jump to navigation

Repost: បើ​នាង​បុក​ស្រូវ ថ្ងៃចន្ទ 20 ខែកក្កដា 2020

Posted by សុភ័ក្ត្រ in ចម្រៀង.
trackback

ថ្ងៃ​នេះ​សូម​អនុញ្ញាត​រំឮក​អនុស្សាវរីយ៍​បឋម​សិក្សា​សម័យ​សាធារណ​រដ្ឋ​ប្រជាមានិត​ម្ដង​ទៀត​ចុះ នោះ​គឺ​បទ​ចម្រៀង «បើ​នាង​បុក​ស្រូវ» ដែល​មាន​នៅ​ក្នុង​សៀវភៅ​រៀន​អាន។

ខ្ញុំ​នៅ​ចាំ​បាន​ថា​ នៅ​ត្រង់​ទំព័រ​បទ «បើ​នាង​បុក​ស្រូវ» នេះ​មាន​រូប​គំនូរ​ស្រី​ម្នាក់​កំពុង​បុក​ស្រូវ ហើយ​ដែល​នៅ​ក្បែរ​ៗ នឹង​ត្បាល់​បុក​នោះ​មាន​រូប​ជ្រូក​នៅ​នឹង​ផង។

ខ្ញុំ​មិន​បាន​ចាំ​អស់​នូវ​អត្ថន័យ​បទ​ចម្រៀង​នេះ​ទេ ហេតុ​ដូច​នេះ​សូម​ពឹង​អ្នក​ទាំង​អស់​គ្នា​ដែល​នេះ​ទី​នេះ ជួយ​បំពេញ​ត្រង់​កន្លែង​ចុច​ៗ ដែល​ខ្ញុំ​ភ្លេច​នេះ​ផង។

បទ «បើ​នាង​បុក​ស្រូវ» នេះ​មាន​ទំនង​ដូច​ត​ទៅ​នេះ៖

បើ​នាង​បុក​ស្រូវ អេ… អើយ កុំ​ចោល​អង្កាម (ពីរ​ដង)
ចាស់​ទុំ ចាស់​ទុំ លោក​ហាម អេ… អើយ អង្កាម​ជាន់​ឥដ្ឋ។

អង្ករ​សម្រូប អេ… អើយ ក្លាយ​ជា​សំរិត (ពីរ​ដង)
សម្រាំង សម្រាំង ពី​ចិត្ត អេ​… អើយ ដោយ​ស្នាដៃ​នាង។

[……] អេ… អើយ […] កន្ទក់ (ពីរ​ដង)
ចិញ្ចឹម ចញ្ចឹម ជ្រូក​លក់ អេ​… អើយ បាន​ផល​ចំណេញ៕

______________________________________________
ប្រកាស​ប្រហាក់​ប្រហែល

  1. ចម្រៀង​​ “ ថ្ងៃ​ពាក់​កន្សែង​” កុមារ​ឈាន​មុខ
  2. កាល​គ្រា​មួយ…
  3. មេសូត្រ
  4. បទ​បុក​ស្រូវ
  5. កាល​គ្រា​មួយ៖ ភ្លេង​ជាតិ​​កម្ពុជា
  6. ជលជជាតិ​ដុះ​ចេញ​ពី​ភក់

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: