jump to navigation

កីឡា​៧​ប្រភេទ ផ្ដល់​មេដាយ​ដល់​ស្រុក​ខ្មែរ​នៅ​ស៊ីហ្គេមស៍​២៩ ថ្ងៃសៅរ៍ 2 ខែកញ្ញា 2017

Posted by សុភ័ក្ត្រ in កីឡា, ស៊ីហ្គេមស៍​២៩.
5 comments

សម្រាប់​ការ​ប្រកួត​​កីឡា​អាស៊ី​អាគ្នេយ៍ ឬ​ស៊ីហ្គេមស៍​ទី​២៩ ដែល​បាន​បញ្ចប់​ទៅ​កាល​ពី​ពេល​ថ្មី​ៗ​នេះ នៅ​ប្រទេស​ម៉ាឡេស៊ី​នោះ កម្ពុជា​មាន​វាសនា​ភ័ព្វ​ទទួល​បាន​​មេដាយ​មាស​ចំនួន​៣ ប្រាក់​២ និង​សំរឹទ្ធ​ចំនួន​១២ សរុប​១៧​មេដាយ និង​រក្សា​តំណែង​ទី​៨​បាន​។ ចំពោះ​ជ័យ​ជម្នះ​នេះ​អាច​រាប់​ថា​មាន​ភាព​ល្អ​ប្រសើរ​ជាង​កាល​ពី​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ ឬ​ស៊ី​ហ្គេមស៍​​ទី​២៨ ដែល​កាល​ណុះ​កម្ពុជា​ទទួល​បាន​មេដាយ​មាស​១, ប្រាក់​៥, និង​សំរិទ្ធ​៩ សរុប​១៥​មេដាយ​។

ចំពោះ​មេដាយ​ទាំង​១៧​នោះ បាន​មក​ពី​គុណ​​បំណាច់​កីឡា​ចំនួន​៧​ប្រភេទ​ ក្នុង​នោះ​ប៉េតង់​នាំ​មុខ​គេ ដោយ​ទទួល​បាន​មេដាយ​សរុប​ចំនួន​៥ ក្នុង​នោះ​មាន​មាស​១ ប្រាក់​១ និង​សំរឹទ្ធ​៣​។ ដោយ​ឡែក​គុន​ខ្មែរ​ក៏​មិន​អន់​ដែរ ដោយ​ទទួល​បាន​៤​មេដាយ ក្នុង​នោះ​មាស​១ ប្រាក់​១ និង​សំរឹទ្ធ​២​។ បន្ទាប់​មក​តៃក្វាន់​ដូ រក​បាន​មេដាយ​ចំនួន​៣ ក្នុង​នោះ​មាន​មាស​១ និង​សំរឹទ្ធ​២​។

ដោយ​ឡែក​កីឡា​៤​ប្រភេទ​ទៀត​រក​បាន​តែ​មេដាយ​សំរឹទ្ធ​ប៉ុណ្ណោះ ក្នុង​នោះ គឺ សីដក់​រក​បាន​សំរឹទ្ធ​២ បន្ទាប់​មក​គឺ​ជិះ​សេះ វាយ​កូន​បាល់ និង​ប្រដាល់​សាកល រក​បាន​មេដាយ​សំរឹទ្ធ​ម្នាក់​១​គ្រឿង​​។

______________________________________
អាន​ផង​ដែរ​៖
១. កីឡា​៩​ប្រភេទ ផ្ដល់​មេដាយ​ដល់​ស្រុក​ខ្មែរ​នៅ​ស៊ីហ្គេមស៍​២៦
២. កីឡា​១០​ប្រភេទ ផ្ដល់​មេដាយ​ដល់​ស្រុក​ខ្មែរ​នៅ​ស៊ីហ្គេមស៍​២៧
៣. កីឡា​៥​ប្រភេទ ផ្ដល់​មេដាយ​ដល់​ស្រុក​ខ្មែរ​នៅ​ស៊ីហ្គេមស៍​២៨
៤. ស៊ីហ្គេមស៍​ទី​២៩ បាន​បញ្ចប់ កម្ពុជា​រក្សា​តំណែង​លេខ​៨​បាន
៥. កីឡា​១០​ប្រភេទ ផ្ដល់​មេដាយ​ដល់​ស្រុក​ខ្មែរ​នៅ​ស៊ីហ្គេមស៍​៣០

ស៊ីហ្គេមស៍​ទី​២៩ បាន​បញ្ចប់ កម្ពុជា​រក្សា​តំណែង​លេខ​៨​បាន ថ្ងៃពុធ 30 ខែសីហា 2017

Posted by សុភ័ក្ត្រ in កីឡា, វីដេអូ, ស៊ីហ្គេមស៍​២៩.
7 comments

នានាប្រទេស៖ ក្រុងកួឡា ឡូមពួរ​​​, ប្រទេស​ម៉ាឡេស៊ី កីឡា​អាស៊ី​អាគ្នេយ៍ ឬ​ស៊ីហ្គេមស៍​ទី​២៩ បាន​បិទ​ជា​ផ្លូវ​ការ​ហើយ​នៅ​ល្ងាច​​​មិញ​នេះ (៣០ សីហា ២០១៧) នៅ​ឯ​​ពហុ​កីឡដ្ឋាន នៃ​រដ្ឋ​ធានី​កួឡា ឡូមពួរ​​​ ប្រទេស​ម៉ាឡេស៊ី បន្ទាប់​ពី​បាន​បើក​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​សីហា កន្លង​ទៅ​នេះ។ សម្រាប់​លទ្ធផល​ជា​​​ផ្លូវ​ការ ប្រទេស​ម៉ាឡេស៊ី​ម្ចាស់​ផ្ទះ​​ជា​ប្រទេស​ដែល​ទទួល​មេ​ដាយ​ច្រើន​ជាង​គេ​បំផុត​ បន្ទាប់​មក​ប្រទេស​ថៃ និង​វៀតណាម។

  • កម្ពុជា​រក្សា​តំណែង​លំដាប់​លេខ​៨

សម្រាប់​ប្រទេស​កម្ពុជា​វិញ បាន​រក្សា​តំណែង​ជា​ប្រទេស​ក្នុង​លំដាប់​លេខ​៨​បាន​យ៉ាង​ប្រផិត​ប្រផើយ គឺ​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ប្រកួត​ទៅ​ហើយ ដោយ​បន្ថែម​បាន​មេដាយ​មាស​ចំនួន​ពីរ​បន្ថែម​ពី​គុន​ខ្មែរ និង​តៃក្វាន់ដូ​។ សរុប​មក​កម្ពុជា​យើង​បាន​ទទួល​មេដាយ​​មាស​ចំនួន​៣ ប្រាក់​ចំនួន​២ និង​សំរឹទ្ធ​ចំនួន​១២ សរុប​បាន​១៧​មេដាយ​ ដោយ​បាន​កើន​ឡើង​ចំនួន​២​មេដាយ ធៀប​នឹង​ស៊ីហ្គេមស៍ គ្រា​មុន​​ ដែល​កាល​ណុះ​កម្ពុជា​ទទួល​បាន​​មាស​១, ប្រាក់​៥, និង​សំរិទ្ធ​៩​

  • ចំនួន​មេដាយ​សរុប​ដែល​ប្រទេស​នីមួយ​ៗ​ទទួល​បាន​នៅ​ស៊ីហ្គេមស៍​គ្រា​ទី​២៩

____________________________________________
អាន​ផង​ដែរ​
១. ម៉ាឡេស៊ី​បើក​កីឡា​អាស៊ី​អាគ្នេយ៍ (​ស៊ីហ្គេមស៍​) លើក​ទី​២៩
២. ថ្ងៃ​នេះ​កម្ពុជា​បាន​មេដាយ​មាស​បន្ថែម​ពីរ​គ្រឿង​ទៀត​ពី​គុន​ខ្មែរ និង​​តៃក្វាន់ដូ
៣. បិទ​ឆាក​ស៊ីហ្គេមស៍​២៥ ប៉េតង់​ផ្ដល់​មេដាយ​សំរឹទ្ធ​២​បន្ថែម
៤. បិទ​ស៊ីហ្គេមស៍​២៦ ខ្មែរ​បាន​មេដាយ​តិច​ជាង​លើក​មុន​ទៅ​ទៀត!
៥. បិទ​ស៊ីហ្គេមស៍​២៧ ខ្មែរ​បាន​មេដាយ​លើស​មុន​តែ​៨​គ្រឿង​ប៉ុណ្ណោះ
៦. ស៊ីហ្គេមស៍​ទី​២៨ បាន​បញ្ចប់ ខ្មែរ​បាន​មេដាយ​តិច​បំផុត​ហួស​ក្ដី​ស្មាន
៧. កីឡា​៧​ប្រភេទ ផ្ដល់​មេដាយ​ដល់​ស្រុក​ខ្មែរ​នៅ​ស៊ីហ្គេមស៍​២៩

ថ្ងៃ​នេះ​កម្ពុជា​បាន​មេដាយ​មាស​បន្ថែម​ពីរ​គ្រឿង​ទៀត​ពី​គុន​ខ្មែរ និង​​តៃក្វាន់ដូ ថ្ងៃអង្គារ 29 ខែសីហា 2017

Posted by សុភ័ក្ត្រ in កីឡា, ស៊ីហ្គេមស៍​២៩.
8 comments

នានាប្រទេស៖ ក្រុងកួឡា ឡូមពួរ​​​, ប្រទេស​ម៉ាឡេស៊ី – ព្រឹត្តិការណ៍​​កីឡា​អាស៊ី​អាគ្នេយ៍ ឬ​ស៊ីហ្គេមស៍ លើក​ទី​២៩​​ថ្ងៃ​នេះ​កម្ពុជា​បាន​មេដាយ​ចំនួន​៥​គ្រឿង ពី​ពីរ​ប្រភេទ​កីឡា គឺ​តៃក្វាន់ដូ និង​គុន​ខ្មែរ ឬ​ប្រដាល់​សេរី​ ដោយ​ក្នុង​នោះ​មាន​មេដាយ​មាស​ចំនួន​ពីរ​ផង​ដែរ​។

មេដាយ​មាស​ទី​២ ដែល​កម្ពុជា​ទទួល​បាន​សម្រាប់​ការ​ប្រកួត​កីឡា​ស៊ីហ្គេមស៍​ឆ្នាំ​នេះ គឺ​បាន​មក​ពី​កីឡា​ប្រដាល់​សេរី ដោយ​កីឡាករ ឃីម ឌីម៉ា បាន​យក​ឈ្នះ​កីឡាករ​មក​ពី​ប្រទេស​ថៃ Chonlawit P​ ដោយ​ពិន្ទុ​២៩-២៨​​ ក្នុង​ប្រភេទ​ទម្ងន់​ ៦៣.៥​ គីឡូក្រាម​។ ចំណែក​ឯ​កីឡាករ​ម៉ឺន សុភា វិញ ទទួល​បាន​មេដាយ​ប្រាក់​​បន្ទាប់​ពី​ចាញ់​ពិន្ទុ​អ្នក​ប្រដាល់​មក​ពី​ប្រទេស​ថៃ​ Anueng K ៣០ទល់​២៧ ​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ក្នុង​ប្រភេទ​ទម្ងន់​ ៧១​ គីឡូក្រាម​។ ដោយ​ឡែក​កីឡាករ​ពីរ​រូប​ទៀត គឺវ៉ាន់ វឿន និងឡៅ ចិត្រា ​ទទួល​បាន​មេដាយសំរឹទ្ធ​។

ចំពោះ​មេដាយ​មាស​ទី​៣​របស់​កម្ពុជា​វិញ ​កីឡា​ការិនី​តេក្វាន់ដូ​ជម្រើស​ជាតិ​កម្ពុជា​ ស៊ន សៀវម៉ី បាន​​យក​ឈ្នះ​​កីឡា​ការិនី Alora របស់​​ហ្វីលីពីន​​​ក្នុង​ប្រភេទ​ទម្ងន់​ក្រោម ៧៣​គីឡូក្រាម ដោយ​ពិន្ទុ ១៣-៦​​​។

សរុប​គិត​មក​ដល់​ថ្ងៃ​នេះ ប្រទេស​កម្ពុជា​យើង​​​បាន​ឡើង​មក​នៅ​​លំដាប់​​ថ្នាក់​ទី​៨​ក្នុង​តារាង​វិញ ដោយ​ទទួល​បាន​​មេដាយ​មាស​ចំនួន​៣ ប្រាក់​ចំនួន​២ និង​​​មេដាយ​សំរឹទ្ធ​ចំនួន​១២ សរុប​ចំនួន​១៧​មេដាយ​​។ ឯ​ប្រទេស​ម៉ាឡេស៊ី ម្ចាស់​ផ្ទះ​ស្ថិត​លំដាប់​ទី​១​ដដែល​ ដោយ​បាន​មេដាយ​មាស​រហូត​ដល់​ទៅ​១៣៧ ប្រាក់​ចំនួន​៨៨ និង​សំរឹទ្ធ​ចំនួន​៨៣ សរុប​បាន​រហូត​ដល់​ទៅ​៣០៨​មេដាយ​។ ប្រទេស​ថៃ​បាន​បន្ត​ឈរ​​នៅ​លំដាប់​លេខ​២ និង​​វៀតណាម​​​នៅ​លំដាប់​លេខ​៣​​​​​៕

__________________________________________________________________
អាន​ផង​ដែរ​៖
១. កម្ពុជា​បាន​មេដាយ​ដំបូង​ចំនួន​ពីរ​ពី​សី​ដក់
២. កីឡា​ជិះ​សេះ​ជូន​មេដាយ​សំរឹទ្ធ​មួយ
៣. ប៉េតង់ បាន​ផ្ដល់​មេដាយ​សំរឹទ្ធ​២
៤. ប៉េតង់​ផ្ដល់​មេដាយ​មាស​ដំបូង​ដល់​កម្ពុជា
៥. តៃក្វាន់ដូ និង​ប៉េតង់​រក​មេដាយ​សំរឹទ្ធ​បាន​បន្ថែម​ទៀត
៦. ថ្ងៃ​នេះ​បាន​ត្រឹម​មេដាយ​សំរឹទ្ធ​បន្ថែម​១​គ្រឿង​ពី​តៃក្វាន់ដូ
៧. ប៉េតង់​ផ្ដល់​មេដាយ​ប្រាក់​មួយ​គ្រឿង​នា​ថ្ងៃ​នេះ

ប៉េតង់​ផ្ដល់​មេដាយ​ប្រាក់​មួយ​គ្រឿង​នា​ថ្ងៃ​នេះ ថ្ងៃចន្ទ 28 ខែសីហា 2017

Posted by សុភ័ក្ត្រ in កីឡា, ស៊ីហ្គេមស៍​២៩.
7 comments

នានាប្រទេស៖ ក្រុងកួឡា ឡូមពួរ​​​, ប្រទេស​ម៉ាឡេស៊ី – សម្រាប់​ការ​ប្រកួត​កីឡា​​អាស៊ី​អាគ្នេយ៍ ឬ​ស៊ីហ្គេមស៍ លើក​ទី​២៩​ នា​ថ្ងៃ​នេះ កម្ពុជា​ដណ្ដើម​បាន​មេដាយ​ប្រាក់​មួយ ហើយ​ក៏​ជា​មេដាយ​ប្រាក់​ដំបូង​ផង​ដែរ​ពី​ប្រភេទ​កីឡា​ប៉េតង់​ ឬ​បោះ​ប៊ូល​នោះ​ឯង​។

កីឡាករ សៅ សុភារ៉ាន់ និង​កីឡា​ការិនី​​ ដួង ឌីណា បាន​ចាញ់​ក្រុម​កីឡាករ​មក​ពី​ប្រទេស​ថៃ លើ​វិញ្ញាសា​គូ​បុរស-​នារី ក្នុង​ពិន្ទុ​១៣-៨ ដោយ​ទទួល​បាន​មេដាយ​ប្រាក់​។

សរុប​គិត​មក​ដល់​ថ្ងៃ​នេះ ប្រទេស​កម្ពុជា​យើង​​​នៅ​បន្ត​​​ក្នុង​លំដាប់​​ថ្នាក់​ទី​៩​ក្នុង​តារាង ដែល​ទំនង​ជា​លំដាប់​ផ្លូវ​ការ​ហើយ មិន​អាច​ឡើង​មក​លើ​នឹង​បាន​ទៀត​ទេ​​​ ដោយ​ទទួល​បាន​​មេដាយ​មាស​ចំនួន​១ ប្រាក់​ចំនួន​១ និង​​​មេដាយ​សំរឹទ្ធ​ចំនួន​១០ សរុប​ចំនួន​១២​មេដាយ​​។ ឯ​ប្រទេស​ម៉ាឡេស៊ី ម្ចាស់​ផ្ទះ​ស្ថិត​លំដាប់​ទី​១​ដដែល​ ដោយ​បាន​មេដាយ​មាស​រហូត​ដល់​ទៅ​១០៩ ប្រាក់​ចំនួន​៧៤ និង​សំរឹទ្ធ​ចំនួន​៦៩ សរុប​បាន​រហូត​ដល់​ទៅ​២៥២​មេដាយ​។ ប្រទេស​ថៃ​បាន​បន្ត​ឈរ​​នៅ​លំដាប់​លេខ​២ និង​​វៀតណាម​​​នៅ​លំដាប់​លេខ​៣​​​​​៕

__________________________________________________________________
អាន​ផង​ដែរ​៖
១. កម្ពុជា​បាន​មេដាយ​ដំបូង​ចំនួន​ពីរ​ពី​សី​ដក់
២. កីឡា​ជិះ​សេះ​ជូន​មេដាយ​សំរឹទ្ធ​មួយ
៣. ប៉េតង់ បាន​ផ្ដល់​មេដាយ​សំរឹទ្ធ​២
៤. ប៉េតង់​ផ្ដល់​មេដាយ​មាស​ដំបូង​ដល់​កម្ពុជា
៥. តៃក្វាន់ដូ និង​ប៉េតង់​រក​មេដាយ​សំរឹទ្ធ​បាន​បន្ថែម​ទៀត
៦. ថ្ងៃ​នេះ​បាន​ត្រឹម​មេដាយ​សំរឹទ្ធ​បន្ថែម​១​គ្រឿង​ពី​តៃក្វាន់ដូ
៧. ថ្ងៃ​នេះ​កម្ពុជា​បាន​មេដាយ​មាស​បន្ថែម​ពីរ​គ្រឿង​ទៀត​ពី​គុន​ខ្មែរ និង​​តៃក្វាន់ដូ

ថ្ងៃ​នេះ​បាន​ត្រឹម​មេដាយ​សំរឹទ្ធ​បន្ថែម​១​គ្រឿង​ពី​តៃក្វាន់ដូ ថ្ងៃអាទិត្យ 27 ខែសីហា 2017

Posted by សុភ័ក្ត្រ in កីឡា, ស៊ីហ្គេមស៍​២៩.
7 comments

នានាប្រទេស៖ ក្រុងកួឡា ឡូមពួរ​​​, ប្រទេស​ម៉ាឡេស៊ី – ថ្ងៃ​អាទិត្យ ទី​២៧ ខែ​សីហា ឆ្នាំ​២០១៧ នេះ សម្រាប់​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ ឬ​ស៊ីហ្គេមស៍ លើក​ទី​២៩​នេះ ក្រុម​កីឡាករ​កម្ពុជា​រក​បាន​មេដាយ​សំរឹទ្ធ​១​គ្រឿង​ពី​ប្រភេទ​កីឡា​តៃក្វាន់​ដូ ក្នុង​វិញ្ញាសា Kyorugi (Feature)​។

​កីឡា​ការិនី​កូន​កាត់​អាមេរិក Tubbs Casandre Nicole ​ទទួល​បាន​មេដាយ​សំរឹទ្ធ​ ​ដោយ​ចាញ់​ពិន្ទុ​កីឡា​ការិនី​ថៃ ​ក្នុង​លទ្ធផល ១៣-៤​។

សរុប​គិត​មក​ដល់​ថ្ងៃ​នេះ ប្រទេស​កម្ពុជា​យើង​​​នៅ​បន្ត​​​ក្នុង​លំដាប់​​ថ្នាក់​ទី​៩​ក្នុង​តារាង​​​ ដោយ​បាន​មេដាយ​មាស​ចំនួន​១ និង​​​មេដាយ​សំរឹទ្ធ​ចំនួន​១០ សរុប​ចំនួន​១១​មេដាយ​​។ ឯ​ប្រទេស​ម៉ាឡេស៊ី ម្ចាស់​ផ្ទះ​ស្ថិត​លំដាប់​ទី​១​ដដែល​ ដោយ​បាន​មេដាយ​មាស​រហូត​ដល់​ទៅ​៩៦ ប្រាក់​ចំនួន​៦៤ និង​សំរឹទ្ធ​ចំនួន​៦៣ សរុប​បាន​រហូត​ដល់​ទៅ​២២៣​មេដាយ​។ ប្រទេស​ថៃ​បាន​ឡើង​មក​នៅ​លំដាប់​លេខ​២ ខណៈ​វៀតណាម​ចុះ​មក​នៅ​លំដាប់​លេខ​៣​វិញ​​​៕

__________________________________________________________________
អាន​ផង​ដែរ​៖
១. កម្ពុជា​បាន​មេដាយ​ដំបូង​ចំនួន​ពីរ​ពី​សី​ដក់
២. កីឡា​ជិះ​សេះ​ជូន​មេដាយ​សំរឹទ្ធ​មួយ
៣. ប៉េតង់ បាន​ផ្ដល់​មេដាយ​សំរឹទ្ធ​២
៤. ប៉េតង់​ផ្ដល់​មេដាយ​មាស​ដំបូង​ដល់​កម្ពុជា
៥. តៃក្វាន់ដូ និង​ប៉េតង់​រក​មេដាយ​សំរឹទ្ធ​បាន​បន្ថែម​ទៀត
៦. ប៉េតង់​ផ្ដល់​មេដាយ​ប្រាក់​មួយ​គ្រឿង​នា​ថ្ងៃ​នេះ
៧. ថ្ងៃ​នេះ​កម្ពុជា​បាន​មេដាយ​មាស​បន្ថែម​ពីរ​គ្រឿង​ទៀត​ពី​គុន​ខ្មែរ និង​​តៃក្វាន់ដូ

តៃក្វាន់ដូ និង​ប៉េតង់​រក​មេដាយ​សំរឹទ្ធ​បាន​បន្ថែម​ទៀត ថ្ងៃសៅរ៍ 26 ខែសីហា 2017

Posted by សុភ័ក្ត្រ in កីឡា, ស៊ីហ្គេមស៍​២៩.
7 comments

នានាប្រទេស៖ ក្រុងកួឡា ឡូមពួរ​​​, ប្រទេស​ម៉ាឡេស៊ី – សម្រាប់​​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី​២៩ នៅ​ប្រទេស​ម៉ាឡេស៊ី​​នា​ថ្ងៃ​នេះ (​២៦ សីហា ២០១៧​) កីឡា​តៃក្វាន់ដូ និង​ប៉េតង់​បាន​រក​មេដាយ​សំរឹទ្ធ​បន្ថែម​ម្នាក់​មួយ​គ្រឿង​ទៀត​ជូន​កម្ពុជា​។

កីឡា​ការិនី​ ស៊ីម​ ​រចនា និង​​កីឡាករ​ ទួន​ ណាវុធ បាន​ចាប់ដៃ​គូ​គ្នា​ក្នុង​វិញ្ញាសា​សម្ដែង​គូ​បុរស​នា​រី ក្នុង​ប្រភេទ​កីឡា​តៃ​ក្វាន់ដូ ដោយ​ធ្វើ​បាន​មេដាយ​សំរឹទ្ធ​មួយ​គ្រឿង​។

ចំណែក​ឯ​ប្រភេទ​កីឡា​ប៉េតង់​វិញ ក្នុង​​វិញ្ញាសា​បុរស​៣​​នាក់ទល់​៣នាក់​ កម្ពុជា​​បាន​ចាញ់​ក្រុម​កីឡាករ​មក​ពី​ប្រទេស​លាវ ក្នុង​លទ្ធផល​១៣-១០ និង​បាន​មេដាយ​សំរឹទ្ធ​​។

សរុប​គិត​មក​ដល់​ថ្ងៃ​នេះ ប្រទេស​កម្ពុជា​យើង​​​បាន​ធ្លាក់​មក​​​នៅ​​ក្នុង​លំដាប់​​ថ្នាក់​ទី​៩​ក្នុង​តារាង​វិញ​​ ដោយ​បាន​មេដាយ​មាស​ចំនួន​១ និង​​​មេដាយ​សំរឹទ្ធ​ចំនួន​៩ សរុប​ចំនួន​១០​​មេដាយ​​។ ឯ​ប្រទេស​ម៉ាឡេស៊ី ម្ចាស់​ផ្ទះ​ស្ថិត​លំដាប់​ទី​១​ដដែល​ ដោយ​បាន​មេដាយ​មាស​រហូត​ដល់​ទៅ​៨២ ប្រាក់​ចំនួន​៥៨ និង​សំរឹទ្ធ​ចំនួន​៥៣ សរុប​បាន​រហូត​ដល់​ទៅ​១៩៣​មេដាយ​។ ប្រទេស​វៀតណាម​ឈរ​ក្នុង​លំដាប់​ថ្នាក់​លេខ​២ ឯ​ប្រទេស​សិង្ហបុរី​ឈរ​ក្នុង​លំដាប់​ថ្នាក់​លេខ​៣​ដដែល​​៕

__________________________________________________________________
អាន​ផង​ដែរ​៖
១. កម្ពុជា​បាន​មេដាយ​ដំបូង​ចំនួន​ពីរ​ពី​សី​ដក់
២. កីឡា​ជិះ​សេះ​ជូន​មេដាយ​សំរឹទ្ធ​មួយ
៣. ប៉េតង់ បាន​ផ្ដល់​មេដាយ​សំរឹទ្ធ​២
៤. ប៉េតង់​ផ្ដល់​មេដាយ​មាស​ដំបូង​ដល់​កម្ពុជា
៥. ថ្ងៃ​នេះ​បាន​ត្រឹម​មេដាយ​សំរឹទ្ធ​បន្ថែម​១​គ្រឿង​ពី​តៃក្វាន់ដូ
៦. ប៉េតង់​ផ្ដល់​មេដាយ​ប្រាក់​មួយ​គ្រឿង​នា​ថ្ងៃ​នេះ
៧. ថ្ងៃ​នេះ​កម្ពុជា​បាន​មេដាយ​មាស​បន្ថែម​ពីរ​គ្រឿង​ទៀត​ពី​គុន​ខ្មែរ និង​​តៃក្វាន់ដូ

បាល់​ទាត់​​បញ្ចប់​ការ​ប្រកួត​ដោយ​ចាញ់​ទាំង​អស់ ថ្ងៃសុក្រ 25 ខែសីហា 2017

Posted by សុភ័ក្ត្រ in កីឡា, វីដេអូ, ស៊ីហ្គេមស៍​២៩.
4 comments

នានាប្រទេស៖ ក្រុងកួឡា ឡូមពួរ​​​, ប្រទេស​ម៉ាឡេស៊ី – ក្រុម​កីឡាករ​បាល់​ទាត់​កម្ពុជា​បាន​បញ្ចប់​ការ​ប្រកួត​ទាំង​អស់​ហើយ កាល​ពី​ម្សិល​មិញ​នេះ (​២៤ សីហា ២០១៧​) សម្រាប់​​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី​២៩ នៅ​ប្រទេស​ម៉ាឡេស៊ី​នេះ​។

សម្រាប់​ការ​ប្រកួត​កាល​ពី​ម្សិល​មិញ​នេះ កម្ពុជា​យើង​បាន​ជួប​ជាមួយ​ក្រុម​មក​ពីប្រទេស​ឥណ្ឌូនេស៊ី ដែល​ជា​ក្រុម​ខ្លាំង​មួយ​ទៀត​របស់​អាស៊ាន​ផង​ដែរ​។ ជា​លទ្ធផល​ក្រុម​កីឡាករ​កម្ពុជា​ត្រូវ​បាន​ក្រុម​ប្រទេស​ឥណ្ឌូនេស៊ី​យក​​ឈ្នះ​ក្នុង​លទ្ធផល​ពីរ​សូន្យ​។ លទ្ធផល​នេះ​បាន​ធ្វើ​ឲ្យ​កម្ពុជា​មិន​ស្គាល់​លទ្ធផល​ឈ្នះ ឬ​ស្មើ​សោះ​ទាំង​៥​ប្រកួត ដោយ​មិន​បាន​ទទួល​ពិន្ទុ​សោះ​ឡើយ​សម្រាប់​ឆ្នាំ​នេះ​។

សម្រាប់​ពូល​បេ ដែល​កម្ពុជា​ត្រូវ​ចូល​រួម​ប្រកួត​នេះ មាន​ក្រុម​មក​ពី​​ជើង​ខ្លាំង​​របស់​អាស៊ាន មាន​ថៃ​, វៀតណាម​, ឥណ្ឌូនេស៊ី​, ទីម័រ​ឡេស្ដេ និង​ភីលីព្ពីនស៍​នេះ​៕

________________________________________________________
អាន​ផង​ដែរ៖
១. បើក​ឆាក​បាល់​ទាត់​ស៊ីហ្គេមស៍ កម្ពុជា​ចាញ់​ហ្វីលីព្ពីនស៍​ពីរ​សូន្យ
២. កម្ពុជា​ចាញ់​វៀតណាម​៤​ទល់​១
៣. បាល់​ទាត់​នៅ​ស៊ីហ្គេមស៍ កម្ពុជា​បន្ត​ចាញ់​ថៃ បី​សូន្យ
៤. បាល់​ទាត់​នៅ​ស៊ីហ្គេមស៍ កម្ពុជា​បន្ត​ចាញ់​​ទីម័រ ឡេស្តេ មួយ​​សូន្យ

%d bloggers like this: