jump to navigation

រូបភាព​ប្រវត្តិ​សាស្ត្រ​នៅ​ក្រុង​ប៉ារីស នា​ឆ្នាំ​១៩៦៤ ថ្ងៃចន្ទ 26 ខែមិថុនា 2017

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, អតីតភាព, Français.
1 comment so far

ខែ​មិថុនា គ.ស.​១៩៦៤ សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​នៃ​កម្ពុជា (ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ឋ​) ស្ដេច​យាង​បំពេញ​ព្រះ​រាជ​ទស្សនកិច្ច​ជា​ផ្លូវ​រដ្ឋ​នៅ​សាធារណ​រដ្ឋ​បារាំង​សែស​។ ប្រធានា​ធិបតី​​បារាំង ឯ.ឧ.ហ្សាលដឺហ្គោល បាន​ធ្វើ​បដិ​សណ្ឋារកិច្ច​យ៉ាង​​កក់​ក្ដៅ និង​សម​ព្រះ​កិត្តិយស​នៃ​ព្រះ​ប្រមុខ​រដ្ឋ​ខ្មែរ​។

ខាង​ក្រោម​នេះ​ជា​រូប​ភាព​ប្រវត្តិ​សាស្ត្រ​នៃ​ដំណើរ​ស្ដេច​យាង​បំពេញ​ព្រះ​រាជ​ទស្សនកិច្ច​នៅ​សាធារណ​រដ្ឋ​បារាំង​ ដោយ​ឃើញ​មាន​ព្រះ​ឆាយា​លក្ខណ៍​នៃ​ព្រះ​អង្គ ព្រម​ទាំង​ប្រធានាធិបតី​បារាំង នា​រោង​ល្ខោន​ក្រុង​ប៉ារីស ឬ Paris Opera កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​១៩៦៤​​​៕

សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​ក្នុង​ព្រះ​ពស្ត្រ​ពេញ​យស​នៃ​ប្រពៃណី​ខ្មែរ ព្រម​ទាំង​សម្ដេច​ព្រះ​ជាយា (​សម្ដេច​ព្រះ​មហា​ក្សត្រីយ៍ ព្រះ​វរ​រាជ​មាតា​ជាតិ​ខ្មែរ​) ព្រម​ទាំង​មន្ត្រី​រាជ​ការ​ខ្មែរ​អម​ព្រះ​រាជ​ដំណើរ​ផង​​

_______________________________________
អានផងដែរ
១. ខួប​ឆ្នាំ​ទី​៥០ ទស្សន​កិច្ច​ជា​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​កម្ពុជា​នៃ​ឯ.ឧ.​ហ្សាល​ដឺ​ហ្គោល
២. ការស្លៀកឈុតខ្មែរក្នុងពិធីផ្លូវរដ្ឋនារជ្ជកាលហ្លួងបរមរតនកោដ្ឋ

គ.ជ.​ប ប្រកាស​ពី​លទ្ធផល​ផ្លូវ​ការ​នៃ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​២០១៧ ថ្ងៃអាទិត្យ 25 ខែមិថុនា 2017

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ.
5 comments

ថ្ងៃ​អាទិត្យ ទី​២៥ ខែ​មិថុនា ឆ្នាំ​២០១៧ នេះ គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គជប) បាន​សម្រេច​ចេញ​លទ្ធផល​ជា​ផ្លូវ​ការ​នៃ​ការ​​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧​។

តាម​រយៈ​គេហ​ទំព័រ​នៃ​គ.ជ.ប គណបក្ស​ធំ​ទាំង​ពីរ (​ប្រជាជន​កម្ពុជា និង​សង្គ្រោះ​ជាតិ​) នៅ​តែ​ជា​គណបក្ស​ដែល​ទទួល​បាន​សំឡេង​គាំទ្រ​យ៉ាង​ច្រើន​លើស​លុប​ពី​សំណាក់​អ្នក​បោះ​ឆ្នោត​ដដែល​។ តាម​រយៈ​សំឡេង​ឆ្នោត គណបក្ស​ទាំង​ពីរ​មាន​សំឡេង​ប្រដំ​ប្រសង​គ្នា​នៅ​តាម​មណ្ឌល​បោះ​ឆ្នោត​ភាគ​ច្រើន គួរ​ជា​ទី​មោទន​នៃ​ម្ចាស់​ឆ្នោត​ទាំង​អស់​។

ដោយ​ឡែក​ចំពោះ​​គណបក្ស​សង្គ្រោះ​ជាតិ​វិញ ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នា​ឆ្នាំ​នេះ​បាន​​ទទួល​លទ្ធផល​គួរ​ជា​ទី​គាប់​ប្រសើរ ជាង​គេ​បោះ​ឆ្នោត​ពី​អណត្តិ​មុន ដោយ​បាន​កើន​ឡើង​នូវ​ចំនួន​មេ​ឃុំ​រហូត​ដល់​ទៅ​​៤៨៩​អសនៈ ក្នុង​ចំណោម​អសនៈ​ទាំង​អស់​​ចំនួន​១.៦៤៦​​។ (​អាន​ប្រកាស​៖ គណបក្ស «​សង្គ្រោះ​ជាតិ​» ទំនង​ជា​ក្ដី​សង្ឃឹម​ថ្មី​របស់​ប្រជាជន​កម្ពុជា​)

លទ្ធផល​ផ្លូវ​ការ​នៃ​ការ​បោះ​ឆ្នោត​នេះ​បាន​បង្ហាញ់​ថា គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​សំឡេង​គាំទ្រ​ចំនួន​៣.៥៤០.០៥៦​សំឡេង (​កើន​ឡើង​ពី​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ចំនួន​៣០៤.០៨៧​សំឡេង​) សរុប​៥០.៧៦​ភាគរយ​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​​៣.០៥៦.៨២៤​សំឡេង (កើន​ឡើង​ពី​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ចំនួន​១១០.៦៤៨​សំឡេង​) សរុប​៤៣.៨៣​ភាគ​រយ​។ (​អាន​ប្រកាស​៖ គជប.​ប្រកាស​លទ្ធផល​បណ្ដោះ​អាសន្ន ដែល​ចម្រូង​ចម្រាស​)

សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៧​នេះ ក៏​ជា​មោទនភាព​មួយ​ថ្មី​មួយ​ទៀត​ដែរ ដែល​ប្រជាជន​ខ្មែរ​នាំ​គ្នា​ខ្នះ​ខ្នែង​ទៅ​ប្រើ​សិទ្ធិ​របស់​ខ្លួន​រហូត​ដល់​ទៅ ​៨៩​,​៥២​ភាគរយ​៕

ចុច​ទី​នេះ​ដើម្បី​យក​របាយការណ៍​លម្អិត​ពី​លទ្ធផល​ឆ្នោត

លទ្ធផល​សំឡេង​ឆ្នោត

លទ្ធផល​គិត​ជា​ភាគ​រយ

_______________________________________________________________
អាន​ផង​ដែរ​៖
១. គជប.​ប្រកាស​លទ្ធផល​បណ្ដោះ​អាសន្ន ដែល​ចម្រូង​ចម្រាស
២. ប្រជាជន​ខ្មែរ​ច្រើន​លើស​លុប​​ចេញ​ទៅ​បោះ​ឆ្នោត
៣. មើល​លទ្ធផលបោះឆ្នោតបឋម សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧
៤. ការ​បោះ​ឆ្នោត​មួយ​ដែល​ទំនង​មិន​​ទទួល​ជោគ​ជ័យ​តាម​ចេតនារម្មណ៍
៥. គណបក្ស «​សង្គ្រោះ​ជាតិ​» ទំនង​ជា​ក្ដី​សង្ឃឹម​ថ្មី​របស់​ប្រជាជន​កម្ពុជា

ខ្មែរ​ត្រូវ​ចង​ចាំ ថ្ងៃ​ព្រហស្បតិ៍ 15 ខែមិថុនា 2017

Posted by សុភ័ក្ត្រ in ចម្រៀង, ប្រវត្តិសាស្ត្រ, ព្រះវិហារ.
add a comment

ស្ថិតក្នុងឱកាសរីករាយនៃខួបអនុស្សាវរីយ៍លើកទី៥៥ ថ្ងៃកម្ពុជាឈ្នះក្ដីលើប្រាសាទព្រះវិហារ ១៥ មិថុនា ១៩៦២ – ១៥ មិថុនា ២០១៧ នេះ ខ្ញុំសូមជូនចម្រៀងមួយបទ «ខ្មែរត្រូវចងចាំ»ច្រៀងដោយលោក៖ ឡេង ប៊ុនណាត និងអ្នកនាង
ម៉េង កែវពេជ្ជតា។ បទនេះឧទ្ទិសជូនបុព្វជនខ្មែរ អ្នកស្នេហាជាតិទាំងអស់ ជាពិសេសព្រះករុណា ព្រះមហាវីរក្សត្រិយ៍ ព្រះបរមរតនកោដ្ឋនៃយើង។ ជយោ! ប្រាសាទព្រះវិហារ!

គណបក្ស «​សង្គ្រោះ​ជាតិ​» ទំនង​ជា​ក្ដី​សង្ឃឹម​ថ្មី​របស់​ប្រជាជន​កម្ពុជា ថ្ងៃពុធ 7 ខែមិថុនា 2017

Posted by សុភ័ក្ត្រ in នយោបាយ, បរិយាយ​ថ្ងៃ​នេះ, ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ.
3 comments

ចាប់​តាំង​ពី​រសៀល​ថ្ងៃ​ទី​អាទិត្យ ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧ គឺ​បន្ទាប់​ពី​មាន​ការ​រាប់​សន្លឹក​ឆ្នោត​ហើយ​ភ្លាម​ៗ​មក​ម្ល៉េះ លទ្ធផល​មួយ​ចំនួន​នៃ​​សំឡេង​គណបក្ស​នានា​ទទួល​បាន​សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​នេះ​ត្រូវ​បាន​អ្នក​លេង​បណ្ដាញ​សង្គម​ចែក​ចាយ​ជា​បន្ត​បន្ទាប់​ឥត​ដាច់​។ អ្វី​ដែល​គួរ​ជា​ទី​កត់​សម្គាល់​នោះ​សំឡេង​ឆ្នោត​នៅ​តាម​ការិយាល័យ​នីមួយ​ៗ​មាន​ភាព​ប្រកៀក​ប្រកើយ​គ្នា​រវាង​គណបក្ស​ធំ​ៗ​ទាំង​ពីរ​គួរ​ជា​ទី​ចាប់​អារម្មណ៍ និង​តាម​ដាន​។

សម្រាប់​​គណបក្ស «​សង្គ្រោះ​ជាតិ​» ការ​បោះ​ឆ្នោត​គ្រា​នេះ​គឺ​ជា​ការ​ធ្វើ​តេស្ត​ថ្មី​ម្ដង​ទៀត បន្ទាប់​ពី​គណបក្ស​ទទួល​រង​នូវ​ព្យុះ​មហិមា​ឥត​ស្រាក​ស្រាន្ត​ពី​មួយ​ទៅ​មួយ​មិន​ចេះ​ចប់​ រហូត​ដល់​បាត់​បង់​ប្រធាន​គណបក្ស​។

អ្វី​ដែល​គួរ​កត់​សម្គាល់​ជា​ថ្មី​ម្ដង​ទៀត​នោះ ចាប់​តាំង​ពី​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៣​មក សំឡេង​គាំទ្រ​គណបក្ស «​សង្គ្រោះ​ជាតិ​» ហាក់​បី​ដូច​ជា​មិន​មាន​ការ​ថម​ថយ និង​ផ្ទុយ​មក​វិញ​បែរ​ជា​មាន​សន្ទុះ​កើន​ឡើង​ផង​ដែរ​។ បើទោះ​បី​ជា​លទ្ធផល​ផ្លូវ​ការ​មិន​ទាន់​បាន​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្ដី របាយការណ៍​នានា​របស់​ប្រព័ន្ធ​បណ្ដាញ​សង្គម​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ចំនួន​នៃ​កំណើន​មេ​ឃុំ​របស់​គណបក្ស «​សង្គ្រោះ​ជាតិ​» កើន​ភ្លូក​ទឹក​ភ្លូក​ដី​លើស​ពី​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​មុន​។

កំណើន​នៃ​អាសនៈ​នៅ​រដ្ឋ​សភា​ជាតិ​ស្ទើរ​ពាក់​កណ្ដាល​របស់​គណបក្ស «​សង្គ្រោះ​ជាតិ​» ដែល​ទទួល​បាន​ពី​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៧ និង​កំណើន​នៃ​ចំនួន​មេឃុំ​របស់​គណបក្ស «​សង្គ្រោះ​ជាតិ​» ដែល​ទទួល​បាន​ពី​ប្រជាជន​ក្នុង​មូល​ដ្ឋាន​ពី​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​នេះ ជា​ការ​ពិត​ឥត​ប្រកែក​បាន​ថា គណបក្ស «​សង្គ្រោះ​ជាតិ​» ទំនង​ជា​ក្ដី​សង្ឃឹម​ថ្មី​របស់​ប្រជាជន​កម្ពុជា​៕

__________________________________________________________
អាន​ផង​ដែរ​
១. គណបក្ស​មួយ​ដែល​ប្រជា​រាស្ត្រ​លះ​បង់​ការ​ជឿ​ទុក​ចិត្ត
២. ស្អែក​ទៅ​បោះ​ឆ្នោត​ទាំង​អស់​គ្នា
៣. រដូវ​កាល​ឃោស​នា​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ អាណត្តិ​ទី​៤​ ចាប់​ផ្ដើម
៤. ការ​គូស​សញ្ញា​បោះ​ឆ្នោត​មិន​គួរ​កំណត់​តឹង​តែង​ពេក​ទេ
៥. មើល​លទ្ធផលបោះឆ្នោតបឋម សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧
៦. គ.ជ.​ប ប្រកាស​ពី​លទ្ធផល​ផ្លូវ​ការ​នៃ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​២០១៧

ប្រជាជន​ខ្មែរ​ច្រើន​លើស​លុប​​ចេញ​ទៅ​បោះ​ឆ្នោត ថ្ងៃអង្គារ 6 ខែមិថុនា 2017

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ.
7 comments

វា​ជា​មោទនភាព​មួយ​ថ្មី​ទៀត​សម្រាប់​ប្រទេស​កម្ពុជា​ក្នុង​ការ​ដែល​ប្រជាជន​បាន​នាំ​គ្នា​ចេញ​ទៅ​ប្រើ​ប្រាស់​សិទ្ធិ​យ៉ាង​សស្រាក់​សស្រាំ​។ តាម​ស្ថិតិ​ពី​គណៈ​កម្មការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ (​គជប) ដែល​បាន​ផ្សព្ធ​ផ្សាយ​ពី​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០១៧ (​ម្សិល​មិញ​នេះ​) មាន​ប្រជាជន​ខ្មែរ​​សរុប​ទូទាំង​ប្រទេស​រហូត​ដល់​ទៅ​៨៩​,​៥២​ភាគរយ​ ត្រូវ​នឹង​​ចំនួន​ប្រជាជន​​៧.០៤០.៥៩៤​នាក់ បាន​ចេញ​ទៅ​បោះ​ឆ្នោត​សម្រាប​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ កាល​ពី​ថ្ងៃ​អាទិត្យ ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧ កន្លង​មក​នេះ​។

ខាង​ក្រោម​នេះ​ជា​​ចំនួន​បណ្ដោះ​អាសន្ន​នៃ​អ្នក​បាន​ទៅ​បោះ​ឆ្នោត​ ដែល​ចេញ​ផ្សាយ​ដោយ​គជប​។

_______________________________________________________________
អាន​ផង​ដែរ​៖
១. រដូវ​កាល​ឃោស​នា​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ អាណត្តិ​ទី​៤​ ចាប់​ផ្ដើម
២. ស្អែក​ទៅ​បោះ​ឆ្នោត​ទាំង​អស់​គ្នា
៣. ទៅ​បោះ​ឆ្នោត​ឃុំ​សង្កាត់
៤. ការ​គូស​សញ្ញា​បោះ​ឆ្នោត​មិន​គួរ​កំណត់​តឹង​តែង​ពេក​ទេ
៥. មើល​លទ្ធផលបោះឆ្នោតបឋម សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧
៦. ការ​បោះ​ឆ្នោត​មួយ​ដែល​ទំនង​មិន​​ទទួល​ជោគ​ជ័យ​តាម​ចេតនារម្មណ៍
៧. គ.ជ.​ប ប្រកាស​ពី​លទ្ធផល​ផ្លូវ​ការ​នៃ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​២០១៧

ស្អែក​ទៅ​បោះ​ឆ្នោត​ទាំង​អស់​គ្នា ថ្ងៃសៅរ៍ 3 ខែមិថុនា 2017

Posted by សុភ័ក្ត្រ in នយោបាយ, បរិយាយ​ថ្ងៃ​នេះ, ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ.
7 comments

ស្អែក​នេះ ៤ មិថុនា ២០១៧ គឺ​ជា​ថ្ងៃ​ប្រវត្តិ​សាស្ត្រ​មួយ​ទៀត​សម្រាប់​អំណាច​ប្រជាជន​ក្នុង​ការ​ជ្រើស​រើស​ថ្នាក់​ដឹក​នាំ​មូល​ដ្ឋាន​របស់​គេ ជា​ថ្នាក់​ដឹក​នាំ​នៅ​ក្បែរ​នឹង​ខ្លួន​គេ​ពិត​ៗ ជា​អ្នក​ដឹក​នាំ​ដែល​គេ​នឹង​ត្រូវ​ពឹង​ពាក់​ប្រចាំ​។

ជា​ថ្មី​ម្ដង​ទៀត​ប្រជាជន​ខ្មែរ​នឹង​មាន​ឱកាស​ប្រើ​សិទ្ធិ​របស់​គេ​ក្នុង​ការ​ជ្រើស​រើស​តំំណាង​ថ្នាក់​ដឹក​នាំ​ឃុំ​សង្កាត់​សម្រាប់​អាណត្តិ​ថ្មី​ទី​៤ រយៈ​ពេល​៥​ឆ្នាំ​ម្ដង​ទៀត​។ ការ​បោះ​ឆ្នោត​គ្រា​នេះ​មិន​ត្រឹម​តែ​ជា​ការ​បោះ​ឆ្នោត​ដើម្បី​ជ្រើស​រើស​តំណាង​ថ្នាក់​ដឹក​នាំ​មូល​ដ្ឋាន ដូច​តាម​ឈ្មោះ​នោះ​ទេ តែ​វា​ក៏​ជា​ការ​សាក​ល្បង​នៃ​សំឡេង​ប្រជាជន​ដែល​នឹង​ពិនិត្យ​វាយ​តម្លៃ​ការ​ដឹក​នាំ​នា​ពេល​កន្លង​មក ជា​ពិសេស​ការ​ល្បង​សំឡេង​រវាង​គណបក្ស​ធំ​ៗ​ចំនួន​ពីរ ក៏​ដូច​ជា​ការ​ធ្វើ​តេស្ត​នូវ​កម្លាំង សមត្ថភាព និង​ប្រសិទ្ធ​ភាព​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គជប​) ថ្មី​ផង​ដែរ​។

សូម​បង​ប្អូន​រួម​ជាតិ​អញ្ជើញ​ចេញ​ទៅ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​ៗ​គ្នា​នៅ​តាម​មណ្ឌល​របស់​លោក​អ្នក ចាប់​ពី​ម៉ោង​៧​ព្រឹក ដល់​ម៉ោង​៣​រសៀល ស្អែក​នេះ​!

_______________________________________________________________
អាន​ផង​ដែរ​៖
១. រដូវ​កាល​ឃោស​នា​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ អាណត្តិ​ទី​៤​ ចាប់​ផ្ដើម
២. ទៅ​បោះ​ឆ្នោត​ឃុំ​សង្កាត់
៣. ប្រជាជន​ខ្មែរ​ច្រើន​លើស​លុប​​ចេញ​ទៅ​បោះ​ឆ្នោត
៤. ការ​គូស​សញ្ញា​បោះ​ឆ្នោត​មិន​គួរ​កំណត់​តឹង​តែង​ពេក​ទេ
៥. មើល​លទ្ធផលបោះឆ្នោតបឋម សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧
៦. ការ​បោះ​ឆ្នោត​មួយ​ដែល​ទំនង​មិន​​ទទួល​ជោគ​ជ័យ​តាម​ចេតនារម្មណ៍

ខួប​ឆ្នាំ​ទី​៦០ នៃ​ព្រះ​រាជ​ពិធី​បុណ្យ​ពុទ្ធ​សតវត្សរ៍​២៥០០ ឬ​បុណ្យ​ពាក់​កណ្ដាល​សាសនា ថ្ងៃចន្ទ 15 ខែ​ឧសភា 2017

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, វីដេអូ, អំពីស្រុកខ្មែរ.
1 comment so far

ខែ​ឧសភា ឆ្នាំ​២០១៧ នេះ គឺ​មាន​រយៈ​ពេល​៦០​ឆ្នាំ​គត់​ដែល​កាល​ណុះ នគរ​កម្ពុជា​យើង​បាន​រៀប​ចំ​ធ្វើ​ពិធី​បុណ្យ​ដ៏​ធំ​អស្ចារ្យ​មួយ​ក្នុង​នាម​ជា​នគរ​ដែល​ប្រកាន់​ខ្ជាប់​ព្រះ​ពុទ្ធ​សាសនា​ នោះ​គឺ​​ព្រះ​រាជ​ពិធី​បុណ្យ​ពុទ្ធ​សតវត្សរ៍​២៥០០ ឬ​បុណ្យ​ពាក់​កណ្ដាល​សាសនា​។ ពិធី​បុណ្យ​នេះ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ក្នុង​ព្រះ​រាជ​ធានី​ភ្នំពេញ រយៈ​ពេល​៧​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​អាទិត្យ ​១៤​កើត ខែ​ពិសាខ រហូត​ដល់​ថ្ងៃ​សៅរ៍ ​៥​រោច ខែ​ពិសាខ ឆ្នាំ​រកា នព្វ​ស័ក ដែល​ត្រូវ​នឹង​ថ្ងៃ​១២ ដល់​១៨ គ.ស.​១៩៥៧​។

ព្រះ​រាជ​ពិធី​បុណ្យ​ពុទ្ធ​សតវត្សរ៍​២៥០០ ឬ​បុណ្យ​ពាក់​កណ្ដាល​សាសនា នៅ​នគរ​កម្ពុជា​យើង​កាល​ណុះ គឺ​ជា​ព្រះ​រាជ​ពិធី​របស់​ព្រះ​នគរ ដោយ​មាន​ការ​រៀប​ចំ​ ដោយ​ព្រះ​ភូមិន្ទ​ខ្មែរ (​ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សុរាម្រឹត) និង​សម្ដេច​ព្រះ​​មហា​ក្សត្រិយានី សម្ដេច​ព្រះ​ឧប​យុវរាជ (​ព្រះ​យស​នៃ​ព្រះ​ករុណា ព្រះ​បរម​រតន​កោដ្ឋ កាល​ណុះ​) ព្រម​ទាំង​ការ​ចាត់​ចែង​​យ៉ាង​អស់​ព្រះ​ទ័យ​ពី​សំណាក់​សម្ដេច​ព្រះ​សង្ឃ​រាជ ជួន ណាត ជោតញ្ញាណោ​នៃ​យើង​ផង​ដែរ​។ ក្រៅ​ពី​នេះ​មាន​ការ​ចូល​រួម​ពី​ប្រទេស​ជា​មិត្រ​ដែល​ប្រកាន់​ព្រះ​ពុទ្ធ​សាសនា​ដូច​នគរ​យើង​ដែរ បាន​អញ្ជើញ​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ​។

ពិធី​ដ៏​អស្ចារ្យ​នោះ​មាន​ការ​រៀប​ចំ​ដង្ហែ​ក្បួន​​ព្រះ​បរម​​សារីរិក​ធាតុ​​ (កកន៖ ព្រះ​បរម​​សារីរិក​ធាតុ​នេះ​​គឺ​ជា​ព្រះរាជទ្រព្យសម្តេច​ព្រះឧបយុវរាជ នរោត្តម សីហនុ ដែល​ជា​តង្វាយនៃ​ពុទ្ធសាសនិកអ្នកលង្កាទ្វីប) នៃ​ព្រះ​សក្យ​មុនី​គោតម​បរម​គ្រូ​​ ដែល​បាន​បញ្ចុះ​ក្នុង​កាញ្ចនុ​កោដ្ឋ​ដ៏​វិចិត្រ ពី​ព្រះ​បរម​រាជ​វាំង​ចតុម្មុខ​មង្គល​មក​ប្រារព្ធ​ពិធី​ឯ​​ព្រះ​សក្យ​មុនី​ចេតីយ៍ ដែល​បាន​សាង​សង់​ឡើង​រួច​ជា​ស្រេច​នៅ​ចំ​ខាង​មុខ​នៃ​​ស្ថានីយ៍​រាជា​យស្ម័យ​យាន​ ក្រុង​ភ្នំពេញ​។ គួរ​បញ្ជាក់​ដែរ​ថា ព្រះ​សក្យ​មុនី​ចេតិយ​នេះ​ត្រូវ​បាន​សាង​សង់​ឡើង​កាល​ពី​ឆ្នាំ​១៩៥៥ ដោយ​សម្ដេច​ព្រះ​សង្ឃ​រាជ ជួន ណាត​ ក្រោម​ព្រះរាជូបត្ថម្ភ នៃ​ព្រះករុណា​ជា​អម្ចាស់ជីវិត (ដោយ​មាន​ប្រាក់​សល់​ច្រើន​ម៉ឺន​ ពី​គ្រា​ហែ​ព្រះ​សារីរិកធាតុ​ជាដើម​ទុន​)។

ព្រះ​រាជ​ពិធី​បុណ្យ​ពុទ្ធ​សតវត្សរ៍​២៥០០ ឬ​បុណ្យ​ពាក់​កណ្ដាល​សាសនា នៅ​នគរ​កម្ពុជា​យើង​កាល​ពី​៦០​ឆ្នាំ​មុន​នេះ ក្រៅ​អំពី​ការ​ធ្វើ​បុណ្យ​រំឭក​ដល់​ព្រះ​បរម​គ្រូ​នៃ​ប្រជាជាតិ​ខ្មែរ​អ្នក​កាន់​សាសនា​របស់​ព្រះ​អង្គ ក៏​នៅ​មាន​ការ​បញ្ចុះ​ព្រះ​បរម​សារីរិក​ធាតុ​​ដែល​ព្រះ​នគរ​យើង​ទទួល​បាន​ពី​ក្រុង​កណ្ឌី នគរ​សិរី​លង្កា និង​ធ្វើ​ការ​ឆ្លង​ព្រះ​សក្យ​មុនី​ចេតិយ​​នេះ​ផង​ដែរ​។ ក្រៅ​ពី​នេះ សម្ដេច​ព្រះ​សង្ឃ​រាជ ជួន ណាត ព្រះ​អង្គ​ថែម​ទាំង​បាន​និពន្ធ​សៀវភៅ​វិន័យ​មួយ​ឲ្យ​ឈ្មោះ​ថា បព្វជ្ជូបសម្បទា និង​បាន​បោះ​ពុម្ព​ចែក​ក្នុង​ពិធី​បុណ្យ​នេះ​ផង​ទៀត​។ (​កកន៖ សៀវភៅ​នេះ​ទ្រង់​និពន្ធ​នៅ​ឆ្នាំ​១៩៥៦​)​។

សម្រាប់​ព្រះ​​នគរ​កម្ពុជា​យើង​ រាប់​ចាប់​តាំង​ពី​ប្រជា​រាស្ត្រ​សាមញ្ញ​ជន​រហូត​ដល់​ព្រះ​ចៅ​ផែន​ដី​ គឺ​សុទ្ធ​សឹង​ជា​អ្នក​គោរព​ស្រឡាញ់ និង​ប្រណិប័តន៍​ចំពោះ​ព្រះ​ពុទ្ធ​សាសនា​យ៉ាង​ស្មោះ​ស្ម័គ្រ ដូច​តួ​យ៉ាង​ព្រះ​រាជ​សង្កថា​នៃ​​ព្រះ​ករុណា ព្រះ​បរម​រតន​កោដ្ឋ (​ដែល​កាល​ណុះ​ទ្រង់​តម្រង់​តំណែង​ជា សម្ដេច​ព្រះ​ឧប​យុវ​រាជ​) ជា​អម្ចាស់​នៅ​ថ្ងៃ​ទី​១ នៃ​ព្រះ​រាជ​ពិធី​បុណ្យ​ថា​៖

ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ បាន​ប្រទះ​នឹង​ភ័ព្វ​វាសនា​មួយ​យ៉ាង​ត្រកាល​ឯក​ដោយ​បាន​ទទួល​នូវ​ព្រះ​បរម​សារីរិក​ធាតុ​នេះ​ដោយ​ផ្ទាល់​អំពី​អ្នក​ថែ​រក្សា​នៅ​ក្រុង​កណ្ឌី ប្រទេស​សិរី​លង្កា​។ ដោយ​ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​ជា​បុត្រ​នៃ​កម្ពុជ​រដ្ឋ​ត្រូវ​តែ​ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ ចែក​រំលែក​នូវ​ភ័ព្វ​វាសនា​ដ៏​ឧត្ដម​នេះ​ជូន​ជន​រួម​ជាតិ​ទាំង​អស់ ដែល​ជា​ទី​ស្រឡាញ់​អស់​ពី​ដួង​ហឫទ័យ​របស់​ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ ភ័ព្វ​វាសនា​បែប​នេះ​មាន​មនុស្ស​លោក​តិច​ណាស់​ដែល​បាន​ពើប​ប្រទះ​។

ព្រះ​បរម​សារី​រិកធាតុ​ដ៏​ថ្លៃ​ថ្លា​នេះ​នឹង​ជួយ​ទ្រ​ទ្រង់​ឧបត្ថម្ភ​មាតុ​ប្រទេស​យើង បី​ដូច​ជា​ព្រះ​សម្ពុទ្ធ​វិសុទ្ធិ​គុណ​អនន្ត​ញ្ញាណ​ទ្រង់​ព្រះ​ធរមាន​នៅ​ឡើយ​ដោយ​យើង​នឹង​រឭក​ចំពោះ​ព្រះ​អង្គ ព្រម​ទាំង​ប្រព្រឹត្ត​តាម​ព្រះ​បរិយ​ត្តិធម៌ និង​ព្រះ​នព្វ​លោកុត្តរធម៌ ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​សម្ដែង​ហើយ​។

ព្រះ​បរម​សារីរិក​ធាតុ​ដែល​បាន​ប្រតិស្ឋាន​នៅ​​ទី​នេះ​ហាក់​ដូច​ជា​និមន្ត​មក​សុំ​ឲ្យ​យើង​ទាំង​អស់​គ្នា​កាន់​មេត្តា​ធម៌​ឲ្យ​ខ្ជាប់​ខ្ជួន ពី​ព្រោះ​ធម៌​នេះ​ជា​ធម៌​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ ព្រះ​អង្គ​បាន​ឃើញ​នូវ​ផ្លូវ​ទៅ​កាន់​សេចក្ដី​ចម្រើន និង​សេចក្ដី​សុខ ហើយ​ព្រះ​អង្គ​បាន​បង្ហាញ​ពី​មាគ៌ា​នេះ​ឲ្យ​យើង​​ដើរ​តាម​ទាំង​អស់​គ្នា​៕​៚​

ព្រះ​រាជ​សង្កថា ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​១៩៥៧

នរោត្ដម សីហនុ

ព្រះបរមសារីរិកធាតុនៃព្រះសក្យ​មុនីគោតម ក្នុងកាញ្ចនុកោដ្ឋនេះ ជាព្រះរាជទ្រព្យសម្តេច​ព្រះឧបយុវរាជ នរោត្តម សីហនុ ដែល​ជា​តង្វាយនៃ​ពុទ្ធសាសនិកអ្នកលង្កាទ្វីប។ គ្រានោះ​ទ្រង់ប្រគេនផ្ទាល់ព្រះហស្ថសម្តេចព្រះមហាសុមេធាធិបតី ជួន ណាត សង្ឃនាយកគណៈ​មហានិកាយ លើព្រះទីន័ងទេវាវិនិច្ឆ័យ ដើម្បីតម្កល់លើយានបុស្បុក ដង្ហែទៅកាន់​សក្យ​មុនីចេតិយ​។ (រូបថតថ្ងៃទី ១២ ខែឧសភា ឆ្នាំ១៩៥៧) – រូប៖ ស្រុក​ស្រែសម្តេចព្រះមហាសុមេធាធិបតី ជួន ណាត សង្ឃនាយកគណៈ​មហានិកាយ បានតម្កល់​ព្រះបរមសារីរិកធាតុលើព្រះរាជរថបុស្បុក ហើយក្បួនហែជាមហោឡារិក ក៏ចេញពីមុខ​ព្រះបរមរាជវាំង កាត់តាមវិថីនានាក្នុងរាជធានី រហូត​ដល់ព្រះសក្យ​មុនីចេតិយ ដែល​មាន​រោងពិធីសុទ្ធតែជាអាគារឆើតៗ សណ្ឋានដូចព្រះវិហារល្អៗ គួរឲ្យ​កើតសទ្ធា និងសេចក្តី​ជ្រះថ្លា រំភើបក្នុងហឫទ័យនៃទស្សនិកជន។ (រូបថតថ្ងៃទី ១២ ខែឧសភា ឆ្នាំ១៩៥៧) – រូប៖ ស្រុក​ស្រែក្បួន​ដង្ហែ​របស់​ដំរី
ក្បួន​ដង្ហែ​មក​ដល់​ព្រះ​សក្យ​មុនី​ចេតិយ៍​ព្រះ​សក្យ​មុនី​ចេតិយ៍​​នា​ថ្ងៃ​បុណ្យ
ប្រជា​រាស្ត្រ​ខ្មែរ​មក​ធ្វើ​បុណ្យនៅថ្ងៃបង្ហើយនៃព្រះរាជពិធីបុណ្យ, ឯកឧត្តមមហាមន្រ្តី ញ៉ឹក នូ បានរំកិលលើក​ព្រះ​កាញ្ចនុកោដ្ឋព្រះបរមសារីរិកធាតុពីបុស្បុក​វិចិត្រ ប្រគេនមកសម្តេចព្រះមហាសុមេធាធិបតី ជួន ណាត​។ សម្តេចទទួលទ្រចុះបាន ១កាំជណ្តើរ បានថ្វាយព្រះកាញ្ចនុកោដ្ឋនោះមក ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សុរាម្រឹត​។ ព្រះភូមិន្ទទ្រង់ទ្រស្ទួយចុះមក យាង​ដល់​ព្រះសក្យ​មុនីចេតីយ៍ ទើបព្រះនរបតី​ប្រគល់ទៅសម្តេចព្រះឧបយុវរាជ ព្រះនរោត្តម សីហនុ​។ សម្តេចព្រះឧបយុវរាជ ទ្រង់ទ្រ​ឡើងតាមព្រះអឌ្ឍចន្ទ (ជណ្តើរ) ដ៏ខ្ពស់ ទៅតម្កល់​ជាស្ថាពរ​ព្ធដ៏ព្រះទែន​ក្នុងកំពូលនៃ​ព្រះសក្យ​មុនីចេតិយ។ (រូបថតថ្ងៃទី ១៨ ខែឧសភា ឆ្នាំ១៩៥៧) – រូប៖ ស្រុក​ស្រែ

_______________________________________________
អាន​ផង​ដែរ​៖
១. អំពី​ព្រះ​សក្យ​មុនី​ចេតិយ នៅ​ក្រុង​ភ្នំពេញ

%d bloggers like this: