jump to navigation

៦០​ឆ្នាំ​នៃ​ដំណើរ​ទស្សនកិច្ច​ប្រវត្តិ​សាស្ត្រ​លើក​ទី​២ របស់​​ឯក​ឧត្ដម ជូ អេនឡាយ នៅ​កម្ពុជា ថ្ងៃ​ព្រហស្បតិ៍ 7 ខែ​ឧសភា 2020

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, វីដេអូ, អតីតភាព, 中文.
2 comments

gettyimages-545698797-2048x2048

ខែ​ឧសភា ឆ្នាំ​២០២០ នេះ មាន​រយៈ​ពេល​៦០​ឆ្នាំ​គត់ នៃ​ដំណើរ​​ទស្សនកិច្ច​ផ្លូវ​ការ​លើក​ទី​២ ជា​ប្រវត្តិ​សាស្ត្រ​​របស់​​ឯក​ឧត្ដម ជូ អេនឡាយ នៅ​លើ​ទឹក​ដី​នៃ​ព្រះ​រាជ​អាណាចក្រ​កម្ពុជា​។ ដំណើរ​ទស្សន​កិច្ច​ដែល​ប្រកប​ដោយ​ភាតរភាព សមភាព និង​សាមគ្គី​ភាព រវាង​មេ​ដឹក​នាំ​នៃ​ប្រទេស​ទាំង​ពីរ​។

ថ្ងៃ​​ព្រហស្បតិ៍ ទី​៥ ខែ​ឧសភា ឆ្នាំ​១៩៦០ យន្តហោះ​ពិសេស​​ដឹក​នាំ​ក្បួន​គណៈ​ប្រតិភូ​នៃ​សាធារណ​រដ្ឋ​ចិន​ប្រជាមានិត មាន​ឯក​ឧត្តម​នាយក​រដ្ឋមន្ត្រី ជូ អេនឡាយ ជា​ប្រមុខ​បាន​មក​ដល់​ចំណត​អាកាស​យានដ្ឋាន​អន្តរជាតិ​ពោធិចិនតុង ក្រុង​ភ្នំពេញ​។ សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ ព្រះ​ករុណា ព្រះ​បរម​រតន​កោដ្ឋ ព្រម​ទាំង​ឥស្សរជន​​ជាន់​ខ្ពស់​ជាតិ​-​អន្តរជាតិ​បាន​យាង និង​អញ្ជើញ​មក​ទទួល​ធ្វើ់​បដិសណ្ឋារកិច្ច​​ភ្ញៀវ​ជាតិ​កម្ពុជា​ដោយ​ផ្ទាល់​នៅ​ឯ​ចំណត​អាកាស​យាន​ដ្ឋាន​។

ក្រៅ​អំពី​ដំណើរ​ទស្សនកិច្ច​ចម្រើន​មេត្រី​ភាព​រវាង​ប្រទេស​យើង​ទាំង​ពីរ ដំណើរ​ទស្សនកិច្ច​របស់​លោកនាយករដ្ឋមន្ត្រី​ជូ អេនឡាយ កាល​ពី​៦០​ឆ្នាំ​មុន​នេះ ក៏​ធ្វើ​ឡើង​ក្នុង​បំណង​មក​គោរព​ព្រះ​បរម​សព នៃ​ព្រះ​ករុណា ព្រះ​មហា​កាញ្ចនកោដ្ឋ ដែល​ព្រះ​អង្គ​ទើប​សោយ​ព្រះ​ទិវង្គត កាល​ពី​ខែ​​មេសា កន្លង​មក​​ផង​ដែរ​។ ក្រោយ​ពេល​មក​ដល់​ទី​ស្នាក់​អាស្រ័យ​ក្នុង​អំឡុង​ពេល​ទស្សន​កិច្ច​នៅ​កម្ពុជា​ភ្លាម ឯ.ឧ.​ជូ អេនឡាយ បាន​ចូល​គាល់​សម្ដេច​ព្រះ​មហា​ក្សត្រិយានី និង​នាំ​គណៈ​ប្រតិភូ​របស់​លោក​ចូល​គោរព​ព្រះ​បរម​សព​ព្រះ​ករុណា ព្រះ​មហា​កាញ្ចនកោដ្ឋ នា​ព្រះ​មហា​មន្ទីរ​ ឯ​ព្រះ​បរម​រាជ​វាំង​ភ្លាម​ផង​ដែរ​។ ឯ.ឧ.​ជូ អេនឡាយ ធ្លាប់​បាន​ចូល​គាល់​ព្រះ​ករុណា ព្រះ​មហា​កាញ្ចនកោដ្ឋ កាល​ពី​ដំណើរ​ទស្សនកិច្ច​លើក​ទី​១ របស់​លោក​នៅ​កម្ពុជា​ផង​ដែរ​។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​នា​ពេល​នោះ ឯក​ឧត្តម​នាយក​រដ្ឋមន្ត្រី ជូ អេនឡាយ អម​ដោយ​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​បាន​ចូល​រួម​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​ផ្លូវ​ការ​នានា​របស់​កម្ពុជា​ក្រោម​ជំនួយ​នៃ​ប្រទេស​ចិន​ប្រជាមានិត មាន​ដូច​ជា​ស្ថានីយ​ទូរទស្សន៍ និង​រោងចក្រ​តម្បាញ​ជា​ដើម​ ក្រៅ​ពី​នោះ ក៏​នៅ​បាន​ចុះ​ហត្ថលេខា​លើ​សេចក្ដីថ្លែងការណ៍​រួម​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ​។

ឯក​ឧត្តម​នាយក​រដ្ឋមន្ត្រី ជូ អេនឡាយ គឺ​ជា​មិត្រ​ភ័ក្តិ​ដ៏​ស្មោះ​ស្ម័គ្រ​បំផុត​របស់​ព្រះ​ករុណា ព្រះ​បរម​រតន​កោដ្ឋ និង​របស់​កម្ពុជា​ទាំង​មូល​។ ដំណើរ​ទស្សន​កិច្ច​របស់​លោក​នៅ​កម្ពុជា​នា​ពេល​នោះ បាន​រឹង​រឹត​ចំណង​សាមគ្គីភាព​រវាង​ប្រទេស​ទាំង​ពីរ ឲ្យ​កាន់​តែ​មាន​ភាព​ស្រស់​ថ្លា និង​ផ្លែ​ផ្កា​រហូត​មក​ដល់​គ្រា​បច្ចុប្បន្ន​៕

______________________________________________________________
អាន​ផង​ដែរ ៖

១. សេចក្ដី​ថ្លែង​ការណ៍​រួម ចិន​-​កម្ពុជា ៨ ឧសភា ១៩៦០
២. A Personal Reflection on Norodom Sihanouk and Zhou Enlai: An Extraordinary Friendship on the Fringes of the Cold War

Repost: ទំនៀម​បិទ​​តួ​អក្សរ 福 បញ្ច្រាស ថ្ងៃអាទិត្យ 26 ខែមករា 2020

Posted by សុភ័ក្ត្រ in 中文.
add a comment

ចូល​ឆ្នាំ​ថ្មី​របស់​ចិន សម្រាប់​ឆ្នាំ​២០១៨​នេះ នឹង​ខិត​ចូល​មក​ដល់​ហើយ​នៅ​សប្ដាហ៍​នេះ​។ សម្រាប់​ប្រជាជន​ខ្មែរ ឬ​អ្នក​មួយ​ចំនួន​ឯ​ទៀត​តើ​ជ្រាប​ទេ​ថា​ហេតុ​អ្វី​បាន​ជា​ជន​ជាតិ​ចិន​និយម​បិទ​អក្សរ​មង្គល​មួយ​ គឺ​អក្សរ 福 បញ្ច្រាស​វិញ​?

ចំពោះ​តួ​អក្សរ 福 នេះ ភាសា​ចិន​ទាជីវ​បញ្ចេញ​សំឡេង​ថា «​ហុក​» ឯ​ភាសា​ចិន​កុង​ងឺ​វិញ​បញ្ចេញ​សំឡេង​ថា «​ហ្វូ»​។

អក្សរ​ចិន 福 នេះ មាន​សេចក្ដី​សំដៅ​ដល់​ជោគ​វាសនា ភាព​សម្បូរ​សប្បាយ និង​សេចក្ដី​សុខ​។ ហេតុ​ដូច​នេះ​ហើយ​បាន​ជា​គេ​និយម​បិទ​អក្សរ​នេះនៅ​តាម​ផ្ទះ និង​ជា​ពិសេស​ក្នុង​រដូវ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​របស់​ប្រជាជន​ចិន​។ តួ​អក្សរ​នេះ ក្រៅ​ពី​បិទ​បាន​ធម្មតា​ហើយ អ្នក​មួយ​ចំនួន​ឯ​ទៀត​និយម​បិទ​បញ្ច្រាស​មក​វិញ​ផង​ដែរ​។

ចិន​ទាជីវ​និយាយ​ថា អ៊ូហុក​ឃី (有福气) សំដៅ​ដល់ ការ​មាន​បុណ្យ មាន​វាសនា​នោះ​ឯង ឯ​ចិន​កុកងឺ​វិញ បញ្ចេញ​សំឡេង​ថា ហ្យូវ​ហ្វូឈី​។

福 គឺ​ជា​និមិត្ត​រូប​នៃ​​បុណ្យ​បារមី វាសនា រួម​រហូត​ដល់​គ្រួសារ​រុង​រឿង សុខភាព​ល្អ កូន​ចៅ​ល្អ បរិវារ​ល្អ សរុប​មក​គឺ​ល្អ​គ្រប់​រយ៉ាង​។

ការ​ដែល​បិទ​អក្សរ​នេះ​បញ្ច្រាស គឺ​ដោយ​សារ​ពាក្យ​ថា​បញ្ច្រាស​នេះ​វា​បញ្ចេញ​សំឡេង​ថា តាវ (倒) ហើយ​ដែល​ តាវ នេះ វា​មាន​សូរ​ដូច​នឹង​ពាក្យ​ថា តាវ (到) ដែល​មាន​ន័យ​ថា «​ដល់ ឬ​មក​ដល់​» នោះ​ឯង​។ ហេតុ​ដូច​នេះ ពេល​យើង​មើល​ទៅ​អក្សរ 福 ដែល​បញ្ច្រាស​នោះ យើង​នឹង​និយាយ​ថា ហ្វូ​តាវ​លើ (福倒了) មាន​ន័យ​ថា ហ្វូ​បញ្ច្រាស​ហើយ ហើយ​ដែល​វា​សូរ​ដូច​នឹង​ពាក្យ​ថា 福到了 ដែល​មាន​ន័យ​ថា​ជោគ​វាសនា​មក​ដល់​ផ្ទះ​យើង​ហើយ​ នោះ​ឯង​៕

新年快乐 2020 ថ្ងៃសៅរ៍ 25 ខែមករា 2020

Posted by សុភ័ក្ត្រ in 中文.
add a comment

840

សំណែន​សម្រាប់​ទេសកាល​ចូល​ឆ្នាំ​ចិន ថ្ងៃសុក្រ 24 ខែមករា 2020

Posted by សុភ័ក្ត្រ in 中文.
add a comment

សម្រាប់​ប្រជាជន​ចិន ការ​រីក​រាយ​សាទរ​នា​ឱកាស​ចូល​ឆ្នាំ​ថ្មី​របស់​ខ្លួន​នោះ នឹង​មាន​ការ​ទទួល​ទាន​អាហារ​ច្រើន​លើស​ថ្ងៃ​ធម្មតា​។ អាហារ​ដែល​ជា​របស់​សែន​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​​ដែល​បាន​ក្លាយ​ជា​ប្រពៃណី​ប្រតិបត្តិ​ត​ៗ​គ្នា​​មក ត្រូវ​បាន​ប្រជាជន​ចិន​ត្រៀម​សម្រាប់​ញាតិ​មិត្រ​ប្អូន​បង រួម​ទាំង​ញាតិ​សន្ដាន​ដែល​បាន​ចែក​ឋាន​ទៅ​ហើយ​ផង​ដែរ​។ ជា​ទូទៅ​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​នេះ ជន​ជាតិ​ចិន​និយម​ទទួល​ទាន​បន្លែ ដែល​ភាសា​ចិន​ហៅ​ថា ឆាយ​។ ក្រៅ​ពី​នោះ ពួក​គេ​ចូល​ចិត្ត​យក​ប្រទេស​បន្លែ​ច្រើន​ផ្សេង​ទៀត​មក​ធ្វើ​ជា​អាហារ ទោះ​បី​ជា​បន្លែ​ខ្លះ​មាន​តែ​ឫស ឬ​បន្លែ​ដែល​មាន​លក្ខណៈ​សសៃ​វែង​ៗ​។ ជន​ជាតិ​ចិន​ក៏​នៅ​ជឿ​ដែរ​ថា បន្លែ​នានា​សុទ្ធ​តែ​មាន​អត្ថន័យ​ជា​មង្គល តួ​យ៉ាង ៖

HCtHFA7ele6Q2dULVcPq0phRiXGXADemwDb2dzuzLFOy7gjyeAE4E8q38Jzpp3hVYw

  • គ្រាប់​ឈូក សំដៅ​ដល់ ការ​មាន​កូន ចៅ​ជា​ប្រុស
  • កៅឡាក់ សំដៅ​ដល់ ប្រាក់ ទ្រព្យ​សម្បត្តិ
  • សារាយ​ខ្មៅ សំដៅ​ដល់​ ការ​មាន​បាន
  • តៅហ៊ូ​ជ្រក់​ដែល​ធ្វើ​ពី​សណ្ដែក​ស្ងួត សំដៅ​ដល់ ការ​ពេញ​ទៅ​ដោយ​ភាព​មាន​បាន និង​សេចក្ដី​សុខ
  • ត្រពាំង សំដៅ​ដល់ ពាក្យ​ជូន​ពរ​ឲ្យ​គ្រប់​យ៉ាង​ពេញ​ទៅ​ដោយ​សេចក្ដី​សុខ
  • ត្រី​ទាំង​មូល សំដៅ​ដល់ តំណាង​នៃ​ការ​រស់​នៅ​ជាមួយ​គ្នា និង​ភាព​មាន​សម្បូរ​សប្បាយ
  • មាន់ សំដៅ​ដល់ មាន​រីក​ចម្រើន​ទៅ​មុខ ដោយ​មាន់​ត្រូវ​មាន​ក្បាល កន្ទុយ និង​ជើង ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ឧត្ដម​សម្បូរណ៍
  • មី សំដៅ​ដល់ ជីវិត​ដែល​វែង មិន​និយមកាត់​ពេល​យក​មក​ធ្វើ​ជា​អាហារ

ប្រធានាធិបតី​ចិន​ផ្ញើ​សារ​រំលែក​ទុក្ខ ថ្ងៃសុក្រ 22 ខែវិច្ឆិកា 2019

Posted by សុភ័ក្ត្រ in 中文.
5 comments

ឯកឧត្តម ស៊ី ជីនភីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន បានថ្វាយសារលិខិតរំលែកព្រះមរណទុក្ខ ថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីចូលរួមរំលែកនូវព្រះមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតចំពោះការយាងសោយព្រះពិរាល័យ នៃសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី។

ឯកឧត្តម ស៊ី ជីនភីង បានថែ្លងក្នុងសារលិខិតរំលែកទុក្ខថា៖

ខ្ញុំមានអារម្មណ៍ក្តុកក្តួលក្រៃលែងដោយទទួលដំណឹងថា សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានយាងសោយព្រះពិរាល័យ។ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ទ្រង់ជាមិត្តចាស់នៃប្រជាជនចិន បានលះបង់ព្រះកាយពលយ៉ាងធំធេងនិងសកម្ម ដើម្បីកិច្ចទំនាក់ទំនងមិត្តភាពរវាងចិន និងកម្ពុជា។ ខ្ញុំសូមចូលរួមរំលែកព្រះមរណទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះការយាងសោយព្រះពិរាល័យរបស់សម្តេចព្រះរៀម ព្រមទាំងសូមសួរព្រះរាជសុខទុក្ខ ថ្វាយចំពោះព្រះអង្គ និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រមជាមួយនិងព្រះរាជវង្សានុវង្សខ្មែរ។

សារលិខិតនេះត្រូវបានថ្វាយ ក្នុងព្រះសវនាការរបស់ ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ជាមួយនិង សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នាថ្ងៃទី២១ ខែវិចិ្ឆកា ឆ្នាំ២០១៩។ ឯកឧត្តម វ៉ាង វិនធានក៏បានអញ្ជើញចូលរួមក្នុងពិធីគោរពព្រះវិញ្ញាណក្ខន្ធសម្តេចព្រះរៀមផងដែរ។

70691513_2538288539590071_1271058617352585216_o74889339_2538288532923405_7608617363243532288_o

ខ្លឹម​សារ​អត្ថបទ និង​រូប​ស្រង់​ចេញ​ពី​ទំព័រ​ស្ថានទូត​ចិន​នៅ​កម្ពុជា

___________________________________________________________
អាន​ផង​ដែរ ៖
១. មហា​ក្សត្រិយ៍​ថៃ​ផ្ញើ​ព្រះ​រាជ​សារ​រំលែក​ទុក្ខ
២. ព្រះករុណា ព្រះមហាក្សត្រ និងព្រះមហាក្សត្រី ស្តេចយាងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមសព សម្ដេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី
៣. ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ ព្រះ​សព​សម្ដេច​រាជ​បុត្រី​ព្រះ​រៀម នរោត្ដម បុប្ផាទេវី ទេព​នាដ​វដ្ដី​ឯក
៤. ក្រុម​នាដកា​សម្ដែង​របាំ​ឧទ្ទិស​កុសល​ថ្វាយ​សម្ដេច​ព្រះ​រៀម

កម្រង​ព្រះ​ឆាយា​លក្ខណ៍​នៃ​ព្រះ​ករុណា ព្រះ​បរមរតន​កោដ្ឋ ជាមួយ​បណ្ដា​​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​នៃ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន ថ្ងៃពុធ 2 ខែតុលា 2019

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, 中文.
add a comment

៧០​ឆ្នាំ នៃ​មហា​យក្ខ​ចិន ថ្ងៃអង្គារ 1 ខែតុលា 2019

Posted by សុភ័ក្ត្រ in 中文.
1 comment so far

ShotType1_540x540នានាប្រទេស៖ រដ្ឋធានី​ប៉េកាំង, ស.ប.ចិន – ថ្ងៃ​នេះ (​០១ តុលា ២០១៩​) ​ប្រទេស​ចិន​បាន​ប្រារព្ធ​យ៉ាង​អស្ចារ្យ នូវ​ខួប​ឆ្នាំ​ទី​៧០ នៃ​ការ​បង្កើត​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន ដោយ​មាន​ការ​សម្ដែង​សែន្យានុភាព និង​ក្បួន​ព្យុហ​យាត្រា​ដ៏​សម្បើម​នៃ​កង​ទ័ព​រំដោះ​ប្រជាជន​ចិន នៅ​ឯ​​ចតុរ័ង្ស​ធាន​អាន​មិន នា​​រដ្ឋ​ធានី​ប៉េកាំង ព្រម​ទាំង​ការ​​ប្រារព្ធ​ផ្សេង​ៗ​ទូទាំង​ប្រទេស​។

អតីត​កាល​របស់​ចិន​បាន​ចារឹក​ទុក​ក្នុង​ប្រវត្តិសាស្ត្រ​…
អនាគត​ដ៏​ភ្លឺ​ថ្លា​របស់​ចិន ស្ថិត​ក្នុង​ដៃ​អ្នក​រាល់​គ្នា គ្រប់​ជន​ជាតិ រួម​ទាំង​កូន​ចៅ​ជន​ជាតិ​ចិន​ទាំង​អស់…
… អ្នក​រាល់​គ្នា​គឺ​ជា​អ្នក​កសាង​ប្រទេស​ចិន ឲ្យ​ឈាន​ទៅ​មុខ​យ៉ាង​គង់វង្ស​…

សមមិត្ត ស៊ី ជិនពិង
អគ្គ​លេខាធិការ​បក្ស​កុម្មុយនីស្ត​ចិន
ប្រធាន​គណៈ​កម្មការ​កង​ទ័ព​មជ្ឈឹម
និង​ជា​ប្រធានាធិបតី​នៃ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន ថ្លែង​ក្នុង​ឱកាស​ប្រារព្ធ​ពិធី

ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​១៩៤៩ លោក​អតីត​ប្រធានាធិបតី ម៉ៅ សេទុង បាន​ប្រកាសជា​ឧឡារិក នៃ​ការ​បង្កើត​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន ឯ​​ចតុរ័ង្ស​ធាន​អាន​មិន បន្ទាប់​ពី​បក្ស​កុម្មុយនីស្ត​ចិន យក​ឈ្នះ​ បក្ស​គួមិញតាំង រួច​មក​។ ចាប់​ពី​ពេល​នោះ​មក ថ្ងៃ​ទី​១ ខែ​តុលា បាន​ក្លាយ​ទៅ​ជា​ថ្ងៃ​បុណ្យ​ជាតិ​របស់​ប្រទេស​ចិន ដែល​គិត​មក​ទល់​ពេល​នេះ មាន​រយៈ​ពេល​៧០​ឆ្នាំ​គត់​៕

%d bloggers like this: