jump to navigation

១០០០​ថ្ងៃ ឆ្ពោះ​ទៅ​កាន់​ស៊ី​ហ្គេមស៍ នៅ​កម្ពុជា ថ្ងៃសៅរ៍ 8 ខែសីហា 2020

Posted by សុភ័ក្ត្រ in ស៊ីហ្គេមស៍​៣២, អាស៊ាន ប៉ារ៉ា ហ្គេមស៍ XII, អំពីស្រុកខ្មែរ.
1 comment so far

ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ក្នុង​ព្រឹត្តិការណ៍ ការ​ប្រកួត​កីឡា​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ឬ​ស៊ី​ហ្គេមស៍ លើក​ទី​៣២ ឆ្នាំ​២០២៣ ខាង​មុខ​នេះ ប្រទេស​​កម្ពុជា​បាន​ចាប់​ផ្ដើម​ហើយ ក្នុង​ការ​ប្រកាស​រាប់​ថយ​ក្រោយ ១០០០​ថ្ងៃ ឆ្ពោះ​ទៅ​កាន់​ស៊ី​ហ្គេមស៍ និង​អាស៊ាន​ប៉ារ៉ា​ហ្គេមស៍ ២០២៣​។

កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ ទី​៧ ខែ​សីហា ឆ្នាំ​២០២០ (​ម្សិល​មិញ​​នេះ​) នៅ​ឯ​ពហុ​កីឡ​ដ្ឋាន​ជាតិ​ថ្មី គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ ហៅ​កាត់ គ.ជ.ប.អ. បាន​ប្រារព្ធ​ពិធី​ប្រកាស​រាប់​ថយ​ក្រោយ​១០០០​ថ្ងៃ​នេះ ជា​ផ្លូវ​ការ ដោយ​រាប់​ចាប់​ពី​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០២០ នេះ រហូត​ដល់​ថ្ងៃ​​ទី​៥ ខែ​ឧសភា ឆ្នាំ​២០២៣ ដែល​ជា​ងថ្ងៃ​បើក​ការ​ប្រកួត​ជា​ផ្លូវ​ការ​កីឡា​ស៊ីហ្គេមស៍ លើក​ទី​៣២​។

ក្រៅ​ពី​ការ​ប្រកាស​រាប់​ថយ​ក្រោយ​នេះ ក៏​នៅ​មាន​ពិធី​ប្រកាស​ពាន​រង្វាន់​ជូន​ជ័យ​លាភី​ស្លាក​សញ្ញា និង​និមិត្ត​សញ្ញា ស៊ី​ហ្គេមស៍ និង​អាស៊ាន​ប៉ារ៉ា​ហ្គេមស៍ ឆ្នាំ​២០២៣ ផង​ដែរ​។

សូម​បញ្ជាក់​ថា ពិធី​បើក​ការ​ប្រកួត​កីឡា​ស៊ីហ្គេមស៍ លើក​ទី​៣២ ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នា​ពេលខាង​មុខ​នេះ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ ទី​៥ ខែ​ឧសភា ឆ្នាំ​២០២៣ ចំណែក​ឯ​​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ារ៉ា​ហ្គេមស៍​ លើក​ទី​១២ វិញ និង​មាន​រយៈ​ពេល​១០​ថ្ងៃ ពី​ថ្ងៃ​ទី​១ ដល់​ទី​១០ ខែ​មិថុនា ឆ្នាំ​២០២៣​៕

សម្រាប់​ព័ត៌មាន​ផ្សេង​ៗ​ទៀត​ទាក់ទង​នឹង​ការ​ប្រកួត​កីឡា ឆ្នាំ​២០២៣ ចុច​ទីនេះ

m9m11s_3_1s_3_4ពិធី​រាប់​ថយ​ក្រោយ ១០០០​ថ្ងៃ ឆ្ពោះ​ទៅ​កាន់​ស៊ី​ហ្គេមស៍ នៅ​កម្ពុជា ឆ្នាំ​២០២៣ (​រូប ៖ អា​កា​ប៉េ)

_________________________________________________
មើល​ផង​ដែរ​៖
១. និមិត្ត​សញ្ញា ស៊ី​ហ្គេមស៍ និង​ប៉ារ៉ា​ហ្គេមស៍ ២០២៣

និមិត្ត​សញ្ញា ស៊ី​ហ្គេមស៍ និង​ប៉ារ៉ា​ហ្គេមស៍ ២០២៣ ថ្ងៃពុធ 8 ខែកក្កដា 2020

Posted by សុភ័ក្ត្រ in កីឡា, ស៊ីហ្គេមស៍​៣២, អាស៊ាន ប៉ារ៉ា ហ្គេមស៍ XII.
8 comments

កាល​ពី​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០២០ កន្លង​មក​នេះគណៈ​កម្មាធិការ​​ជាតិ​​រៀប​ចំ​​ការ​ប្រកួត​​កីឡា​​អាស៊ី​អាគ្នេយ៍​​​កម្ពុជា ឬ​ស៊ី​ហ្គេមស៍ ឆ្នាំ​២០២៣ បាន​សម្រេច​អនុម័ត​លើ​និមិត្ត​សញ្ញា និង​រូប​តំណាង ដែល​នឹង​ត្រូវ​យក​ទៅ​ប្រើ​ប្រាស់​សម្រាប់​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍លើក​ទី​៣២ ឆ្នាំ​២០២៣ ខាង​មុខ​នេះ ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​។

m11
និមិត្ត​សញ្ញា​នៃ​​ស៊ី​ហ្គេមស៍ ឆ្នាំ​២០២៣

និមិត្ត​សញ្ញា​នៃ​​ស៊ី​ហ្គេមស៍ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នេះ មាន​សណ្ឋាន​រូប​ប្រាសាទ​អង្គរ​វត្ត​នៅ​ពី​លើ និង​នាគ​៤​ព័ន្ធ​កន្ទុយ​គ្នា​នៅ​ពី​ក្រោម​​។ ដោយ​ឡែក​រូប​តំណាង​ត្រូវ​បាន​ជ្រើស​យក​សត្វ​ទន្សាយ ដោយ​មាន​ឈ្មោះ​ថា​ បុរី និង​រំដួល​។ ក្រៅ​ពី​នោះ គណៈ​កម្មាធិការ​​ជាតិ​​រៀប​ចំ​​ការ​ប្រកួត​​កីឡា​​អាស៊ី​អាគ្នេយ៍​​​កម្ពុជា ក៏​បាន​កំណត់​និមិត្ត​សញ្ញា សម្រាប់​ការ​ប្រកួត​កីឡា​ជន​ពិការ ឬ​អាស៊ាន ប៉ារ៉ា​ហ្គេមស៍ ឆ្នាំ​២០២៣ ផង​ដែរ ដោយ​មាន​សណ្ឋាន​ដូច​គ្នា​នឹង​និមិត្ត​សញ្ញា ស៊ីហ្គេមស៍​ដែរ​៕

Untitled-3រូប​តំណាង បុរី និង​រំដួល

s_3_1
​និមិត្ត​សញ្ញា អាស៊ាន ប៉ារ៉ា​ហ្គេមស៍ ឆ្នាំ​២០២៣

_________________________________________________
មើល​ផង​ដែរ​៖
១. និមិត្ត​សញ្ញា​ស៊ីហ្គេមស៍ លើក​ទី​៣០
២. និមិត្ត​សញ្ញា​ស៊ីហ្គេមស៍ លើក​ទី​២៩
៣. និមិត្ត​សញ្ញា​ស៊ីហ្គេមស៍ លើក​ទី​២៨
៤. និមិត្ត​សញ្ញា​ស៊ីហ្គេមស៍ លើក​ទី​២៧
៥. និមិត្ត​សញ្ញា​ស៊ីហ្គេមស៍ លើក​ទី​២៦
៦. និមិត្ត​សញ្ញា​ស៊ីហ្គេមស៍ លើក​ទី​២៥
៧. ១០០០​ថ្ងៃ ឆ្ពោះ​ទៅ​កាន់​ស៊ី​ហ្គេមស៍ នៅ​កម្ពុជា

%d bloggers like this: