jump to navigation

សមាជិក​សភា​បក្ខ​សង្គ្រោះ​ជាតិ​ចូល​ធ្វើ​សច្ចា​ប្រណិធាន ថ្ងៃ​អង្គារ 5 ខែ​សីហា 2014

Posted by សុភ័ក្ត្រ in នយោបាយ, បោះ​ឆ្នោត​២០១៣, ប្រវត្តិសាស្ត្រ, វីដេអូ, អំពីស្រុកខ្មែរ.
4 comments

នៅ​រសៀល​ថ្ងៃ​​នេះ (៥ សីហា ​២០១៤) តំណាង​រាស្ត្រ​ជាប់​ឆ្នោត មក​ពី​គណៈបក្ស​​សង្គ្រោះ​​​ ជាតិ​ទាំង​​៥៥​រូប ​បាន​អញ្ជើញ​ចូល​ធ្វើ​សច្ចា​ប្រណិធាន​ជា​ផ្លូវ​ការ​ហើយ នៅ​ឯ​ព្រះ​ទីន័ង​ទេវាវិនិច្ឆ័យ​នៃ​ព្រះ​បរម​រាជ​វាំង​ចតុម្មុខ​មង្គល ដើម្បី​​ចូល​បម្រើ​ការងារ​ជា​សមាជិក​សភា បន្ទាប់​ពី​ភាព​ជាប់​គាំង​នយោបាយ​ក្រោយ​ការ​បោះ​ឆ្នោត ជាង​១​ឆ្នាំ​មក​នេះ​៕



_________________________________________________________________________
អាន​ផង​ដែរ​៖
១. កម្ពុជា​បើក​កិច្ច​​ប្រជុំ​លើក​ដំបូង តំណាង​រាស្ត្រ​ឯក​បក្ស​ជា​ប្រវត្តិសាស្ត្រ
២. រូបភាពសកម្មភាព នៃការបើកកិច្ចប្រជុំ សភាលើកដំបូង
៣. សញ្ញាណ​នៃ​ការ​បែក​បាក់​ជាតិ​៖ បក្ស​សង្គ្រោះ​ជាតិ​ជញ្ជូន​តំណាង​រាស្ត្រ​ថ្មី​ទៅ​ស្បថ​នៅ​នគរ​វត្ត
៤. កិច្ច​ជាប់​គាំង​នយោបាយ​ស្រុក​ខ្មែរ​នឹង​ត្រូវ​បញ្ចប់​?

ពុង ឈីវកេក​, ក្ដី​សង្ឃឹម​​នៃ​សករាជ​ថ្មី​របស់​កម្ពុជា ថ្ងៃ​ចន្ទ 28 ខែ​កក្កដា 2014

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, បុគ្គល​សំខាន់, បោះ​ឆ្នោត​២០១៣, អំពីស្រុកខ្មែរ.
5 comments

ប៉ុន្មាន​សប្ដាហ៍​មក​នេះ​សភាព​ការណ៍​នយោបាយ​នៅ​កម្ពុជា ហាក់​មាន​ការ​វិវត្ត​ទៅ​យ៉ាង​លឿន​ហួស​ពី​ការ​រំពឹង​ទុក​។ អ្វី​ៗ​បាន​ព្រម​ព្រៀង​គ្នា​យ៉ាង​រលូន​រវាង​គណៈបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​នៅ​កម្ពុជា​។ ព្រឹក​មិញ​នេះ សភា​ខ្មែរ (សភា​ដែល​អាច​ធ្វើ​អ្វី​ៗ​បាន​ទាំង​អស់​) បាន​សម្រេច​ទទួល​ស្គាល់​បេក្ខភាព​មេ​បក្ស​សង្គ្រោះ​ជាតិ​ជា​សមាជិក​ថ្មី​របស់​ខ្លួន​។ គេ​ឃើញ​ស្នាម​ញញឹម​ជា​ច្រើន​របស់​មេ​ដឹក​នាំ​ជាន់​ខ្ពស់ គូ​បដិបក្ខ​រាប់​ឆ្នាំ​ទាំង​ពីរ ដែល​ម្ដង​នេះ​ទៀត​ហាក់​រីក​ដូច​​ផ្កា​ត្រូវ​ទឹក ហើយ​ដែល​អាច​នឹង​រោយ​នៅ​ពេល​អនាគត​ខាង​មុខ​នេះ​បន្ទាប់​ពី​អស់​សំណើម​នៃ​ទឹក​ទៅ ទៅ​តាម​កាល​វដ្ត​នៃ​តថ​។

អ្វី​ដែល​គួរ​ជា​ទី​មោទន និង​ប្រហែល​ជា​ក្ដី​សង្ឃឹម​នៃ​ប្រជាជន​ខ្មែរ​ជា​ច្រើន​នាក់​ទៀត​នោះ ​សម្រាប់​ថ្ងៃ​នេះ គឺ​ការ​រួម​ចំណែក​​នៃ​សង្គម​ស៊ីវិល​ទៅ​ក្នុង​កិច្ចការ​របស់​រដ្ឋ ជា​ពិសេស​ការងារ​រសើប​មួយ​ដែល​ជា​រឿយ​ៗ​តែង​មាន​ការ​ប្រទាញ​ប្រទង់​គ្នា នោះ​គឺ​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​ភាព​យុត្តិធម៌ និង​តម្លា​ភាព​មួយ ដែល​ស្ដែង​ពី​សុឆន្ទៈ​ពិត​ប្រាកដ​របស់​ប្រជាជន​ខ្មែរ​។

លោក​ស្រី ពុង ឈីវកេក

លោក​ស្រី ពុង ឈីវកេក ដែល​ពេញ​មួយ​ថ្ងៃ​នេះ គ្រប់​បណ្ដាញ​ព័ត៌មាន រួម​ទាំង​ប្រជាជន​ខ្មែរ​ដែល​ស្នេហា​រឿង​រ៉ាវ​របស់​ប្រទេស​ខ្លួន បាន​នាំ​គ្នា​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​រហូត​ដល់​ពេល​ល្ងាច​ថ្ងៃ​នេះ ព័ត៌មាន​ពី​ការ​ចូល​រួម​របស់​លោក​ស្រី​នៅ​ក្នុង​សមាជិក​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ឬ​គ.ជ.ប. ដែល​ជា​សមាសភាព​តែ​ម្នាក់​គត់ ត្រូវ​បាន​បង្ហាញ​ឲ្យ​ដឹង និង​ជា​ពិសេស​គឺ​ការ​យល់​ព្រម​ចូល​រួម​របស់​លោក​ស្រី ទៅ​ក្នុង​កិច្ចការ​ដ៏​ពិសិដ្ឋ​របស់​ប្រទេស​ជាតិ​នេះ​។

ស្ថិត​ក្នុង​​សភាព​ដ៏​ឈ្លាស​វៃ​របស់​លោក​ស្រី​ចំពោះ​តំណែង​នេះ លោក​ស្រី​ក៏​មិន​ភ្លេច​ឡើយ​ក្នុង​ការ​ចង​ចំណង​ជាមួយ​រដ្ឋ​​នូវ​លក្ខខណ្ឌ​ដែល​គេ​មើល​ឃើញ​ថា គ្មាន​ហេតុផល​ណា​មួយ​ដែល​គួរ​ត្រូវ​បាន​បដិសេធ និង​គួរ​ជា​ទី​យល់​ស្រប​សម្រាប់​បុព្វ​ហេតុ​ជាតិ នោះ​គឺ​ ការ​ធានា​ពី​ឯករាជ្យភាព និង​អព្យា​ក្រិត​ភាព​នៃ​ស្ថាប័ន​ជាតិ​ (​គ.ជ.ប.) សម្រាប់​​សិទ្ធិ​ស្វ័យ​ភាព​របស់ខ្លួន​ ទាំង​ក្នុងការ​ជ្រើសរើស​បុគ្គលិក​ជំនាញ គ្រប់គ្រង និង​មាន​ស្វ័យភាព​សម្រេចចិត្ត​ដោយ​ខ្លួន​ឯង រួម​ទាំង​មាន​ឯករាជ្យភាព​ទាំង​ថវិកា​ផងដែរ។

សម្រាប់​សមាជិក​ភាព​របស់​លោក​ស្រី​​ទៅ​ក្នុង​ស្ថាប័ន​ជាតិ​ដ៏​ធំ​មួយ​ទៀត​នេះ​, លោក​ស្រី ពុង ឈីវកេក​ បាន​នឹង​កំពុង​ក្លាយ​ជា​​ក្ដី​សង្ឃឹម​​នៃ​សករាជ​ថ្មី​របស់​កម្ពុជា​។ សករាជ​ថ្មី ដែល​ស្រស់​ថ្លា​សម្រាប់​អនាគត​កម្ពុជា​មួយ​ឆន្ទៈ​របស់​ពល​រដ្ឋ​ខ្មែរ​ត្រូវ​បាន​សម្ដែង​ចេញ​យ៉ាង​ពិត​ប្រាកដ​។ កម្ពុជា​កំពុង​រង់​ចាំ​ស្នាដៃ​របស់​លោក​ស្រី​​, ពុង ឈីវកេក​!

អាន​ប្រវត្តិ​លោក​ស្រី ពុង ឈីវកេក ចុច​ទី​នេះ​!

__________________________________________
អាន​ផង​ដែរ​
១. កិច្ច​ជាប់​គាំង​នយោបាយ​ស្រុក​ខ្មែរ​នឹង​ត្រូវ​បញ្ចប់​?
២. លោ​កស្រី​​ពុង ឈី​វ​កេក ​បដិសេធ​​តំណែង​​សមាជិក​​ទី៩​នៃ​​គ.ជ.ប​​ថ្មី​
៣. ក្ដី​សង្ឃឹម​នៃ​សករាជ​ថ្មី​របស់​កម្ពុជា​ត្រូវ​បាន​រលាយ​បាត់​បង់

កិច្ច​ជាប់​គាំង​នយោបាយ​ស្រុក​ខ្មែរ​នឹង​ត្រូវ​បញ្ចប់​? ថ្ងៃ​អង្គារ 22 ខែ​កក្កដា 2014

Posted by សុភ័ក្ត្រ in នយោបាយ, បោះ​ឆ្នោត​២០១៣, អំពីស្រុកខ្មែរ.
11 comments

ព្រឹក​មិញ​នេះ​តំណាង​គណៈ​បក្ស​ទាំង​ពីរ​ដែល​បាន​ជាប់​ឆ្នោត​កាល​ពី​ឆ្នាំ​ទៅ​បាន​ជួប​ប្រជុំ​គ្នា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជាប់​គាំង​អស់​ពេល​មួយ​ឆ្នាំ​កន្លង​ទៅ នៅ​ក្នុង​បរិយាកាស​ដែល​ប្រទេស​កម្ពុជា​បាន​នឹង​ឡើង​កម្ដៅ​យ៉ាង​ខ្លាំង​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​។ បន្ទាប់​ពី​ការ​ប្រជុំ​រួច​ កិច្ច​ព្រម​ព្រៀង​មួយ​ត្រូវ​បាន​ចេញ​ឡើង ដែល​ជា​ការ​អះ​អាង​ថា កិច្ច​ជាប់​គាំង​ផ្នែក​នយោបាយ​មួយ​ឆ្នាំ​មក​នេះ​នឹង​ត្រូវ​បញ្ចប់​? តើ​ជា​ការ​ពិត​ឬ​យ៉ាង​ណា​? ដោយ​មិន​ចង់​អធិប្បាយ​វែងឆ្ងាយ ខាង​ក្រោម​នេះ​ជា​លទ្ធផល​នៃ​កិច្ច​ចរចា ពេញ​មួយ​ព្រឹក​នេះ​៕



__________________________________________
អាន​ផង​ដែរ​
១. លទ្ធផល​ចរចា ចរ​ចង
២. ពុង ឈីវកេក​, ក្ដី​សង្ឃឹម​​នៃ​សករាជ​ថ្មី​របស់​កម្ពុជា
៣. សមាជិក​សភា​បក្ខ​សង្គ្រោះ​ជាតិ​ចូល​ធ្វើ​សច្ចា​ប្រណិធាន

នៅ​ពេល​វណ្ណៈ​អ្នក​ក្រី​ក្រ​ងើប​ឡើង ថ្ងៃ​អាទិត្យ 20 ខែ​កក្កដា 2014

Posted by សុភ័ក្ត្រ in នយោបាយ, បរិយាយ​ថ្ងៃ​នេះ, បោះ​ឆ្នោត​២០១៣, អំពីស្រុកខ្មែរ.
4 comments

ចាប់​តាំង​ពី​មុន​ការ​បោះ​ឆ្នោត​, រួម​ទាំង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត និង​ក្រោយ​បោះ​ឆ្នោត​ជាង​មួយ​ឆ្នាំ​មក​នេះ ជា​ការ​ពិត​ឥត​ប្រកែក​បាន​គេ​បាន​សង្កេត​ឃើញ​សន្ទុះ​ថ្មី​នៃ​ការ​ងើប​ឡើង​នូវ​ប្រជា​រាស្ត្រ​ខ្មែរ​ឋានៈ​ក្រី​ក្រ ឬ​ប្រជាជន​ខ្មែរ​ដែល​បាន​បាត់​បង់​ឱកាស​នៅ​ក្នុង​សង្គម​កម្ពុជា​ថ្មី ដែល​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​វណ្ណៈ​អ្នក​មាន​កើន​ឡើង​ជា​លំដាប់​ៗ​។ អ្វី​ដែល​គួរ​កត់​សម្គាល់​នោះ គឺ​សន្ទុះ​នៃ​ការ​ងើប​ឡើង​របស់​បង​ប្អូន​ខ្មែរ​ដែល​បាត់​បង់​ឱកាស​ទាំង​នោះ​បាន​ងាក​ចេញ​ពី​ការ​គាំទ្រ​គណៈបក្ស​មួយ​ដែល​ធ្លាប់​តែ​បង្កើត​ឡើង​ដោយ​វណ្ណៈ​ប្រជាជន​ក្រី​ក្រ​នេះ​ឯង នោះ​គឺ​គណៈបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​កាន់​អំណាច​អស់​ជា​ច្រើន​ទសវត្សរ៍​នៅ​កម្ពុជា​។

តាម​រយៈ​លទ្ធផល​បោះ​ឆ្នោត​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៣ កន្លង​ទៅ​នេះ សន្ទុះ​នៃ​កំណើន​សំឡេង​ឆ្នោត​គាំទ្រ​គណៈបក្ស​សង្គ្រោះ​ជាតិ ដែល​គេ​សន្មត​ថា​ជា​គណៈបក្ស​ប្រឆាំង​នៅ​កម្ពុជា​នោះ មាន​ការ​កើន​ឡើង​ដូច​មេឃ​និង​ដី ហើយ​ក្នុង​ខណៈ​នេះ​សន្ទុះ​នៃ​ប្រជាប្រិយភាព​របស់​គណៈបក្ស​កាន់​អំណាច (គណៈបក្ស​ប្រជាជន​កម្ពុជា​) ក៏​បាន​ធ្លាក់​ចុះ​ដូច​ដី​និង​មេឃ​ដូច្នេះ​ដែរ​។ ចាប់​តាំង​ពី​ការ​ឃោសនា​បោះ​ឆ្នោត​រហូត​ដល់​ក្រោយ​ពេល​បោះ​ឆ្នោត គេ​ហាក់​សង្កេត​ឃើញ​ពី​ភាព​ហ៊ឺហារ​នៃ​ការ​ចំណាច​ទឹក​ប្រាក់​ច្រើន​សន្ធឹក​សន្ធាប់​ពី​គណៈបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការ​ចាត់​ក្បួន​គ្រប់​វិធី​ដើម្បី​ឃោសនា​រក​សំឡេង​មើល​ទៅ​គួរ​ឲ្យ​សម្បើម​អស្វារ្យ​។ អ្នក​គាំទ្រ​គណៈបក្ស​នេះ (គណៈ​បក្ស​ប្រជាជន​កម្ពុជា​) បាន​ផ្ទុយ​ស្រឡះ​ពី​ក្រុម​វណ្ណៈ​អន់​ថយ​ក្នុង​សង្គម មក​ជា​ពពួក​វណ្ណៈ​អ្នក​មាន​អ្នក​បាន​ទៅ​វិញ​។

តែ​យើង​ក៏​ឃើញ​ពី​ភាព​ខុស​គ្នា​វិញ បែរ​ជា​គណៈ​បក្ស​សង្គ្រោះ​ជាតិ​ឯណុះ​ក្លាយ​មក​ជា​ការ​តស៊ូ​រវាង​វណ្ណៈ​នានា​ស្ដែង​ឲ្យ​ឃើញ​ពី​ការ​គាំទ្រ​ឥត​សំចៃ​ពី​បង​ប្អូន​ខ្មែរ ដែល​រក​ព្រឹក​ខ្វះ​ល្ងាច រក​ល្ងាច​ខ្វះ​ព្រឹក មាន​ទាំង​អ្នក​រត់​ម៉ូតូ​ ស៊ីក្លូ​ កង់​បី ជា​ដើម​។ល។ នាំ​គ្នា​ចេញ​មក​ហែ​ក្បួន​គាំទ្រ​នូវ​អ្វី​ដែល​គេ​ជឿ​ជាក់​ថា​ជា​ក្ដី​សង្ឃឹម​ថ្មី​របស់​ពួក​គេ នៅ​ក្នុង​សង្គម​មួយ​ដែល​ពួក​គេ​កំពុង​តែ​បោះ​បង់​ចោល និង​កាន់​តែ​បាត់​បង់​ឱកាស​ទៅ​ៗ​។

យើង​ក៏​គួរ​គប្បី​ចង​ចាំ​ដែរ​ថា​អ្វី​ដែល​បាន​នឹង​កំពុង​កើត​ឡើង​នា​ពេល​បច្ចុប្បន្ន​នេះ ដូច​ជា​អយុត្តិធម៌​សង្គម​, ការ​រើស​អើង​, ភាព​ក្រី​ក្រ​, ការ​បាត់​បង់​ឱកាស​… ។ល។ និង​។ល។ គឺ​សុទ្ធ​តែ​ជា​អ្វី​ដែល​គណៈបក្ស​ប្រជាជន​កម្ពុជា​សព្វ​ថ្ងៃ​ធ្លាប់​យក​ទៅ​ប្រើ​ប្រាស់​ដើម្បី​ទាក់​ទាញ​ប្រជា​ប្រិយភាព​របស់​ខ្លួន​។ តែ​គួរ​ឲ្យ​សង្វេគ​ណាស់​ខណៈ​ដែល​នា​ពេល​បច្ចុប្បន្ន​ ដោយ​ចេតនា​ឬ​អចេតនា គណៈបក្ស​នេះ​បាន​បំភ្លេច​ចោល​នូវ​អ្វី​ៗ​ដែល​ខ្លួន​ធ្លាប់​តស៊ូ​ជាមួយ​ប្រជាជន​។

វា​ប្រហែល​មិន​ជា​សាមញ្ញ​ពេក​ទេ ដែល​ក្រុម​ប្រជាជន​ក្រី​ក្រ​ងើប​ឡើង​តស៊ូ ដើម្បី​ជីវភាព​របស់​ពួក​គេ ហើយ​លះ​បង់​ការ​គាំទ្រ​ចំពោះ​ក្រុម​មួយ​ដែល​ធ្លាប់​ទាញ​ចំណេញ​ពី​ទ្រឹស្ដី​វណ្ណៈ​ក្រី​ក្រ​នេះ​។ ហើយ​អ្វី​ដែល​ជា​ទី​មិន​គួរ​មើល​រំលង​ទៀត​នោះ​គឺ​ថា ចលនា​របស់​វណ្ណៈ​ក្រី​ក្រ​នេះ អាច​ញ៉ាំង​ឲ្យ​អ្នក​និយម​កណ្ដាល ព្រម​ទាំង​ប្រជាជន​ពិភព​លោក​មើល​ឃើញ​កាន់​តែ​ច្បាស់ ហើយ​ថា​ជ័យ​ជម្នះ​របស់​ពួក​គេ (វណ្ណៈ​ក្រី​ក្រ) ប្រហែល​ជា​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ទេ​សម្រាប់​កម្ពុជា​៕

ការ​ផ្លាស់​ប្ដូរ​គឺ​ជា​ក្ដី​សង្ឃឹម​តែ​មួយ​គត់​សម្រាប់​អ្នក​ដែល​ត្រូវ​បាន​ចាត់​ថា​វណ្ណៈ​ក្រី​ក្រ​នៅ​កម្ពុជា (ការ​ធ្វើ​បាតុកម្ម​កន្លង​មក​របស់​បង​ប្អូន​ប្រជាជន​ខ្មែរ​)

_________________________________________________
អាន​ផង​ដែរ​៖
១. នៅ​ពេល​ដែល​សំឡេង​មនុស្ស​ខ្មែរ​ជាង​ពាក់​កណ្ដាល​ទៀត ត្រូវ​បាន​រដ្ឋ​បំភ្លេច​ចោល
២. នៅ​ពេល​ដែល​ពួក​អាណាធិបតេយ្យ​គ្រប់​គ្រង​នគរ

នៅ​ពេល​ដែល​សំឡេង​មនុស្ស​ខ្មែរ​ជាង​ពាក់​កណ្ដាល​ទៀត ត្រូវ​បាន​រដ្ឋ​បំភ្លេច​ចោល ថ្ងៃ​ចន្ទ 23 ខែ​ធ្នូ 2013

Posted by សុភ័ក្ត្រ in នយោបាយ, បរិយាយ​ថ្ងៃ​នេះ, បោះ​ឆ្នោត​២០១៣, អំពីស្រុកខ្មែរ.
4 comments

តាំង​ពី​កម្ពុជា​ប្រកាន់​របប​បោះ​ឆ្នោត​មក​ជ្រើស​រើស​អ្នក​តំណាង និង​ដឹក​នាំ​ប្រទេស​មក ឃើញ​ក្រៅ​ពី​អ្នក​ធំ​បាន​អំណាច​ហើយ ប្រជារាស្ត្រ​ជា​អ្នក​បាត់​បង់​អំណាច ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ ប្រជារាស្ត្រ​គឺ​ជា​អ្នក​ទទួល​រង​គ្រោះ​ពី​អំណាច​ដែល​ខ្លួន​បាន​ផ្ដល់​ឲ្យ​ថែម​ទៀត​។ ជា​ទ្រឹស្ដី​ក្នុង​របប​ប្រជាធិបតេយ្យ ថ្វី​បើ​ត្រូវ​គោរព​មតិ​ភាគ​ច្រើន​ក៏​មែន​ចុះ តែ​គេ​ក៏​មិន​អាច​បំភ្លេច ឬ​ទុក​ចោល​មតិ​ភាគ​តិច​ដែរ​។

នៅ​កម្ពុជា ជា​រឿយ​ៗ​មេ​ដឹក​នាំ​តែង​តែ​អួត​អំពី​អំណាច​ដែល​គេ​និយាយ​ថា​បាន​ទទួល​មក​ពី​មតិ​ភាគ​ច្រើន​បោះ​ឆ្នោត​ឲ្យ​ពួក​គេ​កាន់​អំណាច ព្រម​ទាំង​ជិះ​សេះ​លែង​ដៃ ដោយ​គ្មាន​ខ្វល់​ខ្វាយ​ពី​មតិ​ភាគ​តិច​ជា​ច្រើន​ទៀត ដែល​មិន​បាន​បោះ​ឆ្នោត​ឲ្យ​ខ្លួន​នោះ​​ឡើយ​។

នៅ​ពេល​ដែល​អ្នក​តំណាង​រាស្ត្រ ឬ​បក្ស​មួយ ឬ​ជន​មួយ​ក្រុម​គេ​បាន​សំឡេង​ភាគ​ច្រើន​គាំទ្រ មាន​សិទ្ធិ​ប្រើ​ប្រាស់​ធន​ធាន​រដ្ឋ​គ្រប់​បែប​យ៉ាង ទាំង​សម្បត្តិ​ធម្មជាតិ ទាំង​ពន្ធ​ភាស៊ី​អាករ​របស់​ពល​រដ្ឋ​ខ្មែរ​នោះ តើ​សួរ​ថា ទាំង​ធន​ធាន​ធម្មជាតិ ពន្ធ​ភាស៊ី​អាករ​ទាំង​នោះ ជា​របស់​ពល​រដ្ឋ​ខ្មែរ​ភាគ​តិច​ដែល​មិន​បាន​បោះ​ឆ្នោត​នោះ​ដែរ​ឬ​ទេ​?

អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដែល​គណៈបក្ស​មិន​​មែន​រដ្ឋាភិបាល​ទាមទារ​ឲ្យ​មាន​ការ​ផ្ដល់​ថវិកា​រដ្ឋ​មួយ​ភាគ​ដើម្បី​ផ្ដល់​ដល់​ពួក​គេ​ក្នុង​ការ​ចូល​រួម​ចំណែក​កសាង​ប្រទេស​ស្រប​គ្នា​ជាមួយ​នឹង​គណៈបក្ស​កាន់​អំណាច តែ​ជា​ចម្លើយ​ផ្ទុយ​មក​វិញ គណៈបក្ស​កាន់​អំណាច គឺ​បក្ស​ប្រជាជន​កម្ពុជា​នោះ មិន​បាន​ឆ្លើយ​តប​ជា​វិជ្ជមាន​ទេ នេះ​ជា​ការ​ប្រមាថ និង​ការ​មិន​ឲ្យ​តម្លៃ​ពិត​ប្រាកដ ទៅ​លើ​សំឡេង​ប្រជាជន​មួយ​ភាគ​ទៀត ដែល​បាន​បង់​ពន្ធ​ភាស៊ី និង​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ប្រទេស​កម្ពុជា ដូច​ដែល​អ្នក​បាន​បោះ​ឆ្នោត​ឲ្យ​ខ្លួន​នោះ​ដែរ​។

នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ​ពិត​ប្រាកដ រដ្ឋ​មាន​កាតព្វកិច្ច​អនុវត្ត​សំឡេង​ភាគ​ច្រើន ព្រម​ជាមួយ​គ្នា​នោះ​ផ្ដល់​តម្លៃ និង​មិន​ព្រងើយ​កន្តើយ​នឹង​សំឡេង​ភាគ​តិច​ទេ​ ហេតុ​ដូច​នេះ​ហើយ​ជា​រឿយ​ៗ​យើង​ឃើញ​ថា នៅ​តាម​ប្រទេស​អស់​ទាំង​នោះ​មាន​ការ​ផ្លាស់​ប្ដូរ​គ្នា​ឡើង​កាន់​តំណែង​ប្រទេស​ម្ដង​ម្នាក់ ទៅ​តាម​ការ​គាំទ្រ​របស់​ប្រជាជន​។ នេះ​គឺ​ជា​សេរីភាព និង​ការ​ផ្ដល់​តម្លៃ​គោរព​មតិ​ប្រជាជន​ទូទាំង​ប្រទេស​នៃ​អ្នក​ដឹក​នាំ​ប្រកប​ដោយ​ការ​ស្រឡាញ់​ជាតិ​ពិត​ប្រាកដ មិន​មែន​ផ្ដល់​តម្លៃ​តែ​ទៅ​លើ​ក្រុម​ដែល​គាំទ្រ​បក្ខ​ខ្លួន​នោះ​ទេ​។

សម្រាប់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា កាល​ពី​ខែ​កក្កដា កន្លង​ទៅ​នេះ គណៈបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​សំឡេង​សរុប​ពី​អ្នក​បោះ​ឆ្នោត​ទាំង​អស់​មិន​ទាំង​បាន​ពាក់​កណ្ដាល​ផង (៤៩​ភាគ​រយ​) ហេតុ​ដូច​នេះ វា​អាក្រក់​ខ្លាំង​ពេក​ណាស់ ដែល​អ្នក​ដឹក​នាំ​គណៈបក្ស​នេះ អះ​អាង​ពី​មតិ​ភាគ​ច្រើន​របស់​ប្រជាជន​ខ្មែរ​នោះ​ តែ​បើ​និយាយ​ថា មតិ​ភាគ​ច្រើន​មិន​គាំទ្រ​គណៈបក្ស​សម្រាប់​ការ​កាន់​តំណែង​បន្ត​ទៀត ប្រហែល​ជា​ត្រូវ​ជាង​។ នៅ​ប្រទេស​មួយ​ចំនួន ប្រសិន​បើ​លទ្ធផល​បោះ​ឆ្នោត មិន​បាន​៥០​ភាគ​រយ ឬ​៥០​បូក​១​ភាគ​រយ ទៅ​លើ​គណៈបក្ស​ណា​មួយ​នោះ គណៈបក្ស​នោះ​គ្មាន​សិទ្ធិ​និយាយ​ថា​ទទួល​ជ័យ​ជម្នះ​ផង​ដែរ គេ​មាន​ការ​បោះ​ឆ្នោត​ជុំ​ទី​១ ជុំ​ទី​២ ឬ​បោះ​ឆ្នោត​ឡើង​វិញ​ផង​ដែរ​។

ការ​នាំ​គ្នា​ចេញ​តាម​ផ្លូវ​ធ្វើ​បាតុកម្ម​នៅ​កម្ពុជា​មួយ​រយៈ​នេះ គឺ​ឆ្លុះ​បញ្ចាំង​យ៉ាង​ពិត​ប្រាកដ​ពី​សំឡេង​មួយ​ជ្រុង​ទៀត ដែល​មិន​គាំទ្រ​រដ្ឋាភិបាល​បច្ចុប្បន្ន គេ​មិន​អាច​រាប់​ថា​ជា​សំឡេង​ភាគ​តិច​ទេ ដ្បិត​គណៈបក្ស​កាន់​អំណាច​បច្ចុប្បន្ន​មិន​បាន​សំឡេង​ភាគ​ច្រើន​ទេ​។ បើ​ទោះ​យ៉ាង​នេះ​ក្ដី រដ្ឋ​ត្រូវ​មាន​ភារកិច្ច​គោរព និង​យក​មក​ពិភាក្សា​ជា​បន្ទាន់​ប្រសិន​បើ​អ្នក​ដឹក​នាំ​របស់​រដ្ឋ​នេះ​មាន​ឆន្ទៈ​គោរព​សំឡេង​ប្រជាជន​ពិត​ប្រាកដ និង​ស្នេហា​ជាតិ​ពិត​ប្រាកដ​នោះ​។ ដរាប​ណា រដ្ឋ​​មិន​ស្ដាប់​សំឡេង​ប្រជាជន និង​នៅ​តែ​ព្យាយាម​បំភ្លេច​សំឡេង​ប្រជាជន​ខ្លួន​ជាង​ពាក់​កណ្ដាល​ទៀត​នោះ រដ្ឋ​ពិត​ជា​គ្មាន​សេចក្ដី​សុខ​ទេ ហើយ​ប្រជាជន​ខ្មែរ និង​បន្ត​រង​គ្រោះ​ពី​ភាគ​អាក្រក់​របស់​រដ្ឋ​ត​ទៅ​មុខ​ទៀត ក្ដី​អន្តរាយ​ក៏​នឹង​កើត​មាន​ជា​មិន​ខាន​។

មេ​ដឹក​នាំ​ដែល​ស្រឡាញ់​ជាតិ​ពិត​ប្រាកដ កុំ​ថា​ឡើយ​មនុស្ស​រាប់​ម៉ឺន​អ្នក​ចេញ​តាម​ផ្លូវ​ស្រែក​ពី​ការ​កើត​ទុក្ខ​មិន​សុខ​ចិត្ត​របស់​គេ សូម្បី​តែ​ពល​រដ្ឋ​គេ​ម្នាក់​ចេញ​មក​តាម​ផ្លូវ​ក៏​គេ​ធ្វើ​ការ​ដោះ​ស្រាយ​យ៉ាង​សម​ហេតុ​សម​ផល​ដែរ មិន​មែន​បណ្ដោយ​ឲ្យ​ប្រជាជន​គេ​វេទនា​ ដោយ​យក​លេស​ថា​ប្រជាជន​ភាគ​ច្រើន​ឯ​ទៀត​មិន​ចេញ​មក​តាម​ផ្លូវ​នោះ​ទេ​៕

សំឡេង​ប្រជាជន​ខ្មែរ កាល​ពី​ថ្ងៃ​អាទិត្យ ទី​២២ ធ្នូ ២០១៣ ដែល​រដ្ឋ​ខ្មែរ​បំភ្លេច​ចោល

_________________________________________________
អាន​ផង​ដែរ​៖
១. នៅ​ពេល​វណ្ណៈ​អ្នក​ក្រី​ក្រ​ងើប​ឡើង

លទ្ធផល​ចរចា ចរ​ចង ថ្ងៃ​អង្គារ 5 ខែ​វិច្ឆិកា 2013

Posted by សុភ័ក្ត្រ in បោះ​ឆ្នោត​២០១៣.
1 comment so far

______________________________________
អាន​ផង​ដែរ​៖
១. កិច្ច​ជាប់​គាំង​នយោបាយ​ស្រុក​ខ្មែរ​នឹង​ត្រូវ​បញ្ចប់​?

 

បាតុកម្ម​ដដែល​ៗ​៣​ថ្ងៃ​បាន​អ្វី​ខ្លះ​? ថ្ងៃ​សុក្រ 25 ខែ​តុលា 2013

Posted by សុភ័ក្ត្រ in បោះ​ឆ្នោត​២០១៣, ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ.
3 comments

ចាប់​តាំង​ពី​ថ្ងៃ​ទី​២៣ តុលា មក​ដល់​ថ្ងៃ​នេះ​អស់​រយៈ​ពេល​៣​ថ្ងៃ​ហើយ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ដឹក​នាំ​ធ្វើ​បាតុកម្ម​បី​ថ្ងៃ​គត់ រហូត​បិទ​បញ្ចប់​នៅ​រសៀល​នេះ​ (២៥ តុលា ២០១៣)​។ រយៈ​ពេល​៣​ថ្ងៃ​នេះ ប្រសិន​បើ​មើល​ទៅ​ការ​ដឹក​នាំ​ធ្វើ​បាតុកម្ម​មិន​មាន​លក្ខណៈ​ថ្មី​គួរ​ឲ្យ​កត់​សម្គាល់​ទេ ក្រៅ​ពី​ធ្វើ​ការ​ដើរ​ក្បួន​ជូន​ញាតិ​ទៅ​អង្គការ និង​ស្ថាន​ទូត​នានា​នោះ​។ ប្រសិន​បើ​បន្ត​ធ្វើ​បាតុកម្ម​ដដែល​ៗ​បែប​នេះ តើ​គណបក្ស​នេះ​អាច​នឹង​ទទួល​បាន​លទ្ធផល​អ្វី​?









__________________________________________________________________
អាន​ផង​ដែរ​៖
១. គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​បាតុកម្ម​ បន្ត​ទៀត
២. បាតុករ​រាប់​ម៉ឺន​នាក់​ចូល​រួម​មហា​បាតុកម្ម​អហិង្សា​រៀប​ចំ​ដោយ​បក្ស​ប្រឆាំង
៣. បក្ស​សង្គ្រោះ​ជាតិ​ធ្វើ​សមាជ​មហា​ជន​ទាម​ទារ​១០​ចំណុច

%d bloggers like this: