jump to navigation

ឯកសារ​ប្រវត្តិ​សាស្ត្រ ៖ On Myanmar and Cambodia ថ្ងៃសុក្រ 5 ខែតុលា 2018

Posted by សុភ័ក្ត្រ in မြန်မာဘာသာ, ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ, English.
5 comments

I’m in beautiful Innsbruck, Austria, where we have had an informal Ministerial meeting today. The way forward as regards the much-needed reform of the World Trade Organisation was high on our agenda, as was our trade relationship with the United States.

But on a different topic, one that was mentioned at the press conference here today but worth outlining a bit more in detail – the EU’s response to the human rights situation in Myanmar and Cambodia, respectively.

In Myanmar, we have seen a deeply worrying and worsening situation for the Rohingya minority. A recent report from a United Nations fact-finding mission calls for the prosecution of top military leaders for genocide and crimes against humanity. The report describes indiscriminate killings, widespread rape by the military, assaulting of children, and the burning down of entire villages. The country’s leadership has repeatedly disregarded calls from the EU and the international community to put a stop to this.

In Cambodia, meanwhile, we are seeing very troubling developments with a clear deterioration of human rights and labour rights, without convincing improvements in sight. Our recent EU mission to the country demonstrated serious and systemic violations of, for instance, freedom of expression, labour rights and freedom of association. This comes on top of longstanding issues as regards workers’ rights and land-grabbing.

Both Cambodia and Myanmar benefit from the Everything But Arms arrangement, or EBA, which guarantees completely tariff-free access to the European market for all exports except for weapons and ammunition. However, this access is not without conditions. It comes with a responsibility to uphold and respect the values enshrined in 15 fundamental conventions of the United Nations and the International Labour Organisation.

As I have underlined many times as Commissioner for Trade, our EU trade policy must be led by our values. Accordingly, when we are faced with blatant disregard for those values, the EU must act.

Therefore, the European Commission and the European External Action Service will notify the Myanmar authorities of our intention to send an emergency, high-level EU mission to the country in the coming days to assess the situation on the ground. This high-level mission is within the framework of a potential withdrawal of Myanmar from the Everything But Arms arrangement. There is a clear possibility that a withdrawal could be the outcome.

With Cambodia, we are a step further in the process. Many of the issues here date back several years, and in some cases the country has gone backwards. The elections in July of this year – coming after our EU mission to the country – were marked by harassment and intimidation, as well as severe restrictions when it comes to essential political rights. Today, High Representative Federica Mogherini and I have therefore notified Cambodia that we are launching the process for the withdrawal of their Everything But Arms preferences. Without clear and evident improvements on the ground, this will lead to the suspending of the trade preferences that they currently enjoy.

Needless to say, we will keep our channels of dialogue with both countries open. There will be space for negotiation and dialogue with both countries throughout this process, and we will also keep EU Member States informed of the next steps.

We are not yet at the cliff edge and there is still time for Cambodia and Myanmar to draw themselves back from the brink. However, the consequences of the course that these countries are on are now clearly in sight.

https://ec.europa.eu/commission/commissioners/2014-2019/malmstrom/blog/myanmar-and-cambodia_en

__________________________________________________
Read Also:
1. ឯកសារ​ប្រវត្តិ​សាស្ត្រ ៖ សេចក្តីថ្លែងការណ៍ ឆ្លើយតបទៅនឹងសេចក្តីប្រកាសរបស់សហភាពអឺរ៉ុប ស្តីពីការអនុគ្រោះពន្ធគ្រប់មុខទំនិញលើកលែងសព្វាវុធ និងស្តីពីកម្ពុជា
2. ឯកសារ​ប្រវត្តិ​សាស្ត្រ ៖ EU trade action on Cambodia looms after unsuccessful talks
3. ឯកសារ​ប្រវត្តិ​សាស្ត្រ ៖ EU plays hardball with Cambodian hardman
4. ឯកសារ​ប្រវត្តិ​សាស្ត្រ ៖ គណៈប្រតិភូសភាកម្ពុជាសម្ដែងការខកចិត្ដយ៉ាងខ្លាំងចំពោះសហភាពអន្ដរសភា​ដែលមាន​លក្ខណៈ​លម្អៀង​មក​លើកម្ពុជា
5. ឯកសារ​ប្រវត្តិ​សាស្ត្រ ៖ លទ្ធផលស្ដីពីការចូលរួមរបស់គណៈប្រតិភូសភាកម្ពុជាក្នុងមហាសន្និបាតសហភាពអន្ដរសភាលើកទី១៣៩ នៅប្រទេសស្វីស

Advertisements

ទំនើប​កម្ម​ប្រព័ន្ធ​រថយន្ត​ក្រុង​នៅ​រ៉នកុន ប្រទេស​ភូមា ថ្ងៃអង្គារ 7 ខែសីហា 2018

Posted by សុភ័ក្ត្រ in မြန်မာဘာသာ.
3 comments

នានា​ប្រទេស​៖ រ៉នកុន ប្រទេស​ភូមា – ជាមួយ​នឹង​ប្រជាជន​ប្រមាណ​៧​លាន​នាក់ អតីត​រដ្ឋធានី​របស់​សាធារណ​រដ្ឋ​សហភាព​​ភូមា ក្រុង​រ៉នកុន​ គឺ​ជា​ទីក្រុង​ដែល​កំពុង​វិវត្ត​ខ្លួន​យ៉ាង​លឿន​សម្បើម​អស្ចារ្យ​ជា​ទីក្រុង​ទំនើប​មួយ​នា​អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ​។ ទន្ទឹម​នឹង​ការ​អភិវឌ្ឍ​គ្រប់​វិស័យ​ដែល​ប្រទេស​នេះ​ទទួល​បាន​បន្ទាប់​ពី​ការ​បើក​ទ្វារ​ទៅ​កាន់​ពិភព​លោក​នោះ​ វិស័យ​ដឹក​ជញ្ជូន ក្នុង​នោះ​វិស័យ​រថ​យន្ត​ក្រុង​សាធារណៈ​របស់​ទីក្រុង​មួយ​នេះ​ក៏​កំពុង​មាន​ការ​អភិវឌ្ឍ​ព្រម​ទំនើប​កម្ម​ថ្មី​ៗ​ដើម្បី​បម្រើ​ដល់​ប្រជាជន​ក្នុង​ទីក្រុង​។

ប្រសិន​បើ​គេ​យក​មក​ប្រៀប​ធៀប​រវាង​ក្រុង​រ៉នកុន​​១០​ឆ្នាំ​កន្លង​មក ឃើញ​ថា​មាន​ភាព​ខុស​ប្លែក​គ្នា​ប្រៀប​បាត​ដៃ​និង​ខ្នង​ដៃ​។ បច្ចុប្បន្ន​នេះ រ៉នកុន ដែល​មាន​ប្រៀប​ជាង​រដ្ឋធានី​មួយ​ចំនួន​ដែល​នៅ​ជិត​ខាង​ខ្លួន មានប្រព័ន្ធ​រថយន្ត​ក្រុង​សាធារណៈ​ខ្វាត់​ខ្វែង​ស្ទើរ​ពេញ​ទីក្រុង​ទាំង​មូល​។ មូល​ហេតុ​ចម្បង​ៗ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​រថយន្ត​ក្រុង​សាធារណៈ​របស់​រដ្ឋធានី​នេះ​លូត​លាស់​លឿន​ ម្យ៉ាង​ក៏​ដោយ​សារ​ច្បាប់​ស្ដី​ពី​ការ​ហាម​ប្រាម​ការ​ប្រើ​ប្រាស់​ទោចក្រយានយន្ត ឬ​ម៉ូតូ​ នៅ​ក្នុង​ទីក្រុង​នេះ ព្រម​ទាំង​ការ​រឹត​ត្បិត​លើ​ការ​មាន​រថយន្ត​ផ្ទាល់​ខ្លួន​ផង នេះ​ជា​ហេតុ​បង្ខំ​ឲ្យ​ប្រជាជន​ក្នុង​ទីក្រុង​ចាំ​បាច់​ត្រូវ​ប្រើ​ប្រាស់​ប្រព័ន្ធ​រថយន្ត​ក្រុង​សាធារណៈ​។

រថយន្ត​ក្រុង ទាំង​របស់​រដ្ឋ និង​ឯកជន​ជា​ច្រើន​ខ្សែ​បាន​នឹង​កំពុង​រត់​ទូទាំង​ក្រុង ដោយ​មាន​ទាំង​ថ្មី ទាំង​ចាស់ ទាំង​រថយន្ត​ធម្មតា និង​រថយន្ត​មាន​បំពាក់​ម៉ាស៊ីន​ត្រជាក់​ផង​។ កម្មវិធី​ទូរស័ព្ទ​ដៃ​សម្រាប់​ការ​ប្រើ​ប្រាស់​រថយន្ត​ក្រុង ក៏​ត្រូវ​បាន​បង្កើ់ត​ឡើង​ដើម្បី​ជួយ​សម្រួល​ដល់​អ្នក​ប្រើ​ប្រាស់​ផង​។ ក្រៅ​ពី​នេះ​រថយន្ត​ថ្មី​ៗ​ជា​ច្រើន​រយ​គ្រឿង​ក៏​ត្រូវ​បាន​ផ្ដល់​ឲ្យ​ទីក្រុង​មួយ​នេះ ពី​សំណាក់​ប្រទេស​ផ្ដល់​ជំនួយ​មួយ​ចំនួន​ផង​ដែរ​៕

ផែន​ទី​ខ្សែ​រថ​យន្ត​ក្រុង​សាធារណៈ​របស់​រ៉នកុន
ថ​យន្ត​ក្រុង​សាធារណៈ​របស់​រ៉នកុនថ​យន្ត​ក្រុង​សាធារណៈ​របស់​រ៉នកុន

____________________________________________
អាន​ផង​ដែរ​៖
១. វិថី​នានា​នៅ​ក្រុង​រ៉នកុន ប្រទេស​ភូមា
២. តាក់ស៊ី​ភូមា
៣. រថ​សាធារណៈ​នៅ​ភូមា

ភូមា​រើស​បាន​ប្រធានាធិបតី​ថ្មី លោក វីន ម្យិន្ត ថ្ងៃពុធ 28 ខែ​មីនា 2018

Posted by សុភ័ក្ត្រ in မြန်မာဘာသာ.
1 comment so far


ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​ភូមា

នានា​ប្រទេស​៖ នេប្យ្ញីតៅ​, ភូមា – រដ្ឋសភា​ប្រទេស​ភូមា​បាន​ជ្រើស​រើស​សម្ព័ន្ធ​មិត្រ​ដ៏​ជិត​ស្និទ្ធ​របស់​លោក​ស្រី អង់សានស៊ូជី ជា​ប្រធានាធិបតីថ្មី របស់​ប្រទេស​នេះ​ហើយ នា​ថ្ងៃ​ពុធ ទី​២៨ ខែ​មីនា ឆ្នាំ​២០១៨​នេះ បន្ទាប់​ពី​អតីត​ប្រធានាធិបតី ហ្តីន ក្យៅ បាន​លា​លែង​ពី​តំណែង​កាល​ពី​សប្ដាហ៍​កន្លង​ទៅ ដោយ​មូល​ហេតុ​សុខ​ភាព​រួច​មក​។

លោក វីន ម្យិន្ត (ភ. ဝင်းမြင့်) បាន​លា​លែង​ពី​តំណែង​ប្រធាន​សភា​តំណាង​រាស្ត្រ​កាល​ពី​សប្ដាហ៍​កន្លង​ទៅ ដើម្បី​បើក​ឱកាស​ឈាន​កាន់​តំណែង​ប្រធានាធិបតី​នេះ ហើយ​ដែល​ត្រូវ​បាន​សភា​ទាំង​ពីរ​របស់​ប្រទេស​នេះ បោះ​ឆ្នោត​ឲ្យ​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​ថ្មី​ទី​១០ របស់​ប្រទេស​អតីត​​អាណានិគម​របស់​អង់គ្លេស​មួយ​នេះ​។

លោក វីន ម្យិន្ត បាន​ទទួល​សំឡេង​សរុប​៤០៣ ពី​សំឡេង​សរុប​៦៣៦ សំឡេង​ពី​សមាជិក​សភាព​នីតិ​បញ្ញត្តិ ដែល​បាន​ធ្វើ​ការ​បោះ​ឆ្នោត​នា​ថ្ងៃ​នេះ​ ដែល​បាន​បើក​ឱកាស​ឲ្យ​លោក​គ្រង​តំណែង​ជា​ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​ភូមា​៕

__________________________________
អាន​ផង​ដែរ
១. ប្រធានា​ធិបតី​ភូមា​លា​លែង​ពី​ដំណែង

 

 

ប្រធានា​ធិបតី​ភូមា​លា​លែង​ពី​ដំណែង ថ្ងៃសុក្រ 23 ខែ​មីនា 2018

Posted by សុភ័ក្ត្រ in မြန်မာဘာသာ.
4 comments

នានា​ប្រទេស​៖ នេប្យ្ញីតៅ​, ភូមា – កាល​ពី​ថ្ងៃ​ពុធ (​២១ មីនា ២០១៨​) កន្លងមក​នេះ ប្រធានាធិបតី​ប្រទេស​ភូមា លោក ហ្តីន ក្យៅ (ភ. ထင်ကျော်) បាន​លា​លែង​ពី​ដំណែង​ហើយ​។ ការ​លា​លែង​នេះ មាន​ប្រសិទ្ធភាព​ភ្លាម នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ការ​ប្រកាស​លា​លែង​ពី​សំណាក់​ការិយាល័យ​ប្រធានាធិបតី​។

លោក​ហ្តីន ក្យៅ ដែល​ជា​មនុស្ស​ជំនិត​របស់​លោក​ស្រី​អ៊ុង​សាន ស៊ូជី នោះ គឺ​ជា​ប្រធានាធិបតី​ស៊ីវិល (​​មិន​មែន​ទាហាន​) ទី​១ បន្ទាប់​ពី​គណបក្ស​សម្ព័ន្ធ​ប្រជាធិបតេយ្យ​របស់​ភូមា ឈ្នះ​ឆ្នោត​យ៉ាង​ភ្លូត​ទឹក​ដី​ភ្លូក​ដី​កាល​ពី​ចុង​ឆ្នាំ​២០១៥​កន្លង​មក​។ លោក​បាន​ស្បថ​ចូល​កាន់​តំណែង​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៦​។ នៅ​ក្នុង​ពេល​កាន់​តំណែង​ជា​ប្រធានាធិបតី លោក ហ្តីន ក្យៅ ​បាន​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​កម្ពុជា​ពី​ថ្ងៃ​ទី​៣ ដល់​ទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១៧ កន្លង​មក​ផង​ដែរ​។

ការ​លា​លែង​ពី​ដំណែង​របស់​ប្រធានាធិបតី​ភូមា នា​គ្រា​នេះ ត្រូវ​បាន​គេ​លើក​ឡើង​ពី​បញ្ហា​សុខភាព​របស់​លោក​ ដែល​បច្ចុប្បន្ន​នេះ មាន​អាយុ​៧៣​ឆ្នាំ​។ តាម​រដ្ឋ​ធម្មនុញ្ញ​ប្រទេស​នេះ (​មា​ត្រា​៧៣​ ខ) នឹង​មាន​ការ​ចាត់​ចែង​ជ្រើស​រើស​ប្រធានាធិបតី​ថ្មី​ក្នុង​រយៈ​ពេល​៧​ថ្ងៃ បន្ទាប់​ពី​តំណែង​នេះ​នៅ​ទំនេរ​៕

លោក​ប្រធានាធិបតី លោក ហ្តីន ក្យៅ កាល​គ្រា​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា នា​ពេល​កន្លង​ទៅ

__________________________________
អាន​ផង​ដែរ
១. ស្បថ​ចូល​កាន់​តំណែង ភូមា​បើក​ទំព័រ​ប្រវត្តិ​សាស្ត្រ​ថ្មី
២. ភូមា​បាន​ប្រធានាធិបតី​ថ្មី​ស៊ីវិល​ទី​១​ក្នុង​រយៈ​ពេល​១០០​ឆ្នាំ
៣. ស្វាគមន៍​ឯក​ឧត្តម ហ្តីន ក្យៅ
៤. ភូមា​រើស​បាន​ប្រធានាធិបតី​ថ្មី លោក វីន ម្យិន្ត

ស្វាគមន៍​ឯក​ឧត្តម ហ្តីន ក្យៅ ថ្ងៃសុក្រ 3 ខែ​កុម្ភៈ 2017

Posted by សុភ័ក្ត្រ in မြန်မာဘာသာ.
2 comments

អានព័ត៌មាន៖

គ្រប់​គ្រាន់ គឺ គ្រប់​គ្រាន់ ធេន សេន កោរ​សក់​សិក្សា​ព្រះ​ធម៌ ថ្ងៃចន្ទ 4 ខែ​មេសា 2016

Posted by សុភ័ក្ត្រ in မြန်မာဘာသာ.
1 comment so far

នានា​ប្រទេស​៖ នេប្យ្ញីតៅ​, ភូមា – អតីត​ប្រធានា​ធិបតី​ភូមា ធេន សេន បាន​បោះ​បង់​ឯក​សណ្ឋាន​ជា​ផ្លូវ​ការ ព្រម​ទាំង​សក់​របស់​ខ្លួន​ដោយ​ចូល​មក​បួស​ជា​ព្រះ​ភិក្ខុ​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ នា​ថ្ងៃ​ចន្ទ​នេះ (​៤ មេសា ២០១៦​) នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​ប្រទេស​ភូមា​។ ការ​ចូល​បួស​ក្នុង​ព្រះ​ពុទ្ធ​សាសនា​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ផ្ទេរ​អំណាច​ជា​ផ្លូវ​ការ​ឲ្យ​ទៅ​គណបក្ស​របស់​លោក​ស្រី អ៊ុង​សាន ស៊ូជី រួច​មក​។

តាម​រូប​ភាព​ដែល​ចែក​ចាយ​តាម​ប្រព័ន្ធ​អ៊ីនធ័រណេត បាន​ឲ្យ​ឃើញ​អតីត​មេ​ដឹក​នាំ​ភូមា​គ្រង​ស្បង់​ដែល​សម្គាល់​ជា​ព្រះ​ភិក្ខុ​ក្នុង​សាសនា​ព្រះ​ពុទ្ធ ហើយ​ដែល​បាន​បង្ហាញ​ថា​ព្រះ​សង្ឃ នឹង​បួស​បម្រើ​ព្រះ​ពុទ្ធ​សាសនា​រយៈ​ពេល​៥​ឆ្នាំ​។

បើ​ទោះ​បី​ជា​អតីត​ប្រធានាធិបតី​មិន​ដែល​បង្ហាញ​ជា​សាធារណៈ​ពី​ចេតនា​នៃ​ការ​បួស​ក្ដី តែ​មាន​ការ​ឲ្យ​ដឹង​ថា​លោក​បាន​ពិចារណា​ពី​ការ​បួស​នេះ​យ៉ាង​ហោច​ណាស់​ គឺ​តាំង​ពី​ខែ​មករា ដើម​ឆ្នាំ​២០១៦​នេះ​មក​ម្ល៉េះ​ គឺ​បន្ទាប់​ពី​បាន​ចូល​រួម​ការ​ប្រជុំ​អង្គការ​ពុទ្ធ​សាសនា​ពិភព​លោក​ដែល​បាន​ចាត់​ធ្វើ​នៅ​ប្រទេស​ភូមា​នោះ​។

ការ​ចូល​បួស ព្រម​ទាំង​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិ​វិធី​ជា​ផ្លូវ​ការ​របស់​មេ​ដឹក​នាំ​ភូមា​នា​ពេល​នេះ បាន​បង្ហាញ​ពី​ភាព​ចាស់​ទុំ និង​ភាព​ត្រឹម​ត្រូវ តាម​ទ្រឹស្ដី​ពុទ្ធ​សាសនា គឺ គ្រប់​គ្រាន់​គឺ​គ្រប់​គ្រាន់​។ ប្រការ​នានា​ដែល​មេ​ដឹក​នាំ​ភូមា​បាន​ធ្វើ​ដើម្បី​ប្រជាជន និង​ប្រទេស​ជាតិ​ភូមា​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ បាន​បង្ហាញ​ឲ្យ​ពិភព​លោក ព្រម​ទាំង​ជា​មេ​រៀន​សម្រាប់​មេ​ដឹក​នាំ​នានា​ឯ​ទៀត​យក​ជា​គំរូ​ផង​ដែរ​៕

អតីត​ប្រធានាធិបតី​ភូមា ធេន សេន (​ស្ដាំ​) កំពុង​បួស​ក្នុង​ព្រះ​ពុទ្ធ​សាសនា (​រូប​៖ បរទេស​)

__________________________________
អាន​ផង​ដែរ
១. ស្បថ​ចូល​កាន់​តំណែង ភូមា​បើក​ទំព័រ​ប្រវត្តិ​សាស្ត្រ​ថ្មី

អភិ​មហា​រដ្ឋ​មន្ត្រី ថ្ងៃសុក្រ 1 ខែ​មេសា 2016

Posted by សុភ័ក្ត្រ in မြန်မာဘာသာ.
1 comment so far

នានា​ប្រទេស​៖ នេប្យ្ញីតៅ​, ភូមា – បន្ទាប់​ពី​ប្រធានាធិបតី​ថ្មី​របស់​ភូមា បាន​ធ្វើ​ការ​ស្បថ​ចូល​កាន់​តំណែង​មក គណៈ​រដ្ឋមន្ត្រី​ថ្មី​របស់​ភូមា ក៏​បាន​ចេញ​រូប​រាង​ឲ្យ​ឃើញ​ផង​ដែរ​។ ថ្វី​ដ្បិត​តែ​រដ្ឋ​ធម្មនុញ្ញ​ភូមា​បាន​ហាម​ប្រាម​ជា​ពិសេស​មិន​ឲ្យ ប្រធាន​គណបក្ស​សម្ព័ន្ធ​ប្រជា​ធិបតេយ្យ គឺ​លោក​ស្រី អ៊ុងសាន ស៊ូជី ឲ្យ​កាន់​តំណែង​ជា​ប្រធានា​ធិបតី​ក្ដី តែ​ទី​បំផុត​លោក​ស្រី​ក៏​បាន​ក្លាយ​ជា​ស៊ុបផើ​មិនិស្ទ័រ ឬ​អភិ​មហា​រដ្ឋ​មន្ត្រី លើស​ប្រធានា​ធិបតី​ទៅ​ទៀត​។

សម្រាប់​គណៈ​រដ្ឋ​មន្ត្រី​ថ្មី​របស់​ភូមា​នោះ បាន​បង្ហាញ​ថា លោក​ស្រី​អ៊ុងសាន នឹង​ធ្វើ​ជា​រដ្ឋ​មន្ត្រី​រហូត​ដល់​ទៅ​៤​ក្រសួង​ធំ​ៗ​ឯណុះ គឺ ក្រសួង​ការ​បរទេស​, ក្រសួង​ប្រធានាធីបតី​, ក្រសួង​ថាមពល និង​អគ្គីសនី និង​ក្រសួង​សិក្សា​ធិការ​។ ក្រៅ​ពី​នេះ នៅ​មាន​រដ្ឋ​មន្ត្រី​ចំនួន​១៧​រូប កាន់​ការងារ​១៧​ក្រសួង​ផ្សេង​ទៀត​ផង​ដែរ​។

ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០១៦ នេះ​ត​ទៅ​ហើយ គណៈ​រដ្ឋមន្ត្រី​ថ្មី ដែល​មាន​លោក​តិង ក្យៅ ជា​ប្រមុខ នឹង​ផ្ដើម​ធ្វើ​ការ​ដឹក​នាំ​ប្រទេស​ភូមា​ជា​ផ្លូវ​ការ ក្រោម​ការ​យក​ចិត្ត​ទុក​ដាក់ និង​ឃ្លាំ​មើល​ពី​លទ្ធផល​នៃ​ការ​ដឹក​នាំ ទាំង​ពី​ប្រជាជន​ភូមា ក៏​ដូច​ជា​អន្តរជាតិ​៕

__________________________________
អាន​ផង​ដែរ
១. ស្បថ​ចូល​កាន់​តំណែង ភូមា​បើក​ទំព័រ​ប្រវត្តិ​សាស្ត្រ​ថ្មី

%d bloggers like this: