jump to navigation

លាវ​តាំង​សម្ពោធ​រាជា​នុស្សាវរីយ៍ ព្រះ​ចៅ​ជ័យ​ជេដ្ឋាធិរាជ មហា​រាជ ថ្ងៃចន្ទ 3 ខែសីហា 2020

Posted by សុភ័ក្ត្រ in ພາສາລາວ.
3 comments

នានាប្រទេស ខេត្ត​​អត្តពើ, ស.ប.ប. លាវ – កាល​ពី​ថ្ងៃ​សៅរ៍ ទី​១ ខែ​សីហា ឆ្នាំ​២០២០ កន្លង​មក​នេះ អាជ្ញាធរ​លាវ​បាន​​លើក​តាំង​បន្តុប​​ព្រះ​បរម​រូប​ថ្មី​នៃអតីត​ព្រះ​មហា​ក្សត្រិយ៍​លាវ ​ព្រះ​ចៅ​ជ័យ​ជេដ្ឋា​ធិរាជ​ មហា​រាជ​ លើ​ដំរី​រួច​រាល់​ហើយ និង​បាន​ចាត់​ពិធី​បុណ្យ​សម្ពោធ​តាម​បែប​ពុទ្ធ​សាសនា យ៉ាង​​អ៊ឹកធឹក​។ ពិធី​បុណ្យ​នេះ​បាន​ធ្វើ​ឡើង​នៅ​ឯ​បរិវេណ​នៃ​ព្រះ​រាជានុស្សាវរីយ៍​នៃ​ព្រះ​ចៅ​ជ័យ​ជេដ្ឋាធិរាជ មហា​រាជ នា​ភូមិ​ឆ្នេរ​ខ្សាច់​ស ក្រុង​ជ័យ​ជេដ្ឋា ខេត្ត​អត្ត​ពើ ប្រទេស​លាវ​ ជាប់​នឹង​ប្រទល់​ដែន​កម្ពុជា​។

រដ្ឋបាល​លាវ​បាន​សម្រេច​សាង​​ព្រះ​បរម​រូប​ព្រះ​ចៅ​ជ័យ​ជេដ្ឋា​ធិរាជ​ថ្មី​​​មួយ​យ៉ាង​ធំ​ពី​សំរឹទ្ធ​ និង​សាង​ឡើង​ក្នុង​ឥរិយាបទ​ប្រថាប់​លើ​ដំរី ដោយ​មាន​ទម្ងន់​សរុប​ចំនួន​១៨​តោន និង​មាន​តម្លៃ​ប្រមាណ​៣៨​ពាន់​លាន​គីប ឬ​ប្រមាណ​ ១៧.៣៤៩.០៣១.១០០​រៀល​​ ដើម្បី​យក​មក​តម្កល់​ឯ​ព្រះ​រាជានុស្សាវរីយ៍​ដែល​ទើប​សាង និង​សម្ពោធ​នា​ពេល​នេះ​។ ព្រះ​បរម​រូប ព្រម​ទាំង​ សមិទ្ធិ​ជា​ច្រើន​ទៀត​ត្រូវ​បាន​​​តម្កល់​ធ្វើ​បុណ្យ​អស់​ជា​ច្រើន​ថ្ងៃ​ នៅ​ឯ​នគរ​ហ្លួង​​វៀងចន្ទន៍ មុន​នឹង​ធ្វើ​ការ​ដង្ហែ​មក​ប្រតិស្ឋាន​ឯ​រាជា​នុស្សាវរីយ៍​ថ្មី នៅ​ខេត្ត​អត្តពើ​នេះ​។

នៅ​ថ្ងៃ​ពេញ​បូរមី ខែ​កត្ដិក​​ជា​រៀង​រាល់​ឆ្នាំ ប្រជាជន​ខេត្ត​អត្តពើ បាន​នាំ​គ្នា​ចាត់​បុណ្យ​សម្ពោធ និង​ធ្វើ​បុណ្យ​ព្រះ​បរម​ធាតុ​ព្រះ​ចៅ​ជេដ្ឋាធិរាជ នៅ​ឯ​វត្ត​ជ័យ​ជេដ្ឋា ត​ៗ​គ្នា​អស់​រយៈ​ពេល​រាប់​រយ​ឆ្នាំ​មក​ហើយ​។ ក្រៅ​ពី​នេះ​រដ្ឋាភិបាល​កុម្មុយនីស្ត​លាវ បាន​តាំង​ឈ្មោះ​ទីរួម​ស្រុក​មួយ​ជា​ «ទីរួម​ស្រុក​ជ័យ​ជេដ្ឋា​» ផង​ដែរ​។

សូម​បញ្ជាក់​ដែរ​ថា​ កាល​ពី​ឆ្នាំ​២០១៤ កន្លង​មក អាជ្ញាធរ​លាវ បាន​អនុម័ត​ការ​កសាង​ស្ថាន​រាជា​នុស្សាវរីយ៍​នៃ​ព្រះ​ចៅ​ជ័យ​ជេដ្ឋា​ធិរាជ ក្នុង​ខេត្ត​អត្តពើ​ ដែល​ជាប់​នឹង​ព្រំដែន​នៃ​ប្រទេស​កម្ពុជា​​។ ការ​កសាង​ព្រះ​បរម​រាជានុស្សាវរីយ៍​ព្រះ​ចៅ​ជ័យ​ជេដ្ឋា​ធិរាជ​ថ្មី​មួយ​ទៀត​នេះ គឺ​ជា​ចលនា​ចុង​ក្រោយ​បង្អស់​នៃ​ការបំផុស​បំផុល​ការ​ស្រឡាញ់​ជាតិ ស្រឡាញ់​ផែន​ដី​របស់​ប្រជាជន​ពី​សំណាក់​រដ្ឋការ​កុម្មុយនីស្ត​លាវ​។

ព្រះ​មហា​ក្សត្រិយ៍​ព្រះ​អង្គ​នេះ​គឺ​ជា​អ្នក​កសាង​ក្រុង​ច័ន្ទបុរី​សិរី​សត្តនាគនហុត កាល​ពី​ប្រមាណ​ជាង​៤៥០​ឆ្នាំ​មុន​ ដែល​ជា​ទីក្រុង​ថ្មី​របស់​អាណាចក្រ​លាន​ជាង និង​ត​មក​ព្រះ​អង្គ​បាន​ត្រាស់​ឲ្យ​កសាង​ព្រះ​ចេតិយ៍​ធាតុ​ហ្លួង​ដែល​ពេល​នេះ​បាន​ក្លាយ​ជា​វត្ថុ​ស័ក្តិសិទ្ធិ​មួយ​របស់​ប្រទេស​លាវ ហើយ​ព្រះ​បរម​រូប​ទី​១​របស់​ព្រះ​អង្គ​ក៏​បាន​ស្ថិត​នៅ​ខាង​មុខ​នៃ​ព្រះ​ធាតុ​នេះ​ផង​ដែរ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​៕

115983680_3074306279304054_3280106212603907010_n116637130_3693082190719527_494312311525419810_n116713447_3693082200719526_2197763827156860739_n117086872_3693082180719528_622357965463797962_n

________________________________________________
អាន​ផង​ដែរ​៖
១. សម្ដេច​ព្រះ​ចៅ​អភ័យ​ពុទ្ធបវរ ជ័យ​ជេដ្ឋា​ធិរាជ
២. លាវ​សាង​អនុស្សាវរីយ៍​ព្រះ​ចៅ​ជ័យ​ជេដ្ឋា​ធិរាជ​មួយ​ទៀត​នៅ​ភាគ​ខាង​ត្បូង​ជាប់​កម្ពុជ​ប្រទេស
៣. លាវ​ចាត់​​បុណ្យ​សម្ពោធ​រូប​សំណាក​​ថ្មី «​ព្រះ​ចៅ​ជ័យ​ជេដ្ឋា​ធិរាជ​ មហា​រាជ»

%d bloggers like this: