២៥ឆ្នាំនៃព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋឥណ្ឌូណេស៊ី ថ្ងៃអង្គារ 1 ខែកញ្ញា 2020
Posted by សុភ័ក្ត្រ in បុគ្គលសំខាន់, ប្រវត្តិសាស្ត្រ, វីដេអូ.trackback
២៥ឆ្នាំនៃព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋឥណ្ឌូណេស៊ី
បន្ទាប់ពីព្រះនគរបានមូលមីរឡើងវិញ និងស្ដេចឡើងគ្រងរាជ្យសម្បត្តិជាថ្មី កាលពីគ.ស.១៩៩៣ រួចមក ព្រះករុណា ព្រះមហាវីរក្សត្រិយ៍ ព្រះបរមរតនកោដ្ឋ ស្ដេចបានយាងបំពេញព្រះរាជទស្សនកិច្ចជាផ្លូវរដ្ឋ នៅតាមបណ្ដាប្រទេសជាច្រើន តាមសេចក្ដីតបយាងអញ្ជើញពីបណ្ដាព្រះប្រមុខរដ្ឋ ប្រទេសមុខនៃប្រទេសជាមិត្រដើម្បីបង្កើនចំណងមេត្រីភាពជាថ្មីឡើងវិញ បំណងកម្ពុជាមានមុខមាត់ស្មើភាពជាថ្មីលើឆាកអន្តរជាតិ។
ថ្ងៃទី៣១ ខែសីហា ឆ្នាំ១៩៩៥ ព្រះករុណា ព្រះបរមរតនកោដ្ឋ ព្រមសម្ដេចព្រះមហេសី និងរាជគណៈប្រតិភូ ព្រះអង្គបានស្ដេចយាងបំពេញព្រះរាជទស្សនកិច្ចជាផ្លូវរដ្ឋរយៈពេល៣ថ្ងៃ គឺពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី២ ខែកញ្ញា នៅសាធារណរដ្ឋឥណ្ឌូណេស៊ី។ លោកប្រធានាធិបតីស៊ូហារតូ ព្រមទាំងភរិយា និងថ្នាក់ដឹកនាំសំខាន់ៗឯទៀតរបស់ឥណ្ឌូណេស៊ី បានមកទទួលស្វាគមន៍បដិសណ្ឋារកិច្ច ជាផ្លូវការនៅឯវិមានប្រធានាធិបតីនាទីក្រុងចាការតា ដោយមានការបាញ់កាំភ្លើងធំ២១ណាត់ ថ្វាយជាព្រះរាជកិត្តិយសផង។
សាធារណរដ្ឋឥណ្ឌូណេស៊ី តែងតែនៅជាប់ជាមួយប្រទេសកម្ពុជា ប្រជាជនកម្ពុជាតាំងពីគ្រាលំបាករហូតកម្ពុជាបានផ្សះផ្សារជាតិ និងបន្តកំពុងកសាងអភិវឌ្ឍន៍ប្រទេសជាថ្មីឡើងវិញ។
នៅក្នុងរយៈពេល៣ថ្ងៃនៃព្រះរាជទស្សនកិច្ចជាផ្លូវរដ្ឋនេះ ព្រះអង្គ ព្រមទាំងរាជគណៈប្រតិភូបានបំពេញព្រះរាជទស្សនកិច្ចនៅតាមទីតាំងសំខាន់ៗជាច្រើនរបស់ឥណ្ឌូណេស៊ី ដើម្បីជាការសិក្សាស្វែងយល់ និងជាប្រយោជន៍ដល់ការកសាងព្រះនគរយើងឡើងវិញ។
ព្រះករុណា ព្រះបរមរតនកោដ្ឋស្ដេចមានទំនាក់ទំនងយ៉ាងល្អជិតស្និទ្ធជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ឥណ្ឌូណេស៊ី ជាពិសេសលោកប្រធានាធិបតីទី១ ស៊ូការណូ តាំងពីសម័យសង្គមរាស្ត្រនិយមមកម្ល៉េះ។ ព្រះអង្គធ្លាប់មកបំពេញព្រះរាជទស្សនកិច្ចនៅឥណ្ឌូណេស៊ីជាច្រើនគ្រា និងលោកអតីតប្រធានាធិបតីស៊ូការណូ ក៏ធ្លាប់មកបំពេញទស្សនកិច្ចនៅកម្ពុជារហូតដល់ទៅ៥លើកឯណុះ កាលពីសម័យនោះ។
សូមទស្សនាស្វែងយល់ឯកសារប្រវត្តិសាស្ត្រនៃព្រះរាជទស្សនកិច្ចនេះដែលផលិតដោយទូរទស្សន៍ជាតិកម្ពុជា ដូចតទៅ ៖
_______________________________________
អានផងដែរ៖
១. ខួបទី២០ឆ្នាំនៃព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសបប.លាវ
២. ខួបឆ្នាំទី២០ នៃព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបារាំង
៣. ខួបឆ្នាំទី៤៥ ព្រះរាជទស្សនកិច្ចគ្រាទី៣នៅសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ
៤. ២៥ឆ្នាំនៃព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅម៉ាឡេស៊ី
៥. ៥៥ឆ្នាំ ស៊ូការណូ ទស្សនកិច្ចនៅកម្ពុជា
[…] […]
[…] […]
[…] […]
[…] […]
[…] […]
[…] […]