jump to navigation

១០០០​ថ្ងៃ ឆ្ពោះ​ទៅ​កាន់​ស៊ី​ហ្គេមស៍ នៅ​កម្ពុជា ថ្ងៃសៅរ៍ 8 ខែសីហា 2020

Posted by សុភ័ក្ត្រ in ស៊ីហ្គេមស៍​៣២, អាស៊ាន ប៉ារ៉ា ហ្គេមស៍ XII, អំពីស្រុកខ្មែរ.
1 comment so far

ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ក្នុង​ព្រឹត្តិការណ៍ ការ​ប្រកួត​កីឡា​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ឬ​ស៊ី​ហ្គេមស៍ លើក​ទី​៣២ ឆ្នាំ​២០២៣ ខាង​មុខ​នេះ ប្រទេស​​កម្ពុជា​បាន​ចាប់​ផ្ដើម​ហើយ ក្នុង​ការ​ប្រកាស​រាប់​ថយ​ក្រោយ ១០០០​ថ្ងៃ ឆ្ពោះ​ទៅ​កាន់​ស៊ី​ហ្គេមស៍ និង​អាស៊ាន​ប៉ារ៉ា​ហ្គេមស៍ ២០២៣​។

កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ ទី​៧ ខែ​សីហា ឆ្នាំ​២០២០ (​ម្សិល​មិញ​​នេះ​) នៅ​ឯ​ពហុ​កីឡ​ដ្ឋាន​ជាតិ​ថ្មី គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ ហៅ​កាត់ គ.ជ.ប.អ. បាន​ប្រារព្ធ​ពិធី​ប្រកាស​រាប់​ថយ​ក្រោយ​១០០០​ថ្ងៃ​នេះ ជា​ផ្លូវ​ការ ដោយ​រាប់​ចាប់​ពី​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០២០ នេះ រហូត​ដល់​ថ្ងៃ​​ទី​៥ ខែ​ឧសភា ឆ្នាំ​២០២៣ ដែល​ជា​ងថ្ងៃ​បើក​ការ​ប្រកួត​ជា​ផ្លូវ​ការ​កីឡា​ស៊ីហ្គេមស៍ លើក​ទី​៣២​។

ក្រៅ​ពី​ការ​ប្រកាស​រាប់​ថយ​ក្រោយ​នេះ ក៏​នៅ​មាន​ពិធី​ប្រកាស​ពាន​រង្វាន់​ជូន​ជ័យ​លាភី​ស្លាក​សញ្ញា និង​និមិត្ត​សញ្ញា ស៊ី​ហ្គេមស៍ និង​អាស៊ាន​ប៉ារ៉ា​ហ្គេមស៍ ឆ្នាំ​២០២៣ ផង​ដែរ​។

សូម​បញ្ជាក់​ថា ពិធី​បើក​ការ​ប្រកួត​កីឡា​ស៊ីហ្គេមស៍ លើក​ទី​៣២ ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នា​ពេលខាង​មុខ​នេះ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ ទី​៥ ខែ​ឧសភា ឆ្នាំ​២០២៣ ចំណែក​ឯ​​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ារ៉ា​ហ្គេមស៍​ លើក​ទី​១២ វិញ និង​មាន​រយៈ​ពេល​១០​ថ្ងៃ ពី​ថ្ងៃ​ទី​១ ដល់​ទី​១០ ខែ​មិថុនា ឆ្នាំ​២០២៣​៕

សម្រាប់​ព័ត៌មាន​ផ្សេង​ៗ​ទៀត​ទាក់ទង​នឹង​ការ​ប្រកួត​កីឡា ឆ្នាំ​២០២៣ ចុច​ទីនេះ

m9m11s_3_1s_3_4ពិធី​រាប់​ថយ​ក្រោយ ១០០០​ថ្ងៃ ឆ្ពោះ​ទៅ​កាន់​ស៊ី​ហ្គេមស៍ នៅ​កម្ពុជា ឆ្នាំ​២០២៣ (​រូប ៖ អា​កា​ប៉េ)

_________________________________________________
មើល​ផង​ដែរ​៖
១. និមិត្ត​សញ្ញា ស៊ី​ហ្គេមស៍ និង​ប៉ារ៉ា​ហ្គេមស៍ ២០២៣

និមិត្ត​សញ្ញា ស៊ី​ហ្គេមស៍ និង​ប៉ារ៉ា​ហ្គេមស៍ ២០២៣ ថ្ងៃពុធ 8 ខែកក្កដា 2020

Posted by សុភ័ក្ត្រ in កីឡា, ស៊ីហ្គេមស៍​៣២, អាស៊ាន ប៉ារ៉ា ហ្គេមស៍ XII.
8 comments

កាល​ពី​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០២០ កន្លង​មក​នេះគណៈ​កម្មាធិការ​​ជាតិ​​រៀប​ចំ​​ការ​ប្រកួត​​កីឡា​​អាស៊ី​អាគ្នេយ៍​​​កម្ពុជា ឬ​ស៊ី​ហ្គេមស៍ ឆ្នាំ​២០២៣ បាន​សម្រេច​អនុម័ត​លើ​និមិត្ត​សញ្ញា និង​រូប​តំណាង ដែល​នឹង​ត្រូវ​យក​ទៅ​ប្រើ​ប្រាស់​សម្រាប់​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍លើក​ទី​៣២ ឆ្នាំ​២០២៣ ខាង​មុខ​នេះ ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​។

m11
និមិត្ត​សញ្ញា​នៃ​​ស៊ី​ហ្គេមស៍ ឆ្នាំ​២០២៣

និមិត្ត​សញ្ញា​នៃ​​ស៊ី​ហ្គេមស៍ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នេះ មាន​សណ្ឋាន​រូប​ប្រាសាទ​អង្គរ​វត្ត​នៅ​ពី​លើ និង​នាគ​៤​ព័ន្ធ​កន្ទុយ​គ្នា​នៅ​ពី​ក្រោម​​។ ដោយ​ឡែក​រូប​តំណាង​ត្រូវ​បាន​ជ្រើស​យក​សត្វ​ទន្សាយ ដោយ​មាន​ឈ្មោះ​ថា​ បុរី និង​រំដួល​។ ក្រៅ​ពី​នោះ គណៈ​កម្មាធិការ​​ជាតិ​​រៀប​ចំ​​ការ​ប្រកួត​​កីឡា​​អាស៊ី​អាគ្នេយ៍​​​កម្ពុជា ក៏​បាន​កំណត់​និមិត្ត​សញ្ញា សម្រាប់​ការ​ប្រកួត​កីឡា​ជន​ពិការ ឬ​អាស៊ាន ប៉ារ៉ា​ហ្គេមស៍ ឆ្នាំ​២០២៣ ផង​ដែរ ដោយ​មាន​សណ្ឋាន​ដូច​គ្នា​នឹង​និមិត្ត​សញ្ញា ស៊ីហ្គេមស៍​ដែរ​៕

Untitled-3រូប​តំណាង បុរី និង​រំដួល

s_3_1
​និមិត្ត​សញ្ញា អាស៊ាន ប៉ារ៉ា​ហ្គេមស៍ ឆ្នាំ​២០២៣

_________________________________________________
មើល​ផង​ដែរ​៖
១. និមិត្ត​សញ្ញា​ស៊ីហ្គេមស៍ លើក​ទី​៣០
២. និមិត្ត​សញ្ញា​ស៊ីហ្គេមស៍ លើក​ទី​២៩
៣. និមិត្ត​សញ្ញា​ស៊ីហ្គេមស៍ លើក​ទី​២៨
៤. និមិត្ត​សញ្ញា​ស៊ីហ្គេមស៍ លើក​ទី​២៧
៥. និមិត្ត​សញ្ញា​ស៊ីហ្គេមស៍ លើក​ទី​២៦
៦. និមិត្ត​សញ្ញា​ស៊ីហ្គេមស៍ លើក​ទី​២៥
៧. ១០០០​ថ្ងៃ ឆ្ពោះ​ទៅ​កាន់​ស៊ី​ហ្គេមស៍ នៅ​កម្ពុជា

វិបាក​កូវីដ-១៩ ៖ លុប​ចោល​ព្រឹត្តិការណ៍​អាស៊ាន ប៉ារ៉ា​ហ្គេមស៍ លើក​ទី​១០ ថ្ងៃអង្គារ 23 ខែមិថុនា 2020

Posted by សុភ័ក្ត្រ in កីឡា, អាស៊ាន ប៉ារ៉ា ហ្គេមស៍ X.
add a comment

APG-2020-Logo-verticalនានាប្រទេស៖ ក្រុងម៉ានីល, ប្រទេស​ភីលីព្ពីនស៍ – បន្ទាប់​ពី​ការ​លើក​ពេល​ម្ដង​ជា​ពីរ​ដង​រួច​មក ព្រឹត្តិការណ៍​ប្រកួត​កីឡា​ជន​ពិការ ប្រចាំ​តំបន់ ឬ​អាស៊ាន ប៉ារ៉ា​ហ្គេមស៍ លើក​ទី​១០ ឆ្នាំ​២០២០ នៅ​ប្រទេស​ភីលីព្ពីនស៍​នោះ ត្រូវ​បាន​ប្រកាស​ជា​ផ្លូវ​ការលុប​ចោល​ហើយ​។

កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០២០ កន្លង​មក​នេះ មាន​ការ​ប្រជុំ​បន្ទាន់​ពិសេស​មួយ​តាម​រយៈ​​ទូរ​វីដេអូ រវាង​គណៈ​កម្មាធិការ​ជាតិ​ប៉ារ៉ា​ឡាំពិក របស់​ប្រទេស​អាស៊ាន ដើម្បី​អនុម័ត​ការ​សម្រេច​លុប​ចោល​ការ​ព្រឹត្តការណ៍​ប្រកួត​កីឡា​ជន​ពិការ ប្រចាំ​តំបន់ ឬ​អាស៊ាន ប៉ារ៉ា​ហ្គេមស៍ លើក​ទី​១០ ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​ភីលីព្ពីនស៍ ក្នុង​ហេតុ​ផល​នៃ​ការ​រាត​ត្បាត​ជំងឺ​កូវីដ-១៩​។

គណៈ​កម្មាធិការ​ជាតិ​ប៉ារ៉ា​ឡាំពិក របស់​ប្រទេស​អាស៊ាន​ទាំង​១០ បាន​សម្ដែង​ការ​សោក​ស្ដាយ ព្រម​ទាំង​លើក​ទឹក​ចិត្ត​ក្នុង​ការ​បន្ត​សកម្មភាព សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ជន​ពិការ ប្រចាំ​តំបន់ ឬ​អាស៊ាន ប៉ារ៉ា​ហ្គេមស៍ លើក​ទី​១១ ឆ្នាំ​២០២១ ដែល​បាន​កំណត់​ធ្វើ​នៅ​ក្នុង​ប្រទេស​វៀតណាម នា​ឆ្នាំ​ក្រោយ​នេះ​។

ព្រឹត្តិការណ៍​ប្រកួត​កីឡា​ជន​ពិការ ប្រចាំ​តំបន់ ឬ​អាស៊ាន ប៉ារ៉ា​ហ្គេមស៍ គឺ​ជា​ការ​ប្រកួត​កីឡា​ជន​ពិការ ប្រចាំ​តំបន់​ដ៏​ធំ​មួយ ដែល​ធ្វើ​ឡើង​រៀង​រាល់​ពីរ​ឆ្នាំ​ម្ដង បន្ត​ពី​ព្រឹត្តិការណ៍​​ការ​ប្រកួត​កីឡា​ស៊ីហ្គេមស៍​ ឬ​កីឡា​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​៕

កីឡា​១០​ប្រភេទ ផ្ដល់​មេដាយ​ដល់​ស្រុក​ខ្មែរ​នៅ​ស៊ីហ្គេមស៍​៣០ ថ្ងៃសុក្រ 13 ខែធ្នូ 2019

Posted by សុភ័ក្ត្រ in កីឡា, ស៊ីហ្គេមស៍​៣០.
5 comments

សម្រាប់​ការ​ប្រកួត​​កីឡា​អាស៊ី​អាគ្នេយ៍ ឬ​ស៊ីហ្គេមស៍​ទី​៣០ ដែល​បាន​បញ្ចប់​ទៅ​កាល​ពី​ថ្ងៃ​ពុធ ទី​១១ ខែ​ធ្នូ​ឆ្នាំ​២០១៩ កន្លង​មក​នេះ នៅ​ប្រទេស​ភីលីព្ពីនស៍​នោះ កម្ពុជា​មាន​វាសនា​ភ័ព្វ​ទទួល​បាន​​មេដាយ​មាស​ចំនួន​៤ ប្រាក់​៦ និង​សំរឹទ្ធ​ចំនួន​៣៦ សរុប​៤៦​មេដាយ និង​រក្សា​តំណែង​ទី​៨​បាន​។ ចំពោះ​ជ័យ​ជម្នះ​នេះ​អាច​រាប់​ថា​មាន​ភាព​ល្អ​ប្រសើរ​ជាង​កាល​ពី​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ ឬ​ស៊ី​ហ្គេមស៍​​ទី​២៩ ដែល​កាល​ណុះ​កម្ពុជា​ទទួល​បាន​មេដាយ​មាស​៣, ប្រាក់​២, និង​សំរឹទ្ធ​១២ សរុប​១៧​មេដាយ​។

ចំពោះ​មេដាយ​ទាំង​៤៦​នោះ បាន​មក​ពី​គុណ​​បំណាច់​កីឡា​ចំនួន​១០​ប្រភេទ​ ក្នុង​នោះ​គុន​ប្រពៃណី​ភីលីព្ពីនស៍​អារនីស​​​នាំ​មុខ​គេ ដោយ​ទទួល​បាន​មេដាយ​សរុប​ចំនួន​២០ ក្នុង​នោះ​មាន​មាស​១ ប្រាក់​២ និង​សំរឹទ្ធ​១៧​។ ដោយ​ឡែក​ចំបាប់ និង​ប្រដាល់​សាកល រក​បាន​មេដាយ​សំរឹទ្ធម្នាក់៥​គ្រឿង។ បន្ទាប់​មក​តេក្វាន់​ដូ រក​បាន​មេដាយ​ចំនួន​៤ ក្នុង​នោះ​មាន​មាស​១ ប្រាក់​២ និង​សំរឹទ្ធ​១​។ ចំណែក​ឯ​គុន​ខ្មែរ និង​ប្រដាល់​សេរី​វិញ រក​បាន​មេដាយ​សំរឹទ្ធ​ម្នាក់​៣​គ្រឿង​។

ដោយ​ឡែក​កីឡា​៤​ប្រភេទ​ទៀត​​មាន​ប៉េតង់ រក​បាន​មេដាយ​២​គ្រឿង គឺ​មាស​១ និង​ប្រាក់​១​។ សូហ្វត៍ តេន្នីស រក​បាន​២​ដែរ គឺ​សំរឹទ្ធ​ទាំង​២​គ្រឿង​។ ជឺជីតស៊ូ រក​បាន​មេដាយ​មាស​១​គ្រឿង និង​សី​ដក់ រក​បាន​មេដាយ​​ប្រាក់​១​គ្រឿង​៕

Kanta-Bupha67

______________________________________
អាន​ផង​ដែរ​៖
១. កីឡា​៩​ប្រភេទ ផ្ដល់​មេដាយ​ដល់​ស្រុក​ខ្មែរ​នៅ​ស៊ីហ្គេមស៍​២៦
២. កីឡា​១០​ប្រភេទ ផ្ដល់​មេដាយ​ដល់​ស្រុក​ខ្មែរ​នៅ​ស៊ីហ្គេមស៍​២៧
៣. កីឡា​៥​ប្រភេទ ផ្ដល់​មេដាយ​ដល់​ស្រុក​ខ្មែរ​នៅ​ស៊ីហ្គេមស៍​២៨
៤. កីឡា​៧​ប្រភេទ ផ្ដល់​មេដាយ​ដល់​ស្រុក​ខ្មែរ​នៅ​ស៊ីហ្គេមស៍​២៩
៥. ស៊ីហ្គេមស៍​ទី​៣០ បាន​បញ្ចប់ កម្ពុជា​រក្សា​តំណែង​លេខ​៨

ស៊ីហ្គេមស៍​ទី​៣០ បាន​បញ្ចប់ កម្ពុជា​រក្សា​តំណែង​លេខ​៨ ថ្ងៃពុធ 11 ខែធ្នូ 2019

Posted by សុភ័ក្ត្រ in កីឡា, វីដេអូ, ស៊ីហ្គេមស៍​៣០.
11 comments

នានាប្រទេស៖ ក្រុងម៉ានីល, ប្រទេស​ភីលីព្ពីនស៍ – ព្រឹត្តិការណ៍​​កីឡា​អាស៊ី​អាគ្នេយ៍ ឬ​ស៊ី​ហ្គេមស៍​ លើក​ទី​៣០​ នៅ​ប្រទេស​ភីលីព្ពីនស៍ បាន​បិទ​បញ្ចប់​​ជា​ផ្លូវ​ការ​ហើយ​នៅ​ល្ងាច​​​មិញ​នេះ (១១​ ធ្នូ ២០១៩) នៅ​ឯ​​ពហុ​កីឡដ្ឋាន​អាត្ហលេតិចស៍ ក្រុង​ញូវ ក្លារ៍ក របស់​ភីលីព្ពីនស៍ បន្ទាប់​ពី​បាន​បើក​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ។ សម្រាប់​លទ្ធផល​ជា​​​ផ្លូវ​ការ ប្រទេស​​ភីលីព្ពីនស៍​ម្ចាស់​ផ្ទះ​​ជា​ប្រទេស​ដែល​ទទួល​មេ​ដាយ​ច្រើន​ជាង​គេ​បំផុត​ បន្ទាប់​មកគឺ​​ប្រទេស​​​វៀតណាម និង​ថៃ​។

  • កម្ពុជា​រក្សា​តំណែង​លំដាប់​លេខ​៨

សម្រាប់​ប្រទេស​កម្ពុជា​វិញ បាន​ត្រឹម​​រក្សា​តំណែង​ជា​ប្រទេស​ក្នុង​លំដាប់​លេខ​៨​ នៅ​ក្នុង​ការ​ប្រកួត ដូច​គ្រា​មុន​ដែរ​។ សរុប​មក​កម្ពុជា​យើង​បាន​ទទួល​មេដាយ​​មាស​ចំនួន​៤ ប្រាក់​ចំនួន​៦ និង​សំរឹទ្ធ​ចំនួន​៣៦ សរុប​បាន​៤៦​មេដាយ​ ដោយ​បាន​កើន​ឡើង​ចំនួន​មេដាយ​ច្រើន​គួរ​សម​ពី​ព្រឹត្តិការណ៍​នៅ​ម៉ាឡេស៊ី កាល​ពី​ឆ្នាំ​២០១៧​ ក្នុង​នោះ កើន​មេដាយ​មាស​ចំនួន​១​, មេដាយ​ប្រាក់​ចំនួន​៤ និង​មេដាយ​សំរឹទ្ធ​ចំនួន​២៤ មេដាយ​​​៕

  • ចំនួន​មេដាយ​សរុប​ដែល​ប្រទេស​នីមួយ​ៗ​ទទួល​បាន​នៅ​ស៊ីហ្គេមស៍​គ្រា​ទី​៣០

medals2

__________________________________________________________________
អាន​ផង​ដែរ​៖
១. កម្ពុជា​បាន​មេដាយ​៩​គ្រឿង ក្រោយ​ពិធី​បើក​ផ្លូវ​ការ ស៊ីហ្គេមស៍​នៅ​ភីលីព្ពីនស៍
២. មេដាយ​មាស​ដំបូង​របស់​កម្ពុជា នៅ​ស៊ីហ្គេមស៍​លើក​ទី​៣០
៣. កម្ពុជា​បន្ថែម​មេដាយ​សំរឹទ្ធ​ចំនួន​៤​គ្រឿង
៤. ប៉េតង់​ផ្ដល់​មេដាយ​មាស​ទី​២ ដល់​កម្ពុជា
៥. ថ្ងៃ​នេះ​បាន​ត្រឹម​មេដាយ​ប្រាក់​១​ពី​ប៉េតង់
៦. សូហ្វត៍ តឺននីស ទទួល​បាន​មេដាយ​សំរឹទ្ធ​១​គ្រឿង
៧. តេក្វាន់ដូ​បន្ថែម​មេដាយ​មាស​ទី​៣ ខណៈ​ប្រដាល់​សេរី បាន​មេដាយ​​សំរឹទ្ធ​៣
៨. មេដាយ​មាស​១​ទៀត​ពី​ជឺជីតស៊ូ ឯ​ប្រភេទ​កីឡា​៥​ទៀត រក​បាន​មេដាយ​សំរឹទ្ធ​១០​គ្រឿង នា​ថ្ងៃ​នេះ
៩. ចំបាប់​រក​បាន​មេដាយ​សំរឹទ្ធបន្ថែម​៤​គ្រឿង និង​ប្រដាល់​សេរី​១​គ្រឿង
១០. កីឡា​១០​ប្រភេទ ផ្ដល់​មេដាយ​ដល់​ស្រុក​ខ្មែរ​នៅ​ស៊ីហ្គេមស៍​៣០

ចំបាប់​រក​បាន​មេដាយ​សំរឹទ្ធបន្ថែម​៤​គ្រឿង និង​ប្រដាល់​សេរី​១​គ្រឿង ថ្ងៃអង្គារ 10 ខែធ្នូ 2019

Posted by សុភ័ក្ត្រ in កីឡា, ស៊ីហ្គេមស៍​៣០.
9 comments

តាម​ដាន​លទ្ធផល​មេដាយ នៅ​ផ្នែក​ខាង​ស្ដាំ​ដៃ​នៃ​ទំព័រ​នេះ

នានាប្រទេស៖ ក្រុងម៉ានីល, ប្រទេស​ភីលីព្ពីនស៍ – នៅ​ក្នុង​ព្រឹត្តិការណ៍​​កីឡា​អាស៊ី​អាគ្នេយ៍ ឬ​ស៊ី​ហ្គេមស៍​ លើក​ទី​៣០​ នៅ​ប្រទេស​ភីលីព្ពីនស៍ នា​ថ្ងៃ​​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៩ នេះ កម្ពុជារក​​បាន​មេដាយ​សំរឹទ្ធ​ចំនួន​៤​គ្រឿង​ពី​កីឡា​ចំបាប់​ និង​១​គ្រឿង​ទៀត​ពី​កីឡា​ប្រដាល់​សេរី​។

38កីឡាករ សឿន សូផូស ប្រកួត​ក្នុង​វិញ្ញាសា​សេរី ៥៧​គីឡូក្រាម​, កីឡាករ ឌន សៅ ប្រកួត​ក្នុង​វិញ្ញាសា​សេរី ១២៥​គីឡូក្រាម​, កីឡាករ​យុន ប៊ុណ្ណា ប្រកួត​ក្នុង​វិញ្ញាសា​សេរី ៦១​គីឡូក្រាម, និង​កីឡាករ ចន ធុន ប្រកួត​ក្នុង​វិញ្ញាសា​សេរី ៦៥​គីឡូក្រាម។ កីឡាករ​ទាំង​៤​រូប​នេះ ឈ្នះ​មេដាយ​សំរឹទ្ធ​ម្នាក់​១​គ្រឿង​។

38ដោយ​ឡែក​កីឡាករ ឆក ស៊ីវីន បាន​ឈ្នះ​មេដាយ​សំរឹទ្ធ​មួយ​គ្រឿងផង​ដែរ ដែល​ប្រកួត​កីឡា​ប្រដាល់​សេរី ក្នុង​ទម្ងន់​៦០​គីឡូក្រាម​។

សម្រាប់​មេដាយ​សរុប​គិត​មក​ដល់​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៩ នេះ វេលា​ម៉ោង​២២.០០ (​ម៉ោង​នៅ​កម្ពុជា​) ប្រទេស​កម្ពុជា​​បាន​កើន​មេដាយ​​​សំរឹទ្ធ​​ចំនួន​៥​គ្រឿង​ និង​បាន​ធ្លាក់​​មក​​​ស្ថិត​នៅ​​ក្នុង​ចំណាត់​ថ្នាក់​ទី​៨​​វិញ​ ដោយ​បាន​មេដាយ​មាស​ចំនួន​៤ ​ប្រាក់​ចំនួន​៦ និង​​សំរឹទ្ធ​ចំនួន​៣៦ សរុប​៤៦​មេដាយ។ ឯ​ប្រទេស​ភីលីព្ពីនស៍ ម្ចាស់​ផ្ទះ​ស្ថិត​លំដាប់​ទី​១ ដដែល​ ដោយ​បាន​មេដាយ​មាស​រហូត​ដល់​ទៅ​​១៤៩ និង​សរុប​ចំនួន​៣៨៥​មេដាយ​។

សម្រាប់​កម្ពុជា​យើង មក​ដល់​យប់​ថ្ងៃ​ទី​១០ នេះ ខែ​ធ្នូ​ ឆ្នាំ​២០១៩ នេះ គឺ​អស់​មាន​ប្រភេទ​កីឡា​ប្រកួត​ហើយ ហេតុ​ដូច​នេះ លទ្ធផល​សរុប​សម្រាប់​​ព្រឹត្តិការណ៍​​កីឡា​អាស៊ី​អាគ្នេយ៍ ឬ​ស៊ី​ហ្គេមស៍​ លើក​ទី​៣០​ នៅ​ប្រទេស​ភីលីព្ពីនស៍ នេះ មេដាយ​ទាំង​នេះ​គឺ​ជា​មេដាយ​សរុប​ដែល​យើង (​កម្ពុជា​) ទទួល​បាន​ហើយ​៕ (​រង់​ចាំ​អាន​លទ្ធផល​សរុប​មេដាយ​ទាំង​អស់​ដែល​ប្រទេស​ទាំង​១១ ទទួល​បាន​)

medal-2019

__________________________________________________________________
អាន​ផង​ដែរ​៖
១. កម្ពុជា​បាន​មេដាយ​៩​គ្រឿង ក្រោយ​ពិធី​បើក​ផ្លូវ​ការ ស៊ីហ្គេមស៍​នៅ​ភីលីព្ពីនស៍
២. មេដាយ​មាស​ដំបូង​របស់​កម្ពុជា នៅ​ស៊ីហ្គេមស៍​លើក​ទី​៣០
៣. កម្ពុជា​បន្ថែម​មេដាយ​សំរឹទ្ធ​ចំនួន​៤​គ្រឿង
៤. ប៉េតង់​ផ្ដល់​មេដាយ​មាស​ទី​២ ដល់​កម្ពុជា
៥. ថ្ងៃ​នេះ​បាន​ត្រឹម​មេដាយ​ប្រាក់​១​ពី​ប៉េតង់
៦. សូហ្វត៍ តឺននីស ទទួល​បាន​មេដាយ​សំរឹទ្ធ​១​គ្រឿង
៧. តេក្វាន់ដូ​បន្ថែម​មេដាយ​មាស​ទី​៣ ខណៈ​ប្រដាល់​សេរី បាន​មេដាយ​​សំរឹទ្ធ​៣
៨. មេដាយ​មាស​១​ទៀត​ពី​ជឺជីតស៊ូ ឯ​ប្រភេទ​កីឡា​៥​ទៀត រក​បាន​មេដាយ​សំរឹទ្ធ​១០​គ្រឿង នា​ថ្ងៃ​នេះ
៩. ស៊ីហ្គេមស៍​ទី​៣០ បាន​បញ្ចប់ កម្ពុជា​រក្សា​តំណែង​លេខ​៨

កម្ពុជា​ចាញ់​ភូមា ថ្ងៃអង្គារ 10 ខែធ្នូ 2019

Posted by សុភ័ក្ត្រ in កីឡា, វីដេអូ, ស៊ីហ្គេមស៍​៣០.
5 comments

តាម​ដាន​លទ្ធផល​មេដាយ នៅ​ផ្នែក​ខាង​ស្ដាំ​ដៃ​នៃ​ទំព័រ​នេះ

18នានាប្រទេស៖ ក្រុងម៉ានីល, ប្រទេស​ភីលីព្ពីនស៍ – ក្រុម​កីឡាករ​បាល់​ទាត់​របស់​កម្ពុជា នៅ​​រសៀល​​​​ថ្ងៃអង្គារ ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៩ នេះ មិន​មាន​សំណាង​ទទួល​បាន​ជ័យ​ជម្នះ​លើ​គូ​ប្រកួត​នេះ​ទេ​ សម្រាប់​ការ​ប្រកួត​បាល់​ទាត់​កីឡា​អាស៊ី​អាគ្នេយ៍ ឬ​ស៊ី​ហ្គេមស៍​ លើក​ទី​៣០​ ដែល​ជា​ការ​ប្រកួត​លើក​ទី​៦ ដើម្បី​ដណ្ដើម​យក​មេដាយ​សំរឹទ្ធ​​។ កម្ពុជា​បាន​ចាញ់​ក្រុម​មក​ពី​ប្រទេស​ភូមា ក្នុង​លទ្ធផល​៧​-​៦​​។

ការ​ប្រកួត​រវាង​ក្រុម​មក​ពី​ប្រទេស​ទាំង​ពីរ​នា​រសៀល​នេះ មាន​សភាព​ស្វិត​ស្វាយ ដ្បិត​ជា​ការ​ប្រកួត​ចុង​ក្រោយ ដើម្បី​យក​ចាញ់​ឈ្នះ ដណ្ដើម​មេដាយ​សំរឹទ្ធ​។ ចប់​ការ​ប្រកួត​នៅ​តង់​ទី​១ ភូមា​បាន​នាំ​មុខ​កម្ពុជា​២​-​១ តែ​ត្រូវ​កម្ពុជា​វាយ​យក​ស្មើ​វិញ​២-២ នៅ​តង់​ទី​២ រហូត​ដល់​ចប់​ការ​ប្រកួត​ទាំង​ពីរ​តង់​។

ការ​ប្រកួតត្រូវ​បាន​កាត់​សេចក្ដី​ដោយ​ការ​ស៊ុត​បញ្ចូល​ទី​ម្ដង​ម្នាក់ ដែល​ភូមា​ធ្វើ​បាន​ល្អ ដោយ​ស៊ុត​ចូល​បាន​៥​គ្រាប់​ខណៈ​កម្ពុជា បាន​៤​គ្រាប់​។ ចប់​ការ​ប្រកួត ភូមាបាន​យក​ឈ្នះ​លើ​កម្ពុជា​ក្នុង​លទ្ធផល​៧​-​៦​​​៕

80307262_725058961337854_4041178322724454400_o79188855_725038314673252_1846067155313885184_o78932718_725059248004492_5638891047141507072_o

________________________________________________________
អាន​ផង​ដែរ៖
១. បើក​ឆាក​បាល់​ទាត់​ស៊ីហ្គេមស៍ កម្ពុជា​ស្មើ​ម្ចាស់​ផ្ទះ​​ភីលីព្ពីនស៍ ១-១
២. បាល់​ទាត់​នៅ​ស៊ីហ្គេមស៍ កម្ពុជា​យកឈ្នះ​​ទីម័រ ឡេស្តេ ប្រាំ​​សូន្យ
៣. កម្ពុជា​ចាញ់​ភូមាន​២-១
៤. កម្ពុជា​យក​ឈ្នះ​ម៉ាឡេស៊ី​ ៣-១
៥. វៀតណាម​យក​ឈ្នះ​កម្ពុជា ៤-០

%d bloggers like this: