jump to navigation

ព្រះ​រាជ​ពិធី​សិត​ទៀន​វស្សា​ព្រះ​រាជ​ទ្រព្យ ប្រចាំ​ព.ស.​២៥៦៤ ថ្ងៃអាទិត្យ 28 ខែមិថុនា 2020

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
trackback

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ស្ដេចយាងបំពេញមហាព្រះរាជកុសលក្នុងព្រះរាជពិធីសិតទៀនវស្សាព្រះរាជទ្រព្យ នៅព្រះបរមរាជវាំង។

ព្រះរាជពិធីសិតទៀនវស្សាព្រះរាជទ្រព្យនេះ ត្រូវបានរៀបចំឡើងយ៉ាងឧឡារិក នាព្រឹកថ្ងៃ ៨កើត ខែអាសាឍ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ នៅព្រះមហាប្រាសាទខេមរិន្ទ។

សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យសិតទៀនវស្សា ព្រះរាជទ្រព្យក្នុងឆ្នាំនេះ ព្រះករុណាជាអម្ចាស់ជីវិត លើត្បូងព្រះបាទសម្ដេចព្រះបរមនាថ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសម្តេចព្រះមហាក្សត្រី ព្រះអង្គមានព្រះរាជ សទ្ធាដ៏ខ្ពង់ខ្ពស់ក្រៃលែង ដែលបានកសាងទៀនវស្សាព្រះរាជទ្រព្យចំនួន ១២ដើម និងគ្រឿងបរិក្ខាទៀន មានផ្កាទៀនចំនួន ១៤២ដើម ធូប ១២ដើម ទៀនសុទ្ធ ៦០ដើម លាង ៧កញ្ចប់ ទេយ្យវត្ថុ ២៨កញ្ចប់ ប្រេងកាត ៦៣លីត្រ ប្រេងដូង ២៤លីត្រ  ទឹកក្រូច ១៦កេស ទឹកបរិសុទ្ធ ៤៤កេស មី ៤៤កេស និងអង្ករចំនួន ៣៧បាវ ស្មើនឹង ១ ៨៥០ គីឡូក្រាម ព្រមទាំងបច្ច័យមួយចំនួន៕

អត្ថបទ និង​រូប​ភាព​ចម្លង​ទាំង​ស្រុង​ចេញ​ពី​ទី​ភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា AKP

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: