jump to navigation

មក​សៀមរាប ថ្ងៃអង្គារ 3 ខែធ្នូ 2019

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
4 comments

ព្រឹក​មិញ​នេះ (​៣ ធ្នូ ២០១៩​) ខ្ញុំ​បាន​ធ្វើ​ដំណើរ​មក​កាន់​សៀមរាប​ក្រុង​តាម​រយៈ​រថយន្ត​ផ្ទាល់​ខ្លួន​ ដោយ​ចេញ​ពី​ទីក្រុង​ភ្នំពេញ​នៅ​ម៉ោង​ប្រមាណ​៩​ព្រឹក និង​មក​ដល់​នៅ​ម៉ោង​ប្រមាណ​៣​រសៀល​។ នេះ​ជា​លើក​ទី​១​ហើយ ដែល​ខ្ញុំ​បាន​បើក​រថយន្ត​ខ្លួន​ឯង​មក​កាន់​ទី​នេះ​​។ ខ្ញុំ​នៅ​ទី​នេះចំនួន​៣​យប់​៤​ថ្ងៃ ដើម្បី​បំពេញ​ការងារ​មួយ​ចំនួន និង​ឆ្លៀត​ពេល​កម្សាន្ត​ផង​៕

thumbnail_20191203_115147
មក​ដល់​កំពង់ធំ​ក្រុង
thumbnail_20191203_144621
មក​ដល់​សៀមរាប​ក្រុង

________________________________________________________
អាន​ផង​ដែរ​ ៖
១. ទៅ​លេង​អង្គរ​វត្ត
២. ទៅ​លេង​អង្គរ​ធំ
៣. ត្រឡប់​មក​ពី​សៀមរាប​វិញ
៤. សណ្ឋាគារ​ហ្គ្រីន អាម៉ាហ្សូន រ៉េស៊ីដេនស៍

ត្រឡប់​មក​ពី​បាងកក ថ្ងៃអង្គារ 19 ខែវិច្ឆិកា 2019

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
2 comments

យប់​ម្សិល​​មិញ​នេះ (​១៨ វិច្ឆិកា ២០១៩​) ខ្ញុំ​បាន​ធ្វើ​ដំណើរ​ត្រឡប់​មក​ពី​​ក្រុង​បាងកក ប្រទេស​ថៃ​តាម​រយៈ​ជើង​យន្តហោះ​អ៊ែរ​អាស៊ី​ លេខ​ FD604 និង​មក​ដល់​ផ្ទះ​នៅ​ម៉ោង​ជិត​១១​យប់​​៕

thumbnail_20191118_202755thumbnail_20191118_205053thumbnail_20191118_210835

____________________________________________
អាន​ផង​ដែរ ៖
១. ត្រួត​ពិនិត្យ​សុខភាព
២. ទៅ​បាងកក

ត្រួត​ពិនិត្យ​សុខភាព ថ្ងៃអាទិត្យ 17 ខែវិច្ឆិកា 2019

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
2 comments

ថ្ងៃ​នេះ (​១៧ វិច្ឆិកា ២០១៩​) ស្ទើរពេញ​មួយ​ថ្ងៃ​​ត្រូវ​ចំណាយ​ពេល​ក្នុង​មន្ទីរ​ពេទ្យ​ផ្ញា​ថៃ​១ ដើម្បី​ត្រួត​ពិនិត្យ​សុខភាព ប្រចាំ​ឆ្នាំ​។ តាម​ការ​ពិត ការពិនិត្យ និង​រង់​ចាំ​ស្ដាប់​លទ្ធផល​មិន​ជា​យូរ​ប៉ុន្មាន​ទេ ដោយ​សារ​មាន​គ្នា​ច្រើន រត់​ចុះ​ឡើង (​បកប្រែ) ព្រម​ទាំង​ជួប​ពេទ្យ​ជំនាញ​នានា​ផង​។ ព្រឹក​ម៉ិញ​នេះ មក​មន្ទីរ​ពេទ្យ​នៅ​ម៉ោង​ប្រមាណ​៧.៣០ និង​នៅ​ម៉ោង​ប្រមាណ​៣​រសៀល ទើប​ស្រេច​រួច​រាល់​៕

____________________________________________
អាន​ផង​ដែរ ៖
១. ទៅ​បាងកក
២. ត្រឡប់​មក​ពី​បាងកក

ទៅ​បាងកក ថ្ងៃសៅរ៍ 16 ខែវិច្ឆិកា 2019

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
2 comments

ព្រឹក​មិញ​នេះ (​១៦ វិច្ឆិកា ២០១៩​) ខ្ញុំ​បាន​ធ្វើ​ដំណើរ​មក​ក្រុង​បាងកក ប្រទេស​ថៃ​តាម​រយៈ​ជើង​យន្តហោះ​អ៊ែរ​អាស៊ី​ លេខ​ FD609 ពី​ទី​ក្រុង​ភ្នំពេញ​។ ការ​មក​ប្រទេ​ស​ថៃ​គ្រា​នេះ គឺ​ក្នុង​បំណង​មក​ពិនិត្យ​សុខភាព​ប្រចាំឆ្នាំ​៕

thumbnail_20191116_083728thumbnail_20191116_091920thumbnail_20191116_092419thumbnail_20191116_100745thumbnail_20191116_114226

____________________________________________
អាន​ផង​ដែរ ៖
១. ត្រួត​ពិនិត្យ​សុខភាព
២. ត្រឡប់​មក​ពី​បាងកក

Repost: ដើម​ស្ពឺ​មួយ​ដើម ថ្ងៃពុធ 9 ខែតុលា 2019

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
add a comment

ពីដើមៗម៉ិញនៅក្បែររបងផ្ទះជីដូនខ្ញុំមានដើមស្ពឺមួយដើម។ ពេលផ្លែម្ដងៗជួនកាលជីដូនខ្ញុំតែងម៉ៅឲ្យគេបេះយកទៅលក់។ ពេលខ្លះខ្ញុំក៏ទៅបេះមកទទួលទានផងដែរ។ កាលពីគ្រានៅកុមារនោះ ចូលចិត្តបរិភោគផ្លែស្ពឺច្រើនសមគួរ។ កាលណុះមិនដូចជាមានចំណីអាហារបរិភោគច្រើនប៉ុន្មានដូចក្មេងៗសម័យបច្ចុប្បន្ននេះទេ។ ខ្ញុំខានហូបផ្លែស្ពឺនេះយូរមកហើយដែរ។ ខ្ញុំចាំបានថា ដើមស្ពឺមួយដើមនេះមានទាំងសត្វពង្រួតធ្វើសំបុកនៅនឹងដើមវាផង៕

ដើមស្ពឺ (រូបតំណាង)

_______________________________________
អានផងដែរ៖
១. ត្បាល់កិនម្សៅ
២. គោសមួយក្បាល
៣. ខ្នោសកោសដូងរូបទន្សាយ
៤. ស្វាយល្ហុងមួយដើម
៥. ដើមដូងទេរមួយដើម
៦. ដើមទៀបបាយ
៧. ដើមត្នោត
៨. ដើមសេដា
៩. ម្លូ
១០. ខ្នុរបាយស្រាមួយដើម
១១. ខ្នុរ​ណាំង​មុខ​ផ្ទះ
១២. ល្មុត
១៣. អំពី​អាគុយ

 

ទៅ​ភ្ជុំ​នៅ​ព្រៃ​វែង ថ្ងៃអាទិត្យ 29 ខែកញ្ញា 2019

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
5 comments

ម្សិល​មិញ​នេះ (២៨ កញ្ញា ២០១៩​) ជា​ថ្ងៃ​ភ្ជុំ​ធំ ខ្ញុំ​និង​គ្រួសារ​បាន​ទៅ​វត្ត​ជា​លើក​ទី​៣ សម្រាប់​ឆ្នាំ​នេះ គឺ​នៅ​ស្រុក​ពាមរក៍​ខេត្ត​ព្រៃវៃង ដែល​ជា​ស្រុក​កំណើត​តា ខាង​ម្ដាយ​របស់ខ្ញុំ​។

វត្ត​ដែល​ទៅ​ព្រឹក​មិញ​នេះ មាន​ឈ្មោះ​ថា វត្ត​បន្លិច​ប្រាសាទ​។ ខ្ញុំ​ធ្លាប់​ទៅ​វត្ត​នេះ​មិន​ច្បាស់​ថា​ប៉ុន្មាន​ដង​ទេ តែ​ចាំ​ថា​ធ្លាប់​ទៅ​កាល​ពី​ជី​ដូន​របស់​ខ្ញុំ​ធ្វើ​កឋិន​ទៅ​វត្ត​នោះ កាល​ពី​ខ្ញុំ​នៅ​តូច​ៗ អាយុ​មិន​ដល់​១០​ឆ្នាំ​ផង​ដឹង​ ហេហេ​…។

និយាយ​ពី​រឿង​បុណ្យ​ភ្ជុំ​បិណ្ឌ​នា​ព្រឹក​​ម្សិល​មិញ​នៅ​វត្ត​ គឺ​ថា​មាន​មនុស្ស​ម្នា​ច្រើន​សម្បើម​មែន​ទែន ទាំង​ចាស់​ ទាំង​ក្មេង មក​ធ្វើ​បុណ្យ រហូត​រក​កន្លែង​អង្គុយ​ស្ទើរ​គ្មាន​ មើល​ទៅ​គួរ​មោទន​មែន​ទែន។

បន្ទាប់​ពី​ស្ដាប់​លោក​ចប់​ស្រេច​ហើយ ក៏​មក​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​នៅ​ផ្ទះ​សាច់​ញាតិ រហូត​ដល់​រសៀល​ម៉ោង​ប្រមាណ​៣​កន្លះ​ទើប​ត្រឡប់​មក​ផ្ទះ​វិញ​។ ចប់​ស្រេច​បរិបូរណ៌​ទេសកាល​បុណ្យ​ភ្ជុំ​បិណ្ឌ ឆ្នាំ​នេះ បាន​៣​វត្ត​នឹង​គេ​ដែរ ហាហា​៕

ទិដ្ឋភាព​វត្ត​នា​ថ្ងៃ​ភ្ជុំ​បិណ្ឌ

20190928_093617[1]20190928_093832[1]20190928_093910[1]20190928_094918[1]20190928_102751[1]20190928_103625[1]20190928_105036[1]20190928_105040[1]20190928_111630[1]

_____________________________________________________
អាន​ផង​ដែរ ៖
១. វត្ត​កោះ​មេត្តា​ពោធិ​វង្ស
២. ថ្ងៃ​នេះ​បិណ្ឌ​១
៣. បិណ្ឌ​ទី​១២ ឯ​ភូមិ
៤. វត្ត​បន្លិច​ប្រាសាទ
៥. អុំ​ទូក​អ្នក​ស្រុក​បន្លិចប្រាសាទ

បិណ្ឌ​ទី​១២ ឯ​ភូមិ ថ្ងៃ​ព្រហស្បតិ៍ 26 ខែកញ្ញា 2019

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
3 comments

ម្សិល​មិញ​នេះ (២៥ កញ្ញា ២០១៩​) ជា​វេន​បិណ្ឌ​ទី​១២​ សម្រាប់​​ទេសកាល​បុណ្យ​ដាក់​បិណ្ឌ ភ្ជុំ​បិណ្ឌ ឆ្នាំ​នេះ :)​។ ជា​រៀង​រាល់​ឆ្នាំ បិណ្ឌ​ទី​១២​នេះ ​ជា​វេន​បិណ្ឌ​ប្រចាំ​ភូមិ​​​របស់​ខ្ញុំ នោះ​គឺ​​វេន​បិណ្ឌ​វត្ត​និរោធ​វង្សី  ផ្លូវ​ជាតិ​លេខ​១ ឯ​ខណ្ឌ​ច្បារ​អំពៅ​។

ជា​រៀង​រាល់​ឆ្នាំ​ដែល​ជា​វេន​បិណ្ឌ​ទី​១២ នេះ គឺ​ត្រូវ​ធ្វើ​ពិធី​​បង្សុកុលឧទ្ទិសកុសសជូនជីដូនរបស់ខ្ញុំ និងញាតិការទាំង៧សន្ដាននៅឯចេតិយគាត់តម្កល់នាបរិវេណវត្តនេះស្រាប់ ដែលជាវត្តប្រចាំរបស់គាត់កាលគាត់នៅរស់។

បន្ទាប់ពីធ្វើពិធីស្រេចរួចរាល់ហើយ នៅម៉ោងជាង៩ ក៏បន្តចូលរួមធ្វើបុណ្យវេនទី១២ជាមួយអ្នកភូមិទាំងអស់ឯទៀត មានប្រគេនចង្ហាន់ព្រះសង្ឃ ដាក់បាត្រ ស្ដាប់ធម៏ រហូតដល់ព្រះសង្ឃឆាន់ស្រេច។ ថ្ងៃនេះ មានអ្នកភូមិច្រើនកុះករសម្បើមណាស់ចូលរួមពិធីបុណ្យពេញទាំងសាលាឆាន់តែម្ដង​​។ សម្រាប់ឆ្នាំនេះពិសេសដូចឆ្នាំ​កន្លង​ទៅដែរ គឺនៅស្ដាប់ព្រះសង្ឃរហូតដល់ចប់ និងបានទទួលទានបាយវត្តជាមួយអ្នកភូមិយ៉ាងសប្បាយរីករាយ និងទទួលបានមគ្គផលបុណ្យយ៉ាងច្រើនផងដែរ៕

20190925_082500[1]ពិធីឯចេតិយជីដូន20190925_093231[1]ប្រជាជនមកធ្វើបុណ្យដាក់បិណ្ឌ20190925_093240[1]ប្រជាជនមកធ្វើបុណ្យដាក់បិណ្ឌ20190925_094740[1]រាប់​បាត្រ20190925_101406[1]ប្រជាជនមកធ្វើបុណ្យដាក់បិណ្ឌ20190925_103803[1]ប្រជាជនមកធ្វើបុណ្យដាក់បិណ្ឌ

_____________________________________________________
អាន​ផង​ដែរ ៖
១. វត្ត​កោះ​មេត្តា​ពោធិ​វង្ស
២. ថ្ងៃ​នេះ​បិណ្ឌ​១
៣. ទៅ​ភ្ជុំ​នៅ​ព្រៃ​វែង

%d bloggers like this: