២៥ឆ្នាំនៃព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅម៉ាឡេស៊ី ថ្ងៃសៅរ៍ 5 ខែកញ្ញា 2020
Posted by សុភ័ក្ត្រ in បុគ្គលសំខាន់, ប្រវត្តិសាស្ត្រ, វីដេអូ.trackback
២៥ឆ្នាំនៃព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅម៉ាឡេស៊ី
បន្ទាប់ពីព្រះនគរបានមូលមីរឡើងវិញ និងស្ដេចឡើងគ្រងរាជ្យសម្បត្តិជាថ្មី កាលពីគ.ស.១៩៩៣ រួចមក ព្រះករុណា ព្រះមហាវីរក្សត្រិយ៍ ព្រះបរមរតនកោដ្ឋ ស្ដេចបានយាងបំពេញព្រះរាជទស្សនកិច្ចជាផ្លូវរដ្ឋ នៅតាមបណ្ដាប្រទេសជាច្រើន តាមសេចក្ដីតបយាងអញ្ជើញពីបណ្ដាព្រះប្រមុខរដ្ឋ ប្រទេសមុខនៃប្រទេសជាមិត្រដើម្បីបង្កើនចំណងមេត្រីភាពជាថ្មីឡើងវិញ បំណងកម្ពុជាមានមុខមាត់ស្មើភាពជាថ្មីលើឆាកអន្តរជាតិ។
ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ១៩៩៥ ព្រះករុណា ព្រះបរមរតនកោដ្ឋ ព្រមសម្ដេចព្រះមហេសី និងរាជគណៈប្រតិភូ ព្រះអង្គបានស្ដេចយាងបំពេញព្រះរាជទស្សនកិច្ចជាផ្លូវរដ្ឋរយៈពេល៣ថ្ងៃនៅប្រទេសម៉ាឡេស៊ី។ ព្រះចៅស៊ុលតង់ម៉ាឡេស៊ី ព្រះបាទ Tuanku Jaafar និងព្រះអគ្គមហេសីស្ដេចយាងមកទទួលស្វាគមន៍បដិសណ្ឋារកិច្ច ជាផ្លូវការនៅឯរដ្ឋធានី កួឡា ឡូមពួរ ដោយមានការបាញ់កាំភ្លើងធំ២១ណាត់ ថ្វាយជាព្រះរាជកិត្តិយសផង។
ប្រទេសម៉ាឡេស៊ីគឺជាមិត្រដ៏ល្អមួយក្នុងចំណោមមិត្រជាច្រើនទៀតរបស់កម្ពុជា ជាពិសេសក្នុងគ្រាកម្ពុជាមានជម្លោះផ្ទៃក្នុង និងបានរួមចំណែកក្នុងការស្វះស្វែងរកសន្តិភាពជូននគរកម្ពុជាយើងវិញ។ រដ្ឋធានី កួឡា ឡូមពួរ គឺជាទីកន្លែងនៃការបង្កើតរដ្ឋាភិបាលចម្រុះមួយកាលពីឆ្នាំ១៩៨២ ក្នុងបុព្វហេតុស្នេហាជាតិ និងមាតុភូមិ។
នៅក្នុងរយៈពេល៣ថ្ងៃនៃព្រះរាជទស្សនកិច្ចជាផ្លូវរដ្ឋនេះ ព្រះអង្គ ព្រមទាំងរាជគណៈប្រតិភូបានបំពេញព្រះរាជទស្សនកិច្ចនៅតាមទីតាំងសំខាន់ៗជាច្រើនរបស់ម៉ាឡេស៊ី ដើម្បីជាការសិក្សាស្វែងយល់ និងជាប្រយោជន៍ដល់ការកសាងព្រះនគរយើងឡើងវិញ។
ព្រះករុណា ព្រះបរមរតនកោដ្ឋស្ដេចបានយាងបំពេញព្រះទស្សនកិច្ចជាផ្លូវការលើកចុងក្រោយបង្អស់ទៅកាន់ប្រទេសម៉ាឡេស៊ី កាលពីឆ្នាំ១៩៦២ កាលគ្រាទ្រង់កាន់តំណែងជានាយករដ្ឋមន្ត្រី និងមានទំនាក់ទំនងជិតស្និទ្ធជាមួយបណ្ដានាយករដ្ឋមន្ត្រីនានារបស់ម៉ាឡេស៊ីគ្រប់រូប។
សូមទស្សនាស្វែងយល់ឯកសារប្រវត្តិសាស្ត្រនៃព្រះរាជទស្សនកិច្ចនេះដែលផលិតដោយទូរទស្សន៍ជាតិកម្ពុជា ដូចតទៅ ៖
_______________________________________
អានផងដែរ៖
១. ខួបទី២០ឆ្នាំនៃព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសបប.លាវ
២. ខួបឆ្នាំទី២០ នៃព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបារាំង
៣. ខួបឆ្នាំទី៤៥ ព្រះរាជទស្សនកិច្ចគ្រាទី៣នៅសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ
៤. ២៥ឆ្នាំនៃព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋឥណ្ឌូណេស៊ី
[…] […]
[…] […]
[…] […]
[…] […]
[…] […]