លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ថ្ងៃសុក្រ 16 ខែវិច្ឆិកា 2018
Posted by សុភ័ក្ត្រ in អាស៊ាន.1 comment so far
_______________________________________________
អានព័ត៌មាន៖
១. សិង្ហបុរីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣
សិង្ហបុរីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ ថ្ងៃពុធ 14 ខែវិច្ឆិកា 2018
Posted by សុភ័ក្ត្រ in អាស៊ាន.19 comments
នានាប្រទេស៖ ក្រុងសិង្ហបុរី, ប្រទេសសិង្ហបុរី – កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ បានបើកជាផ្លូវការហើយកាលពីថ្ងៃអង្គារ ម្សិលមិញនេះ (១៣ វិច្ឆិកា ២០១៨) នៅឯប្រទេសសិង្ហបុរី ដោយអំពាវនាវឲ្យមានកិច្ចប្រតិបត្តិការពហុភាគី និងអន្តរជាតិ។
ថ្លែងនៅក្នុងសន្ទរកថាបើកកិច្ចប្រជុំលោកនាយករដ្ឋមន្ត្រីសិង្ហបុរី លី ស៊ាន ឡុង បានអំពាវនាវឲ្យប្រទេសសមាជិកអាស៊ាន និងដៃគូរបស់ខ្លួន ឲ្យបន្តកិច្ចសហប្រតិបត្តិការពហុភាគី និងជាអន្តរជាតិ នៅក្នុងការអភិវឌ្ឍនាពេលអនាគត ព្រមទាំងដោះស្រាយបញ្ហាប្រឈមរួម ដោយរួមបញ្ចូលទាំងបញ្ហាភេរវកម្ម និងបម្លាស់ប្ដូរអាកាសធាតុជាដើម។
មេដឹកនាំអាស៊ានទាំង១០ប្រទេសថតរូបក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ នៅសិង្ហបុរី
_______________________________________________
អានព័ត៌មាន៖
១. ទីបំផុតកិច្ចប្រជុំកំពូលអាស៊ានលើកទី១៤ ក៏បានចាប់ផ្ដើម
២. ថៃបើកប្រជុំកំពូលអាស៊ានលើកទី១៥ ទាំងរញ៉េរញ៉ៃ
៣. កិច្ចប្រជុំកំពូលអាស៊ានគ្រាទី១៦ បានបើកនៅក្រុងហាណូយ
៤. ហាណូយបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី១៧
៥. ចាការតា បើកកិច្ចប្រជុំកំពូលអាស៊ាន គ្រាទី១៨
៦. កិច្ចប្រជុំកំពូលអាស៊ានគ្រាទី១៩ បើកជាផ្លូវការនៅឥណ្ឌូណេស៊ី
៧. កម្ពុជាបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី២០
៨. កិច្ចប្រជុំកំពូលអាស៊ានទី២១ បើកនៅក្រុងភ្នំពេញ
៩. ប្រ៊ុយណេបើកជាផ្លូវការកិច្ចប្រជុំកំពូលអាស៊ាន គ្រាទី២២
១០. កិច្ចប្រជុំកំពូលអាស៊ាន លើកទី២៣ បើកនៅប៊្រុយណេ
១១. ភូមាចាត់ប្រជុំកំពូលអាស៊ានលើកទី២៤ ជាប្រវត្តិសាស្ត្រ
១២. កិច្ចប្រជុំអាស៊ានលើកទី២៥ បានចាប់ផ្ដើមនៅភូមា
១៣. កិច្ចប្រជុំកំពូលអាស៊ាន លើកទី២៦ ចាប់ផ្ដើមនៅម៉ាឡេស៊ី
១៤. បើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី២៧
១៥. បើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី២៨ និង២៩ នៅវៀងចន្ទន៍
១៦. ភីលីព្ពីនស៍បើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣០
១៧. កិច្ចប្រជុំកំពូលអាស៊ានលើកទី៣១ បើកហើយ
១៨. បើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ នៅសិង្ហបុរី
១៩. លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ
ប្រទេសអាស៊ាន៨ បានមេដាយនៅអាស៊ី ប៉ារ៉ា ហ្គេមស៍ ២០១៨ ថ្ងៃអង្គារ 16 ខែតុលា 2018
Posted by សុភ័ក្ត្រ in កីឡា, អាស៊ាន, អាស៊ី ប៉ារ៉ា ហ្គេមស៍ III.3 comments
ការប្រកួតកីឡាជនពិការនៃទ្វីបអាស៊ី ឬអាស៊ី ប៉ារ៉ា ហ្គេមស៍ លើកទី៣ ដែលបិទការប្រកួតកាលពីល្ងាចថ្ងៃសៅរ៍ នៅទីក្រុងចាការតា ប្រទេសឥណ្ឌូណេស៊ី នោះ មានប្រទេសអាស៊ាន តែ៨ប្រទេសទេ ដែលទទួលបានមេដាយត្រឡប់មកផ្ទះវិញ។ ប្រទេសកម្ពុជា និងប្រទេសប្រ៊ុយណេ មិនទទួលបានជោគជ័យណាមួយទេ នៅក្នុងការប្រកួតកីឡាថ្នាក់តំបន់គ្រានេះ។
ប្រទេសឥណ្ឌូណេស៊ី ដែលជាម្ចាស់ផ្ទះផងនោះ បានស្ថិតនៅជាប្រទេសលេខ១សម្រាប់អាស៊ាន និងទទួលបានចំណាត់ថ្នាក់លេខ៥នៅក្នុងលំដាប់ប្រទេសដែលបានចូលរួមប្រកួតទាំងអស់ និងបន្តដោយប្រទេសថៃ និងម៉ាឡេស៊ី តាមលំដាប់។ សូមបញ្ជាក់ដែរថា កាលពីលទ្ធផលប្រកួតកីឡាអាស៊ី ឆ្នាំ២០១៨នេះ ឥណ្ឌូណេស៊ី ម្ចាស់ផ្ទះក៏ជាប្រទេសនាំមុខនៅក្នុងការទទួលបានមេដាយនេះដែរ សម្រាប់ថ្នាក់អាស៊ាន៕
ខាងក្រោមនេះជាក្រាបស្ថិតិមេដាយដែលប្រទេសអាស៊ានទទួលបាននៅកីឡាអាស៊ី ប៉ារ៉ា ហ្គេមស៍២០១៨
__________________________________________________
ប្រកាសទាក់ទង៖
១. ម្ចាស់ផ្ទះឥណ្ឌូណេស៊ីនាំមុខមេដាយ សម្រាប់ប្រទេសអាស៊ាននៅកីឡាអាស៊ី លើកទី១៨ ចាការតា ប៉ាឡែមបាង ២០១៨
២. ឥណ្ឌូណេស៊ីបើកកីឡាអាស៊ី ប៉ារ៉ា ហ្គេមស៍ លើកទី៣
៣. បិទការប្រកួតកីឡាជនពិការអាស៊ី ប៉ារ៉ា ហ្គេមស៍ លើកទី៣
ម្ចាស់ផ្ទះឥណ្ឌូណេស៊ីនាំមុខមេដាយ សម្រាប់ប្រទេសអាស៊ាននៅកីឡាអាស៊ី លើកទី១៨ ចាការតា ប៉ាឡែមបាង ២០១៨ ថ្ងៃចន្ទ 3 ខែកញ្ញា 2018
Posted by សុភ័ក្ត្រ in កីឡា, កីឡាអាស៊ី១៨, អាស៊ាន.6 comments
កីឡាប្រចាំទ្វីបអាស៊ី ដ៏ធំ ចាការតា ប៉ាឡែមបាង ២០១៨ ប្រទេសឥណ្ឌូណេស៊ី ដែលទើបបញ្ចប់កាលពីម្សិលមិញនេះ (២ កញ្ញា ២០១៨) សម្រាប់ប្រទេសអាស៊ានទាំង១០ លើកលែងតែប្រទេសប្រុយណេ១ សុទ្ធតែទទួលបានមេដាយទាំងអស់ និងដោយឡែកប្រទេសឥណ្ឌូណេស៊ី ម្ចាស់ផ្ទះ ឈានលំដាប់លេខ១ និងរហូតដល់ទៅលេខ៤ នៅប្រទេសអាស៊ាន និងប្រទេសអាស៊ី ជាលំដាប់។
ប្រទេសឥណ្ឌូណេស៊ី បានទទួលមេដាយសរុបរហូតដល់ទី៩៨ ឯណុះ ដែលក្នុងនោះមានមាស ចំនួន៣១, ប្រាក់ចំនួន២៤ និងសំរឹទ្ធចំនួន៤៣។
ប្រទេសទី២ គឺប្រទេសថៃ ដែលទទួលបានមេដាយចំនួន៧៣ ក្នុងនោះមានមាសចំនួន១១, ប្រាក់ចំនួន១៦ និងសំរឹទ្ធ៤៦។
ប្រទេសទី៣ គឺប្រទេសម៉ាឡេស៊ី ដែលទទួលបានមេដាយសរុបចំនួន៣៦ ក្នុងនោះមានមាស ចំនួន៧, ប្រាក់ចំនួន១៣ និងសំរឹទ្ធចំនួន១៦។
ដោយឡែកប្រទេសកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ទី៧ (កើនឡើង១ថ្នាក់ ពីកីឡាអាស៊ីលើកទី១៧) ដោយបានទទួលមេដាយមាសចំនួន២ និងសំរឹទ្ធចំនួន១។ ទោះជាយ៉ាងណាក្ដី ប្រទេសលាវ ដែលស្ថិតនៅក្រោមកម្ពុជានោះ បានទទួលមេដាយរហូតដល់ទៅ៥ គឺប្រាក់ចំនួន២ និងសំរឹទ្ធចំនួន៣។ ប្រទេសប្រុយណេ មិនទទួលបានមេដាយណាមួយទេ សម្រាប់ការប្រកួតគ្រានេះ។
ខាងក្រោមនេះជាក្រាបស្ថិតិមេដាយដែលប្រទេសអាស៊ានទទួលបាននៅកីឡាអាស៊ី លើកទី១៨ ចាការតា ប៉ាឡែមបាង ២០១៨
___________________________________________________
អានផងដែរ៖
១. កីឡាអាស៊ី ឆ្នាំ២០១៨
២. ឥណ្ឌូណេស៊ីបើកជាផ្លូវការ កីឡាអាស៊ី លើកទី១៨ ចាការតា ប៉ាឡែមបាង ២០១៨
៣. កម្ពុជាបើកឆាកមេដាយមាសនៅកីឡាអាស៊ី លើកទី១៨
៤. កម្ពុជាបានមេដាយមាស១ និងសំរឹទ្ធ១ ទៀតនៅកីឡាអាស៊ីថ្ងៃនេះ
៥. ឥណ្ឌូណេស៊ីបិទជាផ្លូវការ កីឡាអាស៊ី លើកទី១៨ ចាការតា ប៉ាឡែមបាង ២០១៨
៦. ប្រទេសអាស៊ាន៨ បានមេដាយនៅអាស៊ី ប៉ារ៉ា ហ្គេមស៍ ២០១៨
បើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ នៅសិង្ហបុរី ថ្ងៃសៅរ៍ 28 ខែមេសា 2018
Posted by សុភ័ក្ត្រ in អាស៊ាន.18 comments
នានាប្រទេស៖ ក្រុងសិង្ហបុរី, ប្រទេសសិង្ហបុរី – កិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ បានបើកជាផ្លូវការហើយនាព្រឹកថ្ងៃសៅរ៍នេះ (២៨ មេសា ២០១៨) នៅឯសណ្ឋាគារសាំងគ្រីឡា ប្រទេសសិង្ហបុរី ក្រោមមូលបទ «ភាពរឹងមាំ និង នវានុវត្តន៍របស់អាស៊ាន»។
លោកនាយករដ្ឋមន្ត្រីសិង្ហបុរី លី ស៊ាន ឡុង បានធ្វើការស្វាគមន៍ប្រមុខរដ្ឋ និងរដ្ឋាភិបាលពីប្រទេសទាំង៩ទៀតរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលបានមកចូលរួមកិច្ចប្រជុំកំពូលនេះ។
មេដឹកនាំអាស៊ានទាំង១០ប្រទេសថតរូបក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ នៅសិង្ហបុរី
សម្រាប់កិច្ចប្រជុំកំពូលលើកទី៣២នេះ មេដឹកនាំទាំងអស់បានធ្វើការពិភាក្សាអំពីបញ្ហាអាទិភាពរបស់អាស៊ាន រួមទាំងបញ្ហាប្រឈម និងកាលានុវត្តភាពដែលអង្គការនេះកំពុងជួបប្រទះ ដោយអនុលោមជាមួយនឹងការផ្ដោតលើកការពង្រឹងពីភាពរឹងមាំ និងនវានុវត្តន៍របស់ខ្លួន។ មេដឹកនាំអាស៊ានទាំង១០ក៏នឹងធ្វើការផ្លាស់ប្ដូរទស្សនៈស្ដីអំពីការវិវត្តថ្មីៗនៅក្នុងតំបន់ និងក្នុងសាកលលោក ព្រមទាំងបានស្វាគមន៍ជំនួបកំពូលជាប្រវត្តិសាស្ត្រនៃថ្នាក់ដឹកនាំប្រទេសកូរ៉េទាំងពីរ កាលពីម្សិលមិញផងដែរ៕
លទ្ធផលនៃកិច្ចប្រជុំត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ នៅប្រទេសសិង្ហបុរី
_______________________________________________
អានព័ត៌មាន៖
១. ទីបំផុតកិច្ចប្រជុំកំពូលអាស៊ានលើកទី១៤ ក៏បានចាប់ផ្ដើម
២. ថៃបើកប្រជុំកំពូលអាស៊ានលើកទី១៥ ទាំងរញ៉េរញ៉ៃ
៣. កិច្ចប្រជុំកំពូលអាស៊ានគ្រាទី១៦ បានបើកនៅក្រុងហាណូយ
៤. ហាណូយបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី១៧
៥. ចាការតា បើកកិច្ចប្រជុំកំពូលអាស៊ាន គ្រាទី១៨
៦. កិច្ចប្រជុំកំពូលអាស៊ានគ្រាទី១៩ បើកជាផ្លូវការនៅឥណ្ឌូណេស៊ី
៧. កម្ពុជាបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី២០
៨. កិច្ចប្រជុំកំពូលអាស៊ានទី២១ បើកនៅក្រុងភ្នំពេញ
៩. ប្រ៊ុយណេបើកជាផ្លូវការកិច្ចប្រជុំកំពូលអាស៊ាន គ្រាទី២២
១០. កិច្ចប្រជុំកំពូលអាស៊ាន លើកទី២៣ បើកនៅប៊្រុយណេ
១១. ភូមាចាត់ប្រជុំកំពូលអាស៊ានលើកទី២៤ ជាប្រវត្តិសាស្ត្រ
១២. កិច្ចប្រជុំអាស៊ានលើកទី២៥ បានចាប់ផ្ដើមនៅភូមា
១៣. កិច្ចប្រជុំកំពូលអាស៊ាន លើកទី២៦ ចាប់ផ្ដើមនៅម៉ាឡេស៊ី
១៤. បើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី២៧
១៥. បើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី២៨ និង២៩ នៅវៀងចន្ទន៍
១៦. ភីលីព្ពីនស៍បើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣០
១៧. កិច្ចប្រជុំកំពូលអាស៊ានលើកទី៣១ បើកហើយ
១៨. សិង្ហបុរីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣
Democracy behind bars: A look at the cases of 5 jailed Asean leaders ថ្ងៃសៅរ៍ 27 ខែមករា 2018
Posted by សុភ័ក្ត្រ in អាស៊ាន, English.add a comment
OVER recent decades, Asean countries have made moderate headway in maturing as democracies set against the backdrop of growing economies, dissipation of wide-scale violence, and concerted efforts to stabilise the region.
But despite the unanimous decision to support a 2012 declaration, where Southeast Asian leaders agreed human rights and democracy were engines of progress, the question as to whether its governments have been sluggish in adopting the principles of freedom of speech and expression remains.
Often times, their countries are swamped with accusations of authoritarianism by their Western counterparts.
And with many opposition leaders and activists currently sentenced to prison – for varying reasons, of course – it is little wonder why human rights groups and advocates have been hot on the heels of the governments over alleged abuse of power and politically motivated prosecutions.
With that in mind, the Asian Correspondent has come up with a list of prominent leaders who have been sentenced to years of imprisonment.
Read more at https://asiancorrespondent.com/2018/01/democracy-behind-bars-look-cases-5-jailed-asean-leaders/#BQ1RwZ6qxGrxH71Z.99
កិច្ចប្រជុំកំពូលអាស៊ានលើកទី៣១ បើកហើយ ថ្ងៃចន្ទ 13 ខែវិច្ឆិកា 2017
Posted by សុភ័ក្ត្រ in អាស៊ាន.18 comments
នានាប្រទេស៖ ក្រុងម៉ានីល, ប្រទេសភីលីព្វីនស៍ – កិច្ចប្រជុំកំពូលអាស៊ានលើកទី៣១ បានបើកជាផ្លូវការហើយនាថ្ងៃចន្ទនេះ (១៣ វិច្ឆិកា ២០១៧) នៅឯសាលមជ្ឈមណ្ឌលវប្បធម៌ភីលីព្វីនស៍ នាទីក្រុងម៉ានីល ប្រទេសភីលីព្វីនស៍។
ប្រធានាធិបតីភីលីព្វីនស៍ លោក រ៉ូឌ្រីហ្កូ ឌុតើរតេ បានធ្វើការស្វាគមន៍ប្រមុខរដ្ឋ និងរដ្ឋាភិបាលពីប្រទេសទាំង៩ទៀតរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលបានមកចូលរួមកិច្ចប្រជុំកំពូលនេះ។
នៅក្នុងសន្ទរកថាបើកកិច្ចប្រជុំ លោកប្រធានាធិបតីភីលីព្វីនស៍ ក៏បានលើកឡើងពីបញ្ហានៃទីក្រុងម៉ារ៉ាវី របស់ភីលីព្វីនស៍ ដោយចាត់ទុកថាជាបញ្ហាកង្វល់របស់តំបន់ផងដែរ។
នៅពេលរសៀល អាស៊ានក៏បានបើកកិច្ចប្រជុំដោយឡែករវាងដៃគូសន្ទនារបស់ខ្លួន រួមមានសហរដ្ឋអាមេរិក, ចិន, ជប៉ុន និងកូរ៉េ ខាងត្បូងផងដែរ។
ដោយឡែកនៅថ្ងៃអង្គារ ស្អែកនេះ អាស៊ានក៏នឹងធ្វើការប្រារព្ធអបអរសាទរ ខួបឆ្នាំទី៤០ នៃកិច្ចប្រជុំកំពូលជាមួយសហភាពអឺរ៉ុបផងដែរ៕
មេដឹកនាំអាស៊ានទាំង១០ប្រទេសថតរូបក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣១
_______________________________________________
អានព័ត៌មាន៖
១. ទីបំផុតកិច្ចប្រជុំកំពូលអាស៊ានលើកទី១៤ ក៏បានចាប់ផ្ដើម
២. ថៃបើកប្រជុំកំពូលអាស៊ានលើកទី១៥ ទាំងរញ៉េរញ៉ៃ
៣. កិច្ចប្រជុំកំពូលអាស៊ានគ្រាទី១៦ បានបើកនៅក្រុងហាណូយ
៤. ហាណូយបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី១៧
៥. ចាការតា បើកកិច្ចប្រជុំកំពូលអាស៊ាន គ្រាទី១៨
៦. កិច្ចប្រជុំកំពូលអាស៊ានគ្រាទី១៩ បើកជាផ្លូវការនៅឥណ្ឌូណេស៊ី
៧. កម្ពុជាបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី២០
៨. កិច្ចប្រជុំកំពូលអាស៊ានទី២១ បើកនៅក្រុងភ្នំពេញ
៩. ប្រ៊ុយណេបើកជាផ្លូវការកិច្ចប្រជុំកំពូលអាស៊ាន គ្រាទី២២
១០. កិច្ចប្រជុំកំពូលអាស៊ាន លើកទី២៣ បើកនៅប៊្រុយណេ
១១. ភូមាចាត់ប្រជុំកំពូលអាស៊ានលើកទី២៤ ជាប្រវត្តិសាស្ត្រ
១២. កិច្ចប្រជុំអាស៊ានលើកទី២៥ បានចាប់ផ្ដើមនៅភូមា
១៣. កិច្ចប្រជុំកំពូលអាស៊ាន លើកទី២៦ ចាប់ផ្ដើមនៅម៉ាឡេស៊ី
១៤. បើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី២៧
១៥. បើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី២៨ និង២៩ នៅវៀងចន្ទន៍
១៦. ភីលីព្ពីនស៍បើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣០
១៧. បើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ នៅសិង្ហបុរី
១៨. សិង្ហបុរីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣