jump to navigation

ប្រទេស​អាស៊ាន​៨ បាន​មេដាយ​នៅ​អាស៊ី ប៉ារ៉ា ហ្គេមស៍ ២០១៨ ថ្ងៃអង្គារ 16 ខែតុលា 2018

Posted by សុភ័ក្ត្រ in កីឡា, អាស៊ាន, អាស៊ី ប៉ារ៉ា ហ្គេមស៍ III.
3 comments

ការ​ប្រកួត​កីឡា​ជន​ពិការ​នៃ​ទ្វីប​អាស៊ី ឬ​អាស៊ី ប៉ារ៉ា ហ្គេមស៍ លើក​ទី​៣ ដែល​បិទ​ការ​ប្រកួត​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍ នៅ​ទីក្រុង​ចាការតា ប្រទេស​ឥណ្ឌូណេស៊ី​ នោះ មាន​ប្រទេស​អាស៊ាន តែ​៨​ប្រទេស​ទេ ដែល​ទទួល​បាន​មេដាយ​​ត្រឡប់​មក​ផ្ទះ​វិញ​។ ប្រទេស​​កម្ពុជា និង​ប្រទេស​​ប្រ៊ុយណេ មិន​ទទួល​បាន​ជោគជ័យ​ណា​មួយ​ទេ នៅ​ក្នុង​ការ​ប្រកួត​កីឡា​ថ្នាក់​តំបន់​គ្រា​នេះ​។

ប្រទេស​ឥណ្ឌូណេស៊ី ដែល​ជា​ម្ចាស់​ផ្ទះ​ផង​នោះ បាន​ស្ថិត​នៅ​ជា​ប្រទេស​​លេខ​១​សម្រាប់​អាស៊ាន និង​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៥​នៅ​ក្នុង​លំដាប់​ប្រទេស​ដែល​បាន​ចូល​រួម​ប្រកួត​ទាំង​អស់ និង​បន្ត​ដោយ​ប្រទេស​ថៃ និង​​​ម៉ាឡេស៊ី តាម​លំដាប់​។ សូម​បញ្ជាក់​ដែរ​ថា កាល​ពី​លទ្ធផល​ប្រកួត​កីឡា​អាស៊ី ឆ្នាំ​២០១៨​នេះ ឥណ្ឌូណេស៊ី ម្ចាស់​ផ្ទះ​ក៏​ជា​ប្រទេស​នាំ​មុខ​នៅ​ក្នុង​ការ​ទទួល​បាន​មេដាយ​នេះ​ដែរ​​ សម្រាប់​ថ្នាក់​អាស៊ាន​៕

ខាង​ក្រោម​នេះ​ជា​ក្រាប​ស្ថិតិ​មេដាយ​ដែល​ប្រទេស​អាស៊ាន​ទទួល​បាន​នៅ​កីឡា​អាស៊ី ប៉ារ៉ា​ ​ហ្គេមស៍​២០១៨

__________________________________________________
ប្រកាស​ទាក់ទង៖
១. ម្ចាស់​ផ្ទះ​ឥណ្ឌូណេស៊ី​នាំ​មុខ​មេដាយ សម្រាប់​ប្រទេស​អាស៊ាន​នៅ​​កីឡា​អាស៊ី លើក​ទី​១៨ ចាការតា ប៉ាឡែមបាង ២០១៨
២. ឥណ្ឌូណេស៊ី​បើក​កីឡា​អាស៊ី​ ប៉ារ៉ា ហ្គេមស៍ លើក​ទី​៣
៣. បិទ​ការ​ប្រកួត​កីឡា​ជន​ពិការ​អាស៊ី ប៉ារ៉ា ហ្គេមស៍ លើក​ទី​​៣

Advertisements

បិទ​ការ​ប្រកួត​កីឡា​ជន​ពិការ​អាស៊ី ប៉ារ៉ា ហ្គេមស៍ លើក​ទី​​៣ ថ្ងៃអាទិត្យ 14 ខែតុលា 2018

Posted by សុភ័ក្ត្រ in កីឡា, អាស៊ី ប៉ារ៉ា ហ្គេមស៍ III.
3 comments

នានាប្រទេស៖ ក្រុងចាការតា, ប្រទេស​ឥណ្ឌូណេស៊ី – រាត្រី​ថ្ងៃ​សៅរ៍ (១៣ តុលា ២០១៨​) នេះ ប្រទេស​ឥណ្ឌូណេស៊ី​បាន​បិទ​ជា​ផ្លូវ​ការ​នូវ​ការ​ប្រកួត​កីឡា​ជន​ពិការ​ប្រចាំ​ទ្វីប​អាស៊ី ប៉ារ៉ា ហ្គេមស៍ លើក​ទី​៣ ដែល​បាន​ប្រារព្ធ​ពិធី​បើក​ការ​ប្រកួត តាំង​ពី​ថ្ងៃ​​រាត្រី​​​ថ្ងៃ​សៅរ៍ ទី​០៦ ខែ​តុលា ឆ្នាំ​២០១៨ កន្លង​មក​។

មហា​យក្ខ​ចិន​គឺ​ជា​ប្រទេស​ដែល​ទទួល​បាន​មេដាយ​ច្រើន​ជាង​គេ​បំផុត រហូត​ដល់​ទី​៣១៩ (​១៧២​មាស​)​, បន្ត​ដោយ​ប្រទេស​កូរ៉េ ​ខាង​ត្បូង ១៤៥ (៥៣​មាស​) និង​ប្រទេស​អ៊ីរ៉ង់ ​១៣៦ (៥១​មាស​)​។ ដោយ​ឡែក​ប្រទេស​ម្ចាស់​ផ្ទះ​ឥណ្ឌូណេស៊ី ឈរ​ក្នុង​លំដាប់​លេខ​៥ ដោយ​ទទួល​បាន​មេដាយ​សរុប​១៣៥ ក្នុង​នោះ​មាន​មាស ៣៧ ប្រាក់​៤៧ និង​សំរឹទ្ធ​៥១​។

សម្រាប់​​​ប្រទេស​កម្ពុជា​យើង​វិញ​ ដែល​បាន​បញ្ជូន​អត្ត​ពលិក​របស់​ខ្លួន​ចំនួន​រហូូត​ដល់​ទៅ​២៩​រូប​​ចូល​រួម​ប្រកួត​គ្រា​នេះ​ផង​ដែរ​នោះ មិន​ទទួល​បាន​មេដាយ​អ្វី​ទេ​​ ដូច​កាល​ពី​គ្រា​មុន​ដែរ​។

ទីក្រុង​ហាងចូវ របស់​ប្រទេស​ចិន នឹង​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សម្រាប់​ការ​ប្រកួត​កីឡា​អាស៊ី ប៉ារ៉ា ហ្គេមស៍​ លើក​ទី​៤ នៅ​ឆ្នាំ​២០២២ ខាង​មុខ​នេះ​៕

លទ្ធផល​ប្រទេស​ដែល​ទទួល​មេដាយ​ច្រើន​ជាង​គេ ប្រាំ​ប្រទេស ៖

មើល​តារាង​ប្រទេស​ទទួល​មេដាយ​សរុប​នៅ​ទី​នេះ

______________________________________________
អាន​ព័ត៌មាន​៖
១. ឥណ្ឌូណេស៊ី​បើក​កីឡា​អាស៊ី​ ប៉ារ៉ា ហ្គេមស៍ លើក​ទី​៣
២. ឥណ្ឌូណេស៊ី​​បិទ​​ជា​ផ្លូវ​ការ កីឡា​អាស៊ី លើក​ទី​១៨ ចាការតា ប៉ាឡែមបាង ២០១៨
៣. ប្រទេស​អាស៊ាន​៨ បាន​មេដាយ​នៅ​អាស៊ី ប៉ារ៉ា ហ្គេមស៍ ២០១៨

ឥណ្ឌូណេស៊ី​បើក​កីឡា​អាស៊ី​ ប៉ារ៉ា ហ្គេមស៍ លើក​ទី​៣ ថ្ងៃអាទិត្យ 7 ខែតុលា 2018

Posted by សុភ័ក្ត្រ in កីឡា, វីដេអូ, អាស៊ី ប៉ារ៉ា ហ្គេមស៍ III.
5 comments

នានាប្រទេស៖ ក្រុងចាការតា, ប្រទេស​ឥណ្ឌូណេស៊ី – បន្ទាប់​ពី​បាន​បិទ​កីឡា​អាស៊ី លើក​ទី​១៨ យ៉ាង​ត្រចេះ​ត្រចង់​មក ប្រទេស​ឥណ្ឌូណេស៊ី បាន​បើក​ការ​ប្រកួត​កីឡា​អាស៊ី សម្រាប់​ជន​ពិការ ឬ អាស៊ី ប៉ារ៉ា ហ្គេមស៍ លើក​ទី​៣ នៅ​ទីក្រុង​ចាការតា ឆ្នាំ​២០១៨ កាល​ពី​រាត្រី ថ្ងៃ​សៅរ៍ ទី​០៦ ខែ​តុលា ឆ្នាំ​២០១៨ (យប់​មិញ​នេះ​)​។ ជា​ទូទៅ​ការ​ប្រកួត​កីឡា​សម្រាប់​ជន​ពិការ​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ប្រកួត​កីឡា​សម្រាប់​ជន​ធម្មតា​។

រូប​សញ្ញា​កីឡា​អាស៊ី​ ប៉ារ៉ា ហ្គេមស៍ លើក​ទី​៣
រូប​សត្វ​តំណាង​កីឡា​អាស៊ី​ ប៉ារ៉ា ហ្គេមស៍ លើក​ទី​៣ ឈ្មោះ​ម៉ូម៉ូ

សម្រាប់​ការ​ប្រកួត​គ្រា​នេះ នឹង​ប្រារព្ធ​ចាប់​ពី​ថ្ងៃ​ទី​៦ ខែ​តុលា ឆ្នាំ​២០១៤ រួច​បញ្ចប់​នៅ​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​ដដែល​ ក្រោម​ប្រធាន​បទ «​ជាមួយ​នឹង​ដួង​ព្រលឹង និង​ថាមពល​នៃ​ទ្វីប​អាស៊ី​» ឬ The Inspiring Spirit and Energy of Asia​។

មាន​អត្ត​ពលិក​ប្រមាណ​២.៨៣១​នាក់​ មក​ពី​ប្រទេស​ចំនួន​៤៣ ចូល​រួម​ក្នុង​ការ​ប្រកួត​គ្រា​នេះ និង​មាន​ប្រភេទ​កីឡា​ចំនួន​១៨​​មុខ​។ សម្រាប់​កម្ពុជា​យើង​​បាន​បញ្ជូន​​កីឡាករ​ទៅ​ចូលរួម​ប្រកួត​ចំនួន ២៩ នាក់​ (​ច្រើន​ជាង​កាល​ពី​លើក​មុន​) ដោយ​ធ្វើ​ការ​ប្រកួត​លើ​ប្រភេទ​កីឡា​ចំនួន ៦ មាន អត្តពលកម្ម ហែល​ទឹក បាល់បោះ​ជិះរទេះ​នារី បាញ់​ធ្នូ វាយ​កូន​ឃ្លី​លើ​តុ និង​ធែន​ពីនប៊ូលីង​៕

គណៈ​ប្រតិភូ​កីឡា​កម្ពុជា​ដើរ​ក្បួន​ក្នុង​ពិធី​បើក
គណៈ​ប្រតិភូ​កីឡា​កម្ពុជា​ដើរ​ក្បួន​ក្នុង​ពិធី​បើកទិដ្ឋភាព​ពិធី​បើក​ការ​ប្រកួតឡា​អាស៊ី​ ប៉ារ៉ា ហ្គេមស៍ លើក​ទី​៣
ទិដ្ឋភាព​ពិធី​បើក​ការ​ប្រកួតឡា​អាស៊ី​ ប៉ារ៉ា ហ្គេមស៍ លើក​ទី​៣ ទិដ្ឋភាព​ពិធី​បើក​ការ​ប្រកួតឡា​អាស៊ី​ ប៉ារ៉ា ហ្គេមស៍ លើក​ទី​៣

___________________________________________________
អាន​ផង​ដែរ​៖
១. ឥណ្ឌូណេស៊ី​​បើក​ជា​ផ្លូវ​ការ កីឡា​អាស៊ី លើក​ទី​១៨ ចាការតា ប៉ាឡែមបាង ២០១៨
២. ឥណ្ឌូណេស៊ី​​បិទ​​ជា​ផ្លូវ​ការ កីឡា​អាស៊ី លើក​ទី​១៨ ចាការតា ប៉ាឡែមបាង ២០១៨
៣. បិទ​ការ​ប្រកួត​កីឡា​ជន​ពិការ​អាស៊ី ប៉ារ៉ា ហ្គេមស៍ លើក​ទី​​៣
៤. ប្រទេស​អាស៊ាន​៨ បាន​មេដាយ​នៅ​អាស៊ី ប៉ារ៉ា ហ្គេមស៍ ២០១៨

%d bloggers like this: