jump to navigation

វត្ត​សែន​សុខា​រាម ថ្ងៃអង្គារ 16 ខែមិថុនា 2020

Posted by សុភ័ក្ត្រ in ພາສາລາວ.
trackback

វត្ត​សែន​សុខា​រាម (ល. ວັດແສນສຸຂາຣາມ) គឺ​ជា​វត្ត​ចំណាស់​មួយ​ទៀត ស្ថិត​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​វត្ត​សប​សិក្ខារាម​។ វត្ត​សែន​សុខា​រាម សាង​ឡើង​ក្នុង​ប្រមាណ​ព.ស.​២២៦១ ក្នុង​រជ្ជ​សម័យ​នៃ​ព្រះ​ចៅ​កិងកិសរាជ ក្រោយ​ពេល​ដែល​នគរ​ហ្លួង​ព្រះ​បាង​បំបែក​ចេញ​ពី​នគរ​វៀងចន្ទន៍​បាន​ប្រមាណ​១១​ឆ្នាំ​។ វត្ត​សែន​សុខា​រាម​នេះ​សាង​ឡើង​លើ​បរិវេណ​អតីត​វត្ត​ចាស់​កាល​សម័យ​ពុទ្ធ​សតវត្សរ៍​ទី​២០ ដោយ​រាប់​ថា​បរិវេណ​នេះ​ជា​បរិវេ​ណ​ចាស់ និង​ស័ក្ដិសិទ្ធិ​មួយ​នៃ​ក្រុង​ហ្លួង​ព្រះ​បាង​។

ចំណុច​សំខាន់​នៃ​វត្ត​សែន​សុខា​រាម​គឺ​ ព្រះ​ពុទ្ធ​រូប​ឈរ​អង្គ​ធំ​មួយ​ដែល​មាន​តែ​មួយ​អង្គគត់​នៅ​ហ្លួង​ព្រះ​បាង​នេះ និង​មាន​ព្រះ​ហត្ថ​យ៉ាង​ស្រស់​ស្អាត​។ ចំណែក​ឯ​ព្រះ​វិហារ​វិញ​មាន​លាប​ម្រ័ក្សណ៍ បិទ​មាស​យ៉ាង​ប្រណីត​តាម​បែប​សិល្បៈ​ហ្លួង​ព្រះ​បាង​សម័យ​កណ្ដាល​។

ខាង​​ក្រោម​នេះ​ជា​រូប​ភាព​មួយ​ចំនួន​នៃ​វត្ត​សែន​សុខា​រាម​ដែល​ស្រែ​ខ្មុក​បាន​ថត​​កាល​ពី​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១០ គឺ​ប្រមាណ​ជាង​១០​ឆ្នាំ​មក​ហើយ​៕

______________________________________
អាន​ផង​ដែរ
១. ព្រះ​សង្ឃ​លាវ​បិណ្ឌ​បាត្រ​ឯ​ហ្លួង​ព្រះ​បាង
២. ចេញ​ទៅ​ហ្លួង​ព្រះបាង​ព្រឹក​ស្អែក
៣. វត្ត​ស្រី​បុណ្យរឿង​សិរិមារាម
៤. វត្ត​សបសិក្ខារាម

មតិ»

1. ព្រះ​សង្ឃ​លាវ​បិណ្ឌ​បាត្រ​ឯ​ហ្លួង​ព្រះ​បាង | ស្រែ​ខ្មុក - ថ្ងៃសុក្រ 19 ខែមិថុនា 2020

[…] ______________________________________ អាន​ផង​ដែរ៖ ១. ចេញ​ទៅ​លាវ​ព្រឹក​នេះ ២. ចេញ​ទៅ​ហ្លួង​ព្រះបាង​ព្រឹក​ស្អែក ៣. វត្ត​ស្រី​បុណ្យរឿង​សិរិមារាម ៤. វត្ត​សបសិក្ខារាម ៥. វត្ត​សែន​សុខា​រាម […]

2. ចេញ​ទៅ​ហ្លួង​ព្រះបាង​ព្រឹក​ស្អែក | ស្រែ​ខ្មុក - ថ្ងៃសុក្រ 19 ខែមិថុនា 2020

[…] ______________________________________ អាន​ផង​ដែរ៖ ១. មក​ដល់​លាវ ២. ចេញ​ទៅ​លាវ​ព្រឹក​នេះ ៣. ត្រឡប់​មក​វៀងច័ន្ទន៍​វិញ​ហើយ ៤. ទៅ​លាវ​គ្រា​នេះ (ភាគ​៣) ៥. ព្រះ​សង្ឃ​លាវ​បិណ្ឌ​បាត្រ​ឯ​ហ្លួង​ព្រះ​បាង ៦. វត្ត​ស្រី​បុណ្យរឿង​សិរិមារាម ៧. វត្ត​សបសិក្ខារាម ៨. វត្ត​សែន​សុខា​រាម […]

3. វត្ត​ស្រី​បុណ្យរឿង​សិរិមារាម | ស្រែ​ខ្មុក - ថ្ងៃសុក្រ 19 ខែមិថុនា 2020

[…] ______________________________________ អាន​ផង​ដែរ៖ ១. ព្រះ​សង្ឃ​លាវ​បិណ្ឌ​បាត្រ​ឯ​ហ្លួង​ព្រះ​បាង ២. ចេញ​ទៅ​ហ្លួង​ព្រះបាង​ព្រឹក​ស្អែក ៣. វត្ត​សបសិក្ខារាម ៤. វត្ត​សែន​សុខា​រាម […]

4. វត្ត​សបសិក្ខារាម | ស្រែ​ខ្មុក - ថ្ងៃសុក្រ 19 ខែមិថុនា 2020

[…] វត្ត​សបសិក្ខារាម​ជា​វត្ត​ខ្នាត​តូច​មួយ​ជាប់​នឹងវត្ត​សែន​សុខា​រាម និង​បាន​សាង​ឡើង​នា​ប្រមាណ​ព.ស.​២០២៨ ដោយ​ព្រះ​ចៅ​ទែនគាំ (​ធែនខាំ)​។ ដើម​ឡើយ​វត្ត​នេះ​មាន​ឈ្មោះ​ថា​វត្ត​ជៀងទង​។ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: