jump to navigation

តុក្កតា​ស៊ី​ផ្សិត ថ្ងៃសៅរ៍ 4 ខែសីហា 2012

Posted by សុភ័ក្ត្រ in វីដេអូ, 日本語.
4 comments

មាន​នរណា​ធ្លាប់​ឆ្លង​កាត់​លេង​តេឡេកម្ម៉ង់​ទេ? ហេហេ…. ប្រសិន​បើ​លោក​អ្នក​ធ្លាប់​ប្រហែល​ជា​នៅ​ចាំ​បាន​ហើយ «តុក្កតា​ស៊ី​ផ្សិត» គឺ​ជា​ល្បែង​តេឡេកម្ម៉ង់​ដ៏​ល្បី​មួយ​កាល​ពី​ជំនាន់​នោះ។ ឥឡូវ​សាក​ល្បង​មើល​តុក្កតា​ស៊ី​ផ្សិត នេះ ច្បាប់​មនុស្ស​លោក​ម្ដង​មើល ពី​កម្មវិធី​ Kasou Taishou របស់​ទូរទស្សន៍​ជប៉ុន

______________________________________________
អាន​ផង​ដែរ
១. កម្មវិធី​ Kasou Taishou របស់​ទូរទស្សន៍​ជប៉ុន

Advertisements

កម្មវិធី​ Kasou Taishou របស់​ទូរទស្សន៍​ជប៉ុន ថ្ងៃអង្គារ 24 ខែកក្កដា 2012

Posted by សុភ័ក្ត្រ in វីដេអូ, 日本語.
4 comments

ខ្ញុំ​ចូល​ចិត្ត​កម្មវិធី​មួយ​របស់​​ទូរទស្សន៍​ជប៉ុន ដែល​គេ​ហៅ​ថា 欽ちゃん&香取慎吾の全日本仮装大賞; ឬ Kinchan and Katori Shingo’s All Japan Costume Grand Prix។

កម្មវិធី​នេះ​មាន​បញ្ចាំង​នៅ​ក្នុង​ទូរទស្សន៍ អិន​ធីវី របស់​ជប៉ុន ជា​កម្មវិធី​ដែល​​បើក​ប្រកួត​ឲ្យ​សាធារណជន​ចូល​រួម​សម្ដែង​ផ្សេង​ៗ​គ្រប់​បែប​យ៉ាង​ប្រកប​ដោយ​​ភាព​ច្នៃ​ប្រឌិត គួរ​ឲ្យ​កើត​សរសើរ​របស់​ប្រជាជន​ជប៉ុន។

ប្រសិន​បើ​លោក​អ្នក​មិន​មាន​ប៉ុស្តិ៍​ជប៉ុន​នេះ​ទេ លោក​អ្នក​ក៏​អាច​បើក​មើល​បាន​តាម​ទូរទស្សន៍​ថៃ​លេខ​៩ ដែល​គេ​យក​មក​ចាក់​ផ្សាយ​រៀង​រាល់​ថ្ងៃ​ពុធ វេលា​ម៉ោង​២០.៣០ ដល់​២១.៣០ ផង​ដែរ។

គេហទំព័រ​កម្មវិធី​នេះ៖ www.ntv.co.jp/kasoh

តួ​យ៉ាង​នៃ​កម្មវិធី​នេះ

__________________________________________________________________
អាន​ផង​ដែរ
១. កម្មវិធី​ទូរទស្សន៍​ថៃ​ភី​ប៊ី​អេស พันแสงรุ้ง
២. តុក្កតា​ស៊ី​ផ្សិត

ស្វាគមន៍​ព្រះអង្គម្ចាស់រជ្ជទាយាទ ណារូហ៊ីតុ ថ្ងៃពុធ 27 ខែមិថុនា 2012

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ, 日本語.
2 comments

អានព័ត៌មាន
១. ព្រះអង្គម្ចាស់រជ្ជទាយាទជប៉ុន យាងទៅទស្សនកិច្ច នៅសៀមរាបអង្គរ នាថ្ងៃទី២៨មិថុនា
២. រជ្ជទាយាទជប៉ុន ធ្វើព្រះរាជទស្សនកិច្ចនៅកម្ពុជាបីថ្ងៃ

យីប៉ុន សម្ពោធ​ប៉ម​ខ្ពស់ តូក្យូ ស្កាយទ្រី ៦៣៤​ម៉ែត្រ បាំង​អស់​៥៥៥​ម៉ែត្រ ថ្ងៃអង្គារ 22 ខែ​ឧសភា 2012

Posted by សុភ័ក្ត្រ in 日本語.
add a comment

ថ្ងៃ​នេះ​ប្រទេស​ជប៉ុន​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​នូវ​អាគារ​ប៉ម​ខ្ពស់​ជាង​គេ​ក្នុង​លោក ឈ្មោះ តូក្យូ ស្កាយទ្រី (ជប៉ុន៖ 東京スカイツリ) កម្ពស់​៦៣៤​ម៉ែត្រ និង​ជា​សំណង់​ខ្ពស់​ជាង​គេ​បំផុត​របស់​ប្រទេស​ជប៉ុន។

នៅ​មុន​នេះ​មិន​យូរ​ប៉ុន្មាន មាន​ប្រទេស​មួយ​បាន​ប្រកាស​ថា ខ្លួន​នឹង​សាង​សង់​សំណង់​ក្នុង​យល់​សប្តិ​កម្ពស់​៥៥៥​ម៉ែត្រ ដោយ​អួត​ក្អេង​ក្អាង​ថា​ជា​សំណង់​ខ្ពស់​ជាង​គេ​បំផុត​នៅ​អាស៊ី​ផង​ទៀត។

ការ​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​នូវ​សំណង់​មែន​ទែន ដែល​ខ្ពស់​រហូត​ដល់​ទៅ​៦៣៤​ម៉ែត្រ​នេះ បាន​ធ្វើ​ឲ្យ​បាំង​ជិត​ឈឹង​នូវ​សំណង់​ក្នុង​សុបិន​៥៥៥​ម៉ែត្រ​ដែល​ប្រទេស​មួយ​នោះ​បាន​ស្រែក​ថា​នឹង​សាង​សង់​នោះ​ទៅ​ហើយ។ នេះ​បាន​ជា​គេ​ថា​ចំទាល​មិន​មើល​មាឌ ខណៈ​ដែល​សំណង់​ពិត​គេ​នៅ​ស្ងៀម។

សំណង់​ប៉ម​ដែល​ខ្ពស់​ៗ​របស់​ពិភព​លោក មាន​ដូច​ជា​ ក្វាងចូវ ថោវ័រ (ចិន) ស៊ីអិន ថោវ័រ (កាណាដា) អូស្តាគីណូ ថោវ័រ (រុស្សី) អូរិថល ភើល (ចិន) មីឡាដ ថោវ័រ (អឺរ៉ង់) មេណារ៉ា គូឡាឡូមពួរ (ម៉ាឡេស៊ី)។ សូម​មើល​តារាង​ប្រៀប​ធៀប​កម្ពស់​នៅ​ខាង​ក្រោម៕


តូក្យូ ស្កាយទ្រី ដ៏ខ្ពស់នៅជប៉ុន

តូក្យូ ស្កាយទ្រី ដ៏ខ្ពស់នៅជប៉ុន (ពេលកំពុងសាងសង់)

តារាងប្រៀបកម្ពស់ប៉មខ្ពស់នានានៅក្នុងពិភពលោក

_____________________________________________________
អានព័ត៌មាន
១. ប៉មខ្ពស់បំផុតលើលោកបើកដំណើរការនៅតូក្យូ

ពិភព​លោក និង​ភាព​លម្អៀង ថ្ងៃសៅរ៍ 26 ខែ​មីនា 2011

Posted by សុភ័ក្ត្រ in မြန်မာဘာသာ, បរិយាយ​ថ្ងៃ​នេះ, ពីនេះពីនោះ, 日本語.
15 comments

តាម​ពិត​ទៅ​មនុស្ស​ក្នុង​ពិភព​លោក​នេះ​​ពិត​ជា​អយុត្តិធម៌ និង​លម្អៀង​មែន។ ប្រទេស​ជប៉ុន​ដែល​បាន​ជួប​ប្រទះ​នូវ​​គ្រោះ​ស៊ូណាមិ និង​ប្រជាជន​ជប៉ុន​ជា​ច្រើន​ម៉ឺន​នាក់​បាន​ស្លាប់ និង​បាត់​ខ្លួន​នោះ ត្រូវ​បាន​ប្រជាជន​ក្នុង​ពិភព​លោក​ទាំង​មូល​តែ​ម្ដង ស្វះស្វែង​ជួយ​ឧបត្ថម្ភ ទំនុក​បម្រុង ទាំង​ៗ​ប្រទេស​នេះ​មិន​ជា​ត្រូវ​ការ​ជំនួយ​អី​ធំ​ដុំ​នោះ​ផង​ទេ។

ងាក​មក​មើល​ឯ​ក្បែរ​ក្លៀក​យើង​ឯណេះ​វិញ ប្រជាជន​ភូមា​ទើប​តែ​ទទួល​នូវ​គ្រោះ​រញ្ជួយ​ព្រះ​ធរណី​មួយ​ដែរ កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ២៤ មីនា កន្លង​ទៅ​នេះ ក្នុង​កម្រិត​៦,៨ រិច្ឆទ័រ ដែល​ប្រាកដ​ណាស់​ក៏​ធំ​សម្បើម​ណាស់​ដែរ និង​មាន​ឥទ្ធិពល​រំញ័រ​រហូត​មក​ដល់​ក្រុង​បាងកក ប្រទេស​ថៃ, ក្រុង​ហាណូយ ប្រទេស​វៀតណាម ផ្នែក​ខ្លះ​នៃ​ប្រទេស​លាវ និង​ចិន ផង​ទៀត ហើយ​ដែល​មក​ទល់​ពេល​នេះ​មាន​ប្រជាជន​ភូមា​ជាង​១០០​នាក់ ដែល​រាយការណ៍​ថា​បាន​ស្លាប់ ឬ​ថា​អាច​ច្រើន​ជាង​នេះ​ជាក់​ស្ដែង​ដែល​រដ្ឋាភិបាល​ភូមា​តែង​តែ​បិទ​បាំង​ព័ត៌មាន។

សម្រាប់​ពិភព​លោក និង​ប្រជាជន​នៃ​លោក​នេះ​មើល​ទៅ​ហាក់​លម្អៀង​យ៉ាង​ពិត​ប្រាកដ។ បើ​ទោះ​ជា​ការ​ពិត ទំហំ​នៃ​ការ​ខូច​ខាត​នៅ​ប្រទេស​ភូមា មិន​មហិមា​ដូច​នឹង​ជប៉ុន​ទេ ក៏​ប៉ុន្តែ​ជីវិត​មនុស្ស​គឺ​មាន​តម្លៃ​ស្មើ​គ្នា​ទាំង​អស់​មិន​ថា​នៅ​ប្រទេស​មាន ឬ​ក្រ។ ប្រជាជន​ក្នុង​លោក​នេះ ហាក់​មិន​បាន​នឹក​នា​ដល់ ឬ​មាន​សន្ដាន​ចិត្ត​ចំពោះ​ប្រជាជាតិ​ភូមា សស្រាក់​សស្រាំ​រក​អំណោយ ឬ​អ្វី​ៗ​ផ្សេង​ៗ​ទៀត ដូច​ដែល​គេ​បាន​ធ្វើ​ចំពោះ​ប្រជាជាតិ​ជប៉ុន​សោះ រាប់​ទាំង​រដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​ផង​ដែរ។ នេះ​ហើយ​ពិភព​លោក​យើង…!


ព្រះ​ធរណី​រញ្ជួយ​បាន​ហែក​ផែន​ដី​ភូមា​ជា​ពីរ​បី​កំណាត់

ព្រះ​ធរណី​រញ្ជួយ​បាន​ហែក​ផែន​ដី​ភូមា​ជា​ពីរ​បី​កំណាត់

ព្រះ​ធរណី​រញ្ជួយ​បាន​ហែក​ផែន​ដី​ភូមា​ជា​ពីរ​បី​កំណាត់

មហន្តរាយ​នៃ​ផែនដី​រញ្ជួយ​នៅ​ភូមា ដែល​ពិភព​លោក​មិន​សូវ​ចាប់​អារម្មណ៍

មហន្តរាយ​នៃ​ផែនដី​រញ្ជួយ​នៅ​ភូមា ដែល​ពិភព​លោក​មិន​សូវ​ចាប់​អារម្មណ៍

មហន្តរាយ​នៃ​ផែនដី​រញ្ជួយ​នៅ​ភូមា ដែល​ពិភព​លោក​មិន​សូវ​មើល​ឃើញ

ទិដ្ឋភាព​ដែល​ពិភព​លោក​បាន​មើល​រំលង

__________________________________________________
អាន​ផង​ដែរ៖
១. កើត​ផែន​ដី​រញ្ជួយ​ដ៏​ធំ និង​រលក​យក្ខ​ស៊ូណាមិ នៅ​ប្រទេស​ជប៉ុន

កើត​ផែន​ដី​រញ្ជួយ​ដ៏​ធំ និង​រលក​យក្ខ​ស៊ូណាមិ នៅ​ប្រទេស​ជប៉ុន ថ្ងៃសុក្រ 11 ខែ​មីនា 2011

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, 日本語.
7 comments

ការរញ្ជួយ​ដី​យ៉ាងខ្លាំង​​បំផុត​មួយ​មាន​កម្លាំង​​​ដល់​ទៅ​៨,៩​​រីស្ទ័រ កើត​មាន​នាថ្ងៃទី១១ មីនា ​នៅភាគ​ឦសាន​ ប្រទេស​​ជប៉ុន​បង្កឱ្យ​​មានស៊ូ​ណា​មី​យ៉ាងសាហាវ​កម្ពស់​ដល់​ទៅ​១០ម៉ែត្រ ដែល​កម្ទេច​រាល់អ្វីៗ​ទាំង​អស់​​តាមផ្លូវ​វាយ​ប្រហារ​របស់​​រលក​​យក្ស​ទាំង​នេះ ដែលមាន​ទាំង​ផ្ទះ អគារ​​ទាំង​ឡាយ​ រថ​យន្ត​​ កសិដ្ឋាន​​ និងនាវា… ។ អាន​បន្ត

__________________________________________________
អាន​ផង​ដែរ៖
១. ពិភព​លោក និង​ភាព​លម្អៀង

ទៅ​មើល​ការ​ប្រគុំ​តន្ត្រី អាស៊ាន + ៣ ថ្ងៃអាទិត្យ 20 ខែមិថុនា 2010

Posted by សុភ័ក្ត្រ in ចម្រៀង, វីដេអូ, អំពីសុភ័ក្ត្រ, ภาษาไทย, ພາສາລາວ, English, 한국어, Tiếng Việt, 日本語, 中文.
6 comments

ល្ងាច​ម្សិល​មិញ​នេះ (១៩ មិថុនា ២០១០) ​រួម​ជាមួយ​និស្សិត​ខ្មែរ​យើង​នៅ​បាងកក​បាន​នាំ​គ្នា​​ទៅ​មើល​ការ​ប្រគុំ​តន្ត្រី​អាស៊ាន + ៣ នៅ​ឯ​មជ្ឈមណ្ឌល​វប្បធម៌​នៃ​ប្រទេស​ថៃ ឯ​ក្រុង​បាងកក។ នេះ​ជា​លើក​ទី​២​ហើយ ដែល​ខ្ញុំ​បាន​ទៅ​ទី​នោះ បន្ទាប់​ពី​​ទៅ​មើល​ល្ខោន​ខោល​ម្ដង​ដែរ​ កាល​ពី​ឆ្នាំ​មុន។

ការ​សម្ដែង​តន្ត្រី​អាស៊ាន បូក​៣​នេះ​គឺ​គេ​ធ្វើ​ឡើង​ដើម្បី​ថ្វាយ​ព្រះ​ពរ​ព្រះ​មហាក្ស័ត្រិយ៍​ដោយ​មាន​ឈ្មោះ​ថា ASEAN + 3 concert for the King ដោយ​ចាត់​រាល់​ឆ្នាំ​នឹង​ឯង។ បាន​ថត​វីដេអូ​មួយ​ចំនួន​ចែក​គ្នា​មើល​ដែរ រីក​រាយ៕


សំបុត្រ​ចូល​ទស្សនា​ការ​ប្រគុំ​តន្ត្រី

ទិដ្ឋភាព​ក្នុង​សាល​សម្ដែង

ក្រុម​តារា​ចម្រៀង​អាស៊ាន​បុរស​បើក​ឆាក

ក្រុម​នារី

តារា​ចម្រៀង​មក​ពី​ប្រទេស​កូរ៉េ (សំណប់​ចិត្ត​ទស្សនិកជន)

អ្នក​ចម្រៀង​មក​ពី​ព្រះ​រាជាណាចក្រ​អច្ឆរិយ

វីដេអូ

___________________________________________________
អាន​ផង​ដែរ
១. ព្រហ្មាស
២. ការ​សម្ដែង​សិល្បៈ​វប្បធម៌​កម្ពុជា-ថៃ ដើម្បី​អបអរ​ខួប​គម្រប់​៦០​ឆ្នាំ​នៃ​ទំនាក់​ទំនង​ការ​ទូត​រវាង​ព្រះ​រាជាណាចក្រ​កម្ពុជា និង​ថៃ

%d bloggers like this: