jump to navigation

ខួប​ឆ្នាំ​ទី​៥០ ពិធី​សម្ពោធ​សាលា​បឋម​សិក្សា​បំពេញ​វិជ្ជា​ក្របៅ ថ្ងៃចន្ទ 14 ខែមករា 2019

Posted by សុភ័ក្ត្រ in សង្គម​រាស្ត្រ​និយម.
add a comment

ថ្ងៃទី១៤ ខែ​មករា ឆ្នាំ២០១៩ នេះ មានរយៈពេល៥០ឆ្នាំគត់ ដែលពិធីជាប្រវត្តិសាស្ត្រជាតិខ្មែរមួយបានកើតឡើងនៅទឹក​ដី​ក្របៅ ស្រុក​កំចាយ​មារ ខេត្ត​ព្រៃវែង នោះគឺពិធី​​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ «សាលា​បឋម​សិក្សា​បំពេញ​វិជ្ជា​ក្របៅ»។ សម្ដេចព្រះប្រមុខរដ្ឋអមតៈនៃប្រជាជនខ្មែរបានស្ដេចយាងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវគ្រឹះ​ស្ថាន​សិក្សា​ថ្មី​​​នេះដោយព្រះអង្គផ្ទាល់។

សូម​បញ្ជាក់​ថា នៅក្របៅ​នេះ កាល​ពី​មុន​សង្គម សាលា​បឋម​សិក្សា​មាន​តែ​៣​ខ្នង មាន​ថ្នាក់​២៥ និង​សិស្ស​ជិត​៧០០​នាក់​ មាន​គ្រូ​១១​នាក់​។ លុះ​មក​ដល់​សម័យ​សង្គម សាលា​បឋម​សិក្សា​មាន​២២ មាន​ថ្នាក់​១២៧ និង​មាន​សិស្ស​ជាង​៦.០០០ នាក់ មាន​គ្រូ​៩៩​នាក់​​។

នៅ​ក្នុង​របប​សង្គម​រាស្ត្រ​និយម​ក្រោម​មគ្គុទេសក៍​របស់​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​អមត​នៃ​ពួង​ជន​ខ្មែរ ព្រះ​អង្គ​ក៏​ដូច​ជា​រាជ​រដ្ឋាភិបាល​​សង្គម​តែង​តែ​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​​ការ​សិក្សា​របស់​យុវជន​ជំនាន់​ក្រោយ​ឲ្យ​ស្មើ​មុខ​មាត់ និង​អ្នក​រស់​នៅ​តាម​ទី​ប្រជុំ​ជន​ធំ​ៗ​ឯ​ទៀត​របស់​ព្រះ​នគរ​​៕

ស្រង់ចេញពីកម្រងអនុស្សាវរីយ៍ដោយរូបភាពនៃកម្ពុជា សង្គមរាស្ត្រនិយម

untitledស-1untitled-1

Advertisements

ខួប​ឆ្នាំ​ទី​៥០ ពិធី​សម្ពោធ​អគារ​ថ្មី​ៗ​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កេតុមាលា ថ្ងៃ​ព្រហស្បតិ៍ 10 ខែមករា 2019

Posted by សុភ័ក្ត្រ in សង្គម​រាស្ត្រ​និយម.
add a comment

ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៩ នេះ មាន​រយៈ​ពេល​៥០​ឆ្នាំ​គត់ ដែល​កាល​ណុះ គឺ​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​១៩៦៩ នៅ​ឯ​មន្ទីរ​ពេទ្យ​ព្រះ​កេតុ​មាលា ក្នុង​ព្រះ​រាជធានី​ភ្នំពេញ សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​នៃ​ប្រជាជាតិ​ខ្មែរ ព្រះ​ករុណា ព្រះ​បរម​រតន​កោដ្ឋ ស្ដេច​បាន​យាង​ចូល​រួម​ជា​ព្រះ​ធិបតីភាព​ក្នុង​ពិធី​សម្ពោធ​សមិទ្ធិ​ជា​អាគារ​ថ្មី​ៗ​ជា​ច្រើន​នៅ​ក្នុង​មន្ទីរ​ពេទ្យ​រដ្ឋ​មួយ​នេះ​។ បណ្ដា​ព្រះ​រាជ​វង្ស ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​សំខាន់​ៗ​ជា​ច្រើន​បាន​យាង និង​អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​នេះ​ផង​ដែរ​។

អាគារ​ថ្មី​ដែល​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​ទ្រង់​យាង​មក​សម្ពោធ​នា​ពេល​នោះ​រួម​មាន ៖

  1. អាគារ​ពីរ​ខ្នង​សម្រាប់​ព្យាបាល​ជំងឺ​របេង ដែល​ក្នុង​មួយ​ខ្នង​ៗ​មាន​គ្រែ​ចំនួន​៨០
  2. អាគារ​មួយ​ទៀត មាន​១១៤​គ្រែ ជា​ជំនួយ​នៃ​សាធារណ​រដ្ឋ​ចិន​ប្រជាមានិតុ និង​អង្គការ​អ៊ុយនីសេហ្វ​ជា​អ្នក​ផ្ដល់​គ្រឿង​បរិក្ខារ​
  3. អាគារ​ទី​៣​ជា​ផ្ទះ​បាយ និង​កន្លែង​បោក​ខោអាវ យ៉ាង​ទំនើប សង់​រួម​គ្នា​ដោយ​មិត្ត​ចិន (​៥.២៧៨.០០០​រៀល​) និង​ថវិកា​ជាតិ (​៧.៨៤៤.០០០​រៀល​)

ដោយ​ឡែក​សម្រាប់​អាគារ​អ្នក​ជំងឺ​ក្អក​របេង​មួយ​ខ្នង មាន​ឈ្មោះ​ថា​អាគារ​ព្រះ​អង្គ​ម្ចាស់​សម្ដេច​ព្រះ​រតនរាជ​ធិតា ពិនតារា សុដារេត ដែល​ជា​នាយិកា​ដ៏​សប្បុរស​។ ព្រះ​អង្គ​ម្ចាស់​​​មុនីពិន សុថារេត ដែល​ជា​ព្រះ​រាជ​បុត្រី​នៃ​សម្ដេច​ពិនតារា សុដារេត ទ្រង់​បាន​យាង​កាត់​ខ្សែ​បូ​សម្ពោធ​អាគារ​ដែល​មាន​ព្រះ​នាម​ព្រះ​មាតា​របស់​លោក​ផង​។

នៅ​ក្នុង​ឱកាស​នោះ​ផង​ដែរ សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ ទ្រង់​សព្វ​ព្រះ​រាជ​ហឫទ័យ​ប្រទាន​ប្រាក់​១​សែន​រៀល​ទៅ​លោក​ជំទាវ ទីប ម៉ម រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល និង​សង្គម​កិច្ច ទុក​ជា​មូលនិធិ​សង្គម​កិច្ច​សម្រាប់​បុគ្គលិក​ពេទ្យ​ផង៕​

ស្រង់ចេញពីកម្រងអនុស្សាវរីយ៍ដោយរូបភាពនៃកម្ពុជា សង្គមរាស្ត្រនិយម

១២៣

ខួប​ឆ្នាំ​ទី​៥០ ពិធី​សម្ពោធ​គិលាន​ដ្ឋាន បឹង​ខ្ទុំ ថ្ងៃអាទិត្យ 23 ខែធ្នូ 2018

Posted by សុភ័ក្ត្រ in សង្គម​រាស្ត្រ​និយម.
add a comment

ថ្ងៃទី២៣ ខែ​ធ្នូ ឆ្នាំ២០១៨ នេះ មានរយៈពេល៥០ឆ្នាំគត់ ដែលពិធីជាប្រវត្តិសាស្ត្រជាតិខ្មែរមួយបានកើតឡើងនៅ​ទឹក​ដី​​ខេត្ត​បាត់ដំបង នោះ​គឺ​ការ​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​​​គិលានដ្ឋានបឹង​ខ្ទុំ។ សម្ដេចព្រះប្រមុខរដ្ឋអមតៈនៃប្រជាជនខ្មែរបានស្ដេចយាងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ​នូវ​គិលានដ្ឋាន​​ថ្មី​​នេះដោយព្រះអង្គផ្ទាល់។

នេះជាសមិទ្ធផលដ៏ថ្លៃថ្នាមួយទៀតនៃរបបសង្គម ដែលបានសម្រេចលទ្ធផលផ្នែកសុខុមាលភាពជូនប្រជារាស្ត្រដាច់ស្រយាលតាមទីជនបទនានានៃព្រះនគរ ដើម្បីទទួលបានការរក្សាសុខភាពទាន់សម័យមួយដូចបណ្ដាប្រជារាស្ត្រឯទៀតនៅតាមទីប្រជុំជននានាផងដែរ៕

ស្រង់ចេញពីកម្រងអនុស្សាវរីយ៍ដោយរូបភាពនៃកម្ពុជា សង្គមរាស្ត្រនិយម

សមិទ្ធិ​សង្គម ៖ កំពង់​ផែ​ទឹក​ជ្រៅ ក្រុង​ព្រះ​សីហនុ ថ្ងៃពុធ 19 ខែធ្នូ 2018

Posted by សុភ័ក្ត្រ in សង្គម​រាស្ត្រ​និយម.
add a comment

ស្រង់ចេញពីកម្រងអនុស្សាវរីយ៍ដោយរូបភាពនៃកម្ពុជា សង្គមរាស្ត្រនិយម

ខួប​ឆ្នាំ​ទី​៥០ ពិធី​បញ្ចុះ​សិលា​ស្ថាបនា​គិលាន​ដ្ឋាន​នៅ​ប៊ូស្រា ថ្ងៃសុក្រ 7 ខែធ្នូ 2018

Posted by សុភ័ក្ត្រ in សង្គម​រាស្ត្រ​និយម.
add a comment

ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០១៨ នេះ មាន​រយៈ​ពេល​៥០​ឆ្នាំ ដែល​ប្រវត្តិ​សាស្ត្រ​នា​ថ្ងៃ​នោះ គឺ​ពិធី​បញ្ចុះ​បឋម​សិលា​ស្ថាបនា​គិលានដ្ឋាន​ថ្មី​មួយ​នៅ​ឯ​ប៊ូ​ស្រា ខេត្ត​មណ្ឌល​គិរី​។

នេះជាសមិទ្ធផលដ៏ថ្លៃថ្នាមួយទៀតនៃរបបសង្គម ដែលបានសម្រេចលទ្ធផលផ្នែកសុខុមាលភាពជូនប្រជារាស្ត្រដាច់ស្រយាលតាមទីជនបទនានានៃព្រះនគរ ដើម្បីទទួលបានការរក្សាសុខភាពទាន់សម័យមួយដូចបណ្ដាប្រជារាស្ត្រឯទៀតនៅតាមទីប្រជុំជននានាផងដែរ៕

ស្រង់ចេញពីកម្រងអនុស្សាវរីយ៍ដោយរូបភាពនៃកម្ពុជា សង្គមរាស្ត្រនិយម

ខួប​ឆ្នាំ​ទី​៥០ ពិធី​សម្ពោធ​អនុ​វិទ្យាល័យ «​សង្គម​រាស្ត្រ​និយម​» នៅ​សែន​មនោរម ថ្ងៃអង្គារ 4 ខែធ្នូ 2018

Posted by សុភ័ក្ត្រ in សង្គម​រាស្ត្រ​និយម.
add a comment

ថ្ងៃទី៤ ខែ​ធ្នូ ឆ្នាំ២០១៨ នេះ មានរយៈពេល៥០ឆ្នាំគត់ ដែលពិធីជាប្រវត្តិសាស្ត្រជាតិខ្មែរមួយបានកើតឡើងនៅទឹក​ដី​​ភាគ​ឦសាន​នៃ​កម្ពុជា នោះគឺពិធី​​សម្ពោធ​អនុ​វិទ្យាល័យ «​សង្គម​រាស្ត្រ​និយម​» នៅ​សែន​មនោរម។ សម្ដេចព្រះប្រមុខរដ្ឋអមតៈនៃប្រជាជនខ្មែរបានស្ដេចយាងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវគ្រឹះ​ស្ថាន​សិក្សា​ថ្មី​​​នេះដោយព្រះអង្គផ្ទាល់។

ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​១៩៦៨ នៅ​ឯ​សែន​មនោរម ខេត្ត​មណ្ឌល​គិរី សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​ស្ដេច​បាន​យាង​ទៅ​សម្ពោធ​អនុវិទ្យាល័យ​ថ្មី​មួយ​របស់​ខេត្ត​ដែល​មាន​ឈ្មោះ​ថា អនុវិទ្យា​ល័យ​សង្គម​រាស្ត្រ​និយម​។ មាន​បង​ប្អូន​ខ្មែរ​លើ​ជា​ច្រើន​បាន​ចេញ​មក​ស្វាគមន៍​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ ដោយ​មាន​ការ​គោះ​គង​យ៉ាង​កក់​ក្ដៅ​បំផុត​។

នៅ​ក្នុង​របប​សង្គម​រាស្ត្រ​និយម​ក្រោម​មគ្គុទេសក៍​របស់​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​អមត​នៃ​ពួង​ជន​ខ្មែរ ព្រះ​អង្គ​ក៏​ដូច​ជា​រាជ​រដ្ឋាភិបាល​​សង្គម​តែង​តែ​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​​ការ​សិក្សា​របស់​យុវជន​ជំនាន់​ក្រោយ​ឲ្យ​ស្មើ​មុខ​មាត់ និង​អ្នក​រស់​នៅ​តាម​ទី​ប្រជុំ​ជន​ធំ​ៗ​ឯ​ទៀត​របស់​ព្រះ​នគរ​៕

ស្រង់ចេញពីកម្រងអនុស្សាវរីយ៍ដោយរូបភាពនៃកម្ពុជា សង្គមរាស្ត្រនិយម

ខួប​ឆ្នាំ​ទី​៥០ ពិធីសម្ពោធ ពិព័រណ៍​អចិន្ត្រៃយ៍​នៃ​សមិទ្ធិ​សង្គម​, រោង​ចក្រ​ស្រា​បៀរ និង​សណ្ឋាគារ «​ឯករាជ​» នៅ​ក្រុង​ព្រះ​សីហនុ ថ្ងៃអង្គារ 13 ខែវិច្ឆិកា 2018

Posted by សុភ័ក្ត្រ in សង្គម​រាស្ត្រ​និយម.
add a comment

ថ្ងៃទី១៣ ខែ​វិច្ឆិកា ឆ្នាំ២០១៨ នេះ មានរយៈពេល៥០ឆ្នាំគត់ ដែលពិធីជាប្រវត្តិសាស្ត្រជាតិខ្មែរមួយបានកើតឡើងនៅទឹក​ដី​នៃ​ក្រុង​ព្រះ​សីហនុ នោះគឺពិធី​​សម្ពោធ​សមិទ្ធផល​ធំ​ៗ​ចំនួន​បី របស់​របប​សង្គម។ សម្ដេចព្រះប្រមុខរដ្ឋអមតៈនៃប្រជាជនខ្មែរបានស្ដេចយាងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ​សមិទ្ធិ​ទាំង​នោះ រួម​មាន ពិព័រណ៍​អចិន្ត្រៃយ៍​នៃ​សមិទ្ធិ​សង្គម​, រោង​ចក្រ​ស្រា​បៀរ និង​សណ្ឋាគារ «​ឯករាជ​»​។

ស្រង់ចេញពីកម្រងអនុស្សាវរីយ៍ដោយរូបភាពនៃកម្ពុជា សង្គមរាស្ត្រនិយម

%d bloggers like this: