jump to navigation

កូឡូមបូ រដ្ឋ​ធានី​នៃ​ដែន​ស្រី​លង្កា ថ្ងៃ​ព្រហស្បតិ៍ 8 ខែសីហា 2019

Posted by សុភ័ក្ត្រ in បរទេស.
add a comment

រដ្ឋធានី​កូឡូមបូ គឺ​ជា​ទីក្រុង​ទំនើប​ទាន់​សម័យ​មួយ​របស់​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​សង្គម​និយម​ស្រី​លង្កា ដែល​មាន​ប្រជា​ជន​សរុប​រហូត​ដល់​ទៅ​​ប្រមាណ​៥,៦​លាន​នាក់​។ ទីក្រុង​នេះ​ស្ថិត​នៅ​ប៉ែក​ខាង​លិច​នៃ​ប្រទេស​ជាប់​នឹង​ដែន​សមុទ្ទ​ផង​។ កូឡូមបូ បាន​ក្លាយ​ជា​រដ្ឋធានី​តាំង​តែ​ពី​សម័យ​ស្រី​ជយវរធន​បុរៈកោដ្ដេ ដែល​បច្ចុប្បន្ន​នេះ​ជា​​ផ្នែក​មួយ​នៃ​កូឡូមបូ​។ កូឡូមបូ ជា​ទីក្រុង​ដែល​មមាញឹក និង​បណ្ដុំ​ទៅ​ដោយ​អាគារ​ទំនើប​និង​បូរាណ​ចម្រុះគ្នា គួរ​ជា​ទី​គយគន់​។

colombo-sri-lanka

ដោយ​សារ​តែ​កំពង់​ផែ​ដ៏​ធំ និង​ជា​ទី​តាំង​យុទ្ធ​សាស្ត្រ​​ផ្លូវ​ជំនួញ​សមុទ្ទ​ទិស​ខាង​កើត-ខាង​លិច​, កូឡូមបូ​ត្រូវ​បាន​​អ្នក​ជំនួញ​បុរាណ​ស្គាល់​ជាង​២០០០​ពាន់​ឆ្នាំ​មក​ហើយ​។ នៅ​ឆ្នាំ​១៨១៥ បន្ទាប់​ពី​ប្រទេស​ស្រី​លង្កា​ត្រូវ​បាន​ដាក់​ក្រោម​អាណានិគម​និយម​អង់គ្លេស​នោះ កូឡូមបូ​ត្រូវ​បាន​ក្លាយ​ជា​រដ្ឋធានី​នៃ​ប្រទេស​នេះ និង​បន្ត​រហូត​ដល់​ប្រទេស​នេះ​ទទួល​បាន​ឯករាជ្យ​នៅ​ឆ្នាំ​១៩៤៨​។ នៅ​ឆ្នាំ​១៩៧៨ នៅ​ពេល​ដែល​ការងារ​រដ្ឋ​បាល​ត្រូវ​បាន​ផ្លាស់​ទៅ​កាន់​ ​ស្រី​ជយវរធន​បុរៈកោដ្ដេ កូឡូមបូ​ត្រូវ​បាន​ដាក់​ឲ្យ​ក្លាយ​ជា​ទីក្រុង​សេដ្ឋកិច្ច​របស់​ស្រី​លង្កា​។

Advertisements

ព្រះ​រាជ​ពិធី​រាជាភិសេក មហាក្សត្រិយ៍​ម៉ាឡេស៊ី អង្គ​ទី​១៦ ថ្ងៃអង្គារ 30 ខែកក្កដា 2019

Posted by សុភ័ក្ត្រ in បរទេស, បុគ្គល​សំខាន់.
6 comments

Malay-king3

នានាប្រទេស៖ ក្រុងកួឡា ឡូមពួរ, ម៉ាឡេប្រទេស – ថ្ងៃអង្គារ​ នេះ (៣០ កក្កដា ២០១៩) នៅឯ​ព្រះ​បរម​រាជ​វាំង​អ៊ីស្ដានា នគរ រាជធានី​កួឡា ឡូមពួរ ប្រទេសម៉ាឡេស៊ី មានចាត់ព្រះរាជពិធីប្រវត្តិសាស្ត្រមួយគឺ​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក ព្រះ​មហា​ក្សត្រិយ៍​អង្គ​ទី​១៦​​ តាម​បូរាណ​រាជ​បវេណី​ដ៏​ល្អ​ផូរ​ផង់ នៃ​ខត្តិយ​ម៉ាឡេ​។ ព្រះ​រាជ​ពិធី​នា​ថ្ងៃ​នេះ​ប្រារព្ធ​ចំ​គ្នា​នឹង​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម​របស់​ព្រះ​អង្គ​ផង​ដែរ​។

មាន​ព្រះ​រាជ​ឱង្ការ​នៅ​ក្នុង​ព្រះ​រាជ​ពិធី​នា​ថ្ងៃ​នេះ ព្រះ​មហា​ក្សត្រិយ៍​ម៉ាឡេស៊ី​អង្គ​ទី​១៦ ស្ដេច​បាន​​អំពាវ​នាវ​ឲ្យ​ប្រជាជន​របស់​ទ្រង់​បន្ត​រួប​រួម​គ្នា និង​ថា​​ដាក់​ប្រយោជន៍​ប្រជាជន​ជា​ធំ ក៏​ដូច​ជា​គោរព​មនុស្ស​ចាស់ និង​ផ្ដល់​កិត្តិយស​ដល់​បុគ្គល​ជំនាន់​ក្រោយ​។

មាន​ភ្ញៀវ​យាង និង​អញ្ជើញចូល​រួម​ក្នុង​ព្រះ​រាជ​ពិធី​ប្រមាណ​៧០០​រូប ដែល​ក្នុង​នោះ​បណ្ដា​ស៊ូតង់​ទាំង​អស់​របស់​ម៉ាឡេស៊ី បណ្ដា​មន្ត្រី​ជាន់​ខ្ពស់ និង​ ភ្ញៀវ​បរទេស​ចំនួន​ពីរ​អង្គ​ផ្សេង​ទៀត គឺ​រជ្ជទាយាទ​នៃ​រដ្ឋ​​អាប៊ូ ដ្ហាប៊ី នៃ​សហ​រដ្ឋ​អារ៉ាប់ អេមីរ៉េតស៍​, ព្រះ​អង្គ​ម្ចាស់​ស្ហេគ ម៉ូហាមេដ ហ្សាយេដ អាល់-ណាហ៍យ៉ាន និង​ព្រះ​មហា​ក្សត្រិយ៍​ប្រទេស​ប្រុយណេ ហាស្សាណាល ប៊ូលគៀ ផង​ដែរ​។

ប្រសូត​នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​១៩៥៩ ព្រះ​អង្គ​បាន​ក្លាយ​ជា​ស៊ុលតង់​នៃ​រដ្ឋ​បាហាង កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៩ បន្ត​ពី​ព្រះ​រាជ​បិតា ដែល​បាន​ដាក់​រាជ្យ​សម្បត្តិ និង​បន្ទាប់​មក​ក៏​ត្រូវ​បាន​ជ្រើស​តាំង​ជា​ព្រះ​មហា​ក្សត្រិយ៍​របស់​ម៉ាឡេស៊ី​នា​ថ្ងៃ​ទី​២៤ ខែ​ឆ្នាំ​ដដែល បន្ទាប់​ពី​​អតីត​ព្រះ​មហា​ក្សត្រិយ៍​ម៉ាឡេស៊ី មូហាមម៉ាដ ទី៥ ​បាន​ដាក់​រាជ្យកាល​ពី​​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០១៩ និង​ទ្រង់​បាន​ឡើង​គ្រង​រាជ្យ​​ជា​ផ្លូវ​ការ​ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៩ កន្លង​មក​នេះ​៕

_____________________________________________
អានផងដែរ៖
១. ព្រះមហាក្សត្រិយ៍ទាំង១៥ព្រះអង្គនៃសហព័ន្ធរដ្ឋម៉ាឡេស៊ី
២. មហា​ក្សត្រិយ៍​ម៉ាឡេស៊ី​ដាក់​រាជ្យ
៣. ម៉ាឡេស៊ី​ជ្រើស​រើស​បាន​ព្រះ​មហា​ក្សត្រិយ៍​ថ្មី
៤. ម៉ាឡេស៊ី​ចាត់​ពិធី​ឡើង​គ្រង​រាជ​សម្បត្តិ​​ព្រះ​ចៅ​ផែន​ដី​ព្រះ​អង្គ​ទី​១៦

ម៉ាឡេស៊ី​ចាត់​ពិធី​ឡើង​គ្រង​រាជ​សម្បត្តិ​​ព្រះ​ចៅ​ផែន​ដី​ព្រះ​អង្គ​ទី​១៦ ថ្ងៃ​ព្រហស្បតិ៍ 31 ខែមករា 2019

Posted by សុភ័ក្ត្រ in បរទេស.
4 comments

នានាប្រទេស៖ ក្រុងកួឡា ឡូមពួរ, ម៉ាឡេប្រទេស – ថ្ងៃព្រហស្បតិ៍ នេះ (៣១ មករា ២០១៩) នៅឯ​ព្រះ​បរម​រាជ​វាំង រាជធានី​កួឡា ឡូមពួរ ប្រទេសម៉ាឡេស៊ី មានចាត់ព្រះរាជពិធីប្រវត្តិសាស្ត្រមួយគឺ ពិធី​ឡើង​គ្រង​រាជ​សម្បត្តិ​ស៊ូលតាន នៃរដ្ឋបាហាំង ជាព្រះមហាក្សត្រិយ៍ទី១៦ នៃម៉ាឡេស៊ីឯករាជ្យ។ ព្រះមហាក្សត្រិយ៍ថ្មីនៃម៉ាឡេស៊ីប្រទេសនេះ មានព្រះនាមថា អះម័ដ ស្ហាហ៍ និង​មាន​ព្រះ​នាម​ក្នុង​រាជ្យ​ថា អាល-ស៊ុលតង់ អ័បឌុល្លាហ៍ រី’អយាទុឌ្ឌីន អាល-មុស្តាហ្វា ប៊ីល្លាហ៍ ស្ហាហ៍ អ៊ីបនី ស៊ុលតង់ ហាជី អាហ៍ម៉ាដ ស្ហាហ៍ អាល-មុស្តា’អ៊ីន ប៊ីល្លាហ៍​។ បច្ចុប្បន្ន​នេះ​ទ្រង់​មាន​ព្រះ​ជន្ម​​៦០​ព្រះ​វស្សា​។

ព្រះរាជពិធី​ឡើង​គ្រង​រាជ​សម្បត្តិ​នាថ្ងៃនេះត្រូវបានធ្វើឡើងតាមបូរាណរាជបវេណីនៃខត្តិយម៉ាឡេស៊ី ដោយព្រះមហាក្សត្រិយ៍អង្គថ្មីព្រះពស្រ្តពណ៌ខៀវ​ផ្ទៃ​មេឃ​ពេញយស និងបានធ្វើពិធីសច្ចាប្រណិធាន ឯព្រះបរមរាជវាំង នាទីក្រុងកួឡា ឡូមពួរ ដោយមានវត្តមានបណ្ដាព្រះបរមរាជវង្សានុវង្ស ព្រមនាហ្មឺននាសែនម៉ាឡេស៊ីជាច្រើនអ្នកទៀត។

ប្រសូត​នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​១៩៥៩ ព្រះ​អង្គ​បាន​ក្លាយ​ជា​ស៊ុលតង់​នៃ​រដ្ឋ​បាហាង កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៩ បន្ត​ពី​ព្រះ​រាជ​បិតា ដែល​បាន​ដាក់​រាជ្យ​សម្បត្តិ និង​បន្ទាប់​មក​ក៏​ត្រូវ​បាន​ជ្រើស​តាំង​ជា​ព្រះ​មហា​ក្សត្រិយ៍​របស់​ម៉ាឡេស៊ី​នា​ថ្ងៃ​ទី​២៤ ខែ​ឆ្នាំ​ដដែល បន្ទាប់​ពី​​អតីត​ព្រះ​មហា​ក្សត្រិយ៍​ម៉ាឡេស៊ី មូហាមម៉ាដ ទី៥ ​បាន​ដាក់​រាជ្យកាល​ពី​​ថ្ងៃ​ទី​៦ ខែ​មករា កន្លង​មក​នោះ​។

តំណែងប្រមុខរដ្ឋខ្ពស់បំផុតរបស់ប្រទេសម៉ាឡេស៊ីនាពេលបច្ចុប្បន្ននេះ គឺ «យ៉ាង ឌី ប៉ើរ៍ទ័ន អាកុង» (Yang di-Pertuan Agong) ជាតំណែងដែលស្មើគ្នានឹងព្រះមហាក្សត្រិយ៍នៃរដ្ឋរាជាធិបតេយ្យដទៃទៀតនៅក្នុងលោក។ ទោះបីជាយ៉ាងនេះក្ដីតំណែងនេះត្រូវបានជ្រើសរើសក្នុងវិធីវិលជុំរយៈពេល៥ឆ្នាំម្ដងពីរដ្ឋចំនួន៩របស់ម៉ាឡេស៊ីដែលមានស៊ុលតង់៕

47303463_30347303487_40151552620_1862918880479823_2218669728749060096_n

_____________________________________________
អានផងដែរ៖
១. ព្រះមហាក្សត្រិយ៍ទាំង១៥ព្រះអង្គនៃសហព័ន្ធរដ្ឋម៉ាឡេស៊ី
២. មហា​ក្សត្រិយ៍​ម៉ាឡេស៊ី​ដាក់​រាជ្យ
៣. ម៉ាឡេស៊ី​ជ្រើស​រើស​បាន​ព្រះ​មហា​ក្សត្រិយ៍​ថ្មី
៤. ព្រះ​រាជ​ពិធី​រាជាភិសេក មហាក្សត្រិយ៍​ម៉ាឡេស៊ី អង្គ​ទី​១៦

ម៉ាឡេស៊ី​ជ្រើស​រើស​បាន​ព្រះ​មហា​ក្សត្រិយ៍​ថ្មី ថ្ងៃ​ព្រហស្បតិ៍ 24 ខែមករា 2019

Posted by សុភ័ក្ត្រ in បរទេស.
4 comments

នានាប្រទេស៖ ក្រុងកួឡា ឡូមពួរ, ម៉ាឡេប្រទេស – ថ្ងៃ​នេះ (​២៤ មករា ២០១៩​) ប្រទេស​ម៉ាឡេស៊ី​ជ្រើស​រើស​បាន​ព្រះ​មហា​ក្សត្រិយ៍​ថ្មី​ហើយ បន្ទាប់​ពី​អតីត​ព្រះ​មហា​ក្សត្រិយ៍​បាន​ដាក់​រាជ្យ កាល​ពី​​ថ្ងៃ​ទី​៦ ខែ​មករា កន្លង​មក​នោះ​។ ស៊ុលតង់​នៃ​រដ្ឋ​ប៉ាហាង អះម័ដ ស្ហាហ៍ នឹង​ក្លាយ​ជា​ប្រមុខ​រដ្ឋ​ថ្មី​របស់​ប្រទេស​នេះ សម្រាប់​រយៈ​ពេល​៥​ឆ្នាំ​។

50501526_775754049449829_5964601190212631516_n-e1548318704823ស៊ុលតង់​នៃ​រដ្ឋ​ប៉ាហាង អះម័ដ ស្ហាហ៍ ព្រះ​មហា​ក្សត្រិយ៍​ថ្មី​របស់​ម៉ាឡេស៊ី

ក្នុង​ព្រះ​ជន្ម​៥៩​ព្រះវ​ស្សា ព្រះ​អង្គ​ត្រូវ​បាន​​ក្រុម​ប្រឹក្សា​រាជ្យ​សម្បត្តិ​របស់​ម៉ាឡេស៊ី ជ្រើស​រើស​ជា​ព្រះ​មហា​ក្សត្រិយ៍ ឬ យ៉ាង ឌី ប៉ើរ៍ទ័ន អាកុង (Yang di-Pertuan Agong) ទី​១៦ នៃ​ម៉ាឡេស៊ី​។

ព្រះ​រាជ​ពិធី​រាជាភិសេក​ជា​ផ្លូវ​ការ នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៩ ខាង​មុខ​នេះ​៕​៚

_____________________________________________
អានផងដែរ៖
១. ព្រះមហាក្សត្រិយ៍ទាំង១៥ព្រះអង្គនៃសហព័ន្ធរដ្ឋម៉ាឡេស៊ី
២. មហា​ក្សត្រិយ៍​ម៉ាឡេស៊ី​ដាក់​រាជ្យ
៣. ម៉ាឡេស៊ី​ចាត់​ពិធី​ឡើង​គ្រង​រាជ​សម្បត្តិ​​ព្រះ​ចៅ​ផែន​ដី​ព្រះ​អង្គ​ទី​១៦
៤. ព្រះ​រាជ​ពិធី​រាជាភិសេក មហាក្សត្រិយ៍​ម៉ាឡេស៊ី អង្គ​ទី​១៦

មហា​ក្សត្រិយ៍​ម៉ាឡេស៊ី​ដាក់​រាជ្យ ថ្ងៃអាទិត្យ 6 ខែមករា 2019

Posted by សុភ័ក្ត្រ in បរទេស.
4 comments

នានាប្រទេស៖ ក្រុងកួឡា ឡូមពួរ, ម៉ាឡេប្រទេស – ព្រះមហាក្សត្រិយ៍ទី១៥ នៃម៉ាឡេស៊ីឯករាជ្យ មូហាមម៉ាដ ទី៥ ស្ដេច​ទ្រង់​បាន​ដាក់​រាជ្យ​នា​ថ្ងៃ​នេះ (​៦ មករា ២០១៩​) បើ​តាម​សេចក្ដី​ប្រកាស​ពី​សំណាក់​ព្រះ​បរម​រាជ​វាំង​ម៉ាឡេស៊ី​។ បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ហេតុ​ផល​ដែល​ទ្រង់​សម្រេច​ព្រះ​ទ័យ​ដាក់​រាជ្យ​មិន​ត្រូវ​បាន​ឲ្យ​ដឹង​ទេ​។ ការ​ដាក់​រាជ្យ​គ្រា​នេះ គឺ​បន្ទាប់​ពី​ព្រះ​អង្គ​បាន​ក្លាយ​ជា​ព្រះ​មហា​ក្សត្រិយ៍​ម៉ាឡេស៊ី​ត្រឹម​ពីរ​ឆ្នាំ​ប៉ុណ្ណោះ​។

thumbnail_20181230_105512ព្រះមហាក្សត្រិយ៍ទី១៥ នៃម៉ាឡេស៊ីឯករាជ្យ មូហាមម៉ាដ ទី៥

ទ្រង់ប្រសូតនៅថ្ងៃទី៦ ខែតុលា ឆ្នាំ១៩៦៩ សម្ដេចព្រះរាជាធិបតី មូហាមម៉ាដ ទី៥ មានព្រះនាមដើមថា តេងគូ មូហាមម៉ាដ ហ្វារីស ពេត្រា (ម. Tengku Muhammad Faris Petra)។ ព្រះអង្គបានក្លាយជាព្រះចៅស៊ុលតានទី២៩ នៃរដ្ឋគេឡានតាន របស់ម៉ាឡេស៊ី កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១០ បន្តពីព្រះបិតាព្រះអង្គដែលប្រឈួន។ ចាប់ពីខែតុលា ឆ្នាំ២០១១ មកព្រះអង្គបានត្រូវជ្រើសតាំងជាព្រះមហាឧបរាជ និងបន្ទាប់មកនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ នេះ ទ្រង់ក៏ទទួលបានការជ្រើសតាំងឲ្យក្លាយជាព្រះមហាក្សត្រិយ៍បន្តពីសម្ដេចព្រះរាជាធិបតី អ័បឌូល ហាលីម។ ព្រះអង្គគឺជាព្រះមហាក្សត្រិយ៍ម៉ាឡេស៊ី ដែលក្មេងជាងគេលំដាប់ទី៤ក្នុងចំណោមព្រះមហាក្សត្រិយ៍របស់ម៉ាឡេស៊ី។

ព្រះ​រាជ​ពិធី​បរម​រាជាភិសេក​ព្រះ​អង្គ បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៦ កន្លង​ទៅ​៕

_____________________________________________
អានផងដែរ៖
១. ម៉ាឡេស៊ីចាត់ពិធីរាជាភិសេកព្រះចៅផែនដីព្រះអង្គថ្មី
២. ម៉ាឡេស៊ី​ជ្រើស​រើស​បាន​ព្រះ​មហា​ក្សត្រិយ៍​ថ្មី
៣. ម៉ាឡេស៊ី​ចាត់​ពិធី​ឡើង​គ្រង​រាជ​សម្បត្តិ​​ព្រះ​ចៅ​ផែន​ដី​ព្រះ​អង្គ​ទី​១៦
៤. ព្រះ​រាជ​ពិធី​រាជាភិសេក មហាក្សត្រិយ៍​ម៉ាឡេស៊ី អង្គ​ទី​១៦

ព្រះ​មហា​ក្សត្រិយ៍​ទាំង​១៥​ព្រះ​អង្គ​នៃ​សហ​ព័ន្ធ​រដ្ឋ​ម៉ាឡេស៊ី ថ្ងៃពុធ 14 ខែធ្នូ 2016

Posted by សុភ័ក្ត្រ in បរទេស.
4 comments

តំណែង «យ៉ាង ឌី ប៉ើរ៍ទ័ន អាកុង» (Yang di-Pertuan Agong) គឺជាតំណែងខ្ពស់បំផុត ដែលជាតំណែងរាជាធិបតេយ្យ និងជាប្រមុខរដ្ឋរបស់ប្រទេសម៉ាឡេស៊ីបច្ចុប្បន្ន។ តំណែងនេះត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៥៧ បន្ទាប់ពីប្រទេសនេះ ទទួលបានឯករាជ្យពីចក្រភពអង់គ្លេស។ បើទោះបីយ៉ាងនេះក្ដីតំណែងប្រមុខខ្ពស់បំផុតរបស់ម៉ាឡេស៊ីនេះ នឹងត្រូវធ្វើការជ្រើសរើសបណ្ដាស៊ុលតានមកពីរដ្ឋទាំង៩ ក្នុងចំណោមរដ្ឋទាំង១៣របស់ម៉ាឡេស៊ី និងមួយព្រះអង្គៗមានអណត្តិចំនួន៥ឆ្នាំ រួចបន្តផ្លាស់ជុំគ្នាតាមលំដាប់។

ចាប់តាំងពីការបង្កើតតំណែងនេះ រហូតមកដល់ពេលនេះ ប្រទេសម៉ាឡេស៊ីមានព្រះមហាក្សត្រិយ៍ចំនួន១៥ព្រះអង្គហើយ។ ខាងក្រោមនេះ ជាព្រះនាមរបស់ព្រះអង្គ និងឆ្នាំដែលទ្រង់បានក្លាយជាព្រះប្រមុខរបស់សហព័ន្ធរដ្ឋម៉ាឡេស៊ី៖

  1. សម្ដេចព្រះរាជាធិបតី អ័បឌូល រ៉ាហ៍ម៉ាន មកពីរដ្ឋណេហ្គើរី សេមប៊ីឡាន សោយរាជ្យពីថ្ងៃទី៣១ ខែសីហា ឆ្នាំ១៩៥៧ ដល់ថ្ងៃទី១ ខែមេសា ឆ្នាំ១៩៦០។ ព្រះអង្គសោយព្រះទិវង្គតនៅថ្ងៃទី១ ខែមេសា ឆ្នាំ១៩៦០ ក្នុងព្រះជន្ម៦៤ព្រះវស្សា។
  2. សម្ដេចព្រះរាជាធិបតី ហ៊ិសាមូដឌិន អាឡាម ស្ហាហ៍ មកពីរដ្ឋសេឡានហ្គ័រ សោយរាជ្យពីថ្ងៃទី១៤ ខែមេសា ឆ្នាំ១៩៦០ ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំដដែល បន្ទាប់ពីព្រះអង្គសុវណ្ណគតនៅក្នុងព្រះជន្ម៦២ព្រះវស្សា។
  3. សម្ដេចព្រះរាជាធិបតី ស្យេដ ហារូន បុត្រា មកពីរដ្ឋពើរលិស សោយរាជ្យពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៦០ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៦៥។ ព្រះអង្គសោយព្រះទិវង្គតនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០០០ ក្នុងព្រះជន្ម៧៩ព្រះវស្សា។
  4. សម្ដេចព្រះរាជាធិបតី អ៊ិស្មែល ណាស៊ីរូឌ្ឌិន ស្ហាហ៍ មកពីរដ្ឋ តេរេងហ្កានូ សោយរាជ្យពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៦៥ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៧០។ ព្រះអង្គសោយព្រះទិវង្គតនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៧៩ ក្នុងព្រះជន្ម៧២ ព្រះវស្សា។
  5. សម្ដេចព្រះរាជាធិបតី អ័បឌូល ហាលីម មូដហ្សាម ស្ហាហ៍ មកពីរដ្ឋគេដាហ៍ សោយរាជ្យពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៧០ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៧៥។
  6. សម្ដេចព្រះរាជាធិបតី យេហ្យ៉ា បុត្រា មកពីរដ្ឋគេឡានតាន សោយរាជ្យពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៧៥ ដល់ថ្ងៃទ្រង់សោយព្រះទិវង្គត គឺថ្ងៃទី២៩ ខែមីនា ឆ្នាំ១៩៧៩ ក្នុងព្រះជន្ម៦១ព្រះវស្សា។
  7. សម្ដេចព្រះរាជាធិបតី អះម៉ាដ ស្ហាហ៍ អ័ល-មូស្តាំង ប៊ិល្លាហ៍ មកពីរដ្ឋប៉ាហាង សោយរាជ្យពីថ្ងៃទី២៦ ខែមេសា ឆ្នាំ១៩៧៩ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩៨៤។
  8. សម្ដេចព្រះរាជាធិបតី ម៉ាហ៍មូដ អ៊ិស្កានដារ មកពីរដ្ឋចូហូរ សោយរាជ្យពីថ្ងៃទី២៦ ខែមេសា ឆ្នាំ១៩៨៤ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩៨៩។ ព្រះអង្គសោយព្រះទិវង្គតនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១០ ក្នុងព្រះជន្ម៧៧ព្រះវស្សា។
  9. សម្ដេចព្រះរាជាធិបតី អហ្សឡាន មូហ៊ិប្បូឌិន ស្ហាហ៍ មកពីរដ្ឋពេរ៉ាក សោយរាជ្យពីថ្ងៃទី២៦ ខែមេសា ឆ្នាំ១៩៨៩ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩៩៤។ ព្រះអង្គសោយព្រះទិវង្គតនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៤ ក្នុងព្រះជន្ម៨៦ព្រះវស្សា។
  10. សម្ដេចព្រះរាជាធិបតី ចាអហ្វារ៍ មកពីរដ្ឋណេហ្គើរី សេមប៊ីឡាន សោយរាជ្យពីថ្ងៃទី២៦ ខែមេសា ឆ្នាំ១៩៩៤ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩៩៩។ ព្រះអង្គសោយព្រះទិវង្គតនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០០៨ ក្នុងព្រះជន្ម៨៦ព្រះវស្សា។
  11. សម្ដេចព្រះរាជាធិបតី សាឡាហូឌ្ឌិន អ័បឌូល អហ្សីហ្ស ស្ហាហ៍ មកពីរដ្ឋសេឡានហ្គ័រ សោយរាជ្យពីថ្ងៃទី២៦ ខែមេសា ឆ្នាំ១៩៩៩ រហូតដល់ព្រះអង្គសុវណ្ណគតនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០០១ ក្នុងព្រះជន្ម៧៥ព្រះវស្សា។
  12. សម្ដេចព្រះរាជាធិបតី ស្យេដ ស៊ីរ៉ាជូឌ្ឌិន មកពីរដ្ឋពើរលិស សោយរាជ្យពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០០១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០០៦។
  13. សម្ដេចព្រះរាជាធិបតី មិហ្សាន ហ្សាណាល អប៊ីឌិន មកពីរដ្ឋតេរេងហ្កានូ សោយរាជ្យពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០០៦ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១១។
  14. សម្ដេចព្រះរាជាធិបតី អ័បឌូល ហាលីម មូដហ្សាម ស្ហាហ៍ មកពីរដ្ឋគេដាហ៍ សោយរាជ្យពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦។ ព្រះអង្គសោយរាជ្យបានពីរគ្រា។
  15. សម្ដេចព្រះរាជាធិបតី មូហាមម៉ាដ ទី៥ មកពីរដ្ឋគេឡានតាន សោយរាជ្យពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ រហូតដល់បច្ចុប្បន្ន។

_____________________________________________
អានផងដែរ៖
១. ម៉ាឡេស៊ីចាត់ពិធីរាជាភិសេកព្រះចៅផែនដីព្រះអង្គថ្មី
២. ម៉ាឡេស៊ី​ជ្រើស​រើស​បាន​ព្រះ​មហា​ក្សត្រិយ៍​ថ្មី
៣. ម៉ាឡេស៊ី​ចាត់​ពិធី​ឡើង​គ្រង​រាជ​សម្បត្តិ​​ព្រះ​ចៅ​ផែន​ដី​ព្រះ​អង្គ​ទី​១៦
៤. ព្រះ​រាជ​ពិធី​រាជាភិសេក មហាក្សត្រិយ៍​ម៉ាឡេស៊ី អង្គ​ទី​១៦

ម៉ាឡេស៊ី​ចាត់​ពិធី​រាជាភិសេក​ព្រះ​ចៅ​ផែន​ដី​ព្រះ​អង្គ​ថ្មី ថ្ងៃអង្គារ 13 ខែធ្នូ 2016

Posted by សុភ័ក្ត្រ in បរទេស.
3 comments

នានាប្រទេសក្រុងកួឡា ឡូមពួរ, ម៉ាឡេប្រទេស – ថ្ងៃអង្គារ នេះ (១៣ ធ្នូ ២០១៦) នៅឯទីក្រុងកួឡា ឡូមពួរ ប្រទេសម៉ាឡេស៊ី មានចាត់ព្រះរាជពិធីប្រវត្តិសាស្ត្រមួយគឺ ពិធីបរមរាជាភិសេកស៊ូលតាន នៃរដ្ឋកាឡាតាន ជាព្រះមហាក្សត្រិយ៍ទី១៥ នៃម៉ាឡេស៊ីឯករាជ្យ។ ព្រះមហាក្សត្រិយ៍ថ្មីនៃម៉ាឡេស៊ីប្រទេសនេះ មានព្រះនាមថា មូហាមម៉ាដ ទី៥ និងមានព្រះជន្ម៤៧ព្រះវស្សា។

ព្រះរាជពិធីរាជាភិសេកនាថ្ងៃនេះត្រូវបានធ្វើឡើងតាមបូរាណរាជបវេណីនៃខត្តិយម៉ាឡេស៊ី ដោយព្រះមហាក្សត្រិយ៍អង្គថ្មីព្រះពស្រ្តពណ៌មាសពេញយស និងបានធ្វើពិធីសច្ចាប្រណិធាន ឯព្រះបរមរាជវាំង នាទីក្រុងកួឡា ឡូមពួរ ដោយមានវត្តមានបណ្ដាព្រះបរមរាជវង្សានុវង្ស ព្រមនាហ្មឺននាសែនម៉ាឡេស៊ីជាច្រើនអ្នកទៀត។

ទ្រង់ប្រសូតនៅថ្ងៃទី៦ ខែតុលា ឆ្នាំ១៩៦៩ សម្ដេចព្រះរាជាធិបតី មូហាមម៉ាដ ទី៥ មានព្រះនាមដើមថា តេងគូ មូហាមម៉ាដ ហ្វារីស ពេត្រា (ម. Tengku Muhammad Faris Petra)។ ព្រះអង្គបានក្លាយជាព្រះចៅស៊ុលតានទី២៩ នៃរដ្ឋគេឡានតាន របស់ម៉ាឡេស៊ី កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១០ បន្តពីព្រះបិតាព្រះអង្គដែលប្រឈួន។ ចាប់ពីខែតុលា ឆ្នាំ២០១១ មកព្រះអង្គបានត្រូវជ្រើសតាំងជាព្រះមហាឧបរាជ និងបន្ទាប់មកនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ នេះ ទ្រង់ក៏ទទួលបានការជ្រើសតាំងឲ្យក្លាយជាព្រះមហាក្សត្រិយ៍បន្តពីសម្ដេចព្រះរាជាធិបតី អ័បឌូល ហាលីម។ ព្រះអង្គគឺជាព្រះមហាក្សត្រិយ៍ម៉ាឡេស៊ី ដែលក្មេងជាងគេលំដាប់ទី៤ក្នុងចំណោមព្រះមហាក្សត្រិយ៍របស់ម៉ាឡេស៊ី។

តំណែងប្រមុខរដ្ឋខ្ពស់បំផុតរបស់ប្រទេសម៉ាឡេស៊ីនាពេលបច្ចុប្បន្ននេះ គឺ «យ៉ាង ឌី ប៉ើរ៍ទ័ន អាកុង» (Yang di-Pertuan Agong) ជាតំណែងដែលស្មើគ្នានឹងព្រះមហាក្សត្រិយ៍នៃរដ្ឋរាជាធិបតេយ្យដទៃទៀតនៅក្នុងលោក។ ទោះបីជាយ៉ាងនេះក្ដីតំណែងនេះត្រូវបានជ្រើសរើសក្នុងវិធីវិលជុំរយៈពេល៥ឆ្នាំម្ដងពីរដ្ឋចំនួន៩របស់ម៉ាឡេស៊ីដែលមានស៊ូលតាន៕

ម៉ាឡេស៊ីចាត់ពិធីរាជាភិសេកព្រះចៅផែនដីព្រះអង្គថ្មី

(រូប៖ AFP PHOTO / MANAN VATSYAYANA)

_____________________________________________
អានផងដែរ៖
១. ព្រះមហាក្សត្រិយ៍ទាំង១៥ព្រះអង្គនៃសហព័ន្ធរដ្ឋម៉ាឡេស៊ី
២. មហា​ក្សត្រិយ៍​ម៉ាឡេស៊ី​ដាក់​រាជ្យ

%d bloggers like this: