jump to navigation

ព្រះ​រាជ​ពិធី​សែន​ក្រុង​ពាលី​ជួស​ជុល​មណ្ឌល​ព្រះ​បរម​រូប​ទ្រង់​សេះ ថ្ងៃចន្ទ 31 ខែសីហា 2020

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ.
1 comment so far

នៅ​វេលា​ព្រឹក​ថ្ងៃ​ចន្ទ ១៣​កើត ខែ​ភទ្របទ ឆ្នាំ​ជូត ទោ​ស័ក ច.ស.​១៣៨២ ព.ស.​២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០២០ នេះ ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង និង​សម្ដេច​ព្រះ​មហា​ក្សត្រីយ៍ ព្រះ​វរ​រាជ​មាតា​ជាតិ ជា​ទី​គោរព​សក្ការ​ដ៏​ខ្ពង់​ខ្ពស់​បំផុត ស្ដេច​សព្វ​ព្រះ​រាជ​ហឫទ័យ​យាង​​ជា​ព្រះ​រាជាធិបតី​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ក្នុង​ព្រះ​រាជ​ពិធី​បួង​សួង​សែន​ក្រុង​ពាលី ដើម្បី​ផ្ដើម​ការងារ​ជួស​ជុល​ព្រះ​មណ្ឌប​តម្កល់​ព្រះ​បរម​រូប​នៃ​​ព្រះ​ករុណា ព្រះ​សុវណ្ណ​កោដ្ឋ​ទ្រង់​សេះ​។ ព្រះ​រាជ​ពិធី​នេះ​បាន​ប្រារព្ធ​ឡើង​ឯ​ទី​ព្រះ​មណ្ឌប​នៅ​បរិវេណ​ខាង​មុខ​នៃ​ព្រះ​ឧបោសថ​រតនារាម​ព្រះ​កែវ​មរតក​ នៃ​ព្រះ​បរម​រាជ​វាំង​ចតុម្មុខ​មង្គល ភ្នំពេញ​៕​៚

រូប ៖ ទទក

_______________________________________
អានផងដែរ៖
១. ប្រវត្តិ​ និង​ការ​វិវត្ត​នៃ​មណ្ឌប​តម្កល់​ព្រះ​បរម​រូប ព្រះ​ករុណា ព្រះ​បាទ​នរោត្ដម ក្នុង​បរិវេណ​ព្រះ​ឧបោសថ​រតនា​រាម​ព្រះ​កែវមរកត

Repost: ម្លូ ថ្ងៃអាទិត្យ 30 ខែសីហា 2020

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
add a comment

ពីដើមៗម៉ិញនៅនឹងផ្ទះជីដូនរបស់ខ្ញុំ ជាប់នឹងគល់ក្បែរជណ្ដើរឡើងផ្ទះខ្ញុំមានដាំវល្លិម្លូ សម្រាប់ជីដូនខ្ញុំទទួលទាន។ ម្លូនេះឡើងនៅនឹងដើមរុក្ខជាតិមួយ (ភ្លេច) និងបានបម្រើប្រយោជន៍ជាច្រើនសម្រាប់ជីដូន និងមនុស្សផងឯទៀត។

ជាទូទៅនៅពេលត្រូវការម្លូដើម្បីបរិភោគ ជីដូនរបស់ខ្ញុំតែងតែបេះជាប្រចាំយកមកដាក់នឹងប្រអប់ស្លាម្លូរបស់គាត់ទុកគ្រាន់ទទួលទាន និងរៀបចំយ៉ាងស្អាតទុកទទួលភ្ញៀវ ពេលមានភ្ញៀវមកម្ដងៗ។ ពេលខ្លះទៀត ម្លូផ្ទះយាយខ្ញុំនេះត្រូវបានបម្រើដោយអ្នកក្នុងភូមិពេលគេត្រូវការទទួលទានម្ដងៗ ឬរហូតដល់ពេលមានកិច្ចរវល់នានា ដែលត្រូវការម្លូ ដូចជាពិធីអាពាហ៍ពិពាហ៍ជាដើមផង។

ដោយអំណាចនៃពេលវេលា វល្លិម្លូនោះមិនមានវត្តមានទៀតទេនៅផ្ទះខ្ញុំ៕

វល្លិម្លូ (រូបតំណាង)

_______________________________________
អានផងដែរ៖
១. ត្បាល់កិនម្សៅ
២. គោសមួយក្បាល
៣. ខ្នោសកោសដូងរូបទន្សាយ
៤. ស្វាយល្ហុងមួយដើម
៥. ដើមដូងទេរមួយដើម
៦. ដើមស្ពឺមួយដើម
៧. ដើមទៀបបាយ
៨. ដើមត្នោត
៩. ដើមសេដា
១០. ខ្នុរបាយស្រាមួយដើម
១១. ខ្នុរ​ណាំង​មុខ​ផ្ទះ
១២. ល្មុត
១៣. ដាំ​ដើម​ម្លូ
១៤. អំពី​អាគុយ

លេខ​កូដ​ប្រៃសណីយ៍​ ៖ កំពត – ស្រុក​ឈូក ថ្ងៃសៅរ៍ 29 ខែសីហា 2020

Posted by សុភ័ក្ត្រ in កូដ​ប្រៃសណីយ៍-​កំពត.
add a comment

ស្រុក​ឈូក របស់ខេត្ត​កំពត មាន​សរុប​ទាំង​អស់១៥ឃុំ​ និង​ការិយាល័យ​ប្រៃសណីយ៍​ស្រុក​មួយ ដោយ​ឃុំ​​នីមួយ​ៗ មាន​លេខ​កូដ​ប្រៃសណីយ៍​ផ្ទាល់​ខ្លួន​ ដូច​ត​ទៅ​នេះ​ ៖

  1. ស្រុក​ឈូក – ០៧២៥០
  2. ឃុំបានៀវ – ០៧២៥១
  3. ឃុំបឹងនិមល – ០៧២៥២
  4. ឃុំឈូក – ០៧២៥៣
  5. ឃុំដូនយ៉យ – ០៧២៥៤
  6. ឃុំក្រាំងស្បូវ – ០៧២៥៥
  7. ឃុំក្រាំងស្នាយ – ០៧២៥៦
  8. ឃុំល្បើក – ០៧២៥៧
  9. ឃុំមានជ័យ – ០៧២៥៨
  10. ឃុំនារាយណ៍ – ០៧២៥៩
  11. ឃុំសត្វពង – ០៧២៦០
  12. ឃុំត្រពាំងបី – ០៧២៦១
  13. ឃុំត្រមែង – ០៧២៦២
  14. ឃុំតាកែន – ០៧២៦៣
  15. ឃុំត្រពាំងភ្លាំង – ០៧២៦៤
  16. ឃុំតេជោអភិវឌ្ឍន៍ – ០៧២៦៥

*** សម្រាប់​លេខ​កូដ​ប្រៃសណីយ៍​ស្រុក​ឯ​ទៀត​ៗ​របស់​ខេត្ត​កំពត ចុច​ទី​នេះ

_______________________________________________________
អាន​ផង​ដែរ​៖
១. កូដ​​ប្រៃសណីយ៍ និង​កង្វះ​ការ​យល់​ដឹង
២. លេខ​កូដ ប្រៃសណីយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

ខ្សែ​វីដេអូ​នៃ​ព្រះរាជពិធីបុណ្យ​ព្រះ​មេរុ ថ្វាយព្រះភ្លើង ព្រះ​ករុណា ព្រះ​មហា​កាញ្ចនកោដ្ឋ ថ្ងៃសុក្រ 28 ខែសីហា 2020

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, វីដេអូ.
add a comment

_________________________________________________
អានផងដែរ
១. អំពីព្រះរាជពិធីថ្វាយព្រះភ្លើងហ្លួងកាញ្ចនកោដ្ឋ
២. អំពីព្រះមេរុនៃព្រះករុណា ព្រះមហាកាញ្ចនកោដ្ឋ
៣. ខួបឆ្នាំទី៥៥ នៃព្រះរាជពិធីបុណ្យព្រះមេរុ ព្រះករុណា ព្រះមហាកាញ្ចនកោដ្ឋ
៤. កាសអនុស្សាវរីយ៍បុណ្យព្រះមេរុ ព្រះមហាកាញ្ចនកោដ្ឋ
៥. ព្រះរាជកំណត់បុណ្យថ្វាយព្រះភ្លើងព្រះករុណា ព្រះមហាកាញ្ចនកោដ្ឋ
៦. ការដោះលែងអ្នកទោសនាថ្ងៃថ្វាយព្រះភ្លើងហ្លួងកាញ្ចនកោដ្ឋ
៧. អំពីក្បួនហែព្រះបរមសពព្រះករុណា ព្រះមហាកាញ្ចនកោដ្ឋ
៨. អំពីព្រះរាជពិធីដង្ហែព្រះបរមអដ្ឋិព្រះមហាកាញ្ចនកោដ្ឋ

Repost: អំពី​ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ​ព្រះ​មហា​កាញ្ចន​កោដ្ឋ​ចូល​ព្រះ​បរម​រាជ​វាំង ថ្ងៃ​ព្រហស្បតិ៍ 27 ខែសីហា 2020

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ.
add a comment

ព្រះបរមអដ្ឋិគង់លើព្រះរាជយានមាត្យ

បន្ទាប់ពីព្រះរាជពិធីបុណ្យថ្វាយព្រះភ្លើង ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សុរាម្រិត ព្រះមហាកាញ្ចនកោដ្ឋ ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងអធិកអធមអស់រយៈពេល៧ថ្ងៃមកនោះ នៅថ្ងៃទី៨ ត្រូវនឹងថ្ងៃទី ថ្ងៃសៅរ៍ ៦កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥០៣ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ១៩៦០ ដែលជាថ្ងៃបញ្ចប់នៃព្រះរាជពិធីបុណ្យថ្វាយព្រះភ្លើង ក៏មានការយាងព្រះកោដ្ឋពេជ្រដង្ហែព្រះបរមអដ្ឋិយាងចូលព្រះបរមរាជវាំងវិញ តាមបូរាណខត្តិយរាជបវេណីព្រះមហាក្សត្រិយ៍ខ្មែរ។

ព្រះរាជពិធីបានចូលតាំងពីម៉ោង៧ និង៣០នាទីព្រឹក ដោយមានការជួបប្រជុំព្រះរាជវង្សានុវង្ស ក្សត្រា ក្សត្រី ខ្ញុំរាជការគ្រប់មុខមន្ទីរ ឯថែវព្រះមេរុ។ បន្ទាប់ពីសម្ដេចព្រះមហាក្សត្រិយានី ជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះឧបយុវរាជ (ព្រះករុណា ព្រះបរមរតនកោដ្ឋ) យាងមកដល់ និងព្រះបរមអដ្ឋិត្រូវបានស្ដេចយាងចុះពីព្រះមហាបញ្ចាមក សម្ដេចព្រះឧបយុវរាជ អញ្ជើញស្ដេចព្រះបរមអដ្ឋិគង់លើព្រះរាជយានមាត្យ ដោយមានថ្វាយព្រះខ្លស់តាតសផង ដើម្បីយាងដង្ហែចូលព្រះបរមរាជវាំង។

ក្បួនហែព្រះបរមអដ្ឋិត្រូវបានធ្វើឡើងដោយឆ្លងកាត់វិថីសុធារស វិថីមឃវ៉ាន់ តិរវិថីព្រះស៊ីសុវត្ថិ វិថីពញាយ៉ាត រួចបត់ចូលព្រះបរមរាជវាំងតាមទ្វារធំ។ ដោយឡែកសម្ដេចព្រះមហាក្សត្រិយានី ជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះឧបយុវរាជ និងព្រះរាជបរិពារ ស្ដេចយាងទៅរង់ចាំថ្វាយបង្គំទទួលព្រះបរមអដ្ឋិ នៅព្រះសោបាណខាងក្រោមមុខព្រះទីនាំងទេវាវិនិច្ឆ័យ។

នៅពេលព្រះបរមអដ្ឋិស្ដេចយាងមកដល់ សម្ដេចព្រះឧបយុវរាជទ្រង់អញ្ជើញព្រះកោដ្ឋព្រះបរមអដ្ឋិ ហែចូលទៅតម្កល់នៅមុខព្រះមហាស្វេតច្ឆ័ត្រ ដើម្បីព្រះសង្ឃចំនួន៦៦អង្គថ្វាយព្រះសត្តប្បករណ៍។

បន្ទាប់មកសម្ដេចព្រះឧបយុវរាជស្ដេចអញ្ជើញព្រះកោដ្ឋព្រះបរមអដ្ឋិទៅតម្កល់លើព្រះមហាបញ្ចាក្នុងហោព្រះអដ្ឋិ និងថ្វាយបង្គំលា តាមចង្វាក់គង ចប់សូរេចព្រះរាជពិធីបុណ្យថ្វាយព្រះភ្លើងព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សុរាម្រិត ព្រះមហាកាញ្ចនកោដ្ឋ៕៚

យាងព្រះបរមអដ្ឋិពីព្រះមហាបញ្ចាក្បួនដង្ហែព្រះបរមអដ្ឋិយាងទៅកាន់ព្រះបរមរាជវាំង
សម្ដេចព្រះឧបយុវរាជទ្រង់អញ្ជើញព្រះកោដ្ឋព្រះបរមអដ្ឋិ ហែចូលទៅតម្កល់នៅមុខព្រះមហាស្វេតច្ឆ័ត្រ

_________________________________________________
អានផងដែរ
១. អំពីព្រះរាជពិធីថ្វាយព្រះភ្លើងហ្លួងកាញ្ចនកោដ្ឋ
២. អំពីព្រះមេរុនៃព្រះករុណា ព្រះមហាកាញ្ចនកោដ្ឋ
៣. ខួបឆ្នាំទី៥៥ នៃព្រះរាជពិធីបុណ្យព្រះមេរុ ព្រះករុណា ព្រះមហាកាញ្ចនកោដ្ឋ
៤. កាសអនុស្សាវរីយ៍បុណ្យព្រះមេរុ ព្រះមហាកាញ្ចនកោដ្ឋ
៥. ព្រះរាជកំណត់បុណ្យថ្វាយព្រះភ្លើងព្រះករុណា ព្រះមហាកាញ្ចនកោដ្ឋ
៦. ការដោះលែងអ្នកទោសនាថ្ងៃថ្វាយព្រះភ្លើងហ្លួងកាញ្ចនកោដ្ឋ
៧. អំពីក្បួនហែព្រះបរមសពព្រះករុណា ព្រះមហាកាញ្ចនកោដ្ឋ

Repost: កាស​អនុស្សាវរីយ៍​បុណ្យ​ព្រះ​មេរុ ព្រះ​មហា​កាញ្ចន​កោដ្ឋ ថ្ងៃពុធ 26 ខែសីហា 2020

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
add a comment

តាមទំនៀមព្រះរាជពិធីបុណ្យព្រះមេរុ នៃអង្គព្រះមហាក្សត្រិយ៍ ព្រះមហាក្សត្រិយានីខ្មែរ រាជការតែងរៀបចំឲ្យមានការផលិតកាសអនុស្សាវរីយ៍ឡើងដើម្បីរំឭកដល់ព្រះអង្គ ព្រមទាំងចែកទៅភ្ញៀវជាតិ និងអន្តរជាតិនានា នាថ្ងៃថ្វាយព្រះភ្លើងផងដែរ។ សម្រាប់ទំនៀមជាប្រពៃណីនេះត្រូវបានប្រារព្ធធ្វើឡើងគ្រប់ៗអង្គព្រះមហាក្សត្រិយ៍ទាំងអស់ រហូតមកដល់បុណ្យព្រះមេរុនៃព្រះបរមរតនកោដ្ឋនាពេលថ្មីៗនេះផងដែរ។

ដូចគ្នានេះដែរ កាលពីព្រះរាជពិធីបុណ្យព្រះមេរុនៃព្រះករុណា ព្រះមហាកាញ្ចនកោដ្ឋ កាលពី៥៥ឆ្នាំមុននេះ តាមឯកសារនានាបង្ហាញថា កាសអនុស្សាវរីយ៍នេះ បានផលិតឡើងដោយមានម្ខាងជាព្រះបរមរូបព្រះអង្គ និងម្ខាងទៀតជារូបព្រះមេរុ ដែលបានធ្វើឡើងតាមបុរាណរាជបវេណី។ នៅក្នុងពេលបញ្ចប់នៃព្រះរាជពិធីថ្វាយព្រះភ្លើង ព្រះឧបយុវរាជព្រះអង្គជាអ្នកប្រទានកាសនេះដោយផ្ទាល់ព្រះហស្ដទៅភ្ញៀវនានាដែលបានអញ្ជើញចូលរួមព្រះរាជពិធីផងដែរ៕

សម្ដេចព្រះមហាក្សត្រិយានីយាងជួបភ្ញៀវជម្រាបលា ក្រោយពេលថ្វាយព្រះភ្លើង ឯសម្ដេចព្រះឧបយុវរាជព្រះអង្គកំពុងប្រទានកាសអនុស្សាវរីយ៍ដល់ភ្ញៀវនានា

___________________________________________________
អានផងដែរ៖
១. អំពីព្រះរាជពិធីថ្វាយព្រះភ្លើងហ្លួងកាញ្ចនកោដ្ឋ
២. កាស និងតែមប្រិ៍ប្រៃសណីយ៍អនុស្សាវរីយ៍រំឭកថ្ងៃសោយព្រះទិវង្គត ហ្លួងសុវណ្ណកោដ្ឋ និងហ្លួងខត្តិយកោដ្ឋ
៣. កាសអនុស្សាវរីយ៍បុណ្យព្រះមេរុ ព្រះរាជានុកោដ្ឋ
៤. ព្រះករុណាម្ចាស់ជីវិត នរោត្ដម សុរាម្រឹត នៃព្រះរាជអាណាចក្រកម្ពុជា
៥. ខួបទី៥៥ឆ្នាំ សោយព្រះទិវង្គតនៃព្រះករុណាព្រះមហាកាញ្ចនកោដ្ឋ
៦. អំពីព្រះមេរុនៃព្រះករុណា ព្រះមហាកាញ្ចនកោដ្ឋ
៧. ខួបឆ្នាំទី៥៥ នៃព្រះរាជពិធីបុណ្យព្រះមេរុ ព្រះករុណា ព្រះមហាកាញ្ចនកោដ្ឋ
៨. កាសរាជាភិសេក ព្រះបាទសម្ដេចព្រះ នរោត្ដម សុរាម្រឹត ព្រះចៅក្រុងកម្ពុជាធិបតី ក្នុងឆ្នាំមមែ សប្ដស័ក ព.ស.២៤៦៨
៩. កាសអនុស្សាវរីយ៍បុណ្យព្រះមេរុ ព្រះបរមរតនកោដ្ឋ
១០. កាសអនុស្សាវរីយ៍ឆ្លងខួបឆ្នាំទី៦០ ព្រះរាជពិធីសុខាភិសេក ព្រះករុណា ព្រះសុរាម្រិត និងសម្ដេចព្រះមហាក្សត្រិយានី
១១. អំពីក្បួនហែព្រះបរមសពព្រះករុណា ព្រះមហាកាញ្ចនកោដ្ឋ
១២. ព្រះរាជកំណត់បុណ្យថ្វាយព្រះភ្លើងព្រះករុណា ព្រះមហាកាញ្ចនកោដ្ឋ
១៣. ការដោះលែងអ្នកទោសនាថ្ងៃថ្វាយព្រះភ្លើងហ្លួងកាញ្ចនកោដ្ឋ
១៤. អំពីព្រះរាជពិធីដង្ហែព្រះបរមអដ្ឋិព្រះមហាកាញ្ចនកោដ្ឋ

Repost: ការ​ដោះ​លែង​អ្នក​ទោស​នា​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​ហ្លួង​កាញ្ចន​កោដ្ឋ ថ្ងៃអង្គារ 25 ខែសីហា 2020

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ.
add a comment

តាមព្រះរាជបវេណីខ្មែរពីបូរាណរៀងមក នៅថ្ងៃថ្វាយព្រះភ្លើងព្រះបរមសពក៏តែងមានការប្រោសព្រះរាជទាន ដោះលែងអ្នកជាប់ទោសព្រះនគរមួយចំនួនឲ្យមានសេរីភាព ដើម្បីជាការថ្វាយព្រះរាជកុសលចំពោះព្រះវិញ្ញាណក្ខន្ធព្រះបរមសពផងដែរ។

ដោយឡែកសម្រាប់ការព្រះរាជពិធីថ្វាយព្រះភ្លើងព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សុរាម្រិត ព្រះមហាកាញ្ចនកោដ្ឋ កាលពីរាត្រីថ្ងៃពុធ ៣កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥០៣ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ១៩៦០ ក៏មានការដោះលែងមនុស្សអ្នកទោសចំនួន៤៨៥នាក់ ក្រោយពីការថ្វាយព្រះភ្លើងរួចនៅឯទីព្រះមេរុផ្ទាល់តែម្ដង។

ក្នុងវរោកាសនោះ សម្ដេចព្រះមហាក្សត្រិយានី ទ្រង់បានមានព្រះរាជសុវណ្ណីប្រដែប្រដៅសូមឲ្យពលរដ្ឋកូនចៅផ្លាស់គំនិតចាស់ចោលចេញ ហើយតាំងគំនិតជាថ្មី ដើម្បីឲ្យបានពេញលក្ខណៈជាពលរដ្ឋត្រឹមត្រូវ។ នេះរាប់ថាជាភព្ធសំណាងដ៏មហាថ្លៃថ្លានៃបណ្ដាមនុស្សអ្នកទោសទាំងនោះផងដែលបានដោះលែងឲ្យមានសេរីភាពនាថ្ងៃថ្វាយព្រះភ្លើងនោះ៕៚

សម្ដេចព្រះមហាក្សត្រិយានី ជាអម្ចាស់ជីវិតលើត្បូង កំពុងមានព្រះរាជសុវណ្ណីទៅកាន់អ្នកទោសដែលបានដោះលែងថ្វាយព្រះរាជកុសល

បណ្ដាមនុស្សអ្នកទោសដែលទទួលបានការប្រោសព្រះរាជទានដោះលែងនាថ្ងៃថ្វាយព្រះភ្លើង

_________________________________________________
អានផងដែរ
១. អំពីព្រះរាជពិធីថ្វាយព្រះភ្លើងហ្លួងកាញ្ចនកោដ្ឋ
២. អំពីព្រះមេរុនៃព្រះករុណា ព្រះមហាកាញ្ចនកោដ្ឋ
៣. ខួបឆ្នាំទី៥៥ នៃព្រះរាជពិធីបុណ្យព្រះមេរុ ព្រះករុណា ព្រះមហាកាញ្ចនកោដ្ឋ
៤. កាសអនុស្សាវរីយ៍បុណ្យព្រះមេរុ ព្រះមហាកាញ្ចនកោដ្ឋ
៥. អំពីក្បួនហែព្រះបរមសពព្រះករុណា ព្រះមហាកាញ្ចនកោដ្ឋ
៦. ព្រះរាជកំណត់បុណ្យថ្វាយព្រះភ្លើងព្រះករុណា ព្រះមហាកាញ្ចនកោដ្ឋ
៧. អំពីព្រះរាជពិធីដង្ហែព្រះបរមអដ្ឋិព្រះមហាកាញ្ចនកោដ្ឋ
៨. ការ​ដោះ​លែង​អ្នក​ទោស​នា​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​ហ្លួង​ព្រះ​បរម​រតន​កោដ្ឋ

%d bloggers like this: