jump to navigation

ទៅ​វេន​បិណ្ឌ​​ទី​១២ ថ្ងៃចន្ទ 14 ខែកញ្ញា 2020

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
4 comments

ថ្ងៃ​​ចន្ទ​នេះ (​១៤ កញ្ញា ២០២០​) ជា​វេន​បិណ្ឌ​ទី​១២​ ដែល​ជា​វេន​បិណ្ឌ​ប្រចាំ​ភូមិ​​របស់​ខ្ញុំ នោះ​គឺ​​វេន​បិណ្ឌ​វត្ត​និរោធ​វង្សី  ផ្លូវ​ជាតិ​លេខ​១ ឯ​ខណ្ឌ​ច្បារ​អំពៅ​។

ជា​រៀង​រាល់​ឆ្នាំ​ដែល​ជា​វេន​បិណ្ឌ​ទី​១២ នេះ គឺ​ត្រូវ​ធ្វើ​ពិធី​​បង្សុកុលឧទ្ទិសកុសសជូនជីដូនរបស់ខ្ញុំ និងញាតិការទាំង៧សន្ដាននៅឯចេតិយគាត់តម្កល់នាបរិវេណវត្តនេះស្រាប់ ដែលជាវត្តប្រចាំរបស់គាត់កាលគាត់នៅរស់។

បន្ទាប់ពីធ្វើពិធីស្រេចរួចរាល់ហើយ នៅម៉ោងជាង៩ ក៏បន្តចូលរួមធ្វើបុណ្យវេនទី១២ជាមួយអ្នកភូមិទាំងអស់ឯទៀត មានប្រគេនចង្ហាន់ព្រះសង្ឃ ដាក់បាត្រ ស្ដាប់ធម៏ រហូតដល់ព្រះសង្ឃឆាន់ស្រេច។

ដោយ​អំណាច​នៃ​រោគ​កូវីដ-១៩ ថ្ងៃនេះ មានអ្នកភូមិ​មក​ធ្វើ​បុណ្យ​ថយ​ចំនួន​ចុះ ជាង​បណ្ដា​ឆ្នាំ​កន្លង​ទៅ តែ​ក៏​នៅ​បរិមាណ​ច្រើន​សម​គួរ​ដែរ​​។ អ្វី​ដែល​​គួរ​សង្កេត គឺ​នៅ​ច្រក​ទ្វារ​ចូល​បរិវេណ​សាលា​ឆាន់​មាន​អ្នក​ចាំ​បាញ់​អាល់កុល​លាង​ដៃ​គ្រប់​ពេល​ផង​។ សម្រាប់ឆ្នាំនេះពិសេសដូចឆ្នាំទៅដែរ គឺនៅស្ដាប់ព្រះសង្ឃរហូតដល់ចប់ និងបានទទួលទានបាយវត្តជាមួយអ្នកភូមិយ៉ាងសប្បាយរីករាយ និងទទួលបានមគ្គផលបុណ្យយ៉ាងច្រើនផងដែរ៕


ពិធីឯចេតិយជីដូន


ប្រជាជនមកធ្វើបុណ្យដាក់បិណ្ឌ

ប្រជាជនមកធ្វើបុណ្យដាក់បិណ្ឌ

ប្រជាជនមកធ្វើបុណ្យដាក់បិណ្ឌ

រាប់​បាត្រ

________________________________________________
អានផងដែរ៖
១. ថ្ងៃ​នេះ​បិណ្ឌ​១
២. ទៅ​វត្ត​​ជម្ពូ​វ័ន
៣. វត្ត​ទី​២ ឆ្នាំ​នេះ
៤. ភ្ជុំ​បិណ្ឌ​នៅ​ក្រចេះ

%d bloggers like this: