jump to navigation

ភូមា​ចាត់​​រំឭក​ឆ្នាំ​ទី​៧៣ «​ទិវា​វីរ​ជន​» ថ្ងៃអាទិត្យ 19 ខែកក្កដា 2020

Posted by សុភ័ក្ត្រ in မြန်မာဘာသာ.
2 comments

នានា​ប្រទេស​៖ រ៉នកុន ប្រទេស​ភូមា – នា​ថ្ងៃ​អាទិត្យ​ ទី​១៩ ខែ​កក្កដា ឆ្នាំ​២០២០ នេះ ប្រទេស​ភូមា​បាន​ចាត់​ពិធី​រំឭក​ខួប​៧៣ ទិវា​វីរ​ជន នា​ក្រុងរ៉នកុន ដើម្បី​ជា​ការ​រំឭក​ដល់​វីរ​បុរស​ជាតិ​នៃ​ប្រទេស​នេះ ដែល​បាន​បាត់​បង់​ជីវិត​នៅ​ក្នុង​ឆ្នាំ​១៩៤៧ ក្នុង​បុព្វ​ហេតុ​ឯករាជ្យ​ជាតិ​នៃ​ប្រទេស​អតីត​អាណានិគម​អង់គ្លេស​មួយ​នេះ​។

នាយ​ឧត្ដម​សេនីយ​អ៊ុង សាន អ្នក​ការពារ​ម្នាក់ រួម​នឹង​សមាជិក​សភា​៧​នាក់​ផ្សេង​ទៀត ត្រូវ​បាន​ធ្វើ​ឃាត​ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​១៩៤៧ មុន​ប៉ុន្មាន​ខែ​​ប៉ុណ្ណោះ ដែល​ប្រទេស​នេះ​ទទួល​បាន​ឯករាជ្យ នៅ​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​១៩៤៨​។

នៅ​ក្នុង​ពិធី​ដែល​ចាត់​ឡើង​ជា​រៀង​រាល់​ឆ្នាំ​នោះ លោក​ស្រី​អ៊ុងសាន ស៊ូជី ដែល​ជា​កូន​ស្រី​នៃ​នាយ​ឧត្ដម​សេនីយ​អ៊ុង សាន ដោយ​មាន​ឧត្ដម​សេនីយ​ឯក​មិន អ៊ុង ឡាយ អគ្គ​មេ​បញ្ជាការ​​ជាន់​ខ្ពស់​កង​ទ័ព​ភូមា ប្រធានាធិបតី​ភូមា អនុ​ប្រធានាធិបតី ប្រធាន​រដ្ឋសភា​តំណាង​រាស្ត្រ ប្រធាន​សភា​ជន​ជាតិ តុលាការ​កំពូល​ភូមា ព្រម​ទាំង​មន្ត្រី​រដ្ឋការ​ភូមា​គ្រប់​លំដាប់​ថ្នាក់​បាន​ចូល​រួម​គោរព និង​ដាក់​កម្រង​ផ្កា​ឯ​ទី​លាន​អនុស្សាវីរយ៍​វីរ​ជន​។

សូម​បញ្ជាក់​ថា​ថ្ងៃ​នេះ​ផង​ដែរ ភូមា​ក៏​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នូវ​​ក្រដាស​ប្រាក់​៥០០​ក្យាត គំរូ​ថ្មី ដែល​មាន​ដាក់​រូប​អតីត​នាយ​ឧត្ដម​សេនីយ​អ៊ុង សាន ផង​ដែរ​៕

______________________________________________________________
អាន​ផង​ដែរ​៖
១. ភូមា​ចេញ​ក្រដាស​ប្រាក់​៥០០​ក្យាត គំរូ​ថ្មី

%d bloggers like this: