jump to navigation

ព្រះ​ករុណា​សព្វ​ព្រះ​រាជ​ហឫទ័យ​ផ្ញើ​ព្រះ​រាជ​សារ​ជូន​​​ប្រធានាធិបតី​លីបង់​ករណី​ឧបទ្ទវហេតុផ្ទុះឆេះ​នៅ​ទីក្រុង​បេរ៉ូត ថ្ងៃពុធ 5 ខែសីហា 2020

Posted by សុភ័ក្ត្រ in បរទេស, បុគ្គល​សំខាន់.
trackback

116870924_3288564524534377_4394708344216284442_n

ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០២០ នេះ ព្រះ​ករុណា ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ស្ដេច​សព្វ​ព្រះ​រាជ​ហឫទ័យ ផ្ញើ​ព្រះ​រាជ​សារ​ជូន​ឯក​ឧត្ដម​ មីសែល អ៊ូន ប្រធានាធិបតី​នៃ​សាធារណ​រដ្ឋ​លីបង់ បន្ទាប់​ពី​មាន​​ករណី​ឧបទ្ទវហេតុផ្ទុះឆេះ នៅ​តំបន់​កំពង់​ផែ​មួយ​​ឯ​​ទីក្រុង​បេរ៉ូត ដ៏​សន្ធោ​​សន្ធៅ និង​បណ្ដាល​ឲ្យ​មាន​ពល​រដ្ឋ​លីបង់​បាត់​បង់​ជីវិត និង​រង​របួស​ជា​ច្រើន​ពាន់​នាក់​។ ស្រែ​ខ្មុក​សូម​ធ្វើ​ការ​សង្ខេប និង​បក​ប្រែ​​ក្រៅ​ផ្លូវការ​នូវ​ព្រះ​រាជ​សារ​ ដូច​ខាង​ក្រោម​នេះ​ ៖

ឯក​ឧត្ដម​ប្រធានាធិបតី​!

ខ្ញុំ​មាន​អារម្មណ៍​រន្ធត់ និង​សោក​ស្ដាយ​​ បន្ទាប់​ពី​ទទួល​ដំណឹង​ស្ដី​ពី​ការ​ផ្ទុះ​ឆេះ នៅ​តំបន់​កំពង់​ផែ​មួយ​នៃ​ទីក្រុង​បេរ៉ូត ដោយ​បាន​ធ្វើ​ឲ្យ​ពល​រដ្ឋ​ជា​ច្រើន​បាន​បាត់​បង់​ជីវិត និង​ជា​ច្រើន​ពាន់​នាក់​ទៀត​បាន​រង​របួស​​។

តាង​នាម​ឲ្យ​ប្រជាជន និង​រូប​ខ្ញុំ​ផ្ទាល់​ ខ្ញុំ​សូម​ចូល​រួម​សម្ដែង​សមាន​ទុក្ខ និង​សូម​សម្ដែង​នូវ​ភាតរ​ភាព​ជាមួយ​ប្រជាជាតិ​ឯក​ឧត្តម​ និង​សូម​ជូន​ពរ​ដល់​ជន​រង​គ្រោះ​ទាំង​អស់​ឆាប់​បាន​សះ​ស្បើយ​។

សូម​ឯក​ឧត្ដម​ទទួល​នូវ​ការ​គោរព​ដ៏​ខ្ពង់​ខ្ពស់​អំពី​ខ្ញុំ​!

នរោត្ដម សីហមុនី

ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០២០

116876891_3288565947867568_7982432959343244118_n

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: