jump to navigation

សណ្ឋាគារ​បាងកក ស៊ីធី ស៊ូត ថ្ងៃអង្គារ 5 ខែមិថុនា 2018

Posted by សុភ័ក្ត្រ in សណ្ឋាគារ.
2 comments

កាល​ពី​ទៅ​លេង​ក្រុង​បាងកក ចុង​ខែ​ឧសភា កន្លង​មក​នេះ ខ្ញុំ​បាន​ស្នាក់​នៅ​សណ្ឋាគារ​មួយ​ឈ្មោះ​ថា បាងកក ស៊ីធី ស៊ូត (Bangkok City Suite) ដែល​នៅ​ចំ​កណ្ដាល​ក្រុង​បាងកក នា​សង្កាត់​រាជទេវី​។ ជា​ប្រភេទ​សណ្ឋាគារ​បែប​តម្លៃ​ថោក ដោយ​ក្នុង​មួយ​យប់​តម្លៃ ១.០០០​បាទ (​ប្រមាណ​​១២៨.០០០​រៀល​) សម្រាប់​បន្ទប់​គ្រែ​ធំ​១ ឬ​គ្រែ​តូច​២​។

ដោយ​សារ​ជា​សណ្ឋាគារ​ចាស់ បន្ទប់​មិន​សូវ​ស្អាត​ប៉ុន្មាន​ទេ ហើយ​ក៏​មាន​ក្លិន​មិន​សូវ​ល្អ​ទេ​។ ចំណែក​អាហារ​ពេល​ព្រឹក​វិញ គឺ​មាន​ចំនួន​តិច និង​មិន​មាន​ចម្រុះ​អាហារ​ទេ​។ ខ្ញុំ​មិន​ណែនាំ​ឲ្យ​ស្នាក់​នៅ​ទី​នេះ ទៀត​ទេ​៕

អាសយ​ដ្ឋាន​៖

លេខ​១​, ផ្លូវ​ពេជ្រ​បុរី, សង្កាត់​រាជ​ទេវី​, ក្រុង​បាងកក ១០៤០០
ទូរស័ព្ទ​៖ (៦៦-២) ២១៤៦២៩៩, ២១៤៦២៩២
ទូរសារ៖ (៦៦-២) ២១៣៧៦៣៣
សារ​អេឡិច​ត្រូនិច​៖ reservation@bangkoksuite.com
គេហ​ទំព័រ​៖ http://www.bangkoksuite.com

ការ​ផ្ដល់​តម្លៃ​៖ 

បន្ទប់​សណ្ឋាគារ
កន្លែង​ញ៉ាំ​អាហារ​ពេល​ព្រឹកកន្លែង​ញ៉ាំ​អាហារ​ពេល​ព្រឹក

____________________________________________________
អាន​ផង​ដែរ
១. ទៅ​បាងកក
២. សណ្ឋាគារ និង​ទី​កន្លែង​ស្នាក់​នៅ​នានា

Advertisements

សណ្ឋាគារ​ហា​ទៀន ថ្ងៃអង្គារ 8 ខែ​ឧសភា 2018

Posted by សុភ័ក្ត្រ in សណ្ឋាគារ, Tiếng Việt.
5 comments

កាល​ពី​ទៅ​លេង​ហាទៀន នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​កន្លង​មក​នេះ ខ្ញុំ​បាន​ស្នាក់​នៅ​សណ្ឋគារ​មួយ​ឈ្មោះ​សណ្ឋាគារ​ហា​ទៀន​។ ជា​ប្រភេទ​សណ្ឋាគារ​ចាស់​ខ្នាត​តូច​មួយ នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្សារ និង​ដៃ​សមុទ្ទ​ហាទៀន​។

ចំពោះ​តម្លៃ​បន្ទប់​វិញ​ក៏​មិន​ជា​ថ្លៃ​ប៉ុន្មាន ដោយ​បន្ទប់​គ្រែ​ពីរ​មាន​តម្លៃ​ប្រមាណ​​៨០.០០០​រៀល​ប៉ុណ្ណោះ​ តែ​មិន​រាប់​បញ្ចូល​អាហារ​ពេល​ព្រឹក​ទេ​។

អាសយដ្ឋាន៖

៣៥ ត្រាន ហួ, ធី សា ហា ទៀន​, ខេត្ត​ពាម (​កម្ពុជា​ក្រោម​)
ទូរស័ព្ទ៖ ០២៩៧ ៣៨៥១ ៥៦៣

ការផ្ដល់តម្លៃ៖ 

បន្ទប់​សណ្ឋាគារ
បន្ទប់​សណ្ឋាគារបន្ទប់​ទឹកសម្ភារៈ​បន្ទប់​ទឹកអាហារ​ដ្ឋាន

_______________________________________________________________
អាន​ផង​ដែរ​៖
១. ចប់​វិស្សម​កាល​បុណ្យ​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​ច ១៣៨០
២. ការ​ឆ្លង​ព្រំ​ដែន នៅ​ព្រែក​ចាក
៣. សម្រស់​ក្រុង​ហាទៀន នា​ពេល​រាត្រី
៤. សណ្ឋាគារ និងទីកន្លែងស្នាក់នៅនានា
៥. កន្លែង​កម្សាន្ត​មួយ ណៃ នៅ​ហាទៀន

សណ្ឋាគារ​ព្រីនស៍ ផាលេស ថ្ងៃអាទិត្យ 12 ខែវិច្ឆិកា 2017

Posted by សុភ័ក្ត្រ in សណ្ឋាគារ.
3 comments

កាល​ពី​ខ្ញុំ​ទៅ​បាងកក ចុង​ខែ​តុលា​កន្លង​មក​នេះ ខ្ញុំ​បាន​ស្នាក់​នៅ​សណ្ឋាគារ​មួយ​ឈ្មោះ​ថា សណ្ឋាគារ​ព្រីនស៍ ផាលេស​ (PRINCE PALACE HOTEL)។ ជា​ប្រភេទ​សណ្ឋាគារ​ខ្នាត​ធំ​មួយ តែ​រៀង​ចំណាស់​បន្តិច ស្ថិត​នៅ​ក្នុង​សង្កាត់​ជំនួញ​មួយ​ឈ្មោះ​ថា បូបេ មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កន្លែង​ដែល​ខ្ញុំ​ធ្លាប់​ស្នាក់​នៅ កាល​ពេល​រៀន​នៅ​ទីក្រុង​បាងកក​។

បន្ទប់​មាន​សភាព​ធំ​ធម្មតា តាម​តម្លៃ ដែល​ក្នុង​មួយ​បន្ទប់​ប្រមាណ​២០០.០០០​រៀល និង​ជា​ពិសេស​ទៅ​ទៀត​នោះ សណ្ឋាគារ​នេះ មាន​ផ្ទុក​លំអ​ទៅ​ដោយ​រូប​គំនូរ និង​រូប​ចម្លាក់​ខ្មែរ​ជា​ច្រើន​ផង​ដែរ​។

អាសយដ្ឋាន៖

៤៨៨/៨០០, អាគា​បូបេ​, ផ្លូវ​​តម្រុង​រ័ក្ស​, ខ្លង​មហា​នាគ​, ប៉ម​ប្រាប, បាងកក​ ១០១០០ ប្រទេស​ថៃ
ទូរស័ព្ទ៖ (៦៦២) ៦២៨ ១១១១
ទូរសារ៖ (៦២២) ៦២៨ ១០០០

គេហទំព័រ៖ www.princepalace.co.th

ការផ្ដល់តម្លៃ៖ 

បន្ទប់​សណ្ឋាគារបន្ទប់​សណ្ឋាគារគ្រឿង​ប្រើ​ប្រាស់​ក្នុង​បន្ទប់​ទឹកបាងកក​មើល​ពី​បន្ទប់​សណ្ឋាគារ

____________________________________________________________________
អានផងដែរ៖
១. ទៅ​បាងកក
២. សណ្ឋាគារ និងទីកន្លែងស្នាក់នៅនានា
៣. សិល្បៈ​ខ្មែរ​នៅ​សណ្ឋាគារ​ព្រីនស៍ ផាលេស

សណ្ឋាគារ​ឆ្នេរ​ថ្មី ថ្ងៃអាទិត្យ 8 ខែតុលា 2017

Posted by សុភ័ក្ត្រ in សណ្ឋាគារ.
2 comments

កាល​ពី​យប់​ថ្ងៃ​ពុធ ពេល​ទៅ​គេង​នៅ​ក្រុង​ព្រះ​សីហនុ​កន្លង​ទៅ​នេះ ខ្ញុំ​បាន​ស្នាក់​នៅ​សណ្ឋាគារ​ចាស់​មួយ​ឯ​ម្ដុំ​ផែ នោះ​គឺ​សណ្ឋាគារ​ឆ្នេរ​ថ្មី​។ នេះ​ជា​លើក​ទី​១​ហើយ​ដែល​ស្នាក់​នៅ​ម្ដុំ​នេះ និង​ស្នាក់​នៅ​សណ្ឋាគារ​នេះ​។ សណ្ឋាគារ​នេះ ជា​សណ្ឋាគារ​ចាស់​មួយ​ដែល​កាល​ពី​សម័យ​ទសវត្សរ៍​ឆ្នាំ​១៩៩០ ល្បី​ណាស់ ហើយ​កាល​ណុះ​កុង​របស់​ខ្ញុំ​មក​ពី​អាមេរិក ចូល​ចិត្ត​ស្នាក់​នៅ​ទី​នោះ​ផង​ដែរ​។

អាសយដ្ឋាន៖

ផ្លូវ​ផែ​, ខណ្ឌ​មិត្តភាព, ក្រុង​ព្រះ​សីហនុ
ទូរស័ព្ទ៖ ០៣៤ ៩៣៣ ៨២២
សារ​អេឡិច​ត្រូនិច​៖ info@newbeachhotel.com
គេហទំព័រ៖ www.newbeachhotel.com

ការផ្ដល់តម្លៃ៖ 

បន្ទប់​សណ្ឋាគារបន្ទប់​សណ្ឋាគារបន្ទប់​សណ្ឋាគារបន្ទប់​សណ្ឋាគារសណ្ឋាគារ​មើល​ពី​ក្រៅ

____________________________________________________________________
អានផងដែរ៖
១. ចេញ​ទៅ​ខេត្ត​ព្រះ​សីហនុ
២. សណ្ឋាគារ និងទីកន្លែងស្នាក់នៅនានា

សណ្ឋាគារ​មីសៃ ប៉ារ៉ាដៃស៍ ថ្ងៃ​ព្រហស្បតិ៍ 29 ខែមិថុនា 2017

Posted by សុភ័ក្ត្រ in សណ្ឋាគារ, ພາສາລາວ.
2 comments

កាល​ពី​ទៅ​លេង​ក្រុង​វៀងចន្ទន៍ ខែ​មិថុនា ឆ្នាំ​២០១៧ កន្លង​ទៅ​នោះ ខ្ញុំ​បាន​ស្នាក់​នៅ​សណ្ឋាគារ​​មួយ​ឈ្មោះ​ថា ​មីសៃ ប៉ារ៉ាដៃស៍ ឬ​ស្ថានសួគ៌ មាន​ជ័យ​​ ដែល​ស្ថិត​នៅ​ក្បែរ​ប្រជុំ​ជន​កណ្ដាល​ក្រុង​វៀងចន្ទន៍​​។ សណ្ឋាគារ​នេះ​បើ​តាម​ពិត​ទៅ​មាន​ឋានៈ​ត្រឹម​ផ្ទះ​សំណាក់​នៅ​ស្រុក​ខ្មែរ​យើង​ទេ​។ នៅ​ក្រុង​វៀងចន្ទន៍​​ទី​ស្នាក់​នៅ​នានា​មាន​តម្លៃ​ថ្លៃ​ជាង​នៅ​ភ្នំពេញ ឬ​នៅ​កម្ពុជា​យើង​ទាំង​មូល​។

សម្រាប់​បន្ទប់​ដែល​ខ្ញុំ​ស្នាក់​នៅ​នេះ គ្រែ​ពីរ​បូក​រួម​អាហារ​ពេល​ព្រឹក (​បែប​អាមេរិកាំង​មួយ​ចាន​) មាន​តម្លៃ​ប្រមាណ​១០០.០០០​រៀល​។

អាសយដ្ឋាន៖

ផ្ទះ​លេខ ០២ តំបន់ ០១ ផ្លូវ Frangcois Ngin,
ភូមិ​មាន​ជ័យ, ខណ្ឌ​ចន្ទ​បុរី​,
ទីក្រុង​វៀងចន្ទន៍​, សបប​. លាវ
ទូរស័ព្ទ៖ (+៨៥៦ ២១) ២៥៤ ២២៣ – ៤
ទូរសារ៖ (+៨៥៦ ២១) ២៥៤ ៥១០
គេហទំព័រ៖ http://mixayparadise.com/

ការផ្ដល់តម្លៃ៖ 

បន្ទប់​សណ្ឋាគារបន្ទប់​សណ្ឋាគារ
ទឹក​ក្នុង​បន្ទប់​សណ្ឋាគារ
មើល​ពី​លើ​សណ្ឋាគារ​ជាន់​ទី​៣

____________________________________________________________________
អានផងដែរ៖
១. ទៅ​លេង​វៀងចន្ទន៍
២. សណ្ឋាគារ និងទីកន្លែងស្នាក់នៅនានា

សណ្ឋាគារ​កង់ទីណង់តាល់ សៃហ្កន ថ្ងៃសៅរ៍ 27 ខែ​ឧសភា 2017

Posted by សុភ័ក្ត្រ in វីដេអូ, សណ្ឋាគារ, Tiếng Việt.
2 comments

ក្នុង​ពេល​ដែល​ខ្ញុំ​ទៅ​ស្នាក់​នៅ​​បំពេញ​ការ​ងារ​ឯ​កម្ពុជា​ក្រោម​កាល​ពី​ខែ​មីនា ឆ្នាំ​២០១៧ កន្លង​មក​នេះ ខ្ញុំ​បាន​ស្នាក់​នៅ​សណ្ឋាគារ​ចំនួន​ពីរ​នៅ​ក្រុង​ព្រៃ​នគរ សណ្ឋាគារ​ទី​មួយ​នោះ​ឈ្មោះ​ថា អ៊ីដែន​ស្តារ សៃហ្គន និង​សណ្ឋាគារ​ទី​២​នេះ មាន​ឈ្មោះ​​ថា សណ្ឋាគារ​កង់ទីណង់តាល់ សៃហ្កន​។ ជា​សណ្ឋាគារ​លក្ខណៈ​ផ្កាយ​បួន​បែប​ក្លាស៊ិក ដែល​ជា​សណ្ឋាគារ​បែប​បូរាណ​របស់​ក្រុង​នេះ ដោយ​សាង់​សង់​តាំង​ពី​ឆ្នាំ​១៨៨០​មក​ម្ល៉េះ​។

បន្ទាប់​មាន​លក្ខណៈ​ចាស់​ទៅ​តាម​អាយុ​កាល​នៃ​សណ្ឋាគារ​តែ​មាន​ការ​រៀប​ចំ​និង​កែ​សម្រួល​ទៅ​តាម​សម័យ​កាល​​។ ចំពោះ​បន្ទប់​ដែល​ខ្ញុំ​ស្នាក់​នៅ​នេះ ខ្ញុំ​ធ្វើ​ការ​កក់​តាម​រយៈ​អាហ្កូដា ដោយ​ក្នុង​តម្លៃ​ប្រមាណ​២៦០.០០០​រៀល​។

អាសយដ្ឋាន៖

លេខ​១៣២ -១៣៤ ផ្លូវ​ដុង​ ខូយ​, សង្កាត់​លេខ​១​, ក្រុង​ព្រៃ​នគរ​, ប្រទេស​វៀតណាម
ទូរស័ព្ទ៖ (៨៤.៨) ៣៨ ២៩៩ ២០១
ទូរសារ៖ (៨៤.៨) ៣៨ ២៩០ ៩៣៦
សារអេឡិចត្រូនិច៖ sales@edensaigonhotel.com
គេហទំព័រ៖  http://continentalsaigon.com/

ការផ្ដល់តម្លៃ៖ 


សណ្ឋាគារ​មើល​ចំ​ពី​មុខ

កន្លែង​ទទួល​ភ្ញៀវ

បន្ទប់​សណ្ឋាគារ

បន្ទប់​សណ្ឋាគារ

ផ្លែ​ឈើ​ទទួល​ភ្ញៀវ

បន្ទប់​ទឹក

សម្ភារ​បន្ទប់​ទឹក

អាហារ​ពេល​ព្រឹក

កន្លែង​ទទួល​ទាន​អាហារ​ពេល​ព្រឹក

____________________________________________________________________
អានផងដែរ៖
១. ទៅ​នគរ​កម្ពុជា​ក្រោម
២. សណ្ឋាគារ និងទីកន្លែងស្នាក់នៅនានា
៣. សណ្ឋាគារ​អ៊ីដែន​ស្តារ សៃហ្គន

សណ្ឋាគារ Mường Thanh Luxury Ca Mau ថ្ងៃ​ព្រហស្បតិ៍ 18 ខែ​ឧសភា 2017

Posted by សុភ័ក្ត្រ in វីដេអូ, សណ្ឋាគារ.
3 comments

កាល​ពី​ទៅ​បំពេញ​​ការងារ​នៅ​ខេត្ត​ទឹក​ខ្មៅ កាល​ពី​ខែ​មីនា កន្លង​ទៅ​នេះ ខ្ញុំ​បាន​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​មួយ​ឈ្មោះ​ថា Mường Thanh Luxury Ca Mau។ ទំនង​ជា​សណ្ឋាគារ​ធំ​ជាង​គេ​បង្អស់​នៅ​ក្នុង​ខេត្ត​នេះ​ហើយ​មើល​ទៅ សណ្ឋាគារ​នេះ​ទើប​សាង​សង់​ថ្មី​នៅ​លើ​ផ្ទៃ​ដី​ធំ​​​វាល និង​មាន​ភាព​ទំនើប​។

បន្ទប់​សណ្ឋាគារ​វិញ​មាន​ភាព​ធំ​ទូលាយ ឯ​អាហារ​ពេល​ព្រឹក​វិញ​ក៏​មាន​ភាព​សម្បូរ​បែប​។ ខ្ញុំ​សូម​ណែនាំ​លោក​អ្នក​ស្នាក់​នៅ​សណ្ឋាគារ​នេះ​ពេល​ទៅ​ខេត្ត​ទឹក​ខ្មៅ​។ ចំពោះ​បន្ទប់​ដែល​ខ្ញុំ​ស្នាក់​នៅ​នេះ​មាន​តម្លៃ​ប្រមាណ​៣២០.០០០ រៀល​។

អាសយដ្ឋាន៖

ដីឡូ​លេខ សេ​៣​អា មជ្ឈ​មណ្ឌល​រដ្ឋបាល និង​នយោបាយ​ខេត្ត​ទឹក​ខ្មៅ​, សង្កាត់​៩​, ក្រុង​ទឹក​ខ្មៅ​, ប្រទេស​វៀតណាម
ទូរស័ព្ទ៖+៨៤ ២៩០ ២២២ ៨៨៨៨
ទូរសារ៖ +៨៤ ២៩០ ២២២ ៨៨៨៧
សារអេឡិចត្រូនិច៖ info@camau.muongthanh.vn
គេហទំព័រ៖  http://luxurycamau.muongthanh.com

ការផ្ដល់តម្លៃ៖ 


កន្លែង​ទទួល​ភ្ញៀវ

បន្ទប់​សណ្ឋាគារ

បន្ទប់​សណ្ឋាគារ

សម្ភារ​ក្នុង​បន្ទប់

សម្ភារ​ក្នុង​បន្ទប់​ទឹក

កន្លែង​ទទួល​ទាន​អាហារ​ពេល​ព្រឹក

____________________________________________________________________
អានផងដែរ៖
១. ទៅ​ខេត្ត​ក្រមួន​ស និង​ទឹក​ខ្មៅ
២. ទិដ្ឋភាព​ក្រុង​ទឹក​ខ្មៅ ដែន​កម្ពុជា​ក្រោម
៣. សណ្ឋាគារ និងទីកន្លែងស្នាក់នៅនានា

%d bloggers like this: