jump to navigation

ទៅ​វត្ត​​ជម្ពូ​វ័ន ថ្ងៃសៅរ៍ 12 ខែកញ្ញា 2020

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
4 comments

ព្រឹក​មិញ​នេះ (​១២ កញ្ញា ២០២០) ខ្ញុំបាន​​មួយ​វត្ត​ហើយ សម្រាប់​ទេសកាល​ដាក់​បិណ្ឌ​-ភ្ជុំ ឆ្នាំ​២០២០ នេះ​ នោះ​គឺ​វត្ត​ជម្ពូ​វ័ន ស្ថិត​នៅ​ខេត្ត​កណ្ដាល។ ថ្ងៃ​សៅរ៍​​នេះ​ដែល​ជា​វេន​បិណ្ឌ​ទី​១០ មាន​មនុស្ស​ម្នា​មក​វត្ត​នេះ​ធ្វើ​បុណ្យ​ឆ្នាំ​នេះ មិន​ច្រើន​ប៉ុន្មាន​ទេ ដោយ​អំណាច​នៃ​រោគ​កូវីដ-១៩​។

ដោយ​ហេតុ​ថា​អ្នក​ផ្ទះ​មក​ធ្វើ​បុណ្យ​នៅ​រដូវ​ភ្ជុំ​ជា​រៀង​រាល់​ឆ្នាំ ដ្បិត​ខាង​ក្រុម​គ្រួសារ​ខាង​ឪពុក​​ទទួល​មរណ​ភាព​នៅ​ម្ដុំ​​​នេះ កាល​ពី​ជំនាន់​អាវ​ខ្មៅ​។

ខាង​ក្រោម​នេះ​ជា​បរិយាកាស​នៃ​ការ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​របស់​ប្រជាជាតិ​ខ្មែរ​ កាល​ពី​ព្រឹក​មិញ៕

________________________________________________
អានផងដែរ៖
១. ថ្ងៃ​នេះ​បិណ្ឌ​១
២. វត្ត​ទី​២ ឆ្នាំ​នេះ
៣. ទៅ​វេន​បិណ្ឌ​​ទី​១២
៤. ភ្ជុំ​បិណ្ឌ​នៅ​ក្រចេះ

%d bloggers like this: