jump to navigation

លេខ​កូដ​ប្រៃសណីយ៍​ ៖ កំពត – ស្រុក​ជុំ​គិរី ថ្ងៃអង្គារ 30 ខែមិថុនា 2020

Posted by សុភ័ក្ត្រ in កូដ​ប្រៃសណីយ៍-​កំពត.
add a comment

ស្រុក​ជុំ​គិរី របស់ខេត្ត​កំពត មាន​សរុប​ទាំង​អស់៧ឃុំ​ ដោយ​ឃុំ​​នីមួយ​ៗ មាន​លេខ​កូដ​ប្រៃសណីយ៍​ផ្ទាល់​ខ្លួន​ ដូច​ត​ទៅ​នេះ​ ៖

  1. ឃុំច្រេស – ០៧២០១
  2. ឃុំជំពូវន្ដ – ០៧២០២
  3. ឃុំស្នាយអញ្ជិត – ០៧២០៣
  4. ឃុំស្រែចែង – ០៧២០៤
  5. ឃុំស្រែក្នុង – ០៧២០៥
  6. ឃុំស្រែសំរោង – ០៧២០៦
  7. ឃុំត្រពាំងរាំង – ០៧២០៧

*** សម្រាប់​លេខ​កូដ​ប្រៃសណីយ៍​ស្រុក​ឯ​ទៀត​ៗ​របស់​ខេត្ត​កំពត ចុច​ទី​នេះ

_______________________________________________________
អាន​ផង​ដែរ​៖
១. កូដ​​ប្រៃសណីយ៍ និង​កង្វះ​ការ​យល់​ដឹង
២. លេខ​កូដ ប្រៃសណីយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

เขมรยุคพระเจ้ายโศวรมันที่ 1 ผู้ทรงสร้าง “พนมบาแค็ง” ปราสาทหินแห่งเมืองพระนคร ថ្ងៃចន្ទ 29 ខែមិថុនា 2020

Posted by សុភ័ក្ត្រ in ภาษาไทย.
2 comments

ปราสาทพนมบาแค็ง (phnom bakheng) ภาพถ่ายเมื่อวันที่ 7 มีนาคม พ.ศ. 2550 (Photo by TANG CHHIN SOTHY / AFP)

ในบริเวณเมืองเสียมราฐ มีภูเขาที่สําคัญอยู่สามแห่งคือ พนมบาแค็ง พนมกรม และพนมบก

พระเจ้ายโศวรมันที่ 1 ทรงเลือกสรรเขาพนมบาแค็ง ซึ่งเป็นเขาที่เตี้ยที่สุดในสามแห่งให้เป็นศูนย์กลางของราชธานี โดยทรงก่อสร้างศาสนสถานเหนือเขาแห่งนี้

ส่วนเขาพนมกรมและพนมบกนั้น ศาสนสถานเหนือยอดเขาก็มีแผนผังในลักษณะเดียวกัน โดยก่อสร้างปราสาทด้วยศิลาทรายสามหลังถวายเทพเจ้าที่สำคัญสามองค์อันได้แก่ พระพรหม พระวิษณุ และพระศิวะ

พระเจ้ายโศวรมันทรงพัฒนาสภาพชีวิตทางศาสนาเช่นเดียวกับสภาพภูมิปัญญาของราชอาณาจักร ด้วยการสร้างศาสนสถานที่สัมพันธ์กับสามศาสนาที่สำคัญซึ่งได้แก่ ศาสนาฮินดูลัทธิไศวะนิกาย ศาสนาฮินดูลัทธิไวษณพนิกาย และพุทธศาสนา ศาสนสถานเหล่านี้มิเพียงแต่จะมีพระสงฆ์เท่านั้น หากมีนักจาริกแสวงบุญและนักศึกษาผู้ต้องการศึกษาทางด้านปรัชญาอย่างลึกซึ้ง

พระเจ้ายโศวรมันยังทรงพัฒนาทางด้านเศรษฐกิจในอาณาบริเวณเมืองพระนครอีกด้วย ทางทิศตะวันออกของเมืองพระนครได้โปรดให้ขุดสระบารายตะวันออก (ยโศธรตฏากะ) ซึ่งเป็นอ่างเก็บน้ำขนาดมหึมาด้วย มีความยาว 7 กิโลเมตร และกว้าง 1.8 กิโลเมตรตามลําดับ

เพื่อที่จะเชื่อมโยงราชธานีใหม่กับราชธานีเก่าเข้าด้วยกัน พระเจ้ายโศวรมันที่ 1 จึงทรงก่อสร้างถนนจากประตูทิศตะวันออกของเมืองยโศธรปุระไปยังมุมทิศตะวันตกเฉียงเหนือของบารายแห่งเมืองหริหราลัย

ปราสาทพนมบาแค็ง บนภูเขากลางเมืองพระนคร สถานที่หลอมวมพระเจ้ายโศวรมันที่ 1 เข้ากับพระอิศวร ตามคติเทวราชา หลังจากเสด็จสวรรคต (ภาพจากหนังสือจักรพรรดิราช ที่พึ่งของมหาชนชาวสยาม)

ราชอาณาจักรเขมรได้พัฒนากว้างใหญ่ยิ่งขึ้นในรัชกาลของพระเจ้ายโศวรมัน พระเจ้ายโศวรมันทรงแผ่ขยายอาณาเขตโดยสันติวิธีไปทางทิศตะวันตก โดยการพัฒนาสภาพของพื้นที่ในบริเวณนั้น

การสงครามเพียงครั้งเดียวที่เราทราบในรัชกาลของพระองค์คือ การมีชัยชนะทางเรือเหนือชาวมาเลย์หรือชาวจาม

พระเจ้ายโศวรมันที่ 1 สิ้นพระชนม์ราวปี พ.ศ. 1143 ในรัชกาลของพระองค์นี้ตลอดระยะเวลา 11 ปี เป็นสมัยที่เจริญรุ่งเรืองอย่างไม่เคยปรากฏมาก่อน พระเจ้ายโศวรมันที่ 1 ทรงได้รับพระนามภายหลังที่สิ้นพระชนม์แล้วว่า “บรมศิวโลก”

พระเจ้ายโศวรมันที่ 1 ทรงมีโอรสสององค์ ซึ่งได้ครองราชย์สืบต่อลงมาคือ พระเจ้าหรรษวรมันที่ 1 และพระเจ้าอีศานวรมันที่ 2 ในปี พ.ศ. 1443 เมื่อพระราชบิดาได้สิ้นพระชนม์ลงนั้น พระเจ้าหรรษวรมันคงยังทรงพระเยาว์อยู่มาก กับทั้งยังไม่มีประสบการณ์ในการปกครองมากนัก ด้วยเหตุนั้นตลอดระยะเวลายี่สิบปีแรกในรัชกาลของพระองค์จึงมิได้ปรากฏราชกิจที่สำคัญแต่ประการใด

ในปี พ.ศ. 1464 พระมาตุลาของพระเจ้าหรรษวรมัน ผู้ซึ่งเป็นเชษฐาของมเหสีแห่งพระเจ้ายโศวรมันที่ 1 ซึ่งทรงพระนามว่าพระเจ้าชัยวรมันที่ 4 ได้ยึดอำนาจจากพระนัดดา พระเจ้าชัยวรมันที่ 4 ได้เสด็จจากเมืองยโศธรปุระไปทรงสร้างราชธานีแห่งใหม่ ณ เกาะแกร์ สองปีต่อมาภายหลังที่พระเจ้าหรรษวรมันที่ 1 สิ้นพระชนม์

ปราสาทพนมบาแค็ง (ภาพจากศิลปวัฒนธรรม ฉบับตุลาคม 2537)

แต่ทว่า ยังคงแบ่งแยกระหว่างกษัตริย์ 2 พระองค์ กษัตริย์ที่ทรงครองราชย์ตามนิตินัยคือ พระเจ้าอีศานวรมันที่ 2 ประทับที่เมืองพระนคร และกษัตริย์ที่แย่งราชสมบัติคือพระเจ้าชัยวรมันที่ 4 ที่ประทับที่เกาะแกร์

เหตุการณ์ดังกล่าวได้ดำเนินต่อมาจนกระทั่งถึงปี พ.ศ. 1471 ในปีดังกล่าวพระเจ้าอีศานวรมันที่ 2 ได้สิ้นพระชนม์ลง จึงทำให้พระเจ้าชัยวรมันที่ 4 ทรงกลายเป็นรัชทายาทของพระองค์

ถึงแม้ว่ากษัตริย์ทั้งสองพระองค์ที่ทรงพระเยาว์และสิ้นพระชนม์ในวัยฉกรรจ์ก็ตาม รวมทั้งมีการแย่งอำนาจโดยพระเจ้าชัยวรมันที่ 4 ก็ตาม แต่ราชอาณาจักรเขมรก็ยังมีความมั่นคงเป็นอย่างดี


เผยแพร่ครั้งแรกเมื่อ 29 มิถุนายน 2563

https://www.silpa-mag.com/history/article_51959

______________________________________________________
អាន​ផង​ដែរ ៖
១. អត្ថបទ​ប្រែ ៖ ខ្មែរ​សម័យ​ព្រះ​បាទ​យសោ​វរ្ម័ន​ទី​១ អ្នក​សាង «​ភ្នំ​បាខែង​» ប្រាសាទ​ថ្ម​នៃ​ក្រុង​អង្គរ
២. ទស្សនៈ​ថៃ ករណី​ខ្មែរ និង​ខម

ព្រះ​រាជ​ពិធី​សិត​ទៀន​វស្សា​ព្រះ​រាជ​ទ្រព្យ ប្រចាំ​ព.ស.​២៥៦៤ ថ្ងៃអាទិត្យ 28 ខែមិថុនា 2020

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
add a comment

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ស្ដេចយាងបំពេញមហាព្រះរាជកុសលក្នុងព្រះរាជពិធីសិតទៀនវស្សាព្រះរាជទ្រព្យ នៅព្រះបរមរាជវាំង។

ព្រះរាជពិធីសិតទៀនវស្សាព្រះរាជទ្រព្យនេះ ត្រូវបានរៀបចំឡើងយ៉ាងឧឡារិក នាព្រឹកថ្ងៃ ៨កើត ខែអាសាឍ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ នៅព្រះមហាប្រាសាទខេមរិន្ទ។

សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យសិតទៀនវស្សា ព្រះរាជទ្រព្យក្នុងឆ្នាំនេះ ព្រះករុណាជាអម្ចាស់ជីវិត លើត្បូងព្រះបាទសម្ដេចព្រះបរមនាថ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសម្តេចព្រះមហាក្សត្រី ព្រះអង្គមានព្រះរាជ សទ្ធាដ៏ខ្ពង់ខ្ពស់ក្រៃលែង ដែលបានកសាងទៀនវស្សាព្រះរាជទ្រព្យចំនួន ១២ដើម និងគ្រឿងបរិក្ខាទៀន មានផ្កាទៀនចំនួន ១៤២ដើម ធូប ១២ដើម ទៀនសុទ្ធ ៦០ដើម លាង ៧កញ្ចប់ ទេយ្យវត្ថុ ២៨កញ្ចប់ ប្រេងកាត ៦៣លីត្រ ប្រេងដូង ២៤លីត្រ  ទឹកក្រូច ១៦កេស ទឹកបរិសុទ្ធ ៤៤កេស មី ៤៤កេស និងអង្ករចំនួន ៣៧បាវ ស្មើនឹង ១ ៨៥០ គីឡូក្រាម ព្រមទាំងបច្ច័យមួយចំនួន៕

អត្ថបទ និង​រូប​ភាព​ចម្លង​ទាំង​ស្រុង​ចេញ​ពី​ទី​ភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា AKP

ពិធី​បូជា​ព្រះ​សព​ប្រធាន​គណៈ​សង្ឃ​លាវ ថ្ងៃសៅរ៍ 27 ខែមិថុនា 2020

Posted by សុភ័ក្ត្រ in ພາສາລາວ.
5 comments

Lao Monk3

នានាប្រទេស៖ នគរ​ហ្លួង​វៀងចន្ទន៍, ស.ប.ប. លាវ – ថ្ងៃ​សុក្រ ទី​២៦ ខែ​មិថុនា ឆ្នាំ​២០២០ (ម្សិល​មិញ) នេះ នៅ​ឯ​នគរ​ហ្លួង​វៀងចន្ទន៍ នៃ​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​លាវ (​សបប. លាវ​) មាន​ចាត់​ពិធី​យ៉ាង​ធំ​មួយ គឺ​ពិធី​ដង្ហែ​ និង​បូជា​សព​ព្រះ​តេជ​ព្រះ​គុណ​ព្រះយ៉តកែវមហាសង្ឃសុធម្មាធិបតី រតនមហាសង្ឃបាមោក្ខ ប្រធាន​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ព្រះ​ពុទ្ធ​សាសនា​ នៃ​សាធារណរដ្ឋ​ប្រជា​ធិបតេយ្យ​ប្រជា​មានិត​លាវ​។ ពិធី​បូជា​ព្រះ​សព​បាន​ចាប់​ផ្ដើម​តាំង​ពី​ព្រឹក​ព្រលឹម និង​បន្ត​រយៈ​ពេល​៣​ថ្ងៃ រហូត​ដល់​ថ្ងៃ​អាទិត្យ ទី​២៨ ខែ​មិថុនា ឆ្នាំ​២០២០​។

តាំង​តែ​ពី​វេលា​ស្រាង​ៗ ព្រះ​សង្ឃ ពុទ្ធ​បរិស័ទ​លាវ ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​បក្ស និង​រដ្ឋ​ជាន់​ខ្ពស់​លាវ បាន​មក​ជួប​ជុំ​គ្នា​ក្នុង​បរិវេណ​​ធម្ម​សភា វត្ត​ព្រះ​ធាតុ​ហ្លួង​ខាង​ជើង នគរ​ហ្លួង​វៀង​ចន្ទន៍ ទី​តម្កល់​ព្រះ​សព ដើម្បី​ធ្វើ​ពិធី​សុំ​ខមា​ទោស​ព្រះ​សព ដើម្បី​ធ្វើ​ពិធី​បូជា​។ នៅ​វេលា​ម៉ោង​ប្រមាណ​១​រសៀល ព្រះ​សព ដែល​តម្កល់​ក្នុង​មឈូស និង​មាន​គ្រប​ទង់​ឆព្វណ្ណរង្សី​ពី​លើ​ផង ព្រម​ទាំង​ព្រះ​កោដ្ឋ​តំណាង​ផង​នោះ ត្រូវ​បាន​ធ្វើ​ពិធី​រំកិល​ចេញ​ពី​ធម្មសភា ដើម្បី​ធ្វើ​ពិធី​ដង្ហែ​តាម​ក្បួន​សុវណ្ណ​ហង្ស ចេញ​ពី​ទី​ព្រះ​មេរុ ឯ​ខាង​មុខ​ព្រះ​ធាតុ​ហ្លួង ក្រុង​វៀងចន្ទន៍ នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​​វត្ត​ព្រះ​ធាតុ​ហ្លួង​ខាង​ជើង​។

នៅ​ម៉ោង​ប្រមាណ​៩​យប់ ពិធី​បូជា​ព្រះ​សព​ត្រូវ​បាន​ធ្វើ​ឡើង ក្នុង​បរិយាកាស​អធិកអធម ដោយ​មាន​ព្រះ​សង្ឃ​លាវ ប្រជា​ពុទ្ធ​បរិស័ទ អ្នក​មុខ​អ្នក​ការ​លាវ ជា​ច្រើន​បាន​ចូល​រួម​ផង​ដែរ​។

ព្រះយ៉តកែវមហាសង្ឃសុធម្មាធិបតី រតនមហាសង្ឃបាមោក្ខ មហា​ង៉ន តម្រុង​បុញ្ញ មហា​ថេរ​ចៅ គឺ​ជា​ប្រធាន​នៃ​គណៈ​សង្ឃ​លាវ​អង្គ​ទី​៥ នៃ​សបប​. លាវ បន្ទាប់​ពី​​របប​នេះ​បាន​បង្កើត​មក​​ បន្ត​​ពី​ព្រះ​តេជ​ព្រះ​គុណ​បណ្ឌិត ​មហាផង បិយធីរោ ជមាឫក្ស​។ នៅ​ប្រទេស​លាវ មិន​មាន​តំណែង​សម្ដេច​ព្រះ​សង្ឃ​រាជ​ដូច​នៅ​ប្រទេស​កម្ពុជា​យើង​ទេ បន្ទាប់​ពី​របប​រាជា​ធិបតេយ្យ​ត្រូវ​បាន​ផ្ដួល​រំលំ​ចោល​កាល​ពី​៤០​ឆ្នាំ​មុន​នេះ​។

ព្រះយ៉តកែវមហាសង្ឃសុធម្មាធិបតី រតនមហាសង្ឃបាមោក្ខ បាន​ទទួល​អនិច្ច​ធម្ម​កាល​ពី​​វេលា​ព្រឹក​ថ្ងៃ​អង្គារ ១​កើត ខែ​ចេត្រ ឆ្នាំ​កុរ ឯក​ស័ក ព.ស.​២៥៦៣ (​ប្រទេស​លាវ ព.ស.​២៥៦២​) ត្រូវ​នឹង​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០២០ ឯ​​មន្ទីរ​ពេទ្យ​រដ្ឋ​លាវ​១០៣ នគរ​ហ្លួង​វៀង​ចន្ទន៍​ សិរិ​​ព្រះ​ជន្ម​​៩១​ឆ្នាំ​៩១​ថ្ងៃ​៕

_____________________________________________
អាន​ផង​ដែរ​
១. ប្រធាន​គណៈ​សង្ឃ​ជាន់​ខ្ពស់​លាវ​ទទួល​អនិច្ចធម្ម
២. ថៃ​ចាត់​ព្រះ​រាជ​ពិធី​ចេញ​ព្រះ​មេរុ និង​ថ្វាយ​ព្រះ​ភ្លើង​សម្ដេច​ព្រះ​សង្ឃ​រាជ
៣. សិល្បៈ​ព្រះ​មេរុ​របស់​លាវ
៤. មក​មើល​មេរុ​​អតីត​ប្រធាន​សង្ឃ​លាវ

បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៦ តាម​រយៈ​ទូរ​វីដេអូ ថ្ងៃសុក្រ 26 ខែមិថុនា 2020

Posted by សុភ័ក្ត្រ in អាស៊ាន.
17 comments

104475444_134405508276372_5174922986151891811_oនានាប្រទេស៖ ហាណូយ, សស. វៀតណាម – នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០២០ នេះ អាស៊ាន​បាន​បើក​កិច្ច​ប្រជុំ​កំពូល​លើក​ទី​៣៦ ជា​ប្រវត្តិសាស្ត្រ​លើក​ទី​១ តាម​រយៈ​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ​។ មេ​ដឹក​នាំ​ទាំង​១០ បាន​ជួប​ប្រជុំ​គ្នា​ដោយ​មាន​​ប្រទេស​វៀតណាម​ជា​ប្រធាន​នៃ​កិច្ច​ប្រជុំ​គ្រា​នេះ ក្រោម​មូល​បទ «ភាព​ស្អិត​រមួត និង​ការ​ឆ្លើយ​តប»​។

សម្រាប់​កិច្ច​ប្រជុំ​លើក​នេះ មេ​ដឹក​នាំ​អាស៊ាន​នឹង​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រួម​របស់​អាស៊ាន​ក្នុង​ការ​ដោះ​ស្រាយ​ជំងឺ​រាត​ត្បាត​ជា​សាកល កូវីដ-១៩ និង​ការ​លើក​កម្ពស់​ការ​ស្ដា​សេដ្ឋកិច្ច​-​សង្គម ក្រោយ​ជំងឺ​កូវីដ-១៩ វិធី និង​មធ្យោបាយ​នានា​ដើម្បី​សម្រេច​បាន​នូវ​ចក្ខុ​វិស័យ​សហគមន៍​អាស៊ាន​ឆ្នាំ​២០២៥ និង​ទំនាក់​ទំនង​របស់​អាស៊ាន​ជាមួយ​ដៃ​គូ​ខាង​ក្រៅ និង​សហគមន៍​ពិភព​លោក​៕

104475444_134405508276372_5174922986151891811_o104492820_1106367936415992_6549651313116750536_o105031979_134405708276352_7823895013435933020_o105318954_134405638276359_5496382498120593174_o105413463_134405591609697_6330211140685553655_o105494415_134405541609702_7984947307295344328_o105672903_134405748276348_8737365182111043039_o

_______________________________________________
អានព័ត៌មាន
១. ទីបំផុតកិច្ចប្រជុំកំពូលអាស៊ានលើកទី១៤ ក៏បានចាប់ផ្ដើម
២. ថៃបើកប្រជុំកំពូលអាស៊ានលើកទី១៥ ទាំងរញ៉េរញ៉ៃ
៣. កិច្ចប្រជុំកំពូលអាស៊ានគ្រាទី១៦ បានបើកនៅក្រុងហាណូយ
៤. ហាណូយបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី១៧
៥. ចាការតា បើកកិច្ចប្រជុំកំពូលអាស៊ាន គ្រាទី១៨
៦. កិច្ចប្រជុំកំពូលអាស៊ានគ្រាទី១៩ បើកជាផ្លូវការនៅឥណ្ឌូណេស៊ី
៧. កម្ពុជាបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី២០
៨. កិច្ចប្រជុំកំពូលអាស៊ានទី២១ បើកនៅក្រុងភ្នំពេញ
៩. ប្រ៊ុយណេបើកជាផ្លូវការកិច្ចប្រជុំកំពូលអាស៊ាន គ្រាទី២២
១០. កិច្ចប្រជុំកំពូលអាស៊ាន លើកទី២៣ បើកនៅប៊្រុយណេ
១១. ភូមាចាត់ប្រជុំកំពូលអាស៊ានលើកទី២៤ ជាប្រវត្តិសាស្ត្រ
១២. កិច្ចប្រជុំអាស៊ានលើកទី២៥ បានចាប់ផ្ដើមនៅភូមា
១៣. កិច្ចប្រជុំកំពូលអាស៊ាន លើកទី២៦ ចាប់ផ្ដើមនៅម៉ាឡេស៊ី
១៤. បើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី២៧
១៥. បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន លើក​ទី​២៨ និង​២៩ នៅ​វៀងចន្ទន៍
១៦. ភីលីព្ពីនស៍​បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣០
១៧. កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣១ បើក​ហើយ
១៨. បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣២ នៅ​សិង្ហបុរី
១៩. សិង្ហ​បុរី​បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៣
២០. ថៃ​បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៤
២១. ថៃ​បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៥

 

នយោបាយ​ទឹក នៅ​ខេត្ត​ក្រចេះ ថ្ងៃ​ព្រហស្បតិ៍ 25 ខែមិថុនា 2020

Posted by សុភ័ក្ត្រ in សង្គម​រាស្ត្រ​និយម.
7 comments

12

_______________________________________________________
អាន​ផង​ដែរ ៖
១. នយោបាយ​ទឹក​នៅ​កម្ពុជា
២. ទំនប់​ទឹក​ថ្មី​នៅ​ខេត្ត​តាកែវ
៣. នយោបាយ​ទឹក នៅ​ខេត្ត​ឧត្ដរ​មាន​ជ័យ
៤. នយោបាយ​ទឹក នៅ​ខេត្ត​ពោធិសាត់
៥. នយោបាយ​ទឹក នៅ​ខេត្ត​​កំពង់​ស្ពឺ
៦. នយោបាយ​ទឹក នៅ​ខេត្ត​​​ព្រៃវែង
៧. នយោបាយ​ទឹក នៅ​ខេត្ត​​កំពង់​ធំ

វិបាក​កូវីដ-១៩ ៖ ព្រះ​រាជ​ទាន​ព្រះ​រាជ​ទ្រព្យ ថ្ងៃពុធ 24 ខែមិថុនា 2020

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់.
add a comment

Doung224

នៅ​វេលា​ព្រឹក​ថ្ងៃទី​២៤ ខែ​មិថុនា ឆ្នាំ​២០២០ ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង ព្រះ​បាទ​សម្តេច​ព្រះ​បរម​នាថ នរោត្តម សីហមុនី ព្រះ​មហា​ក្សត្រ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា និង​សម្តេច​ព្រះ​មហា​ក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះ​វរ​រាជ​មាតា​ជាតិ​ខ្មែរ ក្នុង​សេរីភាព សេចក្តី​ថ្លៃ​ថ្នូរ និង​សុភមង្គល ជា​ទី​គោរព​សក្ការៈ​ដ៏ខ្ពង់​ខ្ពស់​បំផុត ព្រះ​អង្គ​ទាំង​ទ្វេ​សព្វ​ព្រះ​រាជ​ហឫទ័យ​ប្រោស​ព្រះ​រាជ​ទាន ឯក​ឧត្តម​សាស្ត្រាចារ្យ​វេជ្ជ​បណ្ឌិត ម៉ម ប៊ុនហេង រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល ចូល​ក្រាប​ថ្វាយ​បង្គំ​គាល់ ដើម្បី​ទទួល​ព្រះ​រាជ​ទ្រព្យ ពី​ព្រះ​អង្គទាំង​ទ្វេ​ចំនួន ២.០០០.០០០ ​ដុល្លារ (ពីរ​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​) ក្នុង​នោះ​ព្រះ​រាជ​ទ្រព្យ​ព្រះ​ករុណាព្រះ​មហា​ក្សត្រ ចំនួន ១.០០០.០០០ ដុល្លារ (មួយ​​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​) និង​ព្រះ​រាជ​ទ្រព្យ សម្តេច​ព្រះ​មហា​ក្សត្រី ព្រះ​វរ​រាជ​មាតា​ជាតិ​ខ្មែរចំនួន ១.០០០.០០០ ដុល្លារ (មួយ​​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​) ជូន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ជា​វិភាគ​ទាន​ចូល​រួម​បង្ការ និង​ទប់​ស្តាត់​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​-​១៩​៕

រូបភាព ៖ ជៀម សុីណាន់
ប្រភព​អត្ថបទ ៖ ហ្វេសប៊ុគ​ទទក

104434141_1233933466959339_1776267290898368124_o104776483_1233933456959340_2448606916932031004_o105894642_1233933473626005_5581305407526764707_o104827218_1233933486959337_8537345302456520399_o

104776483_1233933456959340_2448606916932031004_o104434141_1233933466959339_1776267290898368124_o

%d bloggers like this: