jump to navigation

រំកិល​ខ្លោង​ទ្វារ​អតីត​ព្រះ​រាជ​ដំណាក់​ហ្លួង​ខត្តិយកោដ្ឋ​ ឯ​ខេត្ត​ពោធិសាត់ ថ្ងៃចន្ទ 28 ខែធ្នូ 2020

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, វីដេអូ, អំពីស្រុកខ្មែរ.
trackback

​អតីត​ព្រះ​រាជ​ដំណាក់​ហ្លួង​ខត្តិយកោដ្ឋ​ ឯ​ខេត្ត​ពោធិសាត់ (រូប ៖ Sun Pora)

ខ្លោង​ទ្វារ​បូរាណ​ដែល​មាន​បិទ​ក្បាច់​ចម្លាក់​យ៉ាង​ស្អាត និង​ជា​អតីត​ខ្លោង​ទ្វារ​នៃ​ព្រះ​រាជ​ដំណាក់​ព្រះករុណា ព្រះបាទ សម្ដេចព្រះ សិរីសុវត្ថិ មុនីវង្ស ព្រះខត្តិយកោដ្ឋ ​ស្ថិត​ឯ​ភូមិ​កោះ​ស្វាយ* ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្ត​ពោធិសាត់ នោះ ត្រូវ​បាន​អាជ្ញាធរ​សម្រេច​ធ្វើ​ការ​រំកិល​ប្ដូរ​ទៅ​កាន់​ទី​តាំង​ថ្មី ដោយ​ហេតុ​ផល​នៃ​ការ​ពង្រីក​ផ្លូវ​ជាតិ​លេខ​៥​ ដែល​ស្រប​នឹង​ខ្លោង​ទ្វារ​នៃ​អតីត​ព្រះ​រាជ​ដំណាក់​នេះ​។

នៅ​ក្នុង​​បទ​សម្ភាស​មួយ​ជាមួយ​ស្ថានីយ​ទូរទស្សន៍​ស៊ី​អិន​ស៊ី លោក​ផេង លី ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ ខេត្ត​ពោធិសាត់​បាន​ឲ្យ​ដឹង​ថា ខ្លោង​ទ្វារ​នេះ​​ប្រហែល​ត្រូវ​បាន​សាង​សង់​ឡើង​នៅ​ក្នុង​​ឆ្នាំ​១៩៣១ កាល​គ្រា​ព្រះ​អង្គ​ (ព្រះ​ករុណា ព្រះ​ខត្តិយកោដ្ឋ​) ទ្រង់​មក​គង់​ខេត្ត​ពោធិសាត់​ដើម្បី​ធ្វើ​ស្រែ​​ចម្ការ​ នា​ស្រុក​ត្រពាំង​ជង (​បច្ចុប្បន្ន​ឃុំ​ត្រពាំង​ជង​)​។

ព្រះ​រាជ​ដំណាក់​ដែល​ត្រូវ​បាន​បាត់​បង់​ទៅ​ហើយ​នោះ បច្ចុប្បន្ន​បន្សល់​នូវ​ខ្លោង​ទ្វារ​ចំនួន​៣ គឺ​ខ្លោង​ទ្វារ​ខាង​កើត​ ខ្លោង​ទ្វារ​កណ្ដាល​ និង​ខ្លោង​ទ្វារ​ខាង​លិច (​នៅ​សល់​ត្រឹម​ប៉ម​​ចំនួន​ពីរ​)​។

គួរ​បញ្ជាក់​ដែរ​ថា អាជ្ញាធរ​ខេត្ត​ពោធិសាត់​បាន​បង្កើត​គណៈ​កម្មការ​ពិសេស​មួយ​ដើម្បី​ធ្វើ​ការ​វាយ​តម្លៃ ពី​ផល​ប៉ះ​ពាល់​នៃ​ការ​ពង្រីក​ផ្លូវ​ជា​តិ​លេខ​៥ ចំពោះ​ខ្លោង​ទ្វារ​នៃ​ព្រះ​រាជ​ដំណាក់​នេះ និង​បាន​សម្រេច​រំកិល​ទី​តាំង​ខ្លោង​ទ្វារ​ចូល​ទៅ​ក្នុង​ដើម្បី​​រក្សា​ទុក​ជា​កេរ​មរតក​សម្រាប់​ក្មេង​ជំនាន់​ក្រោយ​​៕

*កកនសារព័ត៌មាន FN ថា ភូមិក្រោលក្របី

___________________________________________________________
អាន​ផង​ដែរ ៖
១. ព្រះរាជដំណាក់ព្រះរាជា ព្រះមុនីវង្ស
២. ក្លោងទ្វារព្រះរាជដំណាក់ព្រះបាទមុនីវង្ស ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ នឹងត្រូវរំកិលប្តូរទីតាំងថ្មី ព្រោះប៉ះពាល់ការពង្រីកផ្លូវជាតិ
៣. ព្រះ​រាជ​ដំណាក់​ហ្លួង​ខត្តិយ​កោដ្ឋ​ឯ​ភ្នំ​បូក​គោ

មតិ»

1. ព្រះ​រាជ​ដំណាក់​ហ្លួង​ខត្តិយ​កោដ្ឋ​ឯ​ភ្នំ​បូក​គោ | ស្រែ​ខ្មុក - ថ្ងៃពុធ 30 ខែធ្នូ 2020

[…] […]

2. ស្នាមញញឹម - ថ្ងៃ​ព្រហស្បតិ៍ 31 ខែធ្នូ 2020

កាលឆ្នាំ ២០១៣ នោះ ខ្ញុំចង់រកព័ត៌មានពីរូបរាងព្រះរាជដំណាក់ដែរ តែគ្មានពេលសោះ។ សូមអរគុណលោក និង Sun Pora ដែលបានបង្ហាញរូបរាងដំណាក់មួយនេះ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: