jump to navigation

ថ្ងៃ​នេះ​បិណ្ឌ​១ ថ្ងៃ​ព្រហស្បតិ៍ 3 ខែកញ្ញា 2020

Posted by សុភ័ក្ត្រ in ព្រះ​ធម៌, វីដេអូ, អំពីស្រុកខ្មែរ.
6 comments

1រដូវបុណ្យសែនដូនតាកាន់បិណ្ឌដាក់បិណ្ឌ បានចូលមកដល់ទៀតហើយ បងប្អូនញាតិមិត្រ ដោយចាប់ផ្ដើមនៅថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា (ថ្ងៃនេះ)។ សម្រាប់ឆ្នាំនេះ ថ្ងៃព្រហស្បតិ៍​​នេះ គឺជាថ្ងៃទី១ នៃពិធីកាន់បិណ្ឌរបស់ពលរដ្ឋខ្មែរ អ្នកកាន់ពុទ្ធសាសនា ក៏ដូចជាខ្មែរក្រោម ដែលកំពុងរស់នៅក្នុងទឹកដីវៀតណាមភាគខាងត្បូងបច្ចុប្បន្ននេះ ដោយឡែកនៅតាំងពីល្ងាចម្សិលមិញមកម្ល៉េះ នៅគ្រប់អារាមនានា ក៏មានពិធីសូត្រមន្តបិណ្ឌ១ផងដែរ។

ក្នុងនាមជាពុទ្ធសាសនិកខ្មែរ សូមកុំភ្លេចរកពេលទំនេរបានទៅវត្ត យ៉ាងហោចណាស់ម្ដងដែរក្នុងរយៈពេល១៥ថ្ងៃ នៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌសម្រាប់ព.ស.២៥៦៤​នេះ។

ទោះ​បី​ជា​ការ​រក្សា​ទំនៀម​ដូន​តា​នៅ​តែ​ធ្វើ​ក្ដី សម្រាប់​ឆ្នាំ​នេះ ជា​ករណី​ពិសេស​ទាក់​ទង​នឹង​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ-១៩ សូម​បង​ប្អូន​ដែល​ទៅ​ធ្វើ​បុណ្យ​នៅ​តាម​អារាម​នានា សូម​កុំ​ភ្លេច​ប្រុង​ប្រយត្ន​ខ្លួន​រក្សា​ខ្ជាប់​អនាម័យ​តាម​ការ​ណែនាំ​របស់​មន្ត្រី​សុខាភិបាល ដើម្បី​បង្កា​ការ​ឆ្លង​ពី​ជំងឺ​នេះ​គ្រប់​ៗ​គ្នា​។

ជាធម្មតាក្នុងរដូវនេះ គ្រប់អារាមតែងតែមានស្មូតបទ បរាភវសូត្រស្រែខ្មុកសូមឧទ្ទិសថ្ងៃនេះ ជូនបទ បរាភវសូត្រ ទុក្ខគ្រាន់ជាធម្មទាន ដូចតទៅនេះ។ សូមអញ្ជើញទស្សនា៖

________________________________________________
អានផងដែរ៖
១. ទៅ​វត្ត​​ជម្ពូ​វ័ន
២. វត្ត​ទី​២ ឆ្នាំ​នេះ
៣. ភ្ជុំ​បិណ្ឌ​នៅ​ក្រចេះ
. ទៅ​វេន​បិណ្ឌ​​ទី​១២
៥. ពិធី​ភ្ជុំ​បិណ្ឌ​ព.ស.​២៥៦៤ បាន​បញ្ចប់

%d bloggers like this: