jump to navigation

សារាចរ​ណែនាំ​ស្ដី​ពី​ការ​ពាក់​គ្រឿង​ឥស្សរិយ​យស ថ្ងៃ​ព្រហស្បតិ៍ 16 ខែមករា 2020

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
1 comment so far

1-

_________________________________________________
អាន​ផង​ដែរ ៖
១. ព្រះ​រាជ​ក្រឹត្យ​ស្ដី​អំពី​ការ​បង្កើត​គ្រឿង​រាជ​ឥស្សរិយ​យស​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា

ចាក់​ចេក ថ្ងៃអង្គារ 14 ខែមករា 2020

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
2 comments

នេះ​គឺ​កាល​ពីធី​​ចាក់​ចេក​លម្អ​ព្រះ​មេរុ នៃ​​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ ព្រះ​សព​សម្ដេច​រាជ​បុត្រី​ព្រះ​រៀម នរោត្ដម បុប្ផាទេវី ទេព​នាដ​វដ្ដី​ឯក

___________________________________________________________
អាន​ផង​ដែរ ៖
១. ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ ព្រះ​សព​សម្ដេច​រាជ​បុត្រី​ព្រះ​រៀម នរោត្ដម បុប្ផាទេវី ទេព​នាដ​វដ្ដី​ឯក
២. កម្រង​រូប​ភាព​នៃ​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ ព្រះ​សព​សម្ដេច​រាជ​បុត្រី​ព្រះ​រៀម នរោត្ដម បុប្ផាទេវី ទេព​នាដ​វដ្ដី​ឯក

ខ្នុរចេញ​ផ្លែ​ទី​២ ថ្ងៃអាទិត្យ 5 ខែមករា 2020

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
1 comment so far

ថ្ងៃ​នេះ (​៥ មករា ២០២០​) ដើម​ខ្នុរ​របស់​ខ្ញុំ​បាន​ចេញ​ក្ដឹប​១​ទៀត​ហើយ នៅ​មិន​ឆ្ងាយ​ពី​ក្ដឹប​ទី​១ ដែល​ទើប​ចេញ​មក​ប៉ុន្មាន​ថ្ងៃ​មុន​នេះ។ រង់​ចាំ​វិវត្តន៍​បន្ត​ទៀត​នៃ​ក្ដឹប​ខ្នុរ​ទាំង​ពីរ​នេះ​៕

thumbnail_20200105_065211ក្ដឹប​ខ្នុរ​ទី​២​ចេញ
thumbnail_20200105_065139ក្ដឹប​ទី​១​ខាង​ក្រោម និង​ក្ដឹប​ទី​២ ទើប​ចេញ

_______________________________________
អានផងដែរ៖
១. ខ្នុរចេញ​ផ្លែ

គ.ស.​២០​២០ ថ្ងៃពុធ 1 ខែមករា 2020

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
add a comment

46567560581_4310bf39b2_oឆ្នាំ២០២០ ឬគ្រឹស្តសករាជ២០២០ ជាឆ្នាំដែលចាប់ផ្ដើមដោយថ្ងៃពុធ ៧​កើត ខែ​បុស្ស ឆ្នាំ​កុរ ឯក​ស័ក តាមច័ន្ទគតិ។

ឆ្នាំ២០២០ ត្រូវនឹងពុទ្ធសករាជ២៥៦៣-២៥៦៤។ ដោយចាប់តាំងពីថ្ងៃទី០១ ខែមករា រហូតដល់ថ្ងៃទី៦ ខែឧសភា ត្រូវនឹងពុទ្ធសករាជ២៥៦៣ និងពីថ្ងៃទី៧ ខែឧសភា ដល់ថ្ងៃទី៣១ ខែធ្នូ ត្រូវនឹងពុទ្ធសករាជ២៥៦៤។ ដោយ​ឡែក​ឆ្នាំ​​២០២០​នេះ ត្រូវ​គ្នា​ដែរ​នឹង​មហា​សករាជ​១៩៤១-១៩៤២ និង​ចុល្ល​សករាជ​១៣៨១​-១៣៨២​។

ឆ្នាំ២០២០ នេះដែរត្រូវគ្នានឹង​ឆ្នាំ​កុរ ឯកស័ក គឺពីថ្ងៃទី០១ ខែមករា រហូតដល់ថ្ងៃទី១២ ខែមេសា និងឆ្នាំជូត ទោ​ស័ក ពីថ្ងៃទី១៣ ខែមេសា ដល់ថ្ងៃទី៣១ ខែធ្នូ។

* ចូលឆ្នាំជូត​ ទោ​​​ស័ក ម៉ោង២០.៤៨នាទី​ ថ្ងៃចន្ទ ទី១៣ ខែមេសា និងចូលឆ្នាំចិន នៅថ្ងៃសៅរ៍ ទី២៥ ខែមករា​។

ហេតុការណ៍សំខាន់ៗនៅប្រទេសកម្ពុជា

◊ មករា

◊ កុម្ភៈ

◊ មីនា

◊ មេសា

◊ ឧសភា

◊ មិថុនា

◊ កក្កដា

  • ៦ –
  • ១៥

◊ សីហា

  • ៣ –

◊ កញ្ញា

◊ តុលា

  • ២២

◊ វិច្ឆិកា

◊ ធ្នូ

  • ០២ – លោ

ថ្ងៃសំខាន់ៗខាងសាសនា និងពិធីបុណ្យជាតិនានា

  • ១ មករា – ទិវាចូលឆ្នាំសកល
  • ៧ មករា – ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍
  • ៨ កុម្ភៈ – ពិធីបុណ្យមាឃបូជា
  • ៣ មីនា – ទិវាវប្បធម៌ជាតិ
  • ៨ មីនា – ទិវានារីអន្តរជាតិ
  • ១៣-១៤-១៥-១៦ មេសា – ពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិ
  • ១ ឧសភា – ទិវាពលកម្មអន្តរជាតិ
  • ៦ ឧសភា – ពិធីបុណ្យពិសាខបូជា
  • ១០ ឧសភា – ព្រះរាជពិធីច្រត់ព្រះនង្គ័ល
  • ១៤ ឧសភា – ចម្រើនព្រះជន្មព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី
  • ២០ ឧសភា – ទិវាជាតិនៃការចងចាំ
  • ១ មិថុនា – ទិវាកុមារអន្តរជាតិ និងកុមារកម្ពុជា
  • ១៨ មិថុនា – ចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រីយ៍ ព្រះវររាជមាតា នរោត្ដម មុនីនាថ សីហនុ
  • ១៦-១៧-១៨ កញ្ញា – ពិធីបុណ្យភ្ជុំបិណ្ឌ
  • ២៤ កញ្ញា – ទិវាប្រកាសរដ្ឋធម្មនុញ្ញ
  • ១៥ តុលា – ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ
  • ២៣ តុលា – ទិវារំឭកខួបនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
  • ២៩ តុលា – ពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី
  • ៣០-៣១ តុលា -១ វិច្ឆិកា – ពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក
  • ៩ វិច្ឆិកា – ពិធីបុណ្យឯករាជជាតិ
  • ១០ ធ្នូ – ទិវាសិទ្ធិមនុស្សអន្តរជាតិ

ទស្សនកិច្ចសំខាន់ៗ

សួស្ដី ២០២០ ថ្ងៃអង្គារ 31 ខែធ្នូ 2019

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
add a comment

Happy-New-Year-2020

ព្រះ​រាជ​ក្រឹត្យ​ស្ដី​អំពី​ការ​បង្កើត​គ្រឿង​រាជ​ឥស្សរិយ​យស​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ថ្ងៃចន្ទ 30 ខែធ្នូ 2019

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
2 comments

------------------------------------------------------------_KH_24_Sep_1993-1------------------------------------------------------------_KH_24_Sep_1993-2------------------------------------------------------------_KH_24_Sep_1993-3------------------------------------------------------------_KH_24_Sep_1993-4

_________________________________________________
អាន​ផង​ដែរ ៖
១. សារាចរ​ណែនាំ​ស្ដី​ពី​ការ​ពាក់​គ្រឿង​ឥស្សរិយ​យស

ខ្នុរចេញ​ផ្លែ ថ្ងៃសៅរ៍ 28 ខែធ្នូ 2019

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
3 comments

បន្ទាប់​ពី​រង់​ចាំ​យ៉ាង​យូរ ពេល​នេះ​កូន​ខ្នុរ​ដែល​ខ្ញុំ​បាន​ដាំ​បាន​ចេញ​ផ្លែ​ហើយ​។ កូន​ខ្នុរ​មួយ​ដើម​ខ្ញុំ​បាន​ទិញយក​មក​ដាំ​លើ​ដី​ដ៏​តូច​ចង្អៀត​មួយ​ក្បែរ​របង​ផ្ទះ អស់​ប្រមាណ​ជាង​មួយ​ឆ្នាំ​ហើយ​យ៉ាង ពេល​នេះ​បាន​ចេញ​ជា​កូន​ផ្លែ​មក​ហើយ និង​សង្ឃឹម​ថា​នឹង​បាន​ទទួល​ទាន​ដ៏​ឆ្ងាញ់​ពី​ផ្លែ​មួយ​នេះ​។

ខ្ញុំ​បាន​ទិញ​កូន​ដើម​ខ្នុរ​មួយ​ដើម ដែល​កាល​ណុះ​អ្នក​លក់​ប្រាប់​ថា​ជា​ខ្នុរ​ការុត​។ ដោយ​សារ​ខ្ញុំ​ចូល​ចិត្ត​ទទួល​ទាន​ខ្នុរ​ផង ក៏​យក​មក​ដាំ​លេង​ៗ ក្បែរ​ផ្ទះ​។ កាល​ណុះ​អ្នក​លក់​ប្រាប់​ថា​៦​ខែ​បាន​ផល​ហើយ តែ​មិន​អញ្ចឹង​ទេ វា​យូរ​ច្រើន​សមគួរ​ផង​ទើប​ចេញ​ក្ដឹប​ខ្នុរ​នា​ថ្ងៃ​នេះ​ឯង​៕

thumbnail_20191228_124811ក្ដឹប​ខ្នុរ​ចេញ​
thumbnail_20191228_124827ដើម​ខ្នុរដែល​ខ្ញុំ​ដាំ​នៅ​ចំហៀង​ផ្ទះ

_______________________________________
អានផងដែរ៖
១. ខ្នុរបាយស្រាមួយដើម
២. ខ្នុរ​ណាំង​មុខ​ផ្ទះ
៣. បុប្ផ​ជាតិ​ឯ​ផ្ទះ​ខ្ញុំ
៤. ខ្នុរចេញ​ផ្លែ​ទី​២

%d bloggers like this: