​៤​នោះ មាន​ឃើញ​ក្នុង​ច្បាប់​ត្រា​៣​ដួង ដូច​ជា​ច្បាប់​ព្រះ​អយ្យការ​លក្ខណៈ​ប្ដី​ប្រពន្ធ (​ឆ្នាំ​១៣៦១​) ចែង​ថា ប្រសិន​បើ​ស្ត្រី​ណា​មាន​ស្មន់ «​… ស្ត្រី​នោះ​ឲ្យ​កោ​សក់​ជា​តៈឡែងកែង និង​យក​ទៅ​ឲ្យ​គេ​ប្រទេច​…​»។

ហេតុក្រោយ​មក​ដែល​អត្ថន័យ​របស់ «តៈឡែងកែង» បាន​ប្ដូរ​មក​ជា «​កន្លែង​ដែល​ប្រហារ​» នោះ អាច​មក​ពី​កាល​សម័យ​បូរាណ​កន្លែង​ដែល​យក​អ្នក​ទៅ​មក​ប្រហារ គឺ «​ផ្លូវ​បែក​ជា​៤​» ឬ «​ត្រឡែង​កែង​» ដូច​ន័យ​នៃ​ច្បាប់​ព្រះ​អយ្យការ​អំពី​ចោរ​ថា «​… ប្រសិន​បើ​លួច​បន្លែ​ស្ពៃ​ទា​មាន់ … ពិចារណា​ថា​គឺ​ជា​ចោរ ឲ្យ​ចង​យក​ទៅ​តៈឡែងកែង​ប្រទេច​នឹង​វាយ​ដោយ​រំពាត់​ឈើ​៥០​ដង​…​»

ដូច​នេះ​នៅ​ពេល​ក្រោយ​ៗ​មក ប្រើ​ពាក្យ​ថា «​តៈឡែងកែង​» ក៏​ក្លាយ​ជា​កន្លែង​ដោត​ក្បាល​ប្រទេច ដូច​ច្បាប់​ព្រះ​អយ្យការ​ស្ដី​ពី​ចោរ ដែល​និយាយ​ដល់​ការ​ដាក់​ទោស​ចោរ​ប្លន់​ផ្ទះ​ថា «​… ហើយ​ឲ្យ​សម្លាប់​ចោរ​ដែល​បាន​ប្រព្រឹត្ត កាត់​ក្បាល​ដោត​នៅ​តៈឡែងកែង​…​» ភស្តុតាង​ដែល​អះ​អាង​ពី​ការ​ប្ដូរ​អត្ថន័យមក​យូរ​ហើយ​គឺ វចនានុក្រមរបស់​ម៉បរ័តលេយ៍ ឬ​សៀវភៅ «​អក្ខាភិធានសព្ទ​» ​បាន​ឲ្យ​និយមន័យ «​តៈឡែង​កែង​» ថា «​ឈ្មោះ​កន្លែង​សម្លាប់​មនុស្ស​» និង​ប្រើ​ក្នុង​អត្ថន័យនេះ​តែ​មួយ (​មិន​អធិប្បាយ​ថា​សំដៅ​ដល់​ផ្លូវ​បែក​ជា​៤​)​។

នេះ​បាន​ន័យ​ថា​មក​ដល់​សម័យ​ក្រុង​រតនកោសិន្ទ្រ ពាក្យ​ថា «​តៈឡែងកែង​» បាន​ប្ដូរ​អត្ថន័យ​ហើយ ដែល​បាន​ប្រើអត្ថន័យ​នេះមក​ដល់​បច្ចុប្បន្ន ដោយ​ភ្លេចនឹក​ទៅ​ថា ដើម «​តៈឡែងកែង» សំដៅ​ដល់ «​ផ្លូវ​បែក​ជា​៤​» ធម្មតា​​ៗ​នេះ​ឯង​។


ផ្សព្ធ​ផ្សាយ​នៅ​ក្នុង​ប្រព័ន្ធ​អនឡាញ​លើក​ដំបូង​នៅ​ថ្ងៃ​ទី​៣ សីហា ២០១៨

មតិ»

1. “ตะแลงแกง” คำนี้มาจากไหน? ไฉนจึงเป็น “แดนประหาร”? | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 23 ខែ​ឧសភា 2020

[…] […]

2. តា ម៉ាប់ - ថ្ងៃអាទិត្យ 24 ខែ​ឧសភា 2020

[…] ចតុមុខ
ដោយ អាំង ជូលាន

នៅក្នុងអារ្យធម៌ខ្មែរ ចំណុចប្រសព្វមុខនៃផ្លូវពីរខ្វែងគ្នាតែងតែមានសារសំខាន់នៅក្នុងជំនឿ។ កិច្ចពិធីច្រើនណាស់ដែលទាក់ទងនឹងប្រការនេះ ហើយខ្ញុំសូមជូនឧទាហរណ៍យ៉ាងសាមញ្ញខ្លះៗដូចតទៅ៖

– ដែលឃើញញឹកញាប់ជាងគេនោះគឺ ការយកពែទៅចោលនៅផ្លូវបំបែក។

– នៅជនបទ ក្នុងកិច្ចហែសពយកទៅបូជា ជួនកាលនៅចំណុចផ្លូវខ្វែងណាមួយ គេយកក្អមដែលមានទឹកក្នុងនោះទម្លាក់ពីដៃដើម្បីឲ្យក្អមនោះបែក ដើម្បីឲ្យទឹកខ្ចាយបែកខ្ញែកគ្នា។ […]

https://www.yosothor.org/publications/khmer-renaissance/chapter-four/chak-tok-muk.html


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: