jump to navigation

អនុមោទនា បុណ្យ​ចូល​វស្សា ព.ស.​២៥៦៤ ថ្ងៃចន្ទ 6 ខែកក្កដា 2020

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
add a comment

89722180_3451831998176723_1683692867261825024_o

ថ្ងៃនេះ គឺជាថ្ងៃចន្ទ ១ រោច ខែអាសាឍ ឆ្នាំជូត ទោ​ស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ គឺជាថ្ងៃចូលព្រះវស្សា សម្រាប់ពុទ្ធសាសនិកជនទាំងអស់ ដោយគិតចាប់តាំងពីថ្ងៃនេះ រហូតដល់ថ្ងៃ​សុក្រ​ ១៥កើត ពេញបូណ៌មី ខែអស្សុជ ឆ្នាំដដែល ត្រូវនឹងថ្ងៃទី២ ខែតុលា ជាថ្ងៃចេញព្រះវស្សាវិញ។

រយៈពេលបីខែចូលវស្សានេះ សូមខេមរជនសាសន៍ពុទ្ធទាំងអស់ ប្រតិប័ត្តិកាយចិត្តឲ្យបានល្អ តាមគន្លងសាសនា ស្ដាប់បង្គាប់គ្រូបាអាចារ្យ, លះបង់ល្បែង និងជៀសវាងគ្រឿងស្រវឹងគ្រប់ប្រភេទ។ តាំងចិត្តជ្រះថ្លា រក្សាសីលប្រាំ នោះសុខនឹងនាំមកខ្លួនលោកអ្នក គ្រួសារ ក៏ដូចសង្គមជាតិ។

ពាក្យស្លោកសម្រាប់ចូលវស្សាឆ្នាំនេះ ពីប្លក់ស្រែខ្មុកគឺ «ធម៌​អថ៌​គួរ​រៀន វស្សានាំសុខ»។ សូមអនុមោទនា បុណ្យចូលវស្សា ព.ស.២៥៦៤!

%d bloggers like this: