jump to navigation

កក្កដា ថ្ងៃពុធ 1 ខែកក្កដា 2020

Posted by សុភ័ក្ត្រ in អំពី​ភាសា, អំពីភាសា, ภาษาไทย, ພາສາລາວ.
trackback

Java

ខែ​កក្កដា គឺ​ជា​ខែ​ទី​៧ នៃ​ឆ្នាំ តាម​ប្រតិទិន​ហ្គ្រេហ្គូរៀន និង​ជា​ខែ​ដែល​មាន​៣១​ថ្ងៃ​។

តាម​ហោរា​សាស្ត្រ ខែ​កក្កដា​ចាប់​ផ្ដើម​នៅ​ពេល​ដួង​ព្រះ​អាទិត្យ​ឈាន​ចូល​កក្កដរាសី និង​បញ្ចប់​នៅ​ពេល​ចូល​សីហរាសី​។ តែ​ចំពោះ​តារា​សាស្ត្រ​វិញ ដើម​ខែ​កក្កដា​ដួង​ព្រះ​អាទិត្យ​ស្ថិត​នៅ​ក្រុមផ្កាយ​​​គូ (Gemini) និង​ចុង​ខែ​ស្ថិត​ឯ​ក្រុម​ផ្កាយ​ក្ដាម (Cancer)​​។

ដើម​ឡើយ​ខែ​នេះ​ប្រើ​ឈ្មោះ​ថា ឃ្វីនទីលីស (Quintilis) ជា​ភាសា​ឡាតាំង និង​ជា​ខែ​ទី​៥ ក្នុង​ប្រតិទិន​រ៉ូម៉ាំង​បូរាណ​ដែល​ចាប់​ផ្ដើម​ឆ្នាំ​នៅ​ខែ​មីនា និង​ក្រោយ​មក​បាន​ប្ដូរ​ឈ្មោះ​មក​ជា “July” តាម​ឈ្មោះ​របស់​​ជូលីស ស៊ីសារ៍ (Julius Caesar) ដែល​ជា​ខែ​កំណើត​របស់​ព្រះ​អង្គ និង​បញ្ចេញ​សំឡេង​ថា​ជូលី​រហូត​មក​សតវត្សរ៍​ទី​១៨​។

នៅ​កម្ពុជា​យើង​កំណត់​ហៅ​ខែ​នេះ​ថា «​កក្កដា» ឯ​ភាសា​ថៃ​ហៅ​ថា กรกฎาคม (​អាន​ថា កៈរ៉ៈកៈដាឃុម)​ លាវ​ហៅ​ថា ກໍລະກົດ (​អាន​ថា កឡៈគុដ)៕

ប្រែ​សម្រួល​ពី​វីគី​ភាសា​ថៃ

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: