jump to navigation

ភូមា​ចេញ​ក្រដាស​ប្រាក់​៥០០​ក្យាត គំរូ​ថ្មី ថ្ងៃចន្ទ 22 ខែមិថុនា 2020

Posted by សុភ័ក្ត្រ in မြန်မာဘာသာ.
3 comments

នានា​ប្រទេស​៖ នេប្យ្ញីតៅ​ប្រទេស​ភូមា – កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ខែ​មិថុនា កន្លង​មក​នេះ ធនាគារ​កណ្ដាល​នៃ​ប្រទេស​ភូមា​បាន​ប្រកាស​ឲ្យ​ដឹង​ស្ដី​អំពី​ការ​ដាក់​ឲ្យ​ចរាចរ​ធនបត្រ​គំរូ​ថ្មី​ប្រភេទ​៥០០​ក្បាត​ ឬ​ប្រមាណ​១.៥០០​រៀល​។

myanmar-500-Kyat-pair-2020គំរូ​ក្រដាស​ប្រាក់​ថ្មី​របស់​ភូមា ប្រភេទ​៥០០​ក្យាត

ធនបត្រ​៥០០​ក្យាត​គំរូ​ថ្មី​នេះ​មាន​ប្រវែង​១៥០​មល. និង​៧០​មល. ដោយ​មាន​ពណ៌​​ចម្រុះ​ផ្កា​ឈូក និង​ស្វាយ​។ នៅ​ខាង​មុខ​នៃ​ធនបត្រ​មាន​ប្រាកដ​រូប​អតីត​វីរ​បុរស​របស់​ភូមា លោក​អ៊ុង សាន ឯ​នៅ​ខាង​ខ្នង​វិញ​មាន​រូប​អាគារ​ធនាគារ​កណ្ដាល​របស់​ប្រទេស​នេះ ឯ​រដ្ឋធានី​​នេប្យ្ញីតៅ​

ធនបត្រ​៥០០​ក្យាត​គំរូ​ថ្មី​​នេះ​នឹង​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០២០ ខាង​មុខ​នេះ ក្នុង​ទិវា​បុណ្យ​រំឭក​មរណភាព​របស់​អតីត​វីរ​បុរស​រូប​នេះ​ផង​ដែរ​។

សូម​បញ្ជាក់​ថា​ នេះ​ជា​ធនបត្រ​ទី​២ របស់​ភូមា ដែល​មាន​ដាក់​រូប​លោក​អ៊ុង សាន បន្ទាប់​ពី​ធនបត្រ​គំរូ​១.០០០​ក្យាត​ថ្មី ដែល​បាន​ដាក់​ឲ្យ​ចរាចរ​នា​ខែ​មករា ឆ្នាំ​២០២០ ដើម​ឆ្នាំ​កន្លង​មក​នេះ​៕

______________________________________________________________
អាន​ផង​ដែរ​៖
១. ភូមា​ចេញ​ក្រដាស​ប្រាក់​៥.០០០​ក្យាត រំលេច​រូប​ដំរី​ស
២. ភូមា​ចេញ​ក្រដាស​ប្រាក់​ថ្មី​១០.០០០​ក្យាត
៣. ធនបត្រ​ភូមា
៤. ភូមា​ចេញ​ក្រដាស​ប្រាក់១.០០០​ក្យាត គំរូ​​ថ្មី​

%d bloggers like this: