jump to navigation

ថៃ​ស្ថាបនា​ក្សត្រិយ៍​ខ្មែរ ថ្ងៃសៅរ៍ 20 ខែមិថុនា 2020

Posted by សុភ័ក្ត្រ in ថៃ​ស្ថាបនា​ក្សត្រិយ៍​ខ្មែរ, ប្រវត្តិសាស្ត្រ, ภาษาไทย.
trackback

ខាង​ក្រោម​នេះ​ជា​សៀវភៅ​មួយ​ក្បាល​របស់​ប្រទេស​ថៃ​ដែល​មាន​ឈ្មោះ​ថា ไทยสถาปนากษัตริย์เขมร ឬ​ប្រែ​មក​ជា​ខេមរ​ភាសា​ថា ថៃ​ស្ថាបនា​ក្សត្រិយ៍​ខ្មែរ​។ សៀវភៅ​​ដែល​​ចំណង​ជើង ថៃ​ស្ថាបនា​ក្សត្រិយ៍​ខ្មែរ គឺ​ជា​ការ​រួប​រួម​ឯកសារ​នានា​ពី​លេខាធិការដ្ឋាន​គណៈ​រដ្ឋមន្ត្រី (​ថៃ​), ក្រសួង​មហា​ផ្ទៃ (​ថៃ​), នាយក​ដ្ឋាន​វិចិត្រ​សិល្បៈ (​ថៃ​) ព្រម​ទាំង​ប្រភព​មួយ​ចំនួន​ទៀត​​។

សៀវភៅ​នេះ​ជា​កម្មសិទ្ធិ​ និង​បោះ​ផ្សាយ​ដោយ​ទីស្ដី​ការ​គណៈ​រដ្ឋមន្ត្រី​ (​ថៃ) ដោយ​រោង​ពុម្ព​ធនៈការ​ពុម្ព និង​​បាន​ធ្វើ​ការ​បោះ​ចែក​ក្នុង​ពិធី​បុណ្យ​កឋិន​ព្រះ​រាជ​ទ្រព្យ ឯ​វត្ត​ភ្នែន​ជើង ខេត្ត​នគរ​ស្រី​អយុធ្យា កាល​ពី​ថ្ងៃ​ទី​២ ខែ​តុលា ឆ្នាំ​១៩៦២​។

Monineath 84គម្រប​សៀវភៅ ថៃ​ស្ថាបនា​ក្សត្រិយ៍​ខ្មែរ
Monineath 84
រូប​លោក​នាយក​រដ្ឋមន្ត្រី​ថៃ​ នៅ​ក្នុង​សៀវភៅ

សៀវភៅ ថៃ​ស្ថាបនា​ក្សត្រិយ៍​ខ្មែរ បោះ​ពុម្ព​ផ្សាយ​ជា​ភាសា​ថៃ ដោយ​មាន​ប្រវែង​២២​ស.ម. ​កម្រាស់​១៣៩​ទំព័រ​ ប្រកប​ដោយ​ផែន​ទី និង​រូប​ភាព​មួយ​ចំនួន​ផង​​។ នៅ​ខាង​ក្រប​មុខ​មាន​ប្រាកដ​ត្រា​សញ្ញា​គណៈ​រដ្ឋមន្ត្រី​ថៃ និង​ទំព័រ​ដើម​ខាង​ក្នុង​មាន​រូប​លោក​នាយក​រដ្ឋមន្ត្រី​ថៃ​ ឧត្ដម​សេនីយឯក សឫស្ដិ ធនៈរជ្ត (สฤษดิ์ ธนะรัชต์) ពេញ​ផ្ទៃ​មួយ​ផ្ទាំង​ធំ​ផង​។ លោក​នាយក​រដ្ឋមន្ត្រី​រូប​នេះ​បាន​ទទួល​មរណ​ភាព​មួយ​ឆ្នាំ​ក្រោយ​មក​។

ខាង​ក្រោម​នេះ​ជា​តារាង​មាតិកា នៃ​សៀវភៅ ៖
១. ថៃ​ស្ថាបនា​ក្សត្រិយ៍​ខ្មែរ
២. ព្រះ​បរម​រាជ​បដិញ្ញា
៣. សក្ខីកម្ម​​របស់​ហ្លួង​ស្រីសេនា
៤. ព្រះ​រាជ​ហត្ថលេខា​រជ្ជកាល​ទី​៥ ទ្រង់​អាញ្ញតិ​សុភ​អក្សរ
៥. សុភ​អក្សរ​អង្គ​សម្ដេច​ព្រះ​ហរិរក្ស សុំ​សាស្ត្រាវុធ
៦. សុភ​អក្សរ​អង្គ​សម្ដេច​ព្រះ​ហរិរក្ស ថ្វាយ​រាយការណ៍​ចម្បាំង​យួន
៧. អង្គ​សម្ដេច​ព្រះ​ហរិរក្ស​ថ្វាយ​គ្រឿង​មង្គល​រាជ​បណ្ណាការ
៨. ព្រះ​បរម​រាជ​ឱង្ការ​តឿន​ឲ្យ​ថ្វាយ​របាយការណ៍
៩. អង្គ​សម្ដេច​ព្រះ​ហរិរក្សារាម​មហាឥស្សាធិបតី​ថ្វាយ​ដំរី
១០. អង្គ​សម្ដេច​ព្រះ​ហរិរក្ស​​ថ្វាយ​រាយការណ៍​អាការ​ប្រឈួន
១១. សេចក្ដី​រាយការណ៍ការងារ​រាជការក្រុង​ឧត្ដុង្គ​មានជ័យ
១២. ពញា​អនុជិត​ជាញ​ជ័យ​ចាង​ហ្វាង​ប្រាប់​រឿង​ពញា​អភ័យ​ភូបេស
១៣. លិខិត​សម្ដេច​ចៅហ្វ៊ាទឡ្ហៈ​ជូន​ពញា​គទាធរ​ធរណិន្ទ្រ
១៤. ព្រះ​រាជ​តម្រិះ​រឿង​កោដ្ឋ​សព​​អង្គ​សម្ដេច​ព្រះ​ហរិរក្ស
១៥. មន្ត្រី​ថៃ​រាយការណ៍​​ការងារ​រាជការក្រុង​ឧត្ដុង្គ​មានជ័យ
១៦. ព្រះ​រាជានុញ្ញាត​ឲ្យ​ចៅ​ពញា​យមរាជ​ទៅ​បំពេញ​រាជការ​មឿង​បាត់ដំបង
១៧. អង្គ​សម្ដេច​ព្រះ​នរោត្ដម​ព្រហ្ម​បរិរក្ស​អង្គ​ព្រះ​ហរិរាជ​តន័យ​ក្រៃកែវហ្វា សុំ​ពឹង​ព្រះ​បារមី
១៨. អង្គ​សម្ដេច​ព្រះ​នរោត្ដម​និង​ព្រះ​ហរិរាជ​តន័យ​ច្បាំង​យួន​ច្បាំង​ចាម
១៩. មន្ត្រី​មឿង​បាត់ដំបង​ថ្វាយ​រាយការណ៍​ខ្មែរ​ច្បាំង​យួន
២០​. ឱរស​ធីតា​អង្គ​សម្ដេច​ព្រះ​ហរិរក្សារាម​មហា​ឥស្សាធិបតី
២១. ព្រះ​រាជានុញ្ញាត​ឲ្យ​បែង​ចែក​មរតក​អង្គ​សម្ដេច​ព្រះ​ហរិរក្ស
២២. ព្រះ​បរមរាជ​ឱង្ការ​ឲ្យ​អង្គ​សម្ដេច​​ព្រះ​នរោត្ដម​ថ្វាយ​​សេចក្ដី​បំភ្លឺ
២៣. ពណ៌នា​អំពី​ភាព​ច្របូកច្របល់​ឯ​ក្រុង​ឧត្ដុង្គ​មាន​ជ័យ
២៤. ព្រះ​រាជ​ហត្ថលេខា*​របស់​ព្រះ​បាទ​សម្ដេច​ព្រះ​ចម​ក្លៅ​ចៅ​យូហួ
២៥. កិច្ច​សន្យា​រវាង​ក្រុង​ស្យាម​ជាមួយក្រុង​បារាំង​សែស
២៦. កិច្ច​សន្យាដែល​សម្ដេច​ព្រះ​នរោត្ដម​ត្រូវ​បាន​បង្ខំ​ឲ្យ​ចុះ​ហត្ថលេខា
២៧. អង្គ​ព្រះ​នរោត្ដម ក្រាប​ទូល​ថា​ត្រូវ​បាន​បង្ខំ​ឲ្យ​​ធ្វើ​កិច្ច​សន្យា
២៨. ព្រះ​រាជ​ទាន​ព្រះ​បរម​រាជឱវាទ​ចំពោះ​អង្គ​សម្ដេច​ព្រះ​នរោត្ដម
២៩. ព្រះ​រាជ​ហត្ថលេខាអំពីព្រះ​រាជ​តម្រិះ​ចំពោះ​ពញា​រាជ​វរានុកូល
៣០. ចៅ​ពញា​ស្រី​សុរិយវង្ស​មិន​នាំ​ព្រះ​ហរិរាជតន័យ​ទៅ​បាត់ដំបង
៣១. ព្រះ​រាជ​ហត្ថលេខា​​ព្រះ​រាជ​ទាន​រាជ​ទូត
៣២. ព្រះ​រាជ​ហត្ថលេខា​​ព្រះ​រាជ​ទាន​រាជ​ទូត
៣៣. កិច្ច​សន្យា​រវាង​ក្រុង​ស្យាម​ជាមួយក្រុង​បារាំង​សែស
៣៤. កិច្ច​សន្យា​ភាស៊ី​សុរា រយជ័កសាម**
៣៥. កិច្ច​សន្យា​កែ​ប្រែ​កិច្ច​សន្យា​សុរា
៣៦. ត្រា​សមុហ​នាយក​ចំពោះ​អភិបាល​មឿង​នគរ​សៀមរាប

______________________________________________________
* ព្រះ​រាជ​ហត្ថលេខា នៅ​ទី​នេះ​សំដៅ​ចុតហ្មាយ
** រយជ័កសាម (ថ. ร้อยชักสาม) ជា​រោង​ភាស៊ី​ចំណាស់​ដើម​មួយ​របស់​ថៃ​នៅ​ក្រុង​បាងកក

មតិ»

1. តា ម៉ាប់ - ថ្ងៃចន្ទ 22 ខែមិថុនា 2020

ដឹងរកដូចម្ដេចបានទេពូភាក់អើយ

2. តា ម៉ាប់ - ថ្ងៃពុធ 24 ខែមិថុនា 2020

នៅសិល្បកនមាន!

សុភ័ក្ត្រ - ថ្ងៃ​ព្រហស្បតិ៍ 2 ខែកក្កដា 2020

ទិញ​មក​ចាំ​បក​ប្រែ​ឲ្យ

តា ម៉ាប់ - ថ្ងៃសៅរ៍ 4 ខែកក្កដា 2020

ឲ្យគេកូពីពីបណ្ណាល័យមក

3. អង្គ​សម្ដេច​ព្រះ​ហរិរក្ស​​ថ្វាយ​រាយការណ៍​អាការ​ប្រឈួន | ស្រែ​ខ្មុក - ថ្ងៃសុក្រ 7 ខែសីហា 2020

[…] ៖ នៅ​ក្នុង​កម្រង​សៀវភៅ ថៃ​ស្ថាបនា​ក្សត្រិយ៍​ខ្មែរ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: