jump to navigation

២៥​ឆ្នាំ​នៃ​​ព្រះ​រាជ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​សាធារណ​រដ្ឋ​​​ឥណ្ឌូណេស៊ី ថ្ងៃអង្គារ 1 ខែកញ្ញា 2020

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, វីដេអូ.
6 comments

Unសtitled-1
២៥​ឆ្នាំ​នៃ​​ព្រះ​រាជ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​សាធារណ​រដ្ឋ​​​ឥណ្ឌូណេស៊ី

បន្ទាប់​ពី​ព្រះ​នគរ​បាន​មូលមីរ​ឡើង​វិញ​ និង​​ស្ដេច​ឡើង​គ្រង​រាជ្យ​សម្បត្តិ​ជា​ថ្មី កាល​ពី​គ.ស.​១៩៩៣ រួច​មក ព្រះ​ករុណា ព្រះ​មហា​វីរ​ក្សត្រិយ៍ ព្រះ​បរម​រតន​កោដ្ឋ ស្ដេច​​បាន​យាង​បំពេញ​ព្រះ​រាជ​ទស្សនកិច្ច​ជា​ផ្លូវ​រដ្ឋ នៅ​តាម​បណ្ដា​ប្រទេស​ជា​ច្រើន តាម​សេចក្ដី​តប​យាង​អញ្ជើញ​ពី​បណ្ដា​ព្រះ​ប្រមុខ​រដ្ឋ ប្រទេស​មុខ​នៃ​ប្រទេស​ជា​មិត្រ​ដើម្បី​បង្កើន​ចំណង​មេត្រី​ភាព​ជា​ថ្មី​ឡើង​វិញ បំណង​កម្ពុជា​មាន​មុខ​មាត់​ស្មើ​ភាព​ជា​ថ្មី​លើ​ឆាក​អន្តរជាតិ​។

ថ្ងៃ​ទី​៣១ ខែ​សីហា​ ឆ្នាំ​១៩៩៥ ព្រះ​ករុណា ព្រះ​បរម​រតន​កោដ្ឋ ព្រមសម្ដេចព្រះមហេសី និងរាជគណៈប្រតិភូ ព្រះអង្គបាន​ស្ដេច​យាង​​​បំពេញ​ព្រះ​រាជ​ទស្សនកិច្ច​ជា​ផ្លូវ​រដ្ឋ​រយៈ​ពេល​៣​ថ្ងៃ គឺ​ពី​ថ្ងៃ​ទី​៣១ ខែ​សីហា ដល់​ថ្ងៃ​ទី​២ ខែ​កញ្ញា ​នៅ​សាធារណ​រដ្ឋ​ឥណ្ឌូណេស៊ី​​។ លោក​ប្រធានាធិបតី​ស៊ូហារតូ ព្រម​ទាំង​ភរិយា និង​ថ្នាក់​ដឹក​នាំ​សំខាន់​ៗ​ឯ​ទៀត​របស់​ឥណ្ឌូណេស៊ី បាន​​​មក​ទទួលស្វាគមន៍​បដិសណ្ឋារកិច្ច​ ជា​ផ្លូវ​ការ​នៅ​ឯ​​វិមាន​ប្រធានាធិបតី​នា​ទីក្រុង​ចាការតា ដោយ​មាន​ការ​បាញ់​កាំភ្លើង​ធំ​២១​ណាត់ ថ្វាយ​ជា​ព្រះ​រាជ​កិត្តិយស​ផង​។

សាធារណ​រដ្ឋ​​​ឥណ្ឌូណេស៊ី តែង​តែ​នៅ​ជាប់​ជាមួយ​ប្រទេស​កម្ពុជា ប្រជាជន​កម្ពុជា​តាំង​ពី​គ្រា​លំបាក​រហូត​កម្ពុជា​បាន​ផ្សះ​ផ្សារ​ជាតិ​ និង​បន្ត​កំពុង​កសាង​អភិវឌ្ឍន៍​ប្រទេស​ជា​ថ្មី​ឡើង​វិញ​​។

នៅ​ក្នុង​រយៈ​ពេល​៣​ថ្ងៃ​នៃ​ព្រះ​រាជ​ទស្សនកិច្ច​ជា​ផ្លូវ​រដ្ឋ​នេះ ព្រះ​អង្គ ព្រម​ទាំង​រាជ​គណៈ​ប្រតិភូ​បាន​បំពេញ​ព្រះ​រាជ​ទស្សនកិច្ច​នៅ​តាម​ទី​តាំង​សំខាន់​ៗ​ជា​ច្រើន​របស់​ឥណ្ឌូណេស៊ី ដើម្បី​ជា​ការ​សិក្សា​ស្វែង​យល់​ និង​ជា​ប្រយោជន៍​ដល់​ការ​កសាង​ព្រះ​នគរ​យើង​ឡើង​វិញ​។

ព្រះ​ករុណា ព្រះ​បរម​រតន​កោដ្ឋ​ស្ដេច​មាន​ទំនាក់​ទំនង​យ៉ាង​ល្អ​ជិត​ស្និទ្ធ​ជាមួយ​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​របស់ឥណ្ឌូណេស៊ី ជា​ពិសេស​លោក​ប្រធានាធិបតី​​ទី​១ ស៊ូការណូ តាំង​ពី​សម័យ​សង្គម​រាស្ត្រ​និយមមក​ម្ល៉េះ​។ ព្រះ​អង្គ​ធ្លាប់​មក​បំពេញ​ព្រះ​រាជ​ទស្សនកិច្ច​នៅ​ឥណ្ឌូណេស៊ី​ជា​ច្រើន​គ្រា និង​លោក​អតីត​ប្រធានាធិបតី​ស៊ូការណូ ក៏​ធ្លាប់​មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា​រហូត​ដល់​ទៅ​៥​លើក​ឯណុះ កាល​ពី​សម័យ​នោះ​​។

សូម​ទស្សនា​ស្វែង​យល់​ឯកសារ​ប្រវត្តិ​សាស្ត្រ​នៃ​ព្រះ​រាជ​ទស្សនកិច្ច​នេះដែល​ផលិត​ដោយ​ទូរទស្សន៍​ជាតិ​កម្ពុជា ដូច​ត​ទៅ ៖

_______________________________________
អានផងដែរ
១. ខួបទី២០ឆ្នាំនៃព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសបប.លាវ
២. ខួបឆ្នាំទី២០ នៃព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបារាំង
៣. ខួបឆ្នាំទី៤៥ ព្រះរាជទស្សនកិច្ចគ្រាទី៣នៅសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ
៤. ២៥​ឆ្នាំ​នៃ​​ព្រះ​រាជ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ម៉ាឡេស៊ី
៥. ៥៥​ឆ្នាំ ស៊ូការណូ ទស្សនកិច្ច​នៅ​កម្ពុជា

%d bloggers like this: