jump to navigation

ពិធី​បូជា​ព្រះ​សព​ប្រធាន​គណៈ​សង្ឃ​លាវ ថ្ងៃសៅរ៍ 27 ខែមិថុនា 2020

Posted by សុភ័ក្ត្រ in ພາສາລາວ.
trackback

Lao Monk3

នានាប្រទេស៖ នគរ​ហ្លួង​វៀងចន្ទន៍, ស.ប.ប. លាវ – ថ្ងៃ​សុក្រ ទី​២៦ ខែ​មិថុនា ឆ្នាំ​២០២០ (ម្សិល​មិញ) នេះ នៅ​ឯ​នគរ​ហ្លួង​វៀងចន្ទន៍ នៃ​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​លាវ (​សបប. លាវ​) មាន​ចាត់​ពិធី​យ៉ាង​ធំ​មួយ គឺ​ពិធី​ដង្ហែ​ និង​បូជា​សព​ព្រះ​តេជ​ព្រះ​គុណ​ព្រះយ៉តកែវមហាសង្ឃសុធម្មាធិបតី រតនមហាសង្ឃបាមោក្ខ ប្រធាន​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ព្រះ​ពុទ្ធ​សាសនា​ នៃ​សាធារណរដ្ឋ​ប្រជា​ធិបតេយ្យ​ប្រជា​មានិត​លាវ​។ ពិធី​បូជា​ព្រះ​សព​បាន​ចាប់​ផ្ដើម​តាំង​ពី​ព្រឹក​ព្រលឹម និង​បន្ត​រយៈ​ពេល​៣​ថ្ងៃ រហូត​ដល់​ថ្ងៃ​អាទិត្យ ទី​២៨ ខែ​មិថុនា ឆ្នាំ​២០២០​។

តាំង​តែ​ពី​វេលា​ស្រាង​ៗ ព្រះ​សង្ឃ ពុទ្ធ​បរិស័ទ​លាវ ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​បក្ស និង​រដ្ឋ​ជាន់​ខ្ពស់​លាវ បាន​មក​ជួប​ជុំ​គ្នា​ក្នុង​បរិវេណ​​ធម្ម​សភា វត្ត​ព្រះ​ធាតុ​ហ្លួង​ខាង​ជើង នគរ​ហ្លួង​វៀង​ចន្ទន៍ ទី​តម្កល់​ព្រះ​សព ដើម្បី​ធ្វើ​ពិធី​សុំ​ខមា​ទោស​ព្រះ​សព ដើម្បី​ធ្វើ​ពិធី​បូជា​។ នៅ​វេលា​ម៉ោង​ប្រមាណ​១​រសៀល ព្រះ​សព ដែល​តម្កល់​ក្នុង​មឈូស និង​មាន​គ្រប​ទង់​ឆព្វណ្ណរង្សី​ពី​លើ​ផង ព្រម​ទាំង​ព្រះ​កោដ្ឋ​តំណាង​ផង​នោះ ត្រូវ​បាន​ធ្វើ​ពិធី​រំកិល​ចេញ​ពី​ធម្មសភា ដើម្បី​ធ្វើ​ពិធី​ដង្ហែ​តាម​ក្បួន​សុវណ្ណ​ហង្ស ចេញ​ពី​ទី​ព្រះ​មេរុ ឯ​ខាង​មុខ​ព្រះ​ធាតុ​ហ្លួង ក្រុង​វៀងចន្ទន៍ នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​​វត្ត​ព្រះ​ធាតុ​ហ្លួង​ខាង​ជើង​។

នៅ​ម៉ោង​ប្រមាណ​៩​យប់ ពិធី​បូជា​ព្រះ​សព​ត្រូវ​បាន​ធ្វើ​ឡើង ក្នុង​បរិយាកាស​អធិកអធម ដោយ​មាន​ព្រះ​សង្ឃ​លាវ ប្រជា​ពុទ្ធ​បរិស័ទ អ្នក​មុខ​អ្នក​ការ​លាវ ជា​ច្រើន​បាន​ចូល​រួម​ផង​ដែរ​។

ព្រះយ៉តកែវមហាសង្ឃសុធម្មាធិបតី រតនមហាសង្ឃបាមោក្ខ មហា​ង៉ន តម្រុង​បុញ្ញ មហា​ថេរ​ចៅ គឺ​ជា​ប្រធាន​នៃ​គណៈ​សង្ឃ​លាវ​អង្គ​ទី​៥ នៃ​សបប​. លាវ បន្ទាប់​ពី​​របប​នេះ​បាន​បង្កើត​មក​​ បន្ត​​ពី​ព្រះ​តេជ​ព្រះ​គុណ​បណ្ឌិត ​មហាផង បិយធីរោ ជមាឫក្ស​។ នៅ​ប្រទេស​លាវ មិន​មាន​តំណែង​សម្ដេច​ព្រះ​សង្ឃ​រាជ​ដូច​នៅ​ប្រទេស​កម្ពុជា​យើង​ទេ បន្ទាប់​ពី​របប​រាជា​ធិបតេយ្យ​ត្រូវ​បាន​ផ្ដួល​រំលំ​ចោល​កាល​ពី​៤០​ឆ្នាំ​មុន​នេះ​។

ព្រះយ៉តកែវមហាសង្ឃសុធម្មាធិបតី រតនមហាសង្ឃបាមោក្ខ បាន​ទទួល​អនិច្ច​ធម្ម​កាល​ពី​​វេលា​ព្រឹក​ថ្ងៃ​អង្គារ ១​កើត ខែ​ចេត្រ ឆ្នាំ​កុរ ឯក​ស័ក ព.ស.​២៥៦៣ (​ប្រទេស​លាវ ព.ស.​២៥៦២​) ត្រូវ​នឹង​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០២០ ឯ​​មន្ទីរ​ពេទ្យ​រដ្ឋ​លាវ​១០៣ នគរ​ហ្លួង​វៀង​ចន្ទន៍​ សិរិ​​ព្រះ​ជន្ម​​៩១​ឆ្នាំ​៩១​ថ្ងៃ​៕

_____________________________________________
អាន​ផង​ដែរ​
១. ប្រធាន​គណៈ​សង្ឃ​ជាន់​ខ្ពស់​លាវ​ទទួល​អនិច្ចធម្ម
២. ថៃ​ចាត់​ព្រះ​រាជ​ពិធី​ចេញ​ព្រះ​មេរុ និង​ថ្វាយ​ព្រះ​ភ្លើង​សម្ដេច​ព្រះ​សង្ឃ​រាជ
៣. សិល្បៈ​ព្រះ​មេរុ​របស់​លាវ
៤. មក​មើល​មេរុ​​អតីត​ប្រធាន​សង្ឃ​លាវ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: