jump to navigation

អនុមោទនា មាឃ​បូជា ព.ស.​២៥៦២ ថ្ងៃអង្គារ 19 ខែ​កុម្ភៈ 2019

Posted by សុភ័ក្ត្រ in ព្រះ​ធម៌, វីដេអូ.
1 comment so far

52552015_10156088106267039_6581667764824440832_n

មាឃបូជា (អានថា៖ មាឃៈបូជា មិនមែនអាន មាឃបូជា ទេ) វចនានុក្រមខ្មែរ ទំព័រ៨៧២ ន. (សំ.បា. មាឃ + បូជា) ការធ្វើបូជាក្នុងខែមាឃ។ ឈ្មោះបុណ្យមួយសម្រាប់ពុទ្ធសាសនា ធ្វើក្នុងថ្ងៃពេញបូណ៌មីខែមាឃ រំឮកដល់ សាវកសន្និបាត “ការប្រជុំសាវ័ក” នៃព្រះសម្ពុទ្ធដែលហៅថា ចាតុរង្គសន្និបាត “ការប្រជុំមានអង្គបួន” គឺ

  1. ថ្ងៃនោះព្រះចន្ទ្រចរចូលដល់មាឃនក្សត្រ (ថ្ងៃពេញបូរណ៌មីខែមាឃ),
  2. ព្រះភិក្ខុសង្ឃចំនួន១.២៥០ រូប ឥតបានកំណត់ពេលគ្នាជាមុនសោះ ក៏ស្រាប់តែមកប្រជុំព្រមគ្នា ក្នុងសំណាក់ព្រះបរមសាស្ដា,
  3. ព្រះភិក្ខុសង្ឃទាំងអម្បាលនោះសុទ្ធតែជាឯហិភិក្ខុដូចគ្នាទាំងអស់,
  4. ព្រះភិក្ខុសង្ឃទាំងនោះសុទ្ធតែជាព្រះអរហន្ត។

ការប្រជុំមានអង្គ៤ដូច្នេះ ក្នុងពុទ្ធសម័យមានតែម្ដងគត់, ក្នុងវេលានោះ ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងឱវាទបាតិមោក្ខ…។

ពួកពុទ្ធមាមកជនគ្រប់ប្រទេសក្នុងសាសនកាលរៀងមក កំណត់យកថ្ងៃពេញបូណ៌មីខែមាឃរាល់ឆ្នាំ ថាជាថ្ងៃសំខាន់មួយក្នុងការធ្វើបូជាៈ ថ្ងៃមាឃបូជា, ធ្វើមាឃបូជា, បុណ្យមាឃបូជា។

  • ឆ្នាំនេះមាឃបូជា ត្រូវនឹងថ្ងៃអង្គារ ទី​១៩ ខែ​កុម្ភៈ គ.ស.​២០១៩។

ព្រះធម្មវិសេសទេសនាអំពីបុណ្យមាឃបូជា
សម្ដេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត

អាន​ព័ត៌មាន​៖

 

Advertisements

ថ្ងៃ​នេះ​បិណ្ឌ​១ ថ្ងៃអង្គារ 25 ខែកញ្ញា 2018

Posted by សុភ័ក្ត្រ in ព្រះ​ធម៌, វីដេអូ, អំពីស្រុកខ្មែរ.
4 comments

រដូវបុណ្យសែនដូនតាកាន់បិណ្ឌដាក់បិណ្ឌ បានចូលមកដល់ទៀតហើយ បងប្អូនញាតិមិត្រ ដោយចាប់ផ្ដើមនៅថ្ងៃអង្គារ ទី២៥ ខែកញ្ញា (ថ្ងៃនេះ)។ សម្រាប់ឆ្នាំនេះ ថ្ងៃអង្គារ​នេះ គឺជាថ្ងៃទី១ នៃពិធីកាន់បិណ្ឌរបស់ពលរដ្ឋខ្មែរ អ្នកកាន់ពុទ្ធសាសនា ក៏ដូចជាខ្មែរក្រោម ដែលកំពុងរស់នៅក្នុងទឹកដីវៀតណាមភាគខាងត្បូងបច្ចុប្បន្ននេះ ដោយឡែកនៅតាំងពីល្ងាចម្សិលមិញមកម្ល៉េះ នៅគ្រប់អារាមនានា ក៏មានពិធីសូត្រមន្តបិណ្ឌ១ផងដែរ។

ក្នុងនាមជាពុទ្ធសាសនិកខ្មែរ សូមកុំភ្លេចរកពេលទំនេរបានទៅវត្ត យ៉ាងហោចណាស់ម្ដងដែរក្នុងរយៈពេល១៥ថ្ងៃ នៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌសម្រាប់ព.ស.២៥៦២នេះ។

ជាធម្មតាក្នុងរដូវនេះ គ្រប់អារាមតែងតែមានស្មូតបទ បរាភវសូត្រស្រែខ្មុកសូមឧទ្ទិសថ្ងៃនេះ ជូនបទ បរាភវសូត្រ ទុក្ខគ្រាន់ជាធម្មទាន ដូចតទៅនេះ។ សូមអញ្ជើញទស្សនា៖

________________________________________________
អានផងដែរ៖
១. ទំនួញប្រេត
២. Repost: ទំនៀមធ្វើនំអន្សមរដូវភ្ជុំបិណ្ឌ និងការបាត់បង់
៣. ទើប​បាន​មួយ​វត្ត
៤. វត្ត​ទី​២ ឆ្នាំ​នេះ
៥. វិស្សម​កាល​ភ្ជុំ​បិណ្ឌ ឆ្នាំ​២០១៨​នេះ

បទ​សរភញ្ញ វសន្តតិលកា ថ្ងៃអាទិត្យ 11 ខែ​កុម្ភៈ 2018

Posted by សុភ័ក្ត្រ in ចម្រៀង, ព្រះ​ធម៌.
add a comment

អនុមោទនា មាឃ​បូជា ព.ស.​២៥៦១ ថ្ងៃពុធ 31 ខែមករា 2018

Posted by សុភ័ក្ត្រ in ព្រះ​ធម៌, វីដេអូ.
add a comment

មាឃបូជា (អានថា៖ មាឃៈបូជា មិនមែនអាន មាឃបូជា ទេ) វចនានុក្រមខ្មែរ ទំព័រ៨៧២ ន. (សំ.បា. មាឃ + បូជា) ការធ្វើបូជាក្នុងខែមាឃ។ ឈ្មោះបុណ្យមួយសម្រាប់ពុទ្ធសាសនា ធ្វើក្នុងថ្ងៃពេញបូណ៌មីខែមាឃ រំឮកដល់ សាវកសន្និបាត “ការប្រជុំសាវ័ក” នៃព្រះសម្ពុទ្ធដែលហៅថា ចាតុរង្គសន្និបាត “ការប្រជុំមានអង្គបួន” គឺ

  1. ថ្ងៃនោះព្រះចន្ទ្រចរចូលដល់មាឃនក្សត្រ (ថ្ងៃពេញបូរណ៌មីខែមាឃ),
  2. ព្រះភិក្ខុសង្ឃចំនួន១.២៥០ រូប ឥតបានកំណត់ពេលគ្នាជាមុនសោះ ក៏ស្រាប់តែមកប្រជុំព្រមគ្នា ក្នុងសំណាក់ព្រះបរមសាស្ដា,
  3. ព្រះភិក្ខុសង្ឃទាំងអម្បាលនោះសុទ្ធតែជាឯហិភិក្ខុដូចគ្នាទាំងអស់,
  4. ព្រះភិក្ខុសង្ឃទាំងនោះសុទ្ធតែជាព្រះអរហន្ត។

ការប្រជុំមានអង្គ៤ដូច្នេះ ក្នុងពុទ្ធសម័យមានតែម្ដងគត់, ក្នុងវេលានោះ ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងឱវាទបាតិមោក្ខ…។

ពួកពុទ្ធមាមកជនគ្រប់ប្រទេសក្នុងសាសនកាលរៀងមក កំណត់យកថ្ងៃពេញបូណ៌មីខែមាឃរាល់ឆ្នាំ ថាជាថ្ងៃសំខាន់មួយក្នុងការធ្វើបូជាៈ ថ្ងៃមាឃបូជា, ធ្វើមាឃបូជា, បុណ្យមាឃបូជា។

  • ឆ្នាំនេះមាឃបូជា ត្រូវនឹងថ្ងៃពុធ ទី៣១ ខែមករា គ.ស.២០១៨។

ព្រះធម្មវិសេសទេសនាអំពីបុណ្យមាឃបូជា
សម្ដេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត

អាន​ព័ត៌មាន​៖

ថ្ងៃ​នេះ​បិណ្ឌ​១ ថ្ងៃពុធ 6 ខែកញ្ញា 2017

Posted by សុភ័ក្ត្រ in ព្រះ​ធម៌, វីដេអូ, អំពីស្រុកខ្មែរ.
6 comments

រដូវបុណ្យសែនដូនតាកាន់បិណ្ឌដាក់បិណ្ឌ បានចូលមកដល់ទៀតហើយ បងប្អូនញាតិមិត្រ ដោយចាប់ផ្ដើមនៅថ្ងៃពុធ ទី៦ ខែកញ្ញា (ថ្ងៃនេះ)។ សម្រាប់ឆ្នាំនេះ ថ្ងៃពុធនេះ គឺជាថ្ងៃទី១ នៃពិធីកាន់បិណ្ឌរបស់ពលរដ្ឋខ្មែរ អ្នកកាន់ពុទ្ធសាសនា ក៏ដូចជាខ្មែរក្រោម ដែលកំពុងរស់នៅក្នុងទឹកដីវៀតណាមភាគខាងត្បូងបច្ចុប្បន្ននេះ ដោយឡែកនៅតាំងពីល្ងាចម្សិលមិញមកម្ល៉េះ នៅគ្រប់អារាមនានា ក៏មានពិធីសូត្រមន្តបិណ្ឌ១ផងដែរ។

ក្នុងនាមជាពុទ្ធសាសនិកខ្មែរ សូមកុំភ្លេចរកពេលទំនេរបានទៅវត្ត យ៉ាងហោចណាស់ម្ដងដែរក្នុងរយៈពេល១៥ថ្ងៃ នៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌសម្រាប់ព.ស.២៥៦១នេះ។

ជាធម្មតាក្នុងរដូវនេះ គ្រប់អារាមតែងតែមានស្មូតបទ បរាភវសូត្រស្រែខ្មុកសូមឧទ្ទិសថ្ងៃនេះ ជូនបទ បរាភវសូត្រ ទុក្ខគ្រាន់ជាធម្មទាន ដូចតទៅនេះ។ សូមអញ្ជើញទស្សនា៖

________________________________________________
អានផងដែរ៖
១. ទំនួញប្រេត
២. តើអ្នកចូលបានប៉ុន្មានវត្តហើយ?
៣. Repost: ទំនៀមធ្វើនំអន្សមរដូវភ្ជុំបិណ្ឌ និងការបាត់បង់
៤. បាន​មួយ​វត្ត​ហើយ
៥. បាន​ពីរ​វត្ត​ហើយ
៦. បាន​បី​វត្ត​ហើយ
៧. វត្ត​ទី​បួន
៨. វត្ត​ទី​៥

ថ្ងៃ​នេះ​បិណ្ឌ​១ ថ្ងៃសៅរ៍ 17 ខែកញ្ញា 2016

Posted by សុភ័ក្ត្រ in ព្រះ​ធម៌, វីដេអូ, អំពីស្រុកខ្មែរ.
9 comments

រដូវបុណ្យសែនដូនតា ឬកាន់បិណ្ឌ ឬដាក់បិណ្ឌ បានចូលមកដល់ទៀតហើយ បងប្អូនញាតិមិត្រ ដោយចាប់ផ្ដើមនៅថ្ងៃសៅរ៍ ទី១៧ ខែកញ្ញា (ថ្ងៃនេះ)។ សម្រាប់ឆ្នាំនេះ ថ្ងៃសៅរ៍នេះ គឺជាថ្ងៃទី១ នៃពិធីកាន់បិណ្ឌរបស់ពលរដ្ឋខ្មែរ អ្នកកាន់ពុទ្ធសាសនា ក៏ដូចជាខ្មែរក្រោម ដែលកំពុងរស់នៅក្នុងទឹកដីវៀតណាមភាគខាងត្បូងបច្ចុប្បន្ននេះ ដោយឡែកនៅតាំងពីល្ងាចម្សិលមិញមកម្ល៉េះ នៅគ្រប់អារាមនានា ក៏មានពិធីសូត្រមន្តបិណ្ឌ១ផងដែរ។

ក្នុងនាមជាពុទ្ធសាសនិកខ្មែរ សូមកុំភ្លេចរកពេលទំនេរបានទៅវត្ត យ៉ាងហោចណាស់ម្ដងដែរក្នុងរយៈពេល១៥ថ្ងៃ នៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌសម្រាប់ព.ស.២៥៦០នេះ។ ឆ្នាំនេះស្រែខ្មុកអាចនឹងទៅវត្តបាន ដ្បិតមានគម្រោងទៅស្រុកខ្មែរ នៅចុងខែកញ្ញា ខាងមុខនេះហើយ រួមធ្វើបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌជាមួយប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា។

ជាធម្មតាក្នុងរដូវនេះ គ្រប់អារាមតែងតែមានស្មូតបទ បរាភវសូត្រស្រែខ្មុកសូមឧទ្ទិសថ្ងៃនេះ ជូនបទ បរាភវសូត្រ ទុក្ខគ្រាន់ជាធម្មទាន ដូចតទៅនេះ។ សូមអញ្ជើញទស្សនា៖

________________________________________________
អានផងដែរ៖
១. ទំនួញប្រេត
២. តើអ្នកចូលបានប៉ុន្មានវត្តហើយ?
៣. Repost: ទំនៀមធ្វើនំអន្សមរដូវភ្ជុំបិណ្ឌ និងការបាត់បង់

បុណ្យ​អាសាឍ​បូជា ឬ​អាសាឡ្ហ​បូជា ថ្ងៃអង្គារ 19 ខែកក្កដា 2016

Posted by សុភ័ក្ត្រ in ព្រះ​ធម៌, វីដេអូ.
add a comment

  • អ្វីជាបុណ្យអាសាឍបូជា ឬអាសាឡ្ហបូជា?

អាសាឍបូជា ឬអាសាឡ្ហបូជា រាប់ថាជាថ្ងៃសំខាន់មួយទៀតរបស់ពុទ្ធសាសនិកជន ដែលត្រូវគ្នានឹងថ្ងៃពេញបូណ៌មី ១៥ កើត ខែអាសាឍ។ នៅក្នុងសម័យពុទ្ធកាល មានហេតុការណ៍សំខាន់កើតឡើង៤ប្រការ ដូចតទៅនេះ៖

  1. ជាថ្ងៃដែលព្រះបរមសាស្ដាទ្រង់សម្ដែងព្រះធម្មទេសនាជាលើកដំបូង ដល់បញ្ចវគ្គីយ៍ទាំង៥រូប នៅក្នុងព្រៃឥសិបតនមិគទាយវ័ន ក្បែរនគរពារាណសី
  2. ជាថ្ងៃដែលព្រះបរមសាស្ដាទ្រង់បានព្រះសាវកអង្គដំបូង គឺព្រាហ្មណ៍កោណ្ឌញ្ញៈ ដែលបានសម្រេចព្រះធម្មអង្គដំបូង
  3. ជាថ្ងៃដែលមានព្រះសង្ឃកើតឡើងជារូបដំបូង គឺព្រះអញ្ញាកោណ្ឌញ្ញៈ និងទទួលបានការឧបសម្ប័ទជាព្រះភិក្ខុរូបដំបូងក្នុងព្រះពុទ្ធសាសនា
  4. ជាថ្ងៃកើតឡើងនូវព្រះរតនត្រ័យពេញបរិបូរណ៍ គឺព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ គ្រប់ជាលើកទីមួយ
  • កម្ពុជាមិនមានប្រារព្ធបុណ្យអាសាឍបូជា ឬអាសាឡ្ហបូជា

សម្រាប់កម្ពុជប្រទេស បុណ្យអាសាឍបូជា ឬអាសាឡ្ហបូជា មិនមានប្រារព្ធធ្វើឡើងទេ។ កម្ពុជាប្រារព្ធតែបុណ្យពីរប៉ុណ្ណោះ គឺមាឃបូជា និងវិសាខបូជា៕

%d bloggers like this: