jump to navigation

Repost: ចម្រៀង​បុណ្យ​ភ្ជុំ ថ្ងៃ​ព្រហស្បតិ៍ 4 ខែតុលា 2018

Posted by សុភ័ក្ត្រ in ចម្រៀង.
add a comment

លោក​អ្នក​ដឹង​ទេ ខ្មែរ​យើង​មាន​ចម្រៀង​សម័យ​ច្រើន​ពេក​ណាស់​ទាក់​ទិន​នឹង​បុណ្យ​ភ្ជុំ​បិណ្ឌ ជា​ពិសេស​បទ​ចម្រៀង​សម័យ​មុន​សង្គ្រាម។ ស្រប​ពេល​ដែល​ប្រជារាស្ត្រ​ខ្មែរ​កំពុង​ប្រារព្ធ​ពិធី​ជា​ទំនៀម​បុរាណ​ដ៏​ល្អ​ផូរ​ផង់​នៃ​បុណ្យ​ដាក់​បិណ្ឌ (សែន​ដូន​តា) និង​ភ្ជុំ​បិណ្ឌ នា​ពេល​ខាង​មុខ​នេះ ខ្ញុំ​សូម​លោក​អ្នក​នាង​ជួយ​បន្ថែម​បទ​ចម្រៀង​សម័យ​ខ្មែរ​យើង​ដែល​មាន​ឃ្លា​ទាក់​ទង​នឹង​បុណ្យ​ភ្ជុំ​បិណ្ឌ នៅ​ទី​នេះ ដើម្បី​ទុក​ជា​ឯកសារ​ផង។ សូម​អរគុណ!

ខាង​ក្រោម​នេះ​ជា​បទ​ចម្រៀង​សម័យ​ទាក់​ទង​នឹង​ «ភ្ជុំ​បិណ្ឌ»

បទចម្រៀងដើម

  1. អូនទៅភ្ជុំវត្តណា (ស៊ីន ស៊ីសាមុត)
  2. ទៅលេងអារញ្ញ (ស៊ីន ស៊ីសាមុត + ប៉ែន រ៉ន)
  3. ទៅលេងបុណ្យភ្ជុំ (ស៊ីន ស៊ីសាមុត + ប៉ែន រ៉ន)
  4. សុំភ្លក្សបានទេ (ស៊ីន ស៊ីសាមុត + រស់ សេរីសុទ្ធា)
  5. សំបួរមាស (ស៊ីន ស៊ីសាមុត)
  6. ម៉ែឲ្យមានប្ដី (រស់ សេរីសុទ្ធា)
  7. សកវាទ៍ផ្កាម្រុំ (ស៊ីន ស៊ីសាមុត)
  8. បុប្ផាដូនទាវ (ស៊ីន ស៊ីសាមុត + រស់ សេរីសុទ្ធា)
  9. ស្ដាយក្លិនដែលឃ្លាត (ស៊ីន ស៊ីសាមុត)

បទចម្រៀងបច្ចុប្បន្ន

  1. រដូវភ្ជុំបិណ្ឌ (ណូយ វ៉ាន់ណេត + ហ៊ឹម ស៊ីវន)
  2. ផ្ទះបងឆ្ងាយវត្ត (ណូយ វ៉ាន់ណេត + ហ៊ឹម ស៊ីវន)
  3. ភ្ជុំបិណ្ឌ (ទូច ស្រីនិច)

______________________________________________________________
ប្រកាសប្រហាក់ប្រហែល
១. ចម្រៀង «បាត់ដំបង»
២. ចម្រៀងចូលឆ្នាំ

Advertisements

ទំនួញប្រេត ថ្ងៃពុធ 26 ខែកញ្ញា 2018

Posted by សុភ័ក្ត្រ in ចម្រៀង, វីដេអូ.
1 comment so far

ក្នុងឱកាសថ្ងៃបុណ្យកាន់បិណ្ឌទី២នេះ ខ្ញុំសូមជូនលោកអ្នកនាងស្ដាប់ និងទស្សនាជាគតិ នូវបទ «ទំនួញប្រែត» ដែលស្មូតដោយ លោក ពេជ្រ សុខា ដូចតទៅ៖

________________________________________________
អានផងដែរ៖
១. ថ្ងៃ​នេះ​បិណ្ឌ​១

ភ្លេង​ជាតិ​លាវ​សម័យ​ព្រះ​រាជ​អាណាចក្រ ថ្ងៃសុក្រ 6 ខែកក្កដា 2018

Posted by សុភ័ក្ត្រ in ចម្រៀង, ພາສາລາວ.
1 comment so far

ភ្លេង​ជាតិ​លាវ ឬ​ភាសា​លាវ អាន​ថា ភេងសាត​ឡាវ (​ល. ເພງຊາດລາວ) ជា​ទំនុក​ចម្រៀង​ដែល​ត្រូវ​បាន​យក​មក​ធ្វើ​ជា​ភ្លេង​ជាតិ​របស់​ព្រះ​រាជ​អាណាចក្រ​លាវ ជា​ផ្លូវ​ការ កាល​ពី​គ.ស.​១៩៤៧​។ ភ្លេង​ជាតិ​នេះ​ត្រូវ​បាន​និពន្ធ​​​ដំបូង​ដោយ មហា​ភូមី និង​និពន្ធ​ទំនុក​ច្រៀង​ដោយ ថងឌី សុនថនវិចិត្រ នា​ឆ្នាំ​១៩៤១​។

ភ្លេង​ជាតិ​លាវ​ច្បាប់​នេះ​ត្រូវ​បាន​ប្រើ​ប្រាស់​​តាំង​ពី​មុន​ពេល​ប្រទេស​លាវ​ទទួល​ឯក​រាជ្យ​ពី​អាណានិគម​និយម​បារាំង និង​បន្ត​ប្រើ​ក្នុង​សម័យ​ព្រះ​រាជ​អាណាចក្រ​លាវ រហូត​ដល់​ឆ្នាំ​១៩៧៥ ពេល​ដែល​ព្រះ​រាជ​អាណាចក្រ​លាវ​ត្រូវ​ផ្ដួល​រំលំ​ដោយ​បក្ស​ប្រជាជន​បដិវត្ត​លាវ និង​បាន​បង្កើត​របប​ថ្មី​គឺ​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​លាវ រហូត​មក​ដល់​បច្ចុប្បន្ន​។

ខាង​ក្រោម​នេះ​ជា​​ទំនុក​ភ្លេង​ជាតិ​លាវ​សម័យ​ព្រះ​រាជ​អាណាចក្រ (១៩៤១-១៩៧៥)

អក្សរ​លាវ

ຊາດລາວຕັ້ງແຕ່ເດີມມາ
ຂື້ນຊື່ລືຊາຢູ່ໃນອາຊີ
ຊາວລາວຜູກພັນໄມຕຣີ
ຮ່ວມສາມັກຄີຮັກຫໍ່ໂຮມກັນ
ຮັກຊາດຮັກປະເທດເຮົາ
ຮັກເຈົ້າປົກເກດເກສາ
ໂຮມຮັກຮ່ວມສາສນາ
ແຕ່ບູຮານມາຮັກສາດິນແດນ

ບໍ່ໃຫ້ຊາດໃດມາລວນ
ຮາວີຮົບກວນຍາດແຍ່ງຊີງເອົາ
ໃຜຂືນເຂົ້າມາລູ່ວຸ່ນວາຍ
ສູ້ຈົນຕົວຕາຍຕ້ານທານສັດຕຣູ
ຊ່ວຍເຊີດຊູເລືອດເນື້ອເຊື້ອເຜົ່າ
ຟື້ນຟູກູ້ເອົາບັນເທົາທຸກກັນ

ពាក្យ​អាន​

សាត​ឡាវ​តាំង​ទែ​ឌើម​ម៉ា
ឃើន​ស៊ឺ​លឺ​សា​យូ​​ណៃ​អាស៊ី
សាវ​ឡាវ​ភូក​ផាន់​ម៉ៃ​ទ្រី
ហ៊ួម​សាម៉ាក់ឃី​ហាក់​ហ​ហ៊ួម​កាន់
ហាក់​សាត​ហាក់​ប៉ៈ​ថេត​ហោវ
ហាក់​ចោវ​ប៉ុក​កេត​កេសា
ហ៊ួម​ហាក់​ហ៊ួម​សាសៈណា
ទែ​ប៊ូហាន​ម៉ា​ហាក់​សា​ឌិន​ឌែន

ប​ហៃ​សាត​ដៃ​ម៉ាលួន
ហាវី​ហ៊ុប​កួន​យ៉ាត​យ៊ែង​ស៊ីង​អោវ
ផៃឃើន​ខោវ​ម៉ាលូ​វុន​វ៉ាយ
ស៊ូ​ជុន​តួ​តាយ​តាន​ថាន​សាត់​ទ្រូ
សួយ​ស៊ើត​ស៊ូ​លឿត​នឿ​សឿ​ផោវ
ហ្វឺន​ហ្វូ​គូ​អោវ​បាន់​ថោវ​ធុក​កាន់

អត្ថន័យ (​បក​ប្រែ​ក្រៅ​ផ្លូវ​ការ​ដោយ​ស្រែ​ខ្មុក​)

ជាតិ​លាវ​តាំង​តែ​ដើម​មក
មាន​ឈ្មោះ​ល្បាញ​ល្បី​នៅ​អាស៊ី
ជាតិ​លាវ​រួប​រួម​មេត្រី
រួម​សាមគ្គីវេញ​គ្នា​ជា​ធ្លុង​មួយ
ស្រឡាញ់​ជាតិ​ស្រឡាញ់​ប្រទេស​យើង
ស្រឡាញ់​ក្សត្រិយ៍​ស្មើ​នឹង​កេសា
រួម​ស្រឡាញ់​រួម​សាសនា
ពី​បូរាណ​មក​រក្សា​ដែន​ដី

មិន​ឲ្យ​ជាតិ​ណា​មក​បំពាន
រុក​កួន​ដណ្ដើម​យក
អ្នក​ណា​ហ៊ាន​ចូល​មក​រញេរញ៉ៃ
ស៊ូ​ស្លាប់​ត​តាំង​សត្រូវ
ជួយ​បូជា​សាច់​ឈាម​ដើម្បី​ជាតិ
សង្គ្រោះ​បន្ថយ​ទុក្ខ​គ្នា

__________________________________________________
អាន​ផង​ដែរ​៖
១. អំពី​ព្រះ​រាជ​អាណាចក្រ​លាវ

បទ​សរភញ្ញ វសន្តតិលកា ថ្ងៃអាទិត្យ 11 ខែ​កុម្ភៈ 2018

Posted by សុភ័ក្ត្រ in ចម្រៀង, ព្រះ​ធម៌.
add a comment

ជលជជាតិ​ដុះ​ចេញ​ពី​ភក់ ថ្ងៃសៅរ៍ 23 ខែធ្នូ 2017

Posted by សុភ័ក្ត្រ in ចម្រៀង, ពីនេះពីនោះ.
1 comment so far

ផ្កា​ឈូក

បងអុំ​ទូក​ទៅ អឺ… អឺយ… ឮ​សូរ​គ្រូកៗ
ទៅ​បេះ​​ៗ ផ្កា​ឈូក អឺ… អឺយ… នៅ​ក្នុង​បឹង​កក់។
ឱ​ផ្កា​ឈូក​អើយ អឺ… អឺយ… ដុះ​ចេញ​ពី​ភក់
គួរ​ធុំ​ៗ ​អាក្រក់ អឺ… អឺយ… ម្ដេច​ឡើយ​ឈ្ងុយឈ្ងប់។
ទាំង​មើម​ក្រអៅ អឺ… អឺយ… ទាំង​ម្សៅ​ឈ្ងុយ​សព្វ
ដុះ​ក្នុង​ៗ​ ដី​ល្បាប់ ​អឺ… អឺយ… ត្រឡប់​ជា​ល្អ»៕

កកន៖ បទ​ចម្រៀង​ដែល​ស្រែ​ខ្មុក​ចេះ​ចាំ​ពី​ក្មេង​មក តែ​មិន​ដឹង​ជា​របស់​អ្នក​និពន្ធ​ណា​។ បទ​នេះ មាន​ដាក់​ក្នុង​កម្ម​វិធី​សិក្សា​ថ្នាក់​បឋម​សិក្សា កាល​សម័យ​សាធារណ​រដ្ឋ​ប្រជាមានិត​កម្ពុជា​។ រូប៖ ផ្កា​ឈូក​ដុះ​ក្នុង​ឧទ្យាន​មួយ​នៅ​ក្នុង​មឿង​បូរាណ ប្រទេស​ថៃ

_________________________________________________
អានផងដែរ៖
១. បើនាងបុកស្រូវ

ទំនួញ​ប្រេត ថ្ងៃសុក្រ 8 ខែកញ្ញា 2017

Posted by សុភ័ក្ត្រ in ចម្រៀង, វីដេអូ.
1 comment so far

ក្នុងឱកាសថ្ងៃបុណ្យកាន់បិណ្ឌទី៣នេះ ខ្ញុំសូមជូនលោកអ្នកនាងស្ដាប់ និងទស្សនាជាគតិ នូវបទ «ទំនួញប្រែត» ដែលស្មូតដោយ លោក ពេជ្រ សុខា ដូចតទៅ៖

________________________________________________
អានផងដែរ៖
១. ថ្ងៃនេះបិណ្ឌ១
២. តើអ្នកចូលបានប៉ុន្មានវត្តហើយ?
៣. Repost: ទំនៀមធ្វើនំអន្សមរដូវភ្ជុំបិណ្ឌ និងការបាត់បង់
៤. បាន​មួយ​វត្ត​ហើយ

ខ្មែរ​ត្រូវ​ចង​ចាំ ថ្ងៃ​ព្រហស្បតិ៍ 15 ខែមិថុនា 2017

Posted by សុភ័ក្ត្រ in ចម្រៀង, ប្រវត្តិសាស្ត្រ, ព្រះវិហារ.
add a comment

ស្ថិតក្នុងឱកាសរីករាយនៃខួបអនុស្សាវរីយ៍លើកទី៥៥ ថ្ងៃកម្ពុជាឈ្នះក្ដីលើប្រាសាទព្រះវិហារ ១៥ មិថុនា ១៩៦២ – ១៥ មិថុនា ២០១៧ នេះ ខ្ញុំសូមជូនចម្រៀងមួយបទ «ខ្មែរត្រូវចងចាំ»ច្រៀងដោយលោក៖ ឡេង ប៊ុនណាត និងអ្នកនាង
ម៉េង កែវពេជ្ជតា។ បទនេះឧទ្ទិសជូនបុព្វជនខ្មែរ អ្នកស្នេហាជាតិទាំងអស់ ជាពិសេសព្រះករុណា ព្រះមហាវីរក្សត្រិយ៍ ព្រះបរមរតនកោដ្ឋនៃយើង។ ជយោ! ប្រាសាទព្រះវិហារ!

%d bloggers like this: