jump to navigation

២៥​ឆ្នាំ​នៃ​​ព្រះ​រាជ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ម៉ាឡេស៊ី ថ្ងៃសៅរ៍ 5 ខែកញ្ញា 2020

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, វីដេអូ.
4 comments

Unសtitled-1២៥​ឆ្នាំ​នៃ​​ព្រះ​រាជ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ម៉ាឡេស៊ី

បន្ទាប់​ពី​ព្រះ​នគរ​បាន​មូលមីរ​ឡើង​វិញ​ និង​​ស្ដេច​ឡើង​គ្រង​រាជ្យ​សម្បត្តិ​ជា​ថ្មី កាល​ពី​គ.ស.​១៩៩៣ រួច​មក ព្រះ​ករុណា ព្រះ​មហា​វីរ​ក្សត្រិយ៍ ព្រះ​បរម​រតន​កោដ្ឋ ស្ដេច​​បាន​យាង​បំពេញ​ព្រះ​រាជ​ទស្សនកិច្ច​ជា​ផ្លូវ​រដ្ឋ នៅ​តាម​បណ្ដា​ប្រទេស​ជា​ច្រើន តាម​សេចក្ដី​តប​យាង​អញ្ជើញ​ពី​បណ្ដា​ព្រះ​ប្រមុខ​រដ្ឋ ប្រទេស​មុខ​នៃ​ប្រទេស​ជា​មិត្រ​ដើម្បី​បង្កើន​ចំណង​មេត្រី​ភាព​ជា​ថ្មី​ឡើង​វិញ បំណង​កម្ពុជា​មាន​មុខ​មាត់​ស្មើ​ភាព​ជា​ថ្មី​លើ​ឆាក​អន្តរជាតិ​។

ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​១៩៩៥ ព្រះ​ករុណា ព្រះ​បរម​រតន​កោដ្ឋ ព្រមសម្ដេចព្រះមហេសី និងរាជគណៈប្រតិភូ ព្រះអង្គបាន​ស្ដេច​យាង​​​បំពេញ​ព្រះ​រាជ​ទស្សនកិច្ច​ជា​ផ្លូវ​រដ្ឋ​រយៈ​ពេល​៣​ថ្ងៃ​នៅ​ប្រទេស​ម៉ាឡេស៊ី​។ ព្រះ​ចៅ​ស៊ុល​តង់​ម៉ាឡេស៊ី ព្រះបាទ Tuanku Jaafar និង​ព្រះ​អគ្គ​មហេសី​ស្ដេច​យាង​មក​ទទួលស្វាគមន៍​បដិសណ្ឋារកិច្ច​ ជា​ផ្លូវ​ការ​នៅ​ឯ​រដ្ឋធានី​ កួឡា ឡូមពួរ ដោយ​មាន​ការ​បាញ់​កាំភ្លើង​ធំ​២១​ណាត់ ថ្វាយ​ជា​ព្រះ​រាជ​កិត្តិយស​ផង​។

ប្រទេស​ម៉ាឡេស៊ី​គឺ​ជា​មិត្រ​ដ៏​ល្អ​មួយ​ក្នុង​ចំណោម​មិត្រ​ជា​ច្រើន​ទៀត​របស់​កម្ពុជា ជា​ពិសេសក្នុង​គ្រា​កម្ពុជា​មាន​ជម្លោះ​ផ្ទៃ​ក្នុង និង​បាន​រួមចំណែក​ក្នុង​ការ​ស្វះ​ស្វែង​រក​សន្តិភាព​ជូន​នគរ​កម្ពុជាយើង​វិញ​។ រដ្ឋ​ធានី​ កួឡា ឡូមពួរ គឺ​ជា​ទី​កន្លែង​នៃ​ការ​បង្កើត​រដ្ឋាភិបាល​ចម្រុះ​មួយ​កាល​ពី​ឆ្នាំ​១៩៨២ ក្នុង​បុព្វ​ហេតុ​ស្នេហា​ជាតិ និង​មាតុភូមិ​។

នៅ​ក្នុង​រយៈ​ពេល​៣​ថ្ងៃ​នៃ​ព្រះ​រាជ​ទស្សនកិច្ច​ជា​ផ្លូវ​រដ្ឋ​នេះ ព្រះ​អង្គ ព្រម​ទាំង​រាជ​គណៈ​ប្រតិភូ​បាន​បំពេញ​ព្រះ​រាជ​ទស្សនកិច្ច​នៅ​តាម​ទី​តាំង​សំខាន់​ៗ​ជា​ច្រើន​របស់​ម៉ាឡេស៊ី ដើម្បី​ជា​ការ​សិក្សា​ស្វែង​យល់​ និង​ជា​ប្រយោជន៍​ដល់​ការ​កសាង​ព្រះ​នគរ​យើង​ឡើង​វិញ​។

ព្រះ​ករុណា ព្រះ​បរម​រតន​កោដ្ឋ​ស្ដេច​បាន​យាង​បំពេញ​ព្រះ​ទស្សនកិច្ច​ជា​ផ្លូវ​ការ​លើក​ចុង​ក្រោយ​បង្អស់​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ឆ្នាំ​១៩៦២ កាល​គ្រា​ទ្រង់​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី និង​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាមួយ​បណ្ដា​នាយក​រដ្ឋ​មន្ត្រី​នានា​របស់​ម៉ាឡេស៊ី​គ្រប់​រូប​។

សូម​ទស្សនា​ស្វែង​យល់​ឯកសារ​ប្រវត្តិ​សាស្ត្រ​នៃ​ព្រះ​រាជ​ទស្សនកិច្ច​នេះដែល​ផលិត​ដោយ​ទូរទស្សន៍​ជាតិ​កម្ពុជា ដូច​ត​ទៅ ៖

_______________________________________
អានផងដែរ
១. ខួបទី២០ឆ្នាំនៃព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសបប.លាវ
២. ខួបឆ្នាំទី២០ នៃព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបារាំង
៣. ខួបឆ្នាំទី៤៥ ព្រះរាជទស្សនកិច្ចគ្រាទី៣នៅសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ
៤. ២៥​ឆ្នាំ​នៃ​​ព្រះ​រាជ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​សាធារណ​រដ្ឋ​​​ឥណ្ឌូណេស៊ី

%d bloggers like this: